កុមារ​​​២៤​នាក់​​​ កើត​មាន​រោគ​សញ្ញា​ជម្ងឺ​ EV-71​ នៅ​​​បាត់​ដំបង

26 July 2012
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍

បាត់ដំបងៈ មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​កុមារ​ចំនួន​២៤​នាក់​ក្រោម​អាយុ​១០​ឆ្នាំ​បាន​កើត​មាន​រោគ​សញ្ញា​ជម្ងឺ​EV-71​នៅ​ក្នុង​ខែ​កក្កដា​នេះ​នៅ​ស្រុក​ប្រតិបត្តិ​សំពៅ​លូន​ខេត្ត​បាត់​ដំបង។​កុមារ​បី​នាក់​ក្នុង​ចំណោម​កុមារ​ទាំង​អស់​មាន​សភាព​ធ្ងន់​ធ្ងរ។

លោក​មាស​ម៉ៃ​សាក់​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​និង​ជា​អនុប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា​កុមារ​ចំនួន​២៤​នាក់​ដែល​មាន​អាយុ​ចាប់​ពី​១ឆ្នាំ​ដល់​១០​ឆ្នាំ​បាន​កើត​មាន​រោគ​សញ្ញា​ជម្ងឺ​EV-71​នៅ​ក្នុង​ស្រុក​ប្រតិបតិ​សំពៅ​លូន​ដែល​រួម​មាន​ស្រុក​សំពៅលូន​ ស្រុក​ភ្នំព្រឹក​និង​ស្រុកកំរៀង។

លោក​មាសម៉ៃ​សាក់​បាន​បញ្ជាក់​ថា​«កុមារទាំងនោះ​មាន​ពង​បែក​នៅ​ដៃ​ជើង​និង​ក្នុង​មាត់​ហើយ​ក្តៅខ្លួន​ខ្លាំង​ខុស​ពី​ធម្មតា​ប៉ុន្តែ​មិន​មាន​កុមារ​ណាម្នាក់​ស្លាប់​ដោយ​សារ​ជម្ងឺ​នេះ​ទេ​។យើង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​»។

What Next?

Recent Articles

One Response to "កុមារ​​​២៤​នាក់​​​ កើត​មាន​រោគ​សញ្ញា​ជម្ងឺ​ EV-71​ នៅ​​​បាត់​ដំបង"

  1. ឡេង សុភាវង្ស
    Jul 13, 2012
    តើពេលណាយើងអាចរកវិធីព្យាបាលបាន? ក្នុងពេលដែលយើងមិន
    ទាន់រកឃើញនូវវិធីព្យាបាល សូមបុគ្គលិកពេទ្យទាំងអស់ បន្តថែរក្សា
    នូវក្មេងៗសត់ទាំងនោះដោយយកចិត្តទុកដាក់ផង តែត្រូវប្រុងចំពោះ
    ពេទ្យដែលអសមត្ថភាព ឬខ្វះបទពិសោធ ដែលអាចនាំអោយធ្ងន់ធ្ងរ
    លើសដើម។ តួរយា៉ងដូចមន្ទីរសំរាកព្យាបាលមួយកន្លែងឋិតនៅក្នុង
    ទីរួមខេត្តសៀមរាប(ម្តុំផ្សារក្រឡាញ់) ឈ្មោះ ឆាយ លាង ដែលយក
    តែបុគ្គលិកអសមត្ថភាព ខ្លះមិនមែនជាពេទ្យមកព្យាបាល និងចាក់ថ្នាំ
    ផ្តេសផ្តាសដែលធ្វើអោយប្រពន្ធខ្ញុំស្ទើតែបាត់បង់ជីវិត ចុងបពា្ចប់
    ពេលអាឆ្គួតមួយណឹងចាក់ថ្នាំអស់ចិត្តហើយដល់ម៉ោង10យប់
    វាបានអោយខ្ញុំទៅរកពេទ្យផ្សេង ខ្ញុំក៏បានទៅកន្លែងមួយទៀតឈ្មោះ
    មន្ទីរពេទ្យ ខ្មែរ-ចិន ដែលឋិតនៅជិតផ្សាកណ្តាល នាក្រុុងសៀមរាប
    បន្ទាប់មក ពេទ្យចិនបីនាក់ និងអ្នកបកប្រែខ្មែរពីរនាក់បានពិនិត្យ
    និងដាក់ថ្នាំ 2ម៉ោងក្រោយមកប្រពន្ធក៏ជា។ តាមពិតវាជាអាការះ
    ធម្មតាប៉ុណ្ណោះ ែតបែរជាអាឆ្គួតមួយនោះចេះតែអោយថ្នាំផ្តាស់
    ទៅវិញ។ ខ្ញុំសូមអរគុណចំពោះមន្ទីរពេទ្យ ខ្មែរចិន ដែលព្យាបាល
    ប្រពន្ធខ្ញុំទាន់ពេលវេលា។ ជាចុងក្រោយ សូមអោយមន្ទីរពាក់ព័ន្ធ
    ចុះពិនិត្យមើលមន្ទីរពេទ្យភ្លើរឈ្មោះ ឆាយ លាង នេះផង។