26 July 2012
Bridget Di Certo
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អង្គការសុខភាពពិភពលោកនៅកម្ពុជា គួរតែបិទទ្វារ។ នេះគឺជាការវិភាគរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានក្តីបារម្ភអំពី«ជំងឺអាថ៌កំបាំង»ដែលកំពុងកើតមានឡើង ថ្មីៗនេះ។
ខណៈដែលអង្គការសុខភាពពិភពលោក(WHO) និងក្រសួងសុខាភិបាលបានប្រកាសថា ករណីស្លាប់កុមារថ្មីៗនេះពាក់ព័ន្ធនឹងវីរុស EV-71 ដែលបណ្តាលឲ្យមានជំងឺពងបែកនៅដៃ ជើង និងមាត់ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានរិះគន់ការសន្និដ្ឋាននេះជា«ការប្រកាសមានលក្ខណៈមហន្តរាយ មួយ»។ លោកថ្លែងថា ករណីចំនួន ៧២ នៃជំងឺដែលមិនអាចពន្យល់បាននេះបានកើតមាននៅក្នុងមន្ទីរពេទ្យ លោក ក្នុងនោះ ៦៨ករណី បានស្លាប់។
WHO ពីម្សិលមិញបានថ្លែងថា តួលេខពីក្រសួងសុខាភិបាល គឺមាន ៦១ករណី ហើយស្លាប់មាន ៥៦ករណី ដែលបណ្តាលមកពីជំងឺពងបែកនៅដៃជើងនិងមាត់។
ទិន្នន័យនេះ គឺជាការប្រឈមរវាងក្រសួងសុខាភិបាល WHOនិងមន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលកុមារ៨៥ភាគរយនៃ កុមារកម្ពុជា។ ទិន្នន័យរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺរោគរលាកខួរក្បាលនិងការបំផ្លាញសួតទាំងស្រុង ដែលនាំឲ្យមានការស្លាប់ភ្លាមៗ។
សេចក្តីថ្លែងការណ៍របស់លោក Richner បន្តថា ក្នុងចំណោមករណីទាំងនោះ គ្មានករណីណាមួយជាករណីជំងឺពងបែកដៃ ជើង និងមាត់ នោះទេ។
ប៉ុន្តែ មន្រ្តីផ្នែកទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោក លោក Sonny Inbaraj Krishnan បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្នុងករណីដែលកត់ត្រា ដោយទីភ្នាក់ងារអង្គការសហប្រជាតិនិងក្រសួងសុខាភិបាល ករណីកន្តួលស្បែក និងពងបែក ពិតជាកើតមាន។ លោកបន្តថា ៖ «ពេលខ្លះវីរុស EV-71 អាចកើតជាពងបែក ឬកន្ទួល។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលគឺថា កុមារមានជំងឺគ្រុនក្តៅនៅក្នុងប្រព័ន្ធប្រសាទដូចជា ក្អួត ងងុយដេក ឬញាក់ប្រកាច់ និងរោគសញ្ញាផ្លូវដង្ហើម ពិបាកដកដង្ហើម»។
លោក Richner លើកទឡ្ហីករណ៍ក្នុងសេចក្តីថ្លែងការណ៍លោក ថា ការសន្និដ្ឋាននេះ គឺខុសហើយនៅតែធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនយល់ច្រឡំ។
លោក Richner ថ្លែងថា សំណួរដែលនៅតែមិនទាន់អាចឆ្លើយបាន គឺថា «តើអ្វីបានបំផ្លាញសួតនៅក្នុងករណី ៧២ នៃរោគរលាកខួរក្បាលក្នុងពេល៦ម៉ោងចុងក្រោយនៃជីវិតកុមារ?»។
លោក Richner ជឿថា ការព្យាបាលដោយថ្នាំខុសនិងការបញ្ជ្រាបថ្នាំខុសបន្តិចម្តងៗទៅលើ កុមារទាំង៧២នាក់នោះ ដោយគ្លីនិកឯកជន អាចជាកត្តាមួយនៅក្នុងការបំផ្លាញសួតដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងករណីដែលត្រូវបានកត់ត្រាដោយមន្ទីរពេទ្យលោក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកមានលក្ខណៈមហន្តរាយ នេះបើយោងតាមលោក Richner។ ថ្មីៗនេះ សេចក្តីសន្និដ្ឋានដោយការស៊ើបអង្កេតរួមគ្នា គឺបង្ហាញថា មូលហេតុនៃការកើតមានវីរុស EV-71 គឺធ្ងន់ឡើងៗ និងអាក្រក់ឡើងៗ ដោយសារការប្រើថ្នាំ steroid។
ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍មុននេះ អំពីការវាយបកទៅវិញរបស់លោក Richner ចំពោះ អង្គការសុខភាពពិភពលោកដែលរិះគន់ការប្រើថ្នាំ steroid នេះថា «មិនសមហេតុផលទាំងស្រុង»។
លោកបានកត់សម្គាល់ថា ករណីទាំងអស់នៃជំងឺមិនស្គាល់នោះនៅមន្ទីរពេទ្យគន្ធបុប្ផាគឺ កើតមានឡើងជាមួយនឹង រោគរលាកខួរក្បាល ដែលតម្រូវឲ្យប្រើថ្នាំ steroid ដើម្បីបញ្ឈប់ការហើមខួរក្បាលដែលនាំឲ្យស្លាប់នោះ។
មន្ទីរពេទ្យគន្ធបុប្ផាបានប្រតិបត្តិការដូចគ្នានឹងប្រព័ន្ធ សុខាភិបាលសាធារណៈដែរក្នុងប្រទេសកម្ពុជា ហើយផ្តល់ការគាំពារ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យចំនួនប្រាំ របស់ខ្លួនក្នុងរាជធានីភ្នំពេញ និងសៀមរាប។
ទោះបីយ៉ាងណាក៏ បញ្ហាថ្មីៗនេះរវាងមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសុខភាពពិភពលោកទំនងជាត្រូវស៊ើបអង្កេតដ៏ស្មុគស្មាញ ដើម្បីស្វែងរកដំណោះស្រាយលើការស្លាប់កុមារទាំងនោះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហេង តៃគ្រី បានថ្លែងថា មានតែលោករដ្ឋមន្រ្តី ឬអង្គការសុខភាពពិភពលោកទេដែលអាចឆ្លើយទៅប្រព័ន្ធផ្សព្វផ្សាយ អំពីករណីចោទប្រកាន់របស់លោក Richner។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សុខ ទូច ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង និង លោក លី សុវណ្ណ ជាអនុប្រធាននាយកដ្ឋាន មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
តំណាងប្រចាំប្រទេសរបស់អង្គការសុខភាពពិភពលោក លោក Pieter Van Maaren ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកគិតថា សេចក្តីថ្លែងការណ៍របស់លោក Richner មិនពាក់ព័ន្ធគ្នា។
លោក Van Maaren បន្តថា៖ «យើងមិនប្រាស្រ័យទាក់ទងគ្នាជាមួយមន្ទីរពេទ្យគន្ធបុប្ផាតាម រយៈប្រព័ន្ធផ្សព្វផ្សាយនោះទេ»។ «ខ្ញុំមិនផ្តល់អត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍នោះទេ»។
លោកបន្តថា៖ «ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ដែលថ្លែងអំពីជំហររបស់យើង ស្តីពីករណីស្លាប់កុមារនោះ»៕ PS
រាយការណ៍បន្ថែម ដោយ ឆាយ ច័ន្ទនីដា

where the people supported CPP? How a bout this point? Who responsibility, Ministry of Health and WHO all turn off phone hey na លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សុខ ទូច ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង និង លោក លី សុវណ្ណ ជាអនុប្រធាននាយកដ្ឋាន មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
I think Kantha Bopha hospitals are the biggest ones and can save the most children’s lives free of charge in Cambodia. Only Dr. Richner can do this, without him Cambodian people face severe difficulty because we do not have enough money to pay for health service, expensive without effectiveness. My friend told me ,Dr. Richner has a lot of difficulties in order to make money to support these hospitals, but there are a few people want to destroy him, why??? for what??? In this situation, I would like to ask every body to help him as well as to help ourself, no body take care of us besides Dr. Richner.
បើពេទ្យស្រុកខ្មែរគ្រាន់វាមិនមែនអ្នកធំដូច សុខ អាន រត់ទៅព្យាបាលនៅស្រុកគេទេ។
វាទាល់តែ ( អាជនរួមជាតិឯង) គាស់ផ្នូដូនតាឪម៉ែ ឬនាំគ្នា
មកធ្វើពេទ្យមួយពូជ ទើបពេទ្យខ្មែរមិនអន់ ។
អានេះក្មេងឈ្លើយ ដូចឈ្មោះវាមែន ហ្អែងប្រយ័ត្នដាច់ក្បាល អាឆ្កែ
វាហួសចិត្តដែលអាពេទ្យស្រុកខ្មែរដូចគ្រូទាយអីចឹងលោកអើយ មានអ្នកជម្ងីមួយឈឺមានដុំពកក្នុងសូតវានិយាយថាមហារីក មានដុំសាច់ធំ ហើយជិតហួសពេល ហើយព្រោះទុកយូពេក គ្នាលក់ផ្ទះអស់ និង ខ្ចីលុយគេ ទៅសិង្ហបុរីមើលខ្លួន ដល់សិង្ហបុរីគេថា មិនមែនមហារីកផង អាចព្យបាលបានដោយលេបថ្នាំ ។ មានរឿងច្រើនណាស់ដែលគួរអោយចង់ សើចហើយហួសចិត្តចំពោះអាពេទ្យមួយចំនួន… សូមរដ្ឋាភិបាលបើកភ្នែកមើលផង ។
Don’t quarrel. so many coruption in GV.
ហេតុការណ៏នៅកោះពេជ្រគ្រប់បណ្តាញផ្សព្វផ្សាយនិងស្ថាប័នរដ្ធទាំងអស់នាំគ្នាធ្វើមូលនិធិបានហើយម្នាក់យកលុយរាប់រយពាន់ដុល្លាទៅបរិច្ចាគបានចុះហេតុអី្វបានជាម្នាក់ៗមិនបើកភ្នែកមើលមន្ទីពេទ្យគន្ធបុប្ផាផងទៅឬក៏ក្មេងទាំងនោះមិនមានសន្លឺកឆ្នោតឲ្យអស់លោកទេ????ពេលនេះមន្ទីពេទ្យគន្ធបុប្ផាជិតលែងមានជំនួយហើយតើអស់លោកមានបានគិតទេ?ឬចាំឲ្យកុមារទាំងនេះស្លាប់អស់សិនទើបអស់លោកចាប់ផ្តើមធ្វើ។សូមអស់លោកដែលយកលុយចូលច្រៀងខារ៉ាអូខេនិងឲ្យលុយធិបស្រីតែ1យប់ទៅបរិច្ចាគបានទេ???
អូយ!រវល់តែឈ្លោះគ្នាឯង អត់គិតទៅជួយខ្មែរគ្នាឯងដែលកំពុងតែរងគ្រោះនោះទេអី! គួរខ្មាស់គេដែរ ដែលខ្មែរពើតតែពីឈ្លោះ និង អួត ឯបរទេសបែរជាមកជួយខ្មែរឯងទៅវិញ។គួរខ្មាស់គេអត់? សូមទោសផង!!!!!គ្មានបំណងទេ!!!!
ការផ្តល់មតិក្នុងព៌តមាននេះវាគ្រាន់តែជាយោបល់របស់លោករិចនឺ លើករណីស្លាប់របស់កុមារក្នុងមន្ទីរពេទ្យគន្ធៈបុប្ផា ។ លោកមានឆន្ទៈមនុស្សធ៌ម ក្នុងការជួយព្យាបាលកុមារដែល ត្រូវការសេវាថែទាំដ៍ល្អប្រសើរ បុ៉ន្តែលោកមិនមែន ជាអ្នកជំនាញខាងនយោបាយសុខភាពសាធារណៈទេ ។ លោកមានចំណុចល្អច្រើនក្នុងការប្រមូល ធនធានសំរាប់ដំណើរការមន្ទីរពេទ្យកុមារ តែលោកមានចំណុចខ្វះខាតខ្លះ ក្នុងវិស័យនយោបាយសុខភាពសាធារណៈ ។
សំរាប់សាធារណៈជនទូទៅដែលមិនមានជំនាញក្នុងវិស័យថែទាំសុខភាព សូមស្តាប់ការណែនាំ ពីក្រសួងសុខាភិបាល ដែលមានការគាំទ្រពីអ្នកជំនាញវិទ្យាសាស្រ្តជាតិ និង អន្តរជាតិ ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺទាំងឡាយ រួមទាំងជំងឹដែលកំពុងរាតត្បាតសំលាប់កុមារ ។
សូមឱ្យអស់លោកទាំងអស់គ្នា ជួយសហការណ៏ជាមួយ អង្គការនានា ពិសេសមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយដល់កុមារកម្ពុជាទៅនា!!!!!សូមអរគុណ!!!
Save Cambodian children. Together for humanity.
រហូតដល់ព្រះមហាក្សត្រក៍គ្មានជំនឿដល់ពេទ្យអែង លោកតែងតែរត់ទៅព្យាបាលអែស្រុកចិន។
i hear that some children die a lot in kotheak bopho so that the donors wander why ?
I like Dr. Richner. He works very hard to save Cambodian Children.