Written by ភ្នំពេញដេលីញូវ
Friday, 27 July 2012
មនុស្សរស់នៅ ក្នុងសង្គម ជាច្រើន តែងលើក មកនិយាយ ដល់ពីបញ្ហា រួមភេទថា ”គួររង់ចាំដល់ ថ្ងៃរៀប អាពាហ៍ពិពាហ៍ ជាមុនសិន ឬស្រ្តីត្រូវរក្សា ភាពជា ក្រមុំបរិសុទ្ធ ឱ្យខ្ជាប់ខ្ជួន រហូតដល់ថ្ងៃ អាពាហ៍ពិពាហ៍” ។ នេះជាបញ្ហា ដែលគេតែង លើកឡើ ងមក និយាយច្រើន បំផុត នាយុគសម័យ មុនៗ ប៉ុន្តែឈាន មកដល់ យុគសម័យនេះ បើទោះបី មនុស្ស មួយភាគធំ នៅប្រកាន់ ខ្ជាប់បញ្ហានេះ តែបច្ចុប្បន្ន បណ្តាយុវវ័យ ហាក់បំភ្លេច និងឈានជើង ជ្រុលហួស នូវគន្លងប្រពៃណី ដ៏ល្អ ផូរផង់នេះ មួយ ចំនួនស្រាប់ ទៅហើយ ។ តើបណ្តា យុវវ័យ ត្រូវធ្វើដូចម្តេច ជាមួយបញ្ហា ”ស៊ិច” នេះ ដើម្បីកុំឱ្យ ជ្រុលខ្លួនហួស ហើយត្រូវមក ខូចបង់ អនាគត ណាមួយនា ថ្ងៃខាងមុខ។ នេះជាសំណួរ ដែលអ្នក ត្រូវឆ្លើយ មុននឹង សម្រេចចិត្ត ណាមួយក្នុង ការមានស៊ិច៖
**ភាពគាបសង្កត់ៈ
វាជាគំនាប ដែលមិនថា យុវវ័យទេ សូម្បីតែមនុស្សធំ ពេញវ័យ ដែលចូល បំពេញការងារ ក៏តែងទទួល រងគំនាបនេះ ដូចគ្នា ។ ចំពោះគំនាប ដែលពោល បញ្ជាក់នេះគឺ ”អ្នកអាចមាន ស៊ិចបានហើយ ឬនៅ?” ឬ ”ការមានស៊ិច ត្រូវរងចាំ រហូតទាល់តែ ដល់ ថ្ងៃ អាពាហ៍ ពិពាហ៍សិន” ។ រាល់សំណួរ និងគំនាប ទាំងនេះ តែងលេចចេញ មកពីសាសានា ទំនៀម ទម្លាប់សង្គម បណ្តាក្រុម មនុស្សចាស់ ឬ សូម្បីតែមិត្តភក្តិ ។ បញ្ហាទាំងអស់នេះ អាចធ្វើឱ្យអ្នក មានការច្របូក ច្របល់ផ្លូវចិត្ត ហើយមិនដឹងថា សម្រេច ចិត្ត បែបណា ឱ្យបានត្រឹមត្រូវ ។ ដូចនេះបើ សម្រេចចិត្តថា អ្នកនឹងចង់មាន ស៊ិចជាលើក ដំបូងនោះ បញ្ហាចម្បងដែល អ្នកត្រូវធ្វើ គឺត្រូវចេះ សួរខ្លួនឯងគឺ ”តើមូលហេតុអ្វី ខ្ញុំទើបត្រូវការ មានស៊ិច?” ។ បើចម្លើយអ្នក ត្រូវការចង់ដឹង ចងសាកល្បង នោះ ឬ ចង់បំពេញចិត្ត ឱ្យដៃគូស្នេហា សប្បាយចិត្ត សូម បញ្ឈប់បញ្ហានេះ បន្ទាន់ បើពុំនោះអ្នក នឹងទទួលរងការ សោកស្តាយ និងឈឺចាប់ នៅពេលក្រោយ វិញជាក់ជា ពុំខាន ។
**ទំនាក់ទំនងដ៏ល្អ
ទំនាក់ទំនង ដ៏ល្អនៅទីនេះ មានន័យទៅដល់ ការយល់ចិត្ត ថ្លើមគ្នា ហើយម្នាក់ៗ អាចគ្រប់គ្រង ទំនាក់ទំនង យ៉ាងល្អ មិនមានការ ជម្លោះវិវាទ ឬការប្រេះឆា អ្វីគួរជាទី កត់សម្គាល់ ។ ចំពោះ ទំនាក់ទំនងល្អ មានមូលដ្ឋាន ៥យ៉ាង ដូចខាងក្រោមៈ
**គ្មានគ្រោះថ្នាក់(safety)
អ្នកត្រូវមាន អារម្មណ៍ សុវត្តិភាព ក្នុងទំនាក់ ទំនងនេះ ពោលគឺមិនមាន អារម្មណ៍ថា ដៃគូស្នេហា របស់អ្នក មិនមកបង្ក គ្រោះថ្នាក់ ដល់រាងកាយ ឬចិត្តរបស់អ្នក និងអ្នកក៏មិនធ្វើ បញ្ហាបែបនេះ ដល់គេដូចគ្នា ពិសេសការមាន ស៊ិចមុននឹងរៀប អាពាហ៍ពិពាហ៍ តែម្តង ។
**សេចក្តីទៀងត្រង់(Honesty)
ជាទំនាក់ទំនង ដែលមានតែ ចិត្តស្មោះត្រង់ និងប្រាកដប្រជា ។ អ្នកមិនមានការ លួចលាក់ ឬមានល្បិចកល អ្វីជាមួយដៃគូ ដោយម្នាក់ៗ មានបញ្ហាអ្វី តែងនិយាយ ចេញមកអស់ៗ ដោយមិនខ្លាច មានបញ្ហាអ្វីមួយ ឬចម្អកឡកឡឺយ នោះឡើយ ។ អ្នកអាច ជា អ្នកមានកំហុស ឬអាចប្រើភាព ស្មោះត្រង់ ក្នុងការ ដោះស្រាយ ជម្លោះមិនត្រូវគ្នា ណាមួយ កើតឡើង ។
**ការទទួលស្គាល់(Acceptance)
ព្រមទទួលស្គាល់ បញ្ហាដល់គ្នា ទៅវិញទៅមក ដែលមានន័យថា ដៃគូស្នេហា របស់អ្នក ត្រូវកោតសរសើរ ឬរិះគន់នូវអ្វី ដែលអ្នកបាន ធ្វើទាំងបញ្ហាល្អ និងអាក្រក់ ។ បើគ្មាន លក្ខណៈនេះទេ អ្នកក៏មិនអាច នៅក្បែរគេ បន្តទៅទៀត បានដែរ ។
**ការគោរព(Respect)
គោរពគ្នាទៅវិញ ទៅមក ពោលគឺ ដៃគូស្នេហា របស់អ្នកមិន យកប្រៀប ឬទន់ខ្សោយ ជាងអ្នក ប៉ុន្តែត្រូវគោរព នូវគំនិតគ្នា ទៅវិញទៅមក ។
**ការសប្បាយរីករាយ(Enjoyment)
អាចចាត់ទុក បានថា ទំនាក់ទំនងដ៏ល្អ មិនមែនត្រឹមតែ មនុស្សពីរនាក់ ថែរក្សាគ្នា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមាន សេចក្តីសុខ ការសប្បាយ រីករាយ ភាពស្រស់ស្រាយ រួមជាមួយគ្នាផង ។
**នៅពេលដៃគូស្នេហាត្រូវការមានស៊ិច
បើគេត្រូវការ មានស៊ិច ជាមួយអ្នក បើអ្នកគិតថា មិនទាន់ទៅរួច គប្បីបដិសេធ ភ្លាមៗ ។ បុរសជាដៃគូ គេអាច និយាយ ប្រយោគមួយចំនួន ចេញមក ដូចជា ”បើអូនស្រឡាញ់ បងពិតមែន!សុំបង្ហាញភាព ស្មោះត្រង់នេះ ដោយការ រួមភេទមក!” ឬគេអាច និយាយចេញ មកថា ”វាសប្បាយណាស់” ឬ ”បងក៏ដឹងថា អូនត្រូវការវា ដែរគ្រាន់តែ អូននៅខ្លាច បញ្ហានេះ ប៉ុណ្ណោះ” ។ ការលួងលោម សម្តីទាំងអស់នេះ អាចធ្វើឱ្យស្រ្តីយើង ចិត្តទន់ហើយ ប្រគល់ខ្លួនប្រាណ ឱ្យដល់គេដោយ មិនបានធ្វើការ ត្រិះរិះ ពិចារណា ឱ្យបាន ត្រឹមត្រូវនោះ ចុងក្រោយ នឹងក្លាយជាអ្នក រងគ្រោះពុំខាន ។ អ្វីដែលស្រ្តីយើង គប្បីធ្វើការ ពិចារណានោះ គឺមានរោគជំងឺ ពិសេសរោគ អេដស៍ រោគស្វាយប្រមេះ និងការមានគភ៌ ដែល ផលវិបាកនេះ ធ្លាក់ធ្ងន់បំផុត មកលើស្រ្តី យើង ។
