ជា មុនី ស្វាគមន៍ សម្បុរសជន ចូលរួមបរិច្ចាគ ថវិកាសាងសង់ រូបសំណាក់​ បងប្រុសខ្លួន

Sunday, 29 July 2012
ដោយ អេង គឹមជាង
DAP News

ភ្នំពេញ៖ ប្រធានសហជីព សេរីកម្មករ បានអំពាវនាវ ឲ្យកម្មករ – កម្មការិនី ដែលបម្រើ ការងារ នៅតាមបណ្តា រោងចក្រនានា នៅទូទាំងប្រទេស និងក៏ស្វាគមន៍ ផងដែរ ដល់បណ្តា សម្បុរសជន ដទៃទៀត ដែលចង់ ចូលរួមបរិច្ចាគ ជាថវិកា ដើម្បីសាងសង់ រូបសំណាក លោក ជា វិជ្ជា ដែលត្រូវបាន ឃាតករបាញ់ សម្លាប់ កាលពីឆ្នាំ ២០០៤ ។

ប្រធានសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា លោក ជា មុនី មានប្រសាសន៍ នៅក្រៅ អង្គប្រជុំមួយ នាទីស្នាក់ការ របស់ខ្លួន កាលពីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១២ថា ចំពោះថវិកា ក្នុងការ សាងសង់ រូបសំណាក់ លោក ជា វិជ្ជា បានមកពី សប្បុរស ជន នានា និង ការរៃអង្គាស ពីកម្មករ – កម្មការិនី នៅតាមរោងចក្រ ដែលមាន ការគោរព និងស្រឡាញ់ បងប្រុស របស់ខ្លួន «ពួកគេនឹង ចូលរួមធ្វើការ រៃអង្គាស បើទោះបី ប្រាក់នោះមាន ចំនួនតិចតួច ក៏ដោយ នេះគឺជាទឹកចិត្ត របស់គាត់ ហើយពួកគេ នឹង គិតថា រូបសំណាកនេះ គាត់ បានចូលរួម ចំណែក សាងសង់ឲ្យ មេរបស់ពួកគាត់» ។

លោកបន្តថា បន្ទាប់ពីសាលា រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ មានការ សាងសង់ រូបសំណាក លោកជា វិជា្ជ នាពេល កន្លងមកនោះ លោកបានឲ្យគេ ចាប់ផ្តើមសង់ រូបចំលាក់ហើយ នៅខេត្តសៀមរាប ហើយសង្ឃឹមថា នឹងបញ្ចប់ការ សាងសង់ នៅខែ តុលា ឆ្នាំ២០១២ ខាងមុខនេះ ។

លោក ជា មុនី បានអធិប្បាយ បន្តថា មូលនិធិរៃអង្គាស នេះ តាមគម្រោង ត្រូវការចំនួន ៣.០០០ ដុល្លារ ហើយសាលា រាជធានីភ្នំពេញ បានឧបត្ថម្ភ ចំនួន៥.០០០ ដុល្លារ សម្រាប់ការ សាងសង់នេះ ។ ចំពោះតម្លៃ សាងសង់ មិនទាន់ដឹង ត្រូវចំណាយ ថវិកា ប៉ុន្មានទេ ប៉ុន្តែ ប្រហែលជាង ១ម៉ឺន ដុល្លារ ក្នុងការសាង នូវសំណាក់ ទាំងមូលតែម្តង ។ លោកថា គ្រាន់តែចាប់ ផ្តើមសាងសង់ ចំណាយថវិកា អស់ជិត ៤.០០០ ដុល្លារ ។

សូមបញ្ជាក់ថា សហជីព សេរីកម្មករ បានសហការ ជាមួយ សាលារាជធានី ភ្នំពេញ ធ្វើការសាងសង់ រូបសំណាក លោក ជា វិជ្ជា អតីតប្រធាន សហជីព សេរីកម្មករ នៃព្រះរាជាណាចក្រ កម្ពុជា តាំងនៅ ពយសួនច្បារ ខាងលិច វិមានឯករាជ្យ ខាងជើង វត្ត លង្ការ ដើម្បី រំលឹក វិញ្ញាណាក្ខន្ធ និងចងចាំនូវ គុណូបការៈ ដ៏ថ្លៃថ្លារបស់លោក ក្នុងបុព្វហេតុ ទាមទារ សេរីភាពកម្មករ និងការដំឡើង ប្រាក់បៀវត្សរ៍ ផ្សេងទៀតផងដែរ បន្ទាប់ពីត្រូវបាន ឃាតករ បាញ់សម្លាប់ កាលពីថ្ងៃ ទី២២ ខែមករា ឆ្នាំ២០០៤ ៕

What Next?

Recent Articles

One Response to "ជា មុនី ស្វាគមន៍ សម្បុរសជន ចូលរួមបរិច្ចាគ ថវិកាសាងសង់ រូបសំណាក់​ បងប្រុសខ្លួន"

  1. Ta Pro says:

    Hmmm!