ស្រ្ដី​បឹង​កក់​​​​​រង​គ្រោះ​​ដោយ​ការវាយ​​ឲ្យ​រលូត​កូន​​ប្រតិកម្ម​​ចំពោះ​ការ​ប្រើ​ពាក្យប្រមាថ​ដោយ​ប៉ូលិស​​​

ស្ត្រីម្នាក់​​ក្នុង​សហគមន៏​បឹង​កក់​ដែល​រង​គ្រោះ​​ដោយ​ការ​វាយ​ឲ្យ​​រលូត​កូន​ ដោយ​​ប៉ូលិស​​នៅ​ក្នុង​ការ​បង្រ្កាប​​យ៉ាង​កម្រោល​​មួយ​​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​​របស់​សហគមន៏​​នេះ កាល​ពី​ព្រឹកមិញ​បាន​សម្ដែង​ប្រតិកម្ម​​ចំពោះ​ពាក្យ​​ប្រមាថកាត​​ទាន​​បន្ថែម​ពី​សំណាក់​មេ​ប៉ូលីស​​​ដែល​មាន​ឈ្មោះ​​ក្នុង​បណ្ដឹង​ទៅ​តុលាការ​​របស់​គាត់ ​។

ព្រហស្បតិ៍ 02 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

ស្ត្រីម្នាក់​​ក្នុង​សហគមន៏​បឹង​កក់​ដែល​រង​គ្រោះ​​ដោយ​ការ​វាយ​ឲ្យ​​រលូត​កូន​ ដោយ​​ប៉ូលិស​​នៅ​ក្នុង​ការ​បង្រ្កាប​​យ៉ាង​កម្រោល​​មួយ​​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​​របស់​សហគមន៏​​នេះ កាល​ពី​ព្រឹកមិញ​បាន​សម្ដែង​ប្រតិកម្ម​​ចំពោះ​ពាក្យ​​ប្រមាថកាត​​ទាន​​បន្ថែម​ពី​សំណាក់​មេ​ប៉ូលីស​​​ដែល​មាន​ឈ្មោះ​​ក្នុង​បណ្ដឹង​ទៅ​តុលាការ​​របស់​គាត់ ​។

អ្នកស្រី បូវ ស្រីស្រស់ ត្រូវបានវាយ ឲ្យដួលចំប៉ាប នៅលើផ្លូវ អំឡុងការបង្រ្កាប ដ៏ព្រៃផ្សែមួយ របស់ប៉ូលិស ទៅលើ ស្ត្រី ពីសហគមន៏បឹងកក់

អ្នកស្រី បូវ ស្រីស្រស់ ត្រូវបានវាយ ឲ្យដួលចំប៉ាប នៅលើផ្លូវ អំឡុងការបង្រ្កាប ដ៏ព្រៃផ្សែមួយ របស់ប៉ូលិស ទៅលើ ស្ត្រី ពីសហគមន៏បឹងកក់

លោក ភួង ម៉ាល័យ ស្នងការ​រង​ក្រុង​ភ្នំពេញ​​ជា​មនុស្ស​ម្នាក់​​ក្នុង​ចំណោម​ពីរ​នាក់ នោះ​គឺ​លោក សុខ ពេញវុធ អភិបាល​​រង​ខណ្ឌ​ដូនពេញ ដែល​មាន​ឈ្មោះ​​នៅ​ក្នុង​ពាក្យ​បណ្ដឹង​​របស់​អ្នក​ស្រី​ បូវ ស្រីស្រស់​ ​ ថា​ជា​អ្នក​ផ្ដើម​គំនិត​​ឲ្យ​មាន​ការ​វាយ​បង្រ្កាប​​យ៉ាង​ឃោរឃៅ​ទៅ​​លើ​អ្នក​ភូមិបឹង​កក់​ និង ​អ្នក​ស្រី​​រហូត​ដល់​រលូត​កូន​​នោះ​ ត្រូវ​បាន​ដក​ស្រង់​សម្ដី​​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៏​​ចេញ​​ផ្សាយ​​ថ្ងៃ​ទី​១សី​ហា​ថា ​” តើ​ស្ដ្រី​រងគ្រោះ​ក្មេង ឬក៏​ចាស់ ហើយ​គាត់​ប្ដឹង​ហ្នឹង​ចង់​ឲ្យ​ខ្ញុំ​សង​កូន​គាត់​វិញ ឬ ​យ៉ាងណា ​? ខ្ញុំ​សូម​ប្រាប់​វិញ​ថា បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​សង​កូន​វិញ ខ្ញុំ​ក៏​នៅ​ក្មេង​ដែរ​…”​។​

អ្នកស្រី បូវ ស្រីស្រស់ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៏​​នេះ​ថា​ សម្ដី​បែប​​នេះ​គឺ​ជា​​ការ​ប្រមាថ​កាត​ទាន​​យ៉ាង​ធ្ងន់ធ្ងរ​​បំផុត​​​មក​លើ​​រូប​​អ្នកស្រី ក៏​ដូច​ជា​ស្ត្រី​​ខ្មែរ​​ទូទាំង​​ប្រទេស​ , ហើយ​​បានទាម​ទារ​​ឲ្យ​​មាន​​ការផ្ដល់​​យុត្តិធម៌​ចំពោះ​រឿងនេះ​ ៕

What Next?

Recent Articles

7 Responses to "ស្រ្ដី​បឹង​កក់​​​​​រង​គ្រោះ​​ដោយ​ការវាយ​​ឲ្យ​រលូត​កូន​​ប្រតិកម្ម​​ចំពោះ​ការ​ប្រើ​ពាក្យប្រមាថ​ដោយ​ប៉ូលិស​​​"

  1. JML says:

    អ្នកស្រីអើយ! អ្នកស្រីទៅចូលរួមជឹងទាំងប្រថុយណាស់ ជិវិត2នាក់ណា! ហេតុអី្វមិននៅផ្ទះសិនទុកអោយគេឯងទៅតវ៉ាទៅ??? អ្នកស្រីទៅក៏គេមិនដោះស្រាយអោយដែល។សូមបួងសួងតាមប្រព័ន្ធInternet អោយអ្នកទាំងពីរផុតពីគ្រោះថ្នាក់ណា! សូមអរគុណ!!!

  2. មេកាលា says:

    JML ខ្ញុំគិតថាលោកដូជាមិនគ្រប់

  3. ក្មេងអាណាថា says:

    នៅក្មេងចឹងអោយវាធើម៉ែវាទៅបាន​តើ។។។។។។។

  4. មន្ត្រីរូបនេះថោកទាប

  5. IKEA says:

    Cambodia require terms for the president. The term will stop the country go to war!

  6. សៀងផ្អាប់ says:

    ក្រែងលោវាយសិចខ្លាំងៗ
    ទៅប់ះពាល់កូនក្នុងផ្ទៃទេដឹង ?

  7. JML says:

    លោក មេកាលា ខ្ញុំថាលោកដូចឡប់ទេដឹង? និយាយដូចមិននិយាយ!