សាលាក្ដីខ្មែរក្រហមផ្អាកការស្ដាប់ចម្លើយសាក្សីឈ្មោះ អុង ថុងហឿង សម្រាប់សវនាការលើកទី៩៣ របស់ខ្លួនហើយ នៅថ្ងៃព្រហស្បតិ៍ ទី៩ សីហា។
ដោយ ឡេង ម៉ាលី
2012-08-10
វិទ្យុអាស៊ីសេរី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។
RFA/Sok Serey
នៅក្នុងសវនាការ សាក្សី អុង ថុងហឿង ជម្រាបអង្គជំនុំជម្រះថា លោក ហោ ណាំហុង ជាប្រធានមន្ទីរ ប-៣២ នៅបឹងត្របែក ឬហៅថា មន្ទីរបឹងត្របែក នៅក្រុងភ្នំពេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ការថ្លែងរបស់សាក្សី អុង ថុងហឿង អំពីតួនាទីរបស់លោក ហោ ណាំហុង គឺជាការបញ្ជាក់ថ្មីមួយទៀត ដែលធ្វើឡើងបន្ទាប់ពីមេធាវីអន្តរជាតិការពារក្ដីឱ្យជនជាប់ចោទ នួន ជា គឺលោក អានឌ្រូ អ៊ីអានូហ៊្សី (Andrew Ianuzzi) លើកយករឿងនេះមកសួរបញ្ជាក់សាក្សីជាថ្មីម្ដងទៀត។
លោក អានឌ្រូ អ៊ីអានូហ៊្សី៖ «មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីពិភាក្សាជាមួយលោក ហើយលោកបានប្រាប់គាត់ថា ហោ ណាំហុង គឺជាអ្នកគ្រប់គ្រងក្រុមមួយនៅ ប-៣២។ តើអ៊ីចឹងមែនឬទេ?»
លោក អុង ថុងហឿង៖ «បាទ! ខ្ញុំបញ្ជាក់ផងដែរថា គាត់ជាខ្មែរមកពីបរទេសដូចខ្ញុំ ពួកយើងខ្ញុំ ហើយគេចាត់តាំងគាត់ជាប្រធាន ប-៣២ ពេលខ្ញុំមកពីដីក្រហមវិញ»។
សាក្សី អុង ថុងហឿង គឺជាអតីតបញ្ញាជនមួយរូបក្នុងចំណោមបញ្ញាជនជាច្រើនផ្សេងទៀត ដែលបានវិលត្រឡប់មកពីបរទេសវិញ ហើយត្រូវបានពួកខ្មែរក្រហមបញ្ជូនទៅហាត់លត់ដំជំរំដីក្រហម នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សាក្សីបន្តថា នៅរយៈពេលពីរ ឬបីខែចុងក្រោយនៃរបបកម្ពុជាប្រជាធិបតេយ្យ លោកត្រូវបានខ្មែរក្រហមបញ្ជូនទៅមន្ទីរ ប-៣២ នៅបឹងត្របែក។ ពេលនោះហើយ ដែលគាត់ដឹងថា លោក ហោ ណាំហុង មានឈ្មោះបដិវត្តថា យ៉ែម ជាប្រធាននៅទីនោះ ក្នុងគណៈកម្មការមួយ ដែលមានសមាជិក៥នាក់។
បើទោះជាដូច្នេះក្ដី សាក្សី អុង ថុងហឿង ថ្លែងថា លោកមិនជឿថាលោក ហោ ណាំហុង ជាកម្មាភិបាលខ្មែរក្រហមទេ៖ «ប៉ុន្តែដើម្បីឱ្យច្បាស់កន្លែងហ្នឹង ខ្ញុំនិយាយដើម្បីកុំឱ្យមានការសង្ស័យ ហើយខ្ញុំមិនមែននិយាយនេះ គឺជាការដែលខ្ញុំយល់។ ខ្ញុំមិនយល់ថា លោក ហោ ណាំហុង ជាកម្មាភិបាលរបស់ខ្មែរក្រហមទេ។ ខ្ញុំគ្មានឯកសារថា លោក ហោ ណាំហុង នេះជាបក្ខជនរបស់បក្សកុម្មុយនិស្តកម្ពុជាទេ។ ខ្ញុំមិនជឿថា សម័យនោះគាត់ដឹងថា មាន S-21 ទេ។ អាហ្នឹងជាការជំនឿរបស់ខ្ញុំ»។
នៅមន្ទីរបឹងត្របែក ត្រូវបានសាក្សីឱ្យដឹងថា ជាកន្លែងសម្រាប់អប់រំ និងលត់ដំនិស្សិតបញ្ញាជន ដែលបានវិលត្រឡប់មកពីបរទេស នៅឆ្នាំ១៩៧៥ ក្នុងបំណងជួយកសាងប្រទេសឡើងវិញ បន្ទាប់ពីត្រូវខ្ទេចខ្ទាំដោយសង្គ្រាម៥ឆ្នាំ។ និស្សិតបញ្ញាជនទាំងនោះជាច្រើននាក់ ត្រូវបានសាក្សីបញ្ជាក់ថា បានបាត់ខ្លួនពីមន្ទីរនោះ លើកលែងតែលោក ហោ ណាំហុង និងលោក ចាន់ យូរ៉ាន់ នៅបម្រើអង្គការ។ ក៏ប៉ុន្តែ លោក អុង ថុងហឿង បញ្ជាក់ថា ពេលលោកមកដល់មន្ទីរបឹងត្របែក លែងមានការបាត់ខ្លួនទៀត។ លោកថា ជំរំបឹងត្របែក ពេលដឹកនាំដោយឈ្មោះ សាវន ភាគហួត ហើយនិង ឯក ជីវិត ប្រៀបដូចជានរក។
ចំណោទបញ្ហាតួនាទីរបស់លោក ហោ ណាំហុង ទទួលខុសត្រូវមន្ទីរ ប-៣២ នៅបឹងត្របែក ក្នុងរបបខ្មែរក្រហម ត្រូវបានក្រុមមេធាវីអន្តរជាតិការពារក្ដីឱ្យជនជាប់ចោទ នួន ជា លើកមកចោទសួរសាក្សីក្នុងសវនាការជារឿយៗ។
កាលពីថ្ងៃទី២ សីហា លោក ហោ ណាំហុង បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយថា ក្នុងនាមលោកជាអ្នកទោសម្នាក់នៅជំរំបឹងត្របែក លោកបាត់បង់ប្អូនស្រី ២នាក់ ប្អូនថ្លៃ ក្មួយ និងសហការីជាច្រើននាក់។ លោកមិនបានបដិសេធអំពីតួនាទីនៅទីនោះទេ។ ក៏ប៉ុន្តែ លោកធ្លាប់ឈ្នះក្ដីនៅតុលាការ លើការចោទប្រកាន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
hi how are u today ?my name is rith live in seyrey soka vilage campongcham province
បងយ៉ែម: យី!ស ម អុង ថុងហឿងហ៊ានប្រាប់គេថាខ្ញុំជាប្រធានគុកបឹងត្របែកផង
ថុងហឿង: ឱ;ស ម យ៉ែម ចំណាស់នេះហើយនៅខ្លាចអីទៀត គេដឹងក៍ដឹងទៅ
ម៉ាយើងជិតងាប់ទៅហើយ គ្មានបញ្ហា
យ៉ែម: វាមិនអីមែន តែខ្ញុំខ្មាស់គេ ជួយលាក់ៗផង
ថុងហឿង: ធើធំប៉ុនណឹងហើយខ្មាស់គេទៀត បើខ្ញុំវិញបានធើធំគ្រប់ជំនាន់ដូច ស ម យ៉ែម
គ្មានខ្មាស់អាណារទេវើយ បាន តេជោរ កាងប៉ុនេះហើយ
លោកមិនបានបដិសេធអំពីតួនាទីនៅទីនោះទេ។ Thus, the truth comes up!
ដំរីងាប់មិនអាចយកចង្អេរបាំងឲ្យជិតបានឡើយ។