ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ប្រតិកម្ម​តប​សម្ដី​នាយក​រដ្ឋមន្ត្រី​លើ​បញ្ហា​ព្រំដែន

ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​លោក សឺន ស៊ូប៊ែរ ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម ហើយ​ថា​នេះ​គឺ​ជា​ការ​គេចវេះ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ។

ដោយ ម៉ម មុនីរតន៍
2012-08-10
​វិទ្យុ​អាស៊ីសេរី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​បំភ្លឺ​នៅ​សភា​ជាតិ រឿង​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ភ្ជាប់​ព្រះនាម​របស់​ព្រះអង្គ​ក្នុង​រឿង​ព្រំដែន​ម្ដង​ជា​ពីរ​ម្ដង នៅ​ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា។

ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ចាត់​ទុក​ថា ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ទៅ​នឹង​បញ្ហា​ព្រំដែន​ម្ដង​ហើយ​ម្ដង​ទៀត​នោះ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ព្រះអង្គ។

លោក សឺន ស៊ូប៊ែរ ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ លោក​ហៅ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​សភា​ថា គឺ​ជា​ប្រការ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក សឺន ស៊ូប៊ែរ អះអាង​ថា ព្រះ​នរោត្តម សីហនុ គឺ​ជា​ក្សត្រ​ដែល​មាន​ភក្ដីភាព​បំផុត ចំពោះ​បូរណភាព​ទឹកដី។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​នេះ ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ​មួយ។

ការ​ប្រតិកម្ម​របស់​លោក សឺន ស៊ូប៊ែរ នៅ​ពេល​នេះ​កើត​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ស្រាយ​បំភ្លឺ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ខាង​គណបក្ស សម រង្ស៊ី ក្នុង​រឿង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា នៅ​ក្នុង​កិច្ច​ប្រជុំ​សភា។

ការ​ប្រើ​ពេល​វេលា​ឆ្លើយ​សំណួរ​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​ជាង​៥​ម៉ោង​នៅ​ក្នុង​សភា លោក ហ៊ុន សែន ចាត់​ទុក​អ្នក​ដែល​ព្យាយាម​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ថា​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ទៅ​លើ​ប្រទេស​វៀតណាម នោះ គឺ​គោល​បំណង​សំខាន់​ចង់​វាយ​ប្រហារ​ទៅ​លើ​ព្រះ​មហា​វីរក្សត្រ​ប៉ុណ្ណោះ។ នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ហៅ​អ្នក​រិះគន់​បែប​នេះ​ថា ជា​ក្រុម​កាក​សំណល់​ពី​សម័យ​សាធារណរដ្ឋ ហើយ​មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ក្នុង​អតីតកាល។

ព្រះអង្គ​ម្ចាស់​ធម្មិកោ ទី​ប្រឹក្សា​ព្រះ​មហាក្សត្រ ព្រះអង្គ​ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​ចេតនា​នៃ​ការ​ព្យាយាម​ភ្ជាប់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ក្នុង​រឿង​ព្រំដែន​នេះ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ ស្ដី​បន្ទោស​ថា ការ​បង្កើត​ឲ្យ​មាន​ភាព​សាំញ៉ាំ និង​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​រឿង​ព្រំដែន​សម្រាប់​កម្ពុជា​នេះ គឺ​ជា​កំហុស​ដែល​កើត​ចេញ​ពី​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​មិន​ប្រើប្រាស់​អំណាច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សន្ធិសញ្ញា​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​កាល​នោះ របប​រដ្ឋ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ប្រជាជន បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​ប្រទេស​វៀតណាម ក្នុង​រឿង​ព្រំដែន​នោះ។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ​ពី​មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​សីហា។

យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​ចាត់​ទុក​ថា​នេះ​ទំនង​ជា​ចំណុច​ខ្សោយ​របស់​លោក ហ៊ុន សែន ដែល​ប្រើប្រាស់​ព្រះនាម​ព្រះ​មហា​វីរក្សត្រ​ធ្វើ​ជា​ខែល ក្នុង​ការ​បង្ហាញ​ចំពោះ​ភាព​ចម្រូងចម្រាស​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

38 Responses to "ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ប្រតិកម្ម​តប​សម្ដី​នាយក​រដ្ឋមន្ត្រី​លើ​បញ្ហា​ព្រំដែន"

  1. ផ្លូវល្អកម្រមានមនុស្សដើរ
    The Good Road Less Travelled
    ១- នៅតាម face Book ឬ blogsដទៃ—វាគ្មិនប្រុសស្រីសម្តីក្រអួន
    វាគ្មិនក្មេងខ្លះកូនខ្មែរកាត់យួន—អួតអាងក្រអួនហៅចូលសម្តេច ។
    ២- ខ្ញុំសួរគេថាចូលបុព្វហេតុអី?—‹‹បុព្វហេតុទឹកដី›› គេឆ្លើយផាច់ៗ
    រួបរួមសាមគ្គាគាំពារសម្តេច—គាត់អ្នកសម្រេចវាសនាជាតិខ្មែរ ។
    ៣- ខ្ញុំថាបុព្វហេតុវាត្រឹមត្រូវមែន—ប៉ុន្តែហ៊ុន សែនជាខ្ញុំយួនហ្វេ
    មិនមែនបុព្វហេតុបំរើខ្មែរទេ —ចូលខុសខ្លួនទ្វេបុព្វហេតុអញ្ចឹង ។
    ៤- មនុស្សស្រីប្រុស ខុសពីដើមឈើ—មិនចេះតែជឿទាំងខ្លួនមិនដឹង
    ពួកជនសុចរិតគេគិតថ្លែងថ្លឹង—មិនបោះខ្លួនវឹង រឿងដែលគេយល់ ។
    ៥- ផ្លូវណាដែលល្អកម្រមនុស្សដើរ—ម្នុសគិតសើៗ ប្រយោជន៍បុគ្គល
    ឱ្យតែខ្លួនបាន មិនខ្ចីគិតខ្វល់—ជាតិហិនរេចរិល ជនពាលសប្បាយ ។
    ៦- ផ្លូវណាដែលល្អកម្រមនុស្សដើរ—ជនមានចិត្តធម៌ដើរស្បើយរប៉ាយ
    ពូនជាន់-កគ្នាតែផ្លូវអបាយ—ធ្វើជាតិអន្តរាយ គេថាថ្កុំថ្កើង ។
    ៧- ចូរមើលឱ្យជាក់អ្នកបំផ្លាញជាតិ—ទុរយសមារយាទគំនិតចចើង
    លើកស្ទួយចោរយួន ជាន់ឈ្លីខ្មែរយើង—ពួកជនឈាមឈ្លើង តម្កើងម្តេចបាន?

  2. មេស្ដេច says:

    ពេលចិនមានអំណាចយោធានិងសេដ្ឋកិច្វ គេអត់បានចរចារជាមួយយូននិងភីលីពីនទេ គឺជាយកនាវារចំបាំងទៅចតលើកោះទាំងអស់ដែលគេគិតថា វាគួររបស់គេទោះបីគេដឹងថាចោរសមុទ្រយួនធ្លាប់រស់នៅលើកោះនោះនិងអ្នកនេសាទភីលីពីនធ្លាប់នេសាទនៅកោះនោះរាប់រយឆ្នាំមកហើយក្តី។ រឿងស្រុកខ្មែរចង់ឬមិនចង់យូននិងថៃមើលងាយ គេចង់បានពេលណាក៏បាន។ យុត្តិធម៌វាពិបាកក្នុងការទាមទារ នៅពេលប្រទេសមួយអត់ចង់បានយុត្តិធម៌សំរាប់ប្រជាជនខ្លួន។ ស៊ីហនុនិងហ៊ុនសែន គ្មាននរណាមួយគ្រាន់បើជាងនរណាមួយទេ បើខ្ញុំសំឡឹងទៅតាមប្រវត្តិសាស្រ្ត គឺអ្នកទាំងពីរព្យាយាមដើម្បីធ្វើជាអ្នកលេខមួយដាច់គេក្នុងប្រទេសដ៏ក្រីក្រមួយនេះ។ មិនគាត់ទាំងពីរស្លាប់វើយ……….

  3. គំាទ្រ កំណាព្យ លោក បាញ់ទា

  4. ta prum says:

    i’m proud to have my country …

  5. ឡាគេធឺ says:

    កំណាបរបស់សំឡាញ់ បាញ់ទាពិតជាត្រូវមែនហើយ កែវអើយ …តែ..

    មតិ របស់ មេស្តេច បើតាមខ្ញុំគិតខ្លី ដូចជាមិនសូវត្រូវ ដល់គិតយូៗទៅ យី!

    ត្រូវដែរតើ! ជ ័យោ មេស្តេច បាញ់ទា… 

  6. ខ្មែរបុរាណ says:

    ប្រតិកម្មរបស់ សឺន សូប៊ែរឥតន័យតើវាមានអិវីខុសទៅបើគ្រាន់តែពន្យល់
    ពីរឿងព្រំដែនកាលពីជំនាន់ព្រះមហាក្សត្រព្រះនរោត្តមសីហនុកាន់អំណាច
    និងរឿងព្រំដែននាពេលបច្ចុប្បន្ន។
    គ្រាន់តែឃើញចំណងជើងអត្ថបទខំបើកមើលភ្លាមនឹកស្មានថាគេប្រតិកម្ម
    ទៅលើការបកស្រាយរបស់លោកហ៊ុនសែននេះវាខុសកាពិតដឹងងអីគ្រាន់តែ
    ប្រតិកម្មដូចក្មេងបៀមដៃ។
    ម៉្យាងទៀតជំណងជើងអត្ថបទខាងលើគួរសរសេរថា៖សឺនសូប៊ែរប្រតិកម្ម…….
    មិនមែនឪត្តមក្រុមប្រឹក្សាព្រះមហាក្សត្រប្រតិកម្មទេ

  7. ទោះបីចង់មានព្រះបន្ទូលយ៉ាងម៉េចក៏បានដែរ តែការងារផ្លូវច្បាប់
    មិនអាចនិយាយតែមាត់បានសោះឡើយគេទាមទារនៅឯកសារសំអាង
    កិច្ចព្រមព្រាងបង្កើតផែនទីបន្តបន្ទាប់ ដោយសារមានឯកសារជាច្រើន
    បែបនេះហើយ ទើបលោកពូ ហ៊ុន សែន ហ៊ានចេញបកស្រាយ
    បើនិយាយពីចាញ់ប្រៀបគេវាហូសពេលទៅហើយ តាំងពីវៀតណាម
    មិនទាន់មានប្រទែសរហូតដល់មានទឹកដី មានរដ្ឋខិតខំ
    ពង្រិកកូនពង្រីកចៅមានចំនួនប្រជាជនជាង ៩០លាននាក់។
    ការតវាណាមួយដោយគ្មានមូលដ្ឋានច្បាប់ វាអាចក្លាយទៅជា
    អំពើហឹង្សា បង្ករកលយុគ ហើយឈានទៅរកទំនាស់ខាងព្រុំឌេន
    លទ្ធផលគឺការបង្ហូរឈាម អ្នកដែលស្លាប់គឺប្រជាពលរដ្ដ៏ស្លូតត្រង់
    អ្នដែលសោយសុខគឺក្រុមអ្នកនយោបាយ ដែលគ្មានកាទទួលខុសត្រូវ
    តែសំដីវីញមួយមាត់ណាក៏ស្នហាជាតិៗ ឯចំពោះប្រជាជនខ្មែរ
    ធ្លាប់ស្លាប់រាប់លាននាក់ អ្នកស្នេហាជាតិ គ្មានយំសោកស្តាយ
    សំរក់ទឹកភ្នែក ។
    ឥឡូវភ្ញាក់ពីដេករកពាក្យបន្ទោសគេ ចោទគេថាមិនធ្វើបានល្អតាមបំណង
    ដែលក្រុមរបស់ខ្លួនចង់បាន ។ប្រទេសជាតិហិនហោចបាត់បង់ដោយសារ
    ចរិករបស់អ្នកដឹកនាំ ខ្សោយ ចេះមិនច្បាស់លាស់ គ្មានសញ្ញាបត្រខ្នាត
    អន្តរជាតិ ។ តែជាប់ជំាណាត់ថ្នាក់ខាងអួត អោយគេសរសើរថាខ្ឡួនជាអ្នកស្នេហា
    ជាតិខ្លាំងជាងគេ ។

  8. LY Seanteur says:

    ខ្មែរបុរាណដាក់ចំណងជើងថ្មីនេះត្រូវហើយ ពីព្រោះសមាជិកភាគច្រើនរបស់ឪត្តមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​​ជា​​​សមាជិក​របស់គណបក្សប្រជាជន។​រឿងអីដែលពួកគេហ៊ានប្រឆាំងនឹងមេ​របស់ខ្លួននោះ។ ម្យ៉ាងទៀត លោកសឺន សុប៊ែប្រតិកម្មដោយប្រើពាក្យស្រាលៗ បែបនេះ ក្រុមគណបក្សប្រជាជនស្តាប់មិនសូវបានទេ ពីព្រោះពួកគេធ្លាប់តែប្រើពាក្ស អសុរស អឺ​ អើ អញ់ដាច់សាច់ សំដីបាតផ្សារ មិនដែលទទួលការអប់រំ សំដីបិទបាំងការពិត និង ធ្លាប់តែបោកប្រាស់ កុហក់គេ។ លក្ខណ:ទាំងអស់នេះ គេមើលឃើញមេដឹកនាំខ្មែរភាគរច្រើនសព្វនេះ ប្រកាន់យក។

  9. កុំយកតួនាទីស្ដេចមកនិយាយ តាមពឹតគាត់ជា អនុប្រធាន បក្ស ស៊ុត មនុស្ស!!!

  10. ចេះជួយគ្នា says:

    ការបកស្រាយបំភ្លឺរបស់នាយករដ្ឋមន្រ្តី គ្រាន់តែជាការបកស្រាយយករួចខ្លួនតែប៉ុណ្ណោះ
    សុទ្ធតែអួតថាឲ្យគេសួរសំនួរ ហើយខ្លួននឹងឆ្លើយបំភ្លឺ ប៉ុន្តែជាក់ស្តែងនេះមិនមែនជាការ
    ចូលស្រាយបំភ្លឺនោះទេ គេហៅថាការថ្លែងសុន្ទរកថា ទេតើ។​ ចំណែកឯលោកប្រធាន
    រដ្ឋសភាឯណៅះវិញ បែជាមិនឲ្មមានអ្នកតំណាងរាស្រ្តចោទសួរលោកនាយករដ្ឋមន្រ្តី
    ទៅវិញ តើបែបនេះគេហៅថាអ៊ីវិញ ?

  11. visal says:

    មិនបាច់និយាយ​ទេ ឆ្កែវានៅតែជាឆ្កែ​ នឹង ព្រោះវាម៉េចនិងហ៊ានបកស្រាយថាវាបានធ្វើអោយបាត់ទឹកដី ព្រោះម្ចាស់ឆ្កែ គឺជាយួនមិនមែនខ្មែរឯណា ឯការប្រតិកម្មគឺគ្មានន័យ ព្រោះរាល់ថ្ងៃនេះ ស្តេចមិនមែននៅលើអំណាច របស់រដ្ឋឯណា គឺនៅក្រមឳវាទរបស់នាយករដ្ឋមន្ត្រីហ្នឹង ចង់ ហ៊ុន សែន ជេរទៀតក៏ព្រះអង្គមិនហ៊ាន ផង នេះជាការពីត។

  12. តើជាសភាអ្វីទៅ ? ដែលបើកដៃឲ្យមនុស្សម្នាក់ វាយប្រហារ គ្នាអស់ពេលជាង៥ម៉ោង តែម្នាក់ឯង​

    ដូចញៀនមេក្រូដុច្នេះ ?? គួរតែមានប្រតិកម្មផ្ទាល់ពី អតិតព្រះមហាក្សត្រ ដើម្បីឲ្យច្បាស់ ………

    រឺក៍ត្រូវហ៊ុនគ្នា ហើយ ?

  13. មិនមែនការថ្លែងសន្ទរថាទេ គឹ សំដាច់ ដីជោរ លោក បើកវេទិកាបញ្ចេញកំហឹង។

  14. OH...MY GOD says:

    No I dear…. Oh… My God… Oh… My country future… Ah man….

  15. Pagoda Kid says:

    ពួកអាឆ្តួត បើគ្រាន់បើមិនទៅទាមទារតាំងពីសម័យសង្គមរាស្រ្តនិយម ដែលជាសម័យពួកហែងមានអំណាច ។
    ក្រែងពួកហែងឆ្តែបារាំង។ហេតុអ្វីបានជាអោយមនុស្សជំនាន់ក្រោយទទួលខុសត្រូវ? 

  16. kumnitkhmer says:

    លោក សឺន ស៊ូប៊ែរ ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ លោក​ហៅ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​សភា​ថា គឺ​ជា​ប្រការ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក សឺន ស៊ូប៊ែរ អះអាង​ថា ព្រះ​នរោត្តម សីហនុ គឺ​ជា​ក្សត្រ​ដែល​មាន​ភក្ដីភាព​បំផុត ចំពោះ​បូរណភាព​ទឹកដី។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​នេះ ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ​មួយ។ ល្អណាស់លោក សឺន ស៊ូប៊ែរ ខ្ញុំសូមសរសើរលោក និងគាំទ្រលោក។ ក្រោកទ្បើងខ្មែរទាំងអស់គ្នា ដល់ពេលហើយដែលត្រូវចេះឈឺចាប់។

  17. អស់លោកសុទ្ធតែដៀលខ្មែរដួចគ្នាជាឆ្កែ អញ្ចឹងហើយបានជាបរទេសជាម្ចាស់ខ្មែរដណ្តើមចំណីឆ្កែអស់នោះ កាលពីសម័យបារាំង គឺបារាំងយកចំណីអស់ ពេលនេះដល់សម័យតេជោ ស្រាប់តែធ្លាក់លាភដល់យួនម្តង ដល់ណាទើប ឆ្កែទាំងអស់ហ្នឹងក្លាយជាមនុស្ស ហើយប្រែកាយជាពូជខ្មែរមកវិញ ហើយសាមគ្គីដើម្បីខ្មែរយើងរស់ ឡើងវិញ សូមអស់លោកភ្ញាក់ខ្លួនឡើង ពលខ្មែរយើងក្រខ្លាំងណាស់ សូមជួយបណ្តុះចំនេះដឹងអោយកូនខ្មែរអោយមានគុណភាព ដើម្បីអោយកូនខ្មែរជំនាន់ក្រោយខ្លាយជាមនុស្សពិតផង៕

  18. Ta Pro says:

    Questions :
    Is there a constitution that forbid anyone to touch the King? is it only applicable to the king only but not the former king? Does the constitution apply to the prime minister also? Is the prime minister above the constitution?

  19. មេទ័ពបាញ់អាចម៏ says:

    ចាស់ៗអស់ហើយ ល្មមទៅបួសហើយ នៅធ្វើនយោបាយឡប់ៗដល់ណាទៀត!!! ស្នេហាជាតិតែអ្នកឯងនោះ?

  20. Bopha says:

    The whole issue about the loss of land was diverted and hijacked by Hun Sen. King Ta never sold land to the yuon during his rule, be clear. He never signed any treaties giving away land to the yuon like the way Hun Sen had done with the treaties of 1982, 1985, 2005. Now he turned around blaming and bluffing other people for his own treasonous acts.

    This guy has no courage to debate but as usual showed his intimidation skill, Khmer Rouge style. Most of the lands lost to the yuon happened during Hun Sen’s rule, resulting from the above treaties, not prior. Please show us the lands or villages that Khmer gain from the yuon as a result of the land swap ? Why didn’t we keep what we had, no need to swap ? Remember the yuon motto: What is ours is ours, but what is yours is also ours.

    Oh, CPP leaders, when are you going to wake up and protect Khmer national interests ? Be a good khmer before you go to the grave. You don’t need to do this by going to war, but by getting yourself educated much better. The result of the eternal gratitude for intalling you in power has seen this tragic loss of large chunks of Khmer lands !!! What else to come, compatriots ?

    By not allowing open debate in parliament, he could manage to successfully manipulate the 80% not-so-educated Khmer to believe that Khmer did not lose any land to the yuon. Had the pictures of the Khmer crying who their farm lands and villages to the yuon shown on TV, their opinions would be dfferent. When are Khmer people going to stop being used and manipulated by the lousy leaders ?

    Cambodia is like a frog hole where most Khmer people are kept in the dark, preached to by Hun Sen and CPP; thus it is very common to hear them admiring Hun Sen as the dearest great leaders. Soon Hun Sen’s pee would be on sale and they would rush to buy and brag that : ” Samdech’s pee tastes like the palm juice !”

  21. លឺកូនក្មេងវាថា អាតានឹងនិយាយឆ្កាដៃជើង បើកភ្នែកក្រឡោតដូចយក្ស តើគាត់ខឹងណាគេប៉ា ?

    គាត់ចង់ដើរតួយក្សតែ ម្នាក់ឯងនឹងណាកូន ……….មើលគាត់និយាយដាច់រឿងយើងអស់………

    ហាសហា៎….គិតទៅមានអក្នដឹកចឹងដែរហ្ន៎ ខ្មែរចឹង ធើអីៗឲ្យប្លែកមិនច្រឡំគេទេ អស់ពីវាលពិឃាត

    ឥឡូវមាន វាលអន្តោប្រវេសន៍…..មកពីដីយើងវារីកធំពេក…..

  22. Pagoda Kid

    Why you think like this ?

    maybe you didn’t have intention to protesting.

    By your idea . you should shut up your mouth better
    than you say ?

  23. អាចម័គោ says:

    គាំទ្រគំនិតលោក មេស្ដេច

  24. ពលរដ្ឋខ្មែរ says:

    មតិមួយណា ក៏ដូចមួយណាដែរ គ្រាន់តែខុសអត្ថន័យគ្នាតែប៉ុណ្ណោះ ។ មានន័យថា លោក មេទ័ព បាញ់ទា លោក មេស្តេច លោក ធនញ្ជ័យ រួមទាំងអ្នឯទៀត សុទ្ធតែស្រលាញ់ខ្មែរ ខ្ញុំបាទក៏ដូច្នេះដែរ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយពេលនេះគឺ មេដឹកនាំពួកយើងនាពេលបច្ចុប្បន្ននេះ គឺគាត់មិនបានទុកប្រជា​ពលរដ្ឋខ្មែរយើង ជាជនជាតិខ្មែរទេ មិនទុកទឹកដីនេះ ជាទឹកដីខ្មែរទេ គឺចាត់ទុកជាទឹកដីរបស់គាត់តែ​ម្នាក់ឯង គាត់គិតថា គាត់ចង់ធ្វើអ្វីក៏បាន គ្មានអ្នកណាហ៊ានថាគាត់ទេ ។ ព្រៃឈើរាប់លានហិតតា គាត់កាប់លក់ជិតអស់ហើយគ្មានប្រតិកម្មអ្វីសោះ ពេលប្រជាជនខ្មែរ ដឹកឈើប៉ុនក-ដៃ ជាមួយស្បូវ គាត់ចាប់ពិន័យជាថវិការជាច្រើន ។ តាមបង្រ្កាបអ្នកលក់ថ្នាំ ចោ ក្មេងទំនើង តែត្រង់ក្មួយគាត់ជា មនុស្ស​បែបនោះ គាត់បែរជាធ្វើមិនដឹង ធ្វើមិនលឺ ។ សរុបមក អ្នកណាក៏គាត់ហ៊ានថាដែរ ទោះជាស្ដេច​ ក៏ដោយ ។ ខ្មែរនៅទឹកដីយួនលើសពី១ថ្ងៃ ដោយគ្មានអត្តសញ្ញាណប័ណ្ណគេចាប់ដាក់គុក យួនរស់នៅទឹកដីគ្រប់ទីកន្លែង រាប់សិបឆ្នាំ នេសាទត្រីស្ទើរអស៉ពីទន្លេ គ្មានឃើញលោក ហ៊ុន សែន ហ៊ានថាអ្វីឡើយ ។ ពុករលួយពេញផ្ទៃ​ប្រទេស ពីថ្នាក់លើដល់ថ្នាក់ក្រោម អ្នកដែលទទួលរងទុក្ខយ៉ាងវេទនានោះគឺ ប្រជាពលរដ្ឋ ដ៏ស្លូតត្រង់របស់ខ្មែរ ។
    ជាចុងបញ្ចប់នេះ ខ្ញុំមានសំនួរមួយចង់សួរទៅអ្នកទាំងអស់គ្នា គឺថា ប្រសិនបើលោក ហ៊ុន សែន ដូចជាមេដឹកនាំរបស់កូរ៉េខាងជើង(គឹម ជុងអ៊ិល) តើអ្នកណាជាអ្នកកាន់អំណាចបន្ទាប់ ?

  25. មេទ័ពបាញ់អាចម៏ says:

    There are a lot of people with stupid and ignorant minds. You, assholes, always cause throuble to Cambodia’s development, peace, stability, and prosperity. We really do not understand about what in your own hearts? You claim yourselves as the great national heroes but your actions are to make Cambodia at war, in chaos, and social unrest. You all are assholes who are full with human shits and being the FAKE NATIONALISTS of the century!!!

  26. អាជ័យធ្លាក់ទឹក says:

    ស្អុយណាស់វើយអាមេទ័ពបាញ់អាចម៍។។។

  27. ពួកឣាបញ្ចេញមតិប្រឆាំងនឹងការបោះបង្គោលព្រំដែនបច្ចុប្បន្នសុទ្ធតែពួកឣាចោល
    ម្សៀតទាំងឣស់វាធ្វើភ្លើល្ងើៗឣញ្ចឹងឣួតចង់ទាមទារយកដីគោកដីកោះមកវិញផង!
    តើវីរជនប៉ុន្មានជំនាន់មកហើយដែលយកដីបានមកវិញហើយឬនៅ?វាបានត្រឹម
    ប៉ប៉ាច់ប៉ប៉ោចវាមិនខ្មោចទេ!ធ្លាប់ឆ្លុះកញ្ចក់មើលមុខខ្លួនឯងវាធ្លាក់យារប៉ុណ្ណាដែរ?
    ហើយសក់ក្បាលម្នាក់ៗនៅសល់ប៉ុណ្ណា?មានពណ៌ឣ្វីដែរ?នរណាក៏គេចេះថាដែរ
    ឣាថាមិនធ្វើនុ៎ះវាស្រួលគ្រាន់តែឣង្គុយបើកមាត់!បើនិយាយឲ្យស្រួលស្តាប់គឺជាល្បិច
    កលចង់ត្រឡប់មកកាន់ឣំណាចរបស់ពួកបំផ្លាញជាតិដែលជាពួកពូកែខាងសម្លាប់!
    វាគ្មានស្នេហាជាតិខ្មោចសេះឣីទេពួកឯងគ្រាន់តែជាពួកឣាឣួតគ្មានបានការ!ឬនិយាយ
    ឲ្យពិរោះស្តាប់សម្រាប់ពួកឯងគឺឣាពួកវាសនាកប់ឬឣាពួកក្រយៅថោក!ព្រោះឣីក្នុង
    ចំណោមពួកឯងសុទ្ធតែធ្លាប់កាន់ឣំណាចតែធ្លាប់បានធ្វើឣាចម៍ឣីខ្ខះហេដ្ឋារចនាសម្ព័ន្ធ
    ក្នុងប្រទេសមានប៉ុណ្ណានៅប៉ុណ្ណឹងមានតែកំទេចនិងបង្ហិនបន្ថែម!ហ្នឹងហើយឣ្នកស្នេហា
    ជាតិ!នេះមិនទាន់គិតពីរឿងបង្ករសង្រ្គាមនិងសម្លាប់ខ្មែរជាតិឯងផង!រឿងដែលចោល
    ម្សៀតហួសឣធិប្បាយជាងនេះទៀតគឺក្បត់ជាតិសម្លាប់ប្រជាជនហើយឆ្លើយដាក់ថាចាញ់
    បោកយួន!នេះហើយពួកឣាបណ្ឌិតចេះពេកដេកត្រិះក្តលេងវិញទៅ!សមមុខហើយ
    នេះហៅថាឣាចេះរលេះក្បាច់!

  28. កើតង៉ាចេញមកស្ពាយមេក្រូមកជាមួយ…

  29. Ratha says:

    បញ្ហាព្រំដែនជាមួយយួនជាបញ្ហាធំមួយដែលរដ្ឋភិបាលហ៊ុន សែន
    មិនអាចដោះស្រាយបានឬគ្មានច្រកណាអាចដោះស្រាយបានឡើយ
    ទើបស្ដីបន្ទាសអ្នកផងអត់រើសមុខ ទោះជាវីរក្សត្រក៏ត្រូវនាំមកពាកព័ន្ធដែរ។

  30. ដល់ពេលងាប់គាត់ស្ពាយមេក្រូទៅវិញ..

  31. មេទ័ពបាញ់អាចម៏ says:

    I have a pity on the Opposition Parties that have the weak leaders. They do not know and understand the organizational behaviors. What they know and able to lead the members are the fabrication of various unrue stories and cursing the CPP’s officials. It is laughable! បក្សប្រជាជនជាម្លប់នៃយើងរាល់គ្នា!!! ការចូលមករួមរស់ជាមួយ ជាជម្រើសដ៏ល្អរបស់អស់លោកដែលចាញ់បោកមេបក្ស ស រ អស់មួយរយះពេល!!!

  32. មេទ័ពបាញ់អាចម៏ says:

    I have a pity on the Opposition Parties that have the weak leaders. They do not know and understand the organizational behaviors. What they know and able to lead the members are the fabrication of various untrue stories and cursing the CPP’s officials. It is laughable! បក្សប្រជាជនជាម្លប់នៃយើងរាល់គ្នា!!! ការចូលមករួមរស់ជាមួយ ជាជម្រើសដ៏ល្អរបស់អស់លោកដែលចាញ់បោកមេបក្ស ស រ អស់មួយរយះពេល!!!

  33. kumnitkhmer says:

    ពេលងាប់ទៅគាត់មិនចង់អោយកូនចៅសែនមាន់ សែនទាទេ​គឺសុំសែនតែក្បាលមេក្រូបានហើយ ហាហាហា…..ចង់យកទៅស្រែកនៅថានយមរាជ។

  34. មិន គាំទ្រសំដីម្នាក់ឈ្មោះ(សិស្សធនញ្ជ័យ)រឿងព្រំដែនត្រូវតែដោះស្រាយជាដំណាក់ៗដោយសន្តិវិធី
    ពីមួយជំនាន់ទៅមួយជំនាន់ឈរលើគោលការណ៍ច្បាប់អោយតែយើងមានឆន្ទៈដោះស្រាយបើអ្នកដឹកនាំ
    ជំនាន់នេះដោះមិនចេញទុកអោយក្មេងជំនាន់ក្រោយឬអាណត្តិក្រោយដោះទៅ
    វាគ្មានកើតកលយុគខ្មោចសេះស្អីទេ យើងរក្សាតែអាជាក់ស្តែងបច្ចុប្បន្នអោយតែបានទៅ គេមិនត្រូវ
    បិទសំណុំរឿងទាំងមិនច្បាស់លាស់ទេ!!

  35. HandsomeSilly says:

    To Bopha.

    Though there has not been any direct comment from the king TA, it doesn’t mean that such a legacy and confusion completely caused by some others. Even once, I have never seen King Ta would accept anything about the real tragedy and tearful legacy of Cambodia to-date.

    His perfection and heroism left many questions unanswered. If attempted to answer, our King TA will stay on top of perfection when the rest probably are worth and some cases criminal victims of the history.

  36. Our God King is so busy. Thus, he may not have time to make such comment. He really trusts Decho SEN who is also his adapted son!!!

  37. ម្ខាងត្រូវការអំណាច ម្ខាងទៀតត្រូវការរាជបល្លង័្គ រាជសម្បត្តិ ដូច្នេះត្រូវចូលហ៊ុនគ្នា ??

  38. BaBaBoo says:

    រឿងវាខ្លីទេ បើយកកិច្ចព្រមព្រៀង ២៣ តុលាវាចប់រឿង ម្លេះមិនសមមកវិលវល់ដូច្នេះទេ។ ហ្នឹងហើយ

    ចេះរបេះក្បាច់ បើគិត ១៩៨៩ ដល់ទល់ ១០១២ នយោបាយឈ្លានពានយួនបានផ្លាស់ប្តូររួបភាព ពី

    កម្លាំងទ័ពមកជាកម្លាំងច្បាប់សហប្រតិបត្តិការរួម «អាន់អែម» ទីបំផុតយួននៅតែចំណេញរហូត។