ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ប្រកាស​​ឈប់​​ធ្វើ​នយោបាយ

ទីបំផុត​ទៅ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ប្រធាន​គណបក្ស​នរោត្តម​រណប្ញទ្ធិ ដែល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា​​ជា​យូរ​យារ​ណាស់​មក​ហើយ​នោះ បាន​ប្រកាស​ឈប់​ពី​ឆាក​នយោបាយ​ហើយ។ ដោយ​ព្រះអង្គ​នឹង​ទៅ​បំពេញ​កិច្ច​ការ​មនុស្ស​ធម៌ និង​សង្គម​កិច្ច​ជាមួយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ជា​ព្រះ​អនុជ​របស់​ព្រះអង្គ​វិញ។

សុក្រ 10 សីហា 2012
ដោយ រដ្ឋ សីហា
ទស្សនាវដ្តីសារព័ត៌មានសេរី

ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ

ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ

តាម​លិខិត​ជូន​ជន​រួម​ជាតិ​ចុះ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១២​នេះ ពី​ប្រទេស​បារាំង ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បាន​ប្រកាស​ជា​ឱឡារិក​ថា ចាប់​ពី​ពេល​នេះ​តទៅ​ព្រះអង្គ​នឹង​ឈប់​ធ្វើ​នយោបាយ ហើយ​និង​មិន​ទទួល​ខុស​ត្រូវ​រាល់​កិច្ច​ការ និង​សេចក្តី​សម្រេច​ផ្សេងៗ​របស់​គណបក្ស​នរោត្តម​រណប្ញទ្ធិ​តទៅ​ទៀត​ឡើយ។

ការ​លាឈប់​ពី​ឆាក​នយោបាយ​នេះ ត្រូវ​ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា ដោយ​យល់​ឃើញ​របប​រាជានិយម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​កាន់​តែ​មាន​ភាព​រឹងមាំ ក្រោម​ការ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បាន​បន្ត​ថា បន្ទាប់​ឈប់​ពី​ឆាក​នយោបាយ​ទៅ ព្រះអង្គ​នឹង​ចាប់​ផ្តើម​បំពេញ​កិច្ចការ​មនុស្ស​ធម៌ សង្គម​កិច្ច ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ ក្រោម​ការ​គ្រប់គ្រង​រាជ​សម្បត្តិ នៃ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា​វិញ៕

What Next?

Related Articles

21 Responses to "ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ប្រកាស​​ឈប់​​ធ្វើ​នយោបាយ"

  1. សប្បាយនិយម says:

    ខ្ញុំថាជាកាប្រសើរណាស់ ព្រោះថាទ្រង់មានគ្រប់ទាំងអស់ តាំងពីនាក់ម្នាងក្មេងៗឡើង ខ្វះតែមិនស្គាល់ព្រះជាម្ចាស់ប៉ុណ្ណាះ ។

  2. Marshall says:

    You tell lie thousand times. I know you better than you though!

  3. មេស្ដេច says:

    អើនេះជាជំរើសត្រឹមត្រូវសំរាប់ពុកចំកួតលួង បើមិនដូច្នេះទេ គ្មាននរណាស្គាល់ស្តេចទឿតទេក្នុងជំនាន់ក្មេងក្រោយៗនោះ។ ធ្វើម៉េចក៏ដោយ កុំរសើបគួទទៅលួចជេរសំដេចជោទៀតវើយ អាហ្នឹងអស់ដីនៅបន្តោយ។

  4. HOR NAM KDOR says:

    it is time for you to understand motherfucker, you were fucked from end to end.
    it’s left for you to lick her pussy Phalla all day and wait for your death son of
    a bitch

  5. ខ្មែរបុរាណ says:

    គួរតែធ្វើយ៉ាងដូច្នេះយូហើយ។ការសំរេចចិត្តលាឈប់ពីឆាកនយោបាយ
    របស់ព្រះអង្គគឺជាការត្រឹមត្រូវ។ការលាឈបធ្វើនយោបាយរបស់ព្រះអង្គ
    គឺបានន័យថាបានតំកល់រាជវង្សអោយប្រជារាស្រ្តខ្មែរទាំងអស់គោរព៕

  6. ខ្មែរដើម្បីខ្មែរ says:

    បើដឹងខ្លួនល្អហើយ ទោះនៅឈរឈ្មោះគ្មាននរណាបោះអោយដែរ មនុស្សយកជាសាច់ការអត់បាន កុំអោយខាតសន្លឺកឆ្នោត។

  7. សាធុ! ចូរចម្រើន! ប្រឹងទាល់ស្លាប់ក៏ទៅមិនរួចដែរ!

  8. ខ្ញុំជាខ្មែរ says:

    ស្លាប់ទៅរស់នៅនាំតែធ្ងន់ផែនដី គ្មានប្រយោជន៍

  9. មេទ័ពបាញ់អាចម៏ says:

    Do not look down at HIM, dummies! He is the ex-King’ son. He is also a professor in France. He has earned a PhD in Law. You all are assholes and need to pay more respect to HIM or shut the fuck up!!!.

  10. បើឈប់ក៏ល្ងដែរ ពីព្រោះមិនខាតក្នុងការចណាយថវិការដើម្បីរកសំលេង
    នៅពេលធ្វើការបោះឆ្នោត ធ្វើការអ្វីក៏ដោយអោយតែបំរើជាតិ
    ព្រះអង្គមានទឹកចិត្តសណ្តោសយៅគយល់ ធ្លាប់អំពើល្អច្រើន
    តែព្រះរមែងគិតគូរដល់បេះដូង ខ្ឡួនឯងមិនអោយខាតបានកើតជា
    មនុស្សដឹងពីតំរូវការ ដែលអ្នកដទៃភាគច្រើនមិនចូលចិត្ត។

  11. LY Seanteur says:

    សូមអបអរសាទរចំពោះព្រអង្គដែលលាចាកពីជីវិតនយោបាយ។ ព្រះមានគុណធំធេងណាស់ចំពោះ​ជាតិ ម្យ៉ាងៀត ព្រះអង្គមិនមានឈ្មោះនៅក្នុងក្រុមអ្នកក្បត់​ជាតិដែរ។

    ចំពោះប្រពន្ធ វាជារឿងផ្ទាល់ខ្លួន​ និង ជាជម្រើសរបស់ព្រះអង្គ។ ព្រះអង្គជាមនុស្សដូចអ្នកទាំងអស់​គ្នា​ដែរតើ បើនៅជាមួយអ្នកចាស់គ្មានសេចក្តីសុខទៅហើយ យូរៗទៅវាមានផលវិបាកច្រើន​ជាងនឹងទៅទៀត។ ម្យ៉ាងទៀត ព្រះអង្គមិនមែនទៅរំលោភគេឯណា?​ គឺព្រមព្រឿងគ្នាតើ? ម៉េចក៏មិននាំគ្នាគិតបន្តិចមើល កុំចេះតែនិយាយដោយខ្វះវិចារណញាណបែបនេះ?
    ស្មានថាអស់លោកដែលរិះគន់ព្រះអង្គថា មានប្រពន្ធច្រើននឹង ជាមនុស្សស្មោះជាមួយនឹងភរិយា​មួយ​​ទល់នឹងមួយ? អស់លោកមើលឃើញតែកំហុសអ្នកដទៃត្រង់ខ្លួនឯងអត់ដែលខុសសោះ កោតតែមិនចេះខ្មាសខ្លួនឯង។​
    តាមពិតអស់លោកច្រណែននឹងព្រះអង្គសោះ។ ការច្រណែនបែបនេះ មិនមែនជាសារជាតិមនុស្សល្អ។

    យើងក៏អាចពិនិត្យជាក់ស្តែងឃើញហើយថា ព្រះអង្គគ្មានលទ្ធភាពត្រលប់ចូលឆាកនយោបាយវិញបានទេ ពីព្រោះគ្មានអ្នកគាំទ្រ បើមានអ្នកគាំទ្រច្រើនលើសលប់នោះព្រះអង្គក៏អាចវិលត្រលប់មកវិញបានដែរ។ ចំនុចសំខាន់នៅលើមហាជន​ តើ មិនមែនព្រះអង្គថា ចង់ធ្វើៗទៅបានឯណា?

  12. Neak kheav says:

    ហេស​ហេស! គិតៗទៅ ទោះបីដំបៅប្រភេទណាដ៏ដោយ ក៏នៅតែមានរុយតាមរោមជានិច្ច មិនថាដំបៅថ្មី ដំបៅចាស់ ដំបៅស្អុយយ៉ាងណាទេ។ សូមកុំភ្លេចថា ស្រុកខ្មែរមានចំបាំ់ងមិនចេះចប់ មិនចេះហើយ មិនមែនសំខាន់ដោយសារតែអ្នកធំម្នាក់នោះទេ ចំណុចសំខាន់នោះ គឺមកពីក្រុមមនុស្សជំពូកទី៣វាច្រើនពេក។(ជំពូក១ គឺពួកស្រលាញ់សន្តិភាព,ជំពូក២ គឺពួកអព្យាក្រិត្យ,ជំពូក៣ គឺពួកជ្រុលនិយម) ពួកជំពូក៣នេះ នៅស្រុកខ្មែរសំបូរជាងគេ,ពួកនេះបើដើរ ទៅណាជាមួយមេកើយ ចូលចិត្តសម្លឹងតែស្បែកជើងរបស់មេ អោយតែឃើញប្រឡាក់បន្តិច លុតជង្គង់គ្រឹប ដោះមួកពីក្បាល យកទៅជូតស្បែកជើងអោយមេភ្លាមដើម្បីបង្ហាញភក្តីភាពឥតលក្ខខ័ណ្ឌ។ ជនជំពូកនេះ គ្មានវិចារណញ្ញាណឡើយ ការងារដែលពួកគាត់ធ្វើបានល្អបំផុតនោះ គឺធ្វើខ្ញុំគេ បើអោយធ្វើមេដឹងនាំ គេវិញ គឺជាប្រភេទមេដឹកនាំដ៏អន់បំផុត។

  13. Dane says:

    សូមអបអរចំពោះការសំរេចព្រះទ័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ!​ សូមព្រះអង្គគង់នៅអោយឆ្ងាយពីឆាក​នយោបាយ យកពេលវេលា និងព្រះបញ្ញាណជួយព្រះមហាក្សត្រ ក្នុងកិច្ចការមនុស្សធម ដើម្បីលើកដំកើងរាជានិយមអោយនៅតែខ្ពស់ត្រដែតជារៀងរហូត។ ព្រះអង្គគួរទ្រង់ព្រះតំរិះមើល តើកន្លងមកនៅពេលព្រះអង្គប្រឡូកក្នុងនយោបាយ តើរាជានិយមបានចំណេញអ្វីខ្លះ?

  14. អាបាញ់អាចម៍អើយ! រ៉ានារឹតជាកូនស្តេច ឬជាកូនស្តាចម៍ តើរ៉ានារឹតមិនមែនជាមនុស្សទេឬ?
    កុំចេះតែឱនក្រាបទូលព្រះបង្គន់ ក៏ព្រោះថាអ្នកនេះ ឬអ្នកនោះជាស្តេចឬស្តាចម៍អី ។ គោរពមនុស្ស
    ទៅតាមគុណសម្បត្តិរបស់មនុស្ស ។

  15. មេទ័ពបាញ់អាចម៏ says:

    ម៉េចក៏គាត់ ចេះ និង មានទ្រពសម្បត្ដិ ជាង លោក វេទិកា-សេរី ឯងដែរ។ ចំណេះក៏មាន លុយក៏មាន ទ្រពក៏មាន ប្រពន្ធក្មេងក៏មាន…………………………ចុះឯងមានអី? គាត់ទំពែកបានធ្វើធំ រីឯលោក វេទិកា-សេរី របស់ខ្ញុំគ្មានបានអ្វីធំ ហើយបែរធំតែពងទៅវិញ!!!ហាសហាសហាហាហា…….

  16. មេទ័ពបាញ់អាចម៏ says:

    ម៉េចក៏គាត់ ចេះ និង មានទ្រពសម្បត្ដិ ជាង លោក វេទិកា-សេរី ឯងដែរ។ ចំណេះក៏មាន លុយក៏មាន ទ្រពក៏មាន ប្រពន្ធក្មេងក៏មាន………………ចុះឯងមានអី? គាត់ទំពែកបានធ្វើធំ រីឯលោក វេទិកា-សេរី របស់ខ្ញុំគ្មានបានអ្វីធំ ហើយបែរធំតែពងទៅវិញ!!!ហាសហាសហាហាហា…….

  17. ចាន់ដាណា says:

    ជាការល្អដែលគាត់ បានសំរេចចិត្ត ដើរចេញ ពីឆាក់នយោបាយ ព្រោះថា គាត់ ដើរ តួ ចប់ហើយ

    តួរបស់ គាត់គឹ គេអោយលេង ចូលរួមរត់ ជាមួយគេ បើមិនចូលរួមទេ គ្មាននរណារត់ ជាមួយទេ ។​

    ចឹង លទ្ធិប្រជាធិបតេយ្យ ក័ មិនពេញលក្ខណះដែរ ។ គាត់ មិនមែនចង់ធ្វើនយោបាយ ប៉ុន្មានទេ ។

    ចរិកអ្នក​នយោបាយ ឈ្លោះគ្នា ស្រលាញ់គ្នា តែ នៅលើកញ្ចក់ ទូរទស្សន័ ប៉ុណោះ ។ ក្រោយតែ

    ពីហ្នឹង មក បបួលគ្នា ផឹក កាហ្វេ ធ្វើមិនដឹង ។ ជីវិត គ្រាន់តែ ជាកាព្វកិច្ចមួយ តែ ប៉ុណ្ណោះ ។

    មនុស្សគ្មាននរណាថោក គ្មាននរណាថ្លែ នោះទេ ។សំខាន់ កើតមកបានជួយជាតិ បានប៉ុនណា

    យកប៉ុនណឹងទៅ !

  18. ចាន់ដាណា says:

    បងៗ ចូលរួម comment ! សាកល្យង ធ្វើជាអ្នកនរយោបាយ ម្តងមើ ក្រែងធ្វើបាន ល្អជាងគាត់ !

    LY seanteur ខ្ញុំសូមសរសើរ ចំពោះ Comment របស់អ្នក អ្នកយល់ត្រូវ ពីមនុស្ស ! ចិត្តដូចអ្នក រស់នៅ

    ប្រទេស មានសន្តិភាព ពិតហើយ !

  19. Yes…like his father, the same!!!

  20. ការធ្វើនយោបាយ បើសំដៅដល់ការមានមនសិការបំរើផលប្រយោជន៍ជាតិ
    វាពិបាករកបេក្ខជនបន្តិច ។ តែបើសម្រាប់ការស្វះស្វែងរកបុណ្យស័ក្តិ មុខមាត់
    យកធ្វើអីអស់ ពួកអ្នកនយោបាយ សំបូរកៀរនឹងជើង ដូចសព្វថ្ងៃអញ្ចឹង ។
    គណៈបក្ខច្រើនឡើងរាប់ភ្លេច ។ ការធ្វើនយោបាយសប្បាយម្យ៉ាងដែរ ដើម្បី
    បញ្ចេញថ្វីសម្តីនិងថ្វីដៃប្រឡូកក្នុងយុទ្ធនាការឃោសនា ប៉ុន្តែល្អនិងសប្បាយ
    បាន តែកាលណាប្រទេសយើងជាប្រទេសឯករាជ្យ ។ ដល់ទៅប្រទេសយើងជាប្រទេស
    កញ្ជះយួនដូចសព្វថ្ងៃ ដែលបក្ខគ្រប់គ្រងលក់ក្បាលដាច់ថ្លៃបំរើយួនដល់ថ្ងៃស្លាប់ហើយ
    ការធ្វើនយោបាយ ជួនកាលជាការអត់ប្រយោជន៍ ពីព្រោះជនបរទេសវាមិនបណ្តោយឱ្យកុញ្ជះរបស់វាចាញ់បក្ខណាមួយឡើយ ។
    ហើយកញ្ជះវាដែលបានឡើងកាន់អំណាចដោយសារអំពើក្បត់ជាតិ ក៏ពួកវាមិនហ៊ានបណ្តោយឱ្យចាញ់និងអត់អំណាចបានទេ ។ ព្រោះថាតែកាលណាវាចាញ់និងអត់អំណាច វាក៏ជាថ្ងៃអវសាន្តនិងជាថ្ងៃប្រឈមមុខនៅ
    តុលាការថ្មីពីបទក្បត់ជាតិនោះដែរ!