លោក សៀ ភារម្យ ត្រូវ​បាន​គំរាម​បន្ទាប់​ពី​ផ្តល់​បទ​សម្ភាសន៍​រិះគន់​រដ្ឋាភិបាល

លោក សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន ត្រូវ​បាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា និង​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេងវត្ត ដែល​គាំទ្រ​រដ្ឋាភិបាល​ព្រមាន​ឲ្យ​បញ្ឈប់​ការ​រិះគន់​របស់​លោក​ទៅ​លើ​គោល​នយោបាយ​ដីធ្លី​របស់​រដ្ឋាភិបាល។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ។

សុក្រ 10 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិ លំនៅដ្ឋាន

លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិ លំនៅដ្ឋាន

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១២ សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា និង​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ព្រមាន​លោក សៀ ភារម្យ មិន​ឲ្យ​ធ្វើ​ការ​រិះគន់​លើ​គោល​នយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការ​ចុះ​វាស់​វែង​ដីធ្លី។ ពួក​គេ​ព្រមាន​ថា ប្រសិន​បើ​លោក សៀ ភារម្យ ឬ​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​នៅ​តែ​បន្ត​រិះគន់​នោះ ពួក​គេ​នឹង​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រតិកម្ម​ផ្សេងៗ​ពី​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដីធ្លី និង​ប្រជាពលរដ្ឋ​ឡើយ។

ការ​គំរាម​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សៀ ភារម្យ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១២ បាន​ពិពណ៌នា​គោល​នយោបាយ​វាស់​វែង​ដីធ្លី​របស់​រដ្ឋាភិបាល​ថា ជា «គោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី»។ ហើយ​ក្នុង​អំឡុង​ពេល​នៃ​បទ​សម្ភាសន៍​នោះ លោក សៀ ភារម្យ បាន​លើក​ឡើង​ថា ពេល​វេលា និង​ការ​ចំណាយ​ថវិកា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ចំពោះ​ការ​ចុះ​វាស់​វែង​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ គឺ​គ្មាន​ប្រសិទ្ធិភាព និង​គ្មាន​និរន្តរភាព​ទេ។ ដោយ​បន្ត​ថា បើ​សិន​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​មែន​នោះ រដ្ឋាភិបាល​គួរ​តែ​បង្កើន​សមត្ថភាព​មន្រ្តី​រាជការ​ដែល​ធ្វើ​ការ​លើ​វិស័យ​នេះ​ប្រសើរ​ជាង៕

What Next?

Recent Articles

14 Responses to "លោក សៀ ភារម្យ ត្រូវ​បាន​គំរាម​បន្ទាប់​ពី​ផ្តល់​បទ​សម្ភាសន៍​រិះគន់​រដ្ឋាភិបាល"

  1. ta prum says:

    another trouble maker NGO, faked NGO … created more problems

  2. Kmeng Peal says:

    នឹងហើយកម្ពុជាអច្ឆរិយះ ជំនាន់ស្តេចតេជោ អាជ៍យយធ្លាក់ទឹកហៃអើៗទៅរួចអ្លួនហើយ។

  3. តើសាម៉ីក្រសួងមិនចេះធ្វើការ រឺក៍ខ្វះមនុស្ស ​?

  4. ហែន ស៊ុន says:

    តាំងខ្លួនឯងជា<> សំដីចេញម៉ោក៏ដូចក្មេងពាល ពុំបានទទួលការអប់រំហើយតាំងក្រុមខ្លួនឯងថា និស្សិត បញ្ញាវ័ន្ត ថោកទាប ពួកអាថោកទាប ពួកវាថោកទាបដូចមេវាចឹង………

  5. ហែន ស៊ុន says:

    តាំងខ្លួនឯងជា សំដីចេញម៉ោក៏ដូចក្មេងពាល ពុំបានទទួលការអប់រំ ហើយតាំងក្រុមខ្លួនឯងថា និស្សិត បញ្ញាវ័ន្ត ថោកទាប ពួកអាថោកទាប ពួកវាថោកទាបដូចមេវាចឹង………

  6. រដ្ឋាភិបាលអាយ៉ងយួនជារដ្ឋាភិបាលនៃហ្វូងចោរហារយនិងឃាតករ
    ដែលមានហ៊ុន សែននិងប្រពន្ធរបស់ជាមេចោរនិងជាមេឃាតករ ។

  7. ខ្ញុំជាកូននាក់ណារ?

  8. Choy Dek Ey says:

    គ្រាន់តែហ៊ុន​ សែន ប្រើម្តង ធ្វើឯងតាំងខ្លួន ជាអ្នក មានអំណាច នៅតែ១​ ខែទៀតធ្លាក់ខ្លួន

    ហើយអានាងអើយ លែងមានអ្នកធំ ឬ ឧញ្ញាណាគេចាប់អារម្មណ៏ ទៀតហើយ

  9. ពូកជនបិសាច ដើម្បីតែអំណាចរបស់ខ្លួននិងបនខ្លួន គិតតែគម្រាម
    បំភ័យអ្នកទន់ខ្សោាយ ។ អំពើល្អ បនអាបិសាចទាំងនេះមិនចេះប្រព្រឹត្តទេ ។
    ហេតុអី? ហេតុថាមេវាបង្គាប់បញ្ជាមកអញ្ចឹង ។

  10. មេចបានជាចូលចិត្តប្រើពាក្យ គំរាមកំហែងគេអីចឹង នេះគឺជាសិទ្ធិក្នុងការបញ្ចេញមតិនៅក្នុងប្រទេសដែលប្រកាន់យកលិទ្ធិប្រជាធិបតេយ្យមែនទេ??? សំដីចេញមកដូចមេបេះបិទ ។

  11. Kon Khmer says:

    យុវជនស្មគ្រ័ចិត្តដែលទៅវាស់វេងដីធ្លីជួនប្រជាពលរដ្ឋទាំងអស់នោះ មានសិទ្ឋអំណាចអ្វី មានតំនែងអ្វី ។ កិច្ចដែលទៅធ្វើគ្រាន់តែជាបញ្ជារបស់ហ៊ុនសែន សោះ ។ ចុះ មន្រ្តីសុរុយោដី ទៅងាប់ណាអស់ហើយ ។ ប្រហើលអត់ចេះស្អីទេ។ មានឈ្មោះតែមន្រ្តីនឹង?
    ចំពោះ សមាគមន៏និស្សិត បញ្ញរន្ត័ក្មេងវត្ត សុទ្ឋតែជាអ្នកចេះដឹង ប៉ុន្តែអត់ចេះគិតពិចារណ៏ អោយបានវែងឆ្ងាយទេ ។ រាល់ថ្ងៃជនជាតិយួន ចូលស្រុកខ្មែរជិតពេញប្រទេសហើយនៅតែមិនដឹងខ្លួនទៀត ។ ប្រយត័្នងាប់អត់ដីកប់ខ្លួន ។
    សូមនិស្សិតទាំងអស់ល្មមដឹងខ្លួនហើយ កុំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ។ ​

  12. ការគំរាមកំហែងលើលោក​ សៀ ភារម្យ របស់ក្រុមនិស្សិតចេញពីក្នុងរូងជាបញ្ជារបស់មេវាគឺលោក​ ហ៊ុន សែន ដែលតែងតែប្រើនៅពេលដែលគាត់ត្រូវផឹកថ្នាំគ្រវីក្បាលដែលនាំចូលពីយួន។​

  13. កូនខ្មែរសុទ្ធសាធ says:

    តាមពិតសំដីរបស់លោក​ សៀ ភិរម្យគ្មានអ្វីខុសទេ​ បើចង់ដោះស្រាយវិបត្តិដីធ្លីជូនប្រជាជន​ពិតមែន
    រដ្ឋាភិបាលត្រូវតែពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនអោយបានល្អនោះទើបជាការដោះស្រាយដ៏ល្អ។
    ព្រោះថានិស្សិតទាំងអស់សុទ្ធតែបញ្ជូនទៅពីភ្នំពេញពួកគាត់មិនអាចស្គាល់ច្បាស់ពីភូមិសាស្រ្ត
    របស់ដីធ្លីដែលមានវិវាទនោះទេមានតែអាជ្ញាធរដែនដីទើបពួកគាត់ដឹងច្បាស់ ដូចនេះ​ បើពួកគាត់
    មានភាពស្មោះត្រង់ មានសមត្ថភាព គ្រប់គ្រាន់មិនចាំបាច់ប្រើនិស្សិតទេ។ ម្យ៉ាងនិស្សិតដែលចុះ
    ទៅវាស់វែងដីធ្លីគឺពួកគាត់រៀនមុខជំនាញផ្សេងៗគ្នាដូចនេះពួកគាត់ចុះទៅពួកគាត់ធ្វើតាមអ្វីដែល
    អាជ្ញាធរដែនដីប្រាប់ពួកគាត់តែប៉ុណ្ណោះ។បើចង់បញ្ជូននិសិត្សទៅក៏គួរតែបញ្ជូននិស្សិតដែលរៀនមុខជំនាញវិស្វកម្ម និងសំណង់ សុរិយោដី ទើបគាត់អាចដឹងពីភាពមិនប្រក្រតីនៃការវាស់វែងដីធ្លីរបស់
    អាជ្ញាធរដែនដីជូនប្រជាជន ព្រោះពួក​គាត់មានជំនាញស្រាប់នោះទើបជាការដោះស្រាយប្រកប
    ដោយប្រសិទ្ធិភាព និង​និរន្តរភាព។ចំពោះពាក្យដែលសហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា និង​សមាគម​សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេងវត្ត គឺថាត់ទុកថា ជាការញុះញង់ គំរាមកំហែងដល់សិទ្ធិ
    បញ្ចេញមតិរបស់បុគ្គលហើយប្រទេសកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ មិនមែនកុំម្មុយ
    និស្តទេ។សហព័ន្ធនេះគូរដឹងថា បើមិនមានការរិះគន់ក៏គ្មានការកែលំអរដែរ មិនមែនមតិរិះគន់ទាំង
    អស់សុទ្ធតែចាត់ទុកថាប្រឆាំងនោះទេ។

  14. កូនយួន says:

    ស្រុកខ្មែរឥឡូវ កុំឆ្ងល់ណា !!! មេដឹកនាំចរិកបែបម៉េច អាកូនខាងក្រោមដូចមេចឹងដែរ។ សង្ឃឹមអីទៅឥឡូវ?