អ្នកគាំទ្រគណបក្ស សម រង្ស៊ី ជិតមួយរយនាក់ នៅខេត្តបាត់ដំបង គ្រោងប្រកាសចូលទៅរួមរស់ជាមួយគណបក្សកាន់អំណាច ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងចោទថា នេះជាយុទ្ធសាស្ត្របំបែកបំបាក់របស់គណបក្សប្រជាជនកម្ពុជា តាមរយៈការទិញទឹកចិត្ត។
ដោយ សួន សុផលមុន្នី
2012-08-11
វិទ្យុអាស៊ីសេរី
គណបក្សប្រឆាំងពុំបានសម្ដែងការភ្ញាក់ផ្អើល ឬក៏មានប្រតិកម្មខ្លាំងក្លាចំពោះសមាជិកគណបក្ស សម រង្ស៊ី ចំនួន៨០នាក់ ដែលមានគម្រោងផ្ដាច់ខ្លួនពីគណបក្ស សម រង្ស៊ី ទៅចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តបាត់ដំបង។ មន្ត្រីបក្សប្រឆាំងចាត់ទុកថា លំហូរនេះមិនអាចមានឥទ្ធិពលគ្របដណ្ដប់លើប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ទេ។
ប្រធានស្ដីទីគណបក្ស សម រង្ស៊ី ប្រចាំខេត្តបាត់ដំបង លោក សោ ចាន់ដេត បានថ្លែងនៅថ្ងៃសៅរ៍ ទី១១ ខែសីហា ថា គណបក្សកាន់អំណាចធ្លាប់បានប្រើប្រាស់យុទ្ធសាស្ត្រនេះច្រើន នាពេលកន្លងមក។ គណបក្សប្រជាជន បានទិញទឹកចិត្តមន្ត្រីគណបក្ស សម រង្ស៊ី បានម្នាក់ ឬពីរនាក់ ប៉ុន្តែពួកគេបានយកប្រជាពលរដ្ឋជាសមាជិករបស់គណបក្សប្រជាជនទៅប្រកាសថា ជាសមាជិកគណបក្ស សម រង្ស៊ី។
លោក សោ ចាន់ដេត៖ «នេះជារឿងធម្មតា ហើយរឿងចាស់អត់មានអីត្រូវភ្ញាក់ផ្អើលទេ។ ហើយគណបក្សកាន់អំណាច គេចង់ធ្វើម៉េចស្រេចគេធ្វើទៅ។ ហៅមនុស្សមក១ពាន់ ១ម៉ឺននាក់ ដែលពលរដ្ឋគេចែកអំណោយឲ្យ ហើយគេថាបក្សនេះបក្សនោះក៏ថាបាន ពីព្រោះគេប្រើប្រាស់ធនធានរដ្ឋ វាអត់មានអីចម្លែក។ ហើយមនុស្សទាំងអស់ គេដឹងហើយថា នេះជាល្បិចកល ជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន ដើម្បីបំពងសំឡេង អត់ប៉ះពាល់ដល់ការគាំទ្ររបស់គណបក្ស សម រង្ស៊ី ទេ»។
លោក កែវ ជា អតីតប្រធានក្រុមការងារទ្រទ្រង់គណបក្ស សម រង្ស៊ី ស្រុកបាណន់ និងជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានថ្លែងថា សមាជិកគណបក្ស សម រង្ស៊ី ចំនួន៨០នាក់ នៅស្រុកបាណន់ បានផ្ដាច់ខ្លួនពីគណបក្ស សម រង្ស៊ី ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមសមាជិកទាំង៨០នាក់នោះ មាន៣នាក់ជាមន្ត្រីក្រុមប្រឹក្សាឃុំ។ លោកថា មូលហេតុដែលអ្នកគាំទ្រគណបក្ស សម រង្ស៊ី ចូលជាមួយគណបក្សប្រជាជន គឺដោយសារពួកគេអស់ជំនឿលើគណបក្សប្រឆាំង។
លោក កែវ ជា៖ «ក្នុងគណបក្សហ្នឹង គ្មានយុត្តិធម៌ គ្មានសច្ចធម៌ទេ។ គេរកមនុស្សណាដែលមានលុយយកមកធ្វើ។ អ្នកណាអត់លុយ គេខំតស៊ូ បោះបង់ ដកគេចោល ដោយគ្មានគោលការណ៍ច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថា ជាគោលការណ៍របស់គណបក្សទេ។ ជាពិសេស ខ្ញុំផ្ទាល់ ខ្ញុំខំធ្វើនៅគណបក្សនេះតាំងពីឆ្នាំ១៩៩៥ ខ្ញុំជាស្ថាបនិករបស់គណបក្ស តែទីបំផុត គេអត់មើលឃើញខ្ញុំ គេបោះបង់ខ្ញុំចោល។ ខ្ញុំតស៊ូអស់ទាំងលុយ ទីបំផុតគេអត់មើលឃើញយើង»។
ប៉ុន្តែ ប្រធានស្ដីទីគណបក្ស សម រង្ស៊ី ប្រចាំខេត្តបាត់ដំបង លោក សោ ចាន់ដេត បានច្រានចោលការចោទប្រកាន់ និងការអះអាងរបស់លោក កែវ ជា។ លោកថា គណបក្ស សម រង្ស៊ី ពុំបានរើសអើងអ្នកមាន អ្នកក្រទេ។ ជាក់ស្ដែង ដូចរូបលោកផ្ទាល់ ជាអ្នកក្រីក្របំផុត។ ប៉ុន្តែដោយសារលោកខិតខំធ្វើការស្មោះត្រង់និងបក្ស ជួយជាតិមាតុភូមិ ទើបគណបក្សផ្ដល់ទំនុកចិត្តឲ្យ៖ «លោក កែវ ជា ប្រៀបធៀបនឹងខ្ញុំ ខ្ញុំមិនមែនជាអ្នកមានឯណា។ សូម្បីតែដីមួយចំអាម ខ្ញុំពុំមានផង។ អ៊ីចឹង អ្វីដែលលោក កែវ ជា លើកឡើងជារឿងខុសស្រឡះ»។
ទោះជាយ៉ាងនេះក្តី សមាជិកគណបក្ស សម រង្ស៊ី ទាំង៨០នាក់ នឹងប្រកាសចូលគណបក្សប្រជាជនជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ដោយមានការទទួលស្វាគមន៍ពីមន្ត្រីគណបក្សប្រជាជន។ ការចុះចូលនេះ លោក កែវ ជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា ពុំបានសន្យាផ្ដល់តួនាទីអ្វី ឬក៏មានការទិញទឹកចិត្តនោះទេ។ ប៉ុន្តែ ពួកគាត់មើលឃើញថា គណបក្សប្រជាជនដឹកនាំប្រទេសមានការអភិវឌ្ឍ ការពារទឹកដី ជាពិសេសនៅបាត់ដំបង គាត់ឃើញជាក់ស្ដែង ដូចជាទំនប់កង្ហត មានប្រព័ន្ធប្រឡាយឆ្វាត់ឆ្វែង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានថ្លែងនៅរដ្ឋសភាដោយបានអន្ទងអូសទាញឲ្យគណបក្សប្រឆាំងរួបរួមជាមួយគណបក្សប្រជាជនកម្ពុជា។
មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា នេះជាសារនយោបាយមួយដើម្បីអូសទាញអ្នកគាំទ្រពីគណបក្សនយោបាយ ទៅចូលគណបក្សនយោបាយមួយទៀត។ ទាក់ទងនឹងសមាជិកគណបក្ស សម រង្ស៊ី នៅក្នុងខេត្តបាត់ដំបង ចំនួន៨០នាក់ ទៅចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ លោក ស៊ុន តឹក ប្រធានអង្គការលីកាដូ ខេត្តបាត់ដំបង ថ្លែងថា ករណីនេះជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ លំហូរនៃការចុះចូលនេះ តិច ឬច្រើន វាបានបង្ហាញឲ្យឃើញពីការបែកបាក់គ្នា ហើយវានឹងមានផលប៉ះពាល់ទៅដល់ប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី នៅគ្រាដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងចូលមកដល់ នៅឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តើពួកគេប្រាថ្នាអ្វី? ប្រាថ្នាសេចក្តីចំរើន?
ជារឿងធម្មតាសម្រាប់អ្នកនយោបាយស្ទើរភ្លើង (ទ្រូមុខពីរ) ។ ពួកចោលម្សៀតទាំងហ្នឹង
មិនខុសពីក្រុមចោរជាយដែននោះឡើយ ទីណាមានស៊ីមានចុកគឺរត់ទៅត្រង់នោះហើយ យកជាការមិនបាន
ទេ គួតែហៅក្រុមនោះថា ក្រុមហៃអើ ។
អ្នកនៅស្មោះត្រង់ អ្នកក្បត់ចេញ។
បើក្នុងជួរទាហាន គឺទាហានរត់ចោលជួរ។
បើរឿងប្រទេសជាតិ គឺក្បត់ជាតិទៅចុះចូលសត្រូវ ដែលបំផិតបំភ័យ និងគាបបំបាក់ការតស៊ូ។
តែយ៉ាងណា ពួកគេមានហេតុផលម៉្យាងថាដើម្បីរស់នៅស្រួល។ ពិតមែនហើយរស់នៅស្រួល ប៉ុន្តែគិតមើលអ្នកណាកំពុងទ្រអស់លោក?
ចូលរួមនឹងបក្សប្រជាជនឣញ្ចឹងទៅ!ទុកឲ្យឣាឣត់ពូជនឹងឣាក្រយៅថោកប៉ុន្មានក្បាល
ក្នុងវិបភេជនេះវាតស៊ូធ្វើជាឣ្នកស្នេហាជាតិប៉ុន្មានក្បាលហ្នឹងទៅ!
គណៈបក្សនយោបាយ ឬ អ្នកមានតួនាទីនយោបាយ [=កីឡាករ] មិនគួរយកប្រជាពលរដ្ឋធ្វើជារនាំង សំរាប់បង្ហាញឥទ្ធិពលនិងកំលាំងនយោបាយទេ [=នាំទស្សនិកជនដែលគាំទ្រអោយចូល ទីលានប្រកួតដែរ] ដែលជាកត្តាមួយក្នុងកត្តាជាច្រើន ជំរុញអោយមានភាពរើសអើង-ការលាបព៌ណ និង អំពើហឹង្សានានា ដោយសារមាននិន្នាការ ទស្សនៈនយោបាយផ្សេងៗគ្នា…… ហើយ គ.ប.ជ. [=អាជ្ញាកណ្តាល] គួរតែពិនិត្យពិចារណា កែសំរួលឡើងវិញនូវច្បាប់ដែលអាចកាត់បន្ថយភាពអវិជ្ជមាន ទាំងនេះ …… ទុកអោយប្រជាពលរដ្ឋដែលមិនមានតួនាទីជាអ្នកនយោបាយ ប្រើប្រាស់ពេលវេលាទាំងនោះសំរាប់ធ្វើការងារប្រចាំថ្ងៃរបស់គាត់ ។
ប្រជាពលរដ្ឋលោកនឹងពិចារណារសំរេចចិត្តក្នុងការជ្រើសរើសតំណាងរបស់គាត់ ទៅតាមការអោយតម្លៃទៅលើទង្វើរបស់គណៈបក្សនយោបាយនិមួយៗ……
បើយើងតាមដានការប្រកួតកីឡាណាដែលមានទស្សនិកជនចូលក្នុងទីប្រកួតជាមួយកីឡាករ ដើម្បីតវ៉ា ឬ កាន់ជើងកីឡាករនោះ ហើយអាជ្ញាកណ្តាលមិនមានប្រសិទ្ធភាពក្នុងការសំរបសំរួលនោះ ការប្រកួតនោះបាត់បង់តម្លៃកីឡាករ និង លែងហៅថា ជាការប្រកួតកីឡាទៀតហើយ………..
80នាក់ចុះចូលជាមួយcpp គុណនឹង២សម រង្សុីទទួលបានវិញ។
តែគេមិននិយាយ
hdhss
I have a pity on the Opposition Parties that have the weak leadaders. They do not know and understand the organizational behaviors. What they know and able to lead the members are the fabrication of various unrue stories and cursing the CPP’s officials. បក្សប្រជាជនជាម្លប់នៃយើងរាល់គ្នា!!! ការចូលមករួមរស់ជាមួយ ជាជម្រើសដ៏ល្អរបស់អស់លោកដែលចាញ់បោកមេបក្ស ស រ អស់មួយរយះពេល!!!
I have a pity on the Opposition Parties that have the weak leaders. They do not know and understand the organizational behaviors. What they know and able to lead the members are the fabrication of various unrue stories and cursing the CPP’s officials. It is laughable! បក្សប្រជាជនជាម្លប់នៃយើងរាល់គ្នា!!! ការចូលមករួមរស់ជាមួយ ជាជម្រើសដ៏ល្អរបស់អស់លោកដែលចាញ់បោកមេបក្ស ស រ អស់មួយរយះពេល!!!
គ្មានអ្វីប្លែកទេស្រុកខ្មែរអោយតាដល់ខែបោះឆ្នោត រត់ចេញរត់ចូល ប្លែកត្រង់អ្នកចូល CPPហ៊ានចេញមុខ
ផ្សាយគ្រប់ទូរទស្ស និងវិទ្យុ ចំលែកបក្សជំទាស់វិញទោះចូលក៏លិបលលាក់លៀមធ្វើដូចចោរប្លន់ចឹង!!
If we go to join CPP altogether, so no need to spend our money to do election, should have only one party for CPP only. and we will not get money from other country.
So the people should know why we can money from many countries around the world, because we have opposition party.
បក្សប្រជាជនជាម្លប់របស់ពួកអន្តោប្រវេសន៍ សូអញ្ជើញចូលទៀតឲ្យច្រើនមក ៗៗ
ទាន់ដែកជោរនៅ អំណាច !! ប្តេជ្ញា ! បង្កើតប្រជាជនបន្ថែមទៀតឲ្យបានច្រើន ជាស្មែរ !!! ប្តេជ្ញាៗៗៗ
តើនៅធ្វើអីបើទៀតសមាជិកសភាភាកច្រើនរបស់បក្សសម រង្សីជាចារកម្មរបស់CPPហ្នឹង,មានមួយ
ភាគធំទៀតនៅជាមួយអាមេបោកកឹមសុខាក៏ជាចារកម្មរបស់បក្សប្រជាជនដែរ។រលាយហើយពួកអញ
ចៅចេកអាំងសូមអំពាវនាវដលើបងប្អូនណាដែលចេញមកមិនបានដោយនិន្នាការខុសគ្នាសូមងាក
ទៅមើលគណៈបក្សរូបជួងរបស់លោកខឹម វាសនាទៅល្អជាងពួកអាមេបោកកឹម សុខា,សម រង្សីនេះ ។
សូមអោយវាមួយសំបុកនៅច្រៀងលើមែកឈើរទៅសូមកុំជឿពួកវាអោយសោះ។
អាពួកនេះប្រហែលជាទៅដាំដំឡូងហើយមើលទៅ,អាខ្លះដាំកំប្លោកកាច់ផ្កាទៅលក់នៅអាមេរិក
នរណាជាអ្នកស្នេហាជាតិ?…
បើបក្សនិមួយលើកកំពស់បក្សរបស់ខ្លួនល្អ ស្មោះត្រង់ ស្នេហាជាតិ តើគេធ្វើបានជាដុំកំភួនអ្វីខ្លះ?…
ខ្លះដើររៃអង្គាសនៅក្រៅប្រទេស បានលុយហើយ ក៍មិនឃើញធ្វើអី្វដែរ គឺលុយនោះបាត់ស្រមោលតែម្ដង…
នេះហៅថានយោបាយស្នេហ៍តែលុយ…
នេះគឺអំពើពុករលួយ ស៊ីរូងផ្ទៃក្នុង ប្រជាភិថុត បោកប្រាសនៅក្រៅប្រទេស………
ពេលនេះល្មមរួមសាគ្គីទាំងអស់គ្នាជាធ្លុង១ ខ្មែរតែ១ លោកនាយករដ្ឋមន្ដ្រី ក៏មិននៅជាអមតដែរ
ថ្ងៃណា១ក៏គាត់លាយើងទាំងអស់គ្នាទៅឆ្ងាយពីពិភពមនុស្សដែរ…
អាមួយនេះទៀតសោត ចេះតែសរសេរមតិភ្លើដដែល…ប៉ុន្តែ វាសរសេរចឹង ពីព្រោះតែសមត្ថភាពខាងភ្លើនឹងឯង។