ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក អបអរ​ដល់​ការ​បង្កើត​បក្ស​សង្គ្រោះ​ជាតិ

ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ក្នុង​សហរដ្ឋអាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​៨ សីហា នៅ​ក្នុង​ភោជនីយដ្ឋាន Harvest Moon ក្នុង​រដ្ឋ​វឺជីនីញ៉ា (Virginia) ដើម្បី​អបអរ​ដល់​ក្រុម​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​គ្រោង​ទៅ​បង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

ដោយ តាំង សារ៉ាដា
2012-08-10
​វិទ្យុ​អាស៊ីសេរី

ពលរដ្ឋ​ខ្លះ​និយាយ​ថា ទិដ្ឋភាព​នយោបាយ នៃ​ក្រុម​បក្ស​ប្រឆាំង​ទាំង​ពីរ​រួប​រួម​គ្នា​នេះ គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់។

ពលរដ្ឋខ្មែរ និង​ខ្មែរ​អាមេរិកាំង​ជាង​១០០​នាក់ ដែល​មក​ពី​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​៨ សីហា នៅ​ក្នុង​តំបន់​វ៉ាស៊ីនតោន (Washington) ដើម្បី​ជជែក​សួរ​ដេញដោល​ដល់​ក្រុម​មេ​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ទើប​បាន​បង្កើត។

ពលរដ្ឋ​ខ្មែរ​ម្នាក់​លោក ប៊ុន ធឿនដេវីត ដែល​ស្កាត់​ពី​រដ្ឋ​កាលីហ្វ័រនីញ៉ា (California) មក​ចូល​រួម​ការ​ប្រជុំ​នោះ​ដែរ មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​លើក​ទី​មួយ​របស់​លោក ដែល​បាន​ចូល​រួម​សួរ​ដេញដោល​ក្នុង​ទិដ្ឋភាព​នយោបាយ​នៃ​ក្រុម​បក្ស​ប្រឆាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន ហើយ​ថា​លោក​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​បង្កើត​គណបក្ស​ថ្មី​នា​ពេល​ខាង​មុខ។

គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ខែ​កក្កដា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ច្របាច់​គណបក្ស​ទាំង​ពីរ​បញ្ចូល​គ្នា ដើម្បី​ស្វែង​រក​ជ័យជំនះ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។ ក្រុម​មេ​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ក៏​ដូច​ជា​នៅ​ប្រទេស​កាណាដា ថា ពួក​គេ​នឹង​ដាក់​ឈ្មោះ​គណបក្ស​ថ្មី​នោះ​ឈ្មោះ​ថា គណបក្ស សង្គ្រោះ​ជាតិ។

ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត គឺ​លោក ទូច វិបុល ដែល​មក​ពី​រដ្ឋ​វឺជីនីញ៉ា ចូល​រួម​ក្នុង​កម្មវិធី​នោះ​ដែរ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា ការ​បញ្ចូល​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នេះ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​កសាង​មាតុភូមិ​របស់​ខ្លួន។ លោក​បន្ត​ថា ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ហាក់​មាន​ភាព​ចាស់​ទុំ​ខាង​ផ្នែក​នយោបាយ​ច្រើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

ចំណែក​អ្នកស្រី ទេព សុភ័ណ្ឌ អតីត​ប្រធាន​អង្គការ​ទិវា​សហគមន៍​ខ្មែរ​ពី​រដ្ឋ​វឺជីនីញ៉ា ដែរ​នោះ មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ក្តី​សង្ឃឹម​ជា​ថ្មី​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ថា នឹង​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ស្មោះត្រង់ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

រីឯ​អ្នក​ចូល​រួម​ម្នាក់​ទៀត អ្នកនាង ហុល សុភ័ណ្ឌ វិញ​មាន​ប្រសាសន៍​ថា ការ​ច្របាច់​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​ចូល​គ្នា គឺ​ជា​ក្តី​ប្រាថ្នា​របស់​អ្នក​នាង​ជា​យូរ​មក​ហើយ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ផ្សេង​ទៀត។

ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា អ្នក​ទាំង​ពីរ​មាន​ភាព​កក់​ក្តៅ និង​កម្លាំង​ចិត្ត ដែល​បាន​ឃើញ​មាន​ការ​គាំទ្រ​ដ៏​ធំធេង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ទាំង​អស់​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ។ អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា ពួក​គេ​ឈប់​នាំ​គ្នា​ចាញ់​ទៀត​ហើយ តែ​ដល់​ពេល​ដែល​ត្រូវ​នាំ​គ្នា​ឈ្នះ​វិញ។

បើ​ទោះ​ជា​លោក សម រង្ស៊ី អះអាង​ថា ការ​បង្កើត​គណបក្ស សង្គ្រោះ​ជាតិ អាច​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​អាច​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​គំរាម​ថា លោក​មិន​ខ្លាច​ចលនា​ថ្មី ឬ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ហើយ​ថា បក្ស​ទាំង​ពីរ​ដែល​ច្របាច់​បញ្ចូល​គ្នា​នេះ មិន​អាច​យក​ឈ្នះ​លើ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​អាច​ទៅ​អង្គុយ​នៅ​វិមាន​សន្តិភាព​នោះ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

17 Responses to "ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក អបអរ​ដល់​ការ​បង្កើត​បក្ស​សង្គ្រោះ​ជាតិ"

  1. គាំទ្រក្តរង្សីុក្តសុខា says:

    …..,,,,,????

  2. មេទ័ពបាញ់អាចម៏ says:

    ភាគច្រើននៃប្រជាជនខ្មែរនៅអាមេរិក គេមិនខ្វល់អំពីនយោបាយស្រុកខ្មែរទេ មានតែ១ ដំបរស្វាទេដែលនៅស្ញេញស្ញាញ ស្រចុះស្រឡើង ហែរហមលោក កឹម សុខា និង​លោក​ស រ នោះ! ខ្មែរមួយចំនួនធំនៅតាមរដ្ធនានា ជាអ្នកគាំទ្របក្សប្រជាជន។

    Most of coocoo Cambodian-Americans do not know much about the current situation in Cambodia. They ignorantly believe KS’ and SR’s fabrication of untrue stories about the Royal Cambodian Government. They are jerks who are pretending to be the genius.

  3. មេស្ដេច says:

    តាមខ្មុំដើរលេងភុមិខ្មែរពី East Cost to West Cost ឃើញតែខ្មែរជាហ៊ុន សែន។ ខ្មែរគាំទ្រ ហ៊ុន សែនច្រើនតែខ្មែរមានរបររកស៊ីនិងទ្រព្យសម្បត្តិនៅស្រុកខ្មែរ។ អ្នកគាំទ្រអីគាំទ្រទៅកុំសំលាប់គ្នាឯងទៀត យូននិងថៃកំពុងឈរមើលចាំទះដៃ។

  4. lolo says:

    The Khmer living abroad are foreigner’s slaves who against their own nation.

  5. From East Coast to West Coast of the US, most Cambodian-Americans are Decho SEN’s supporters!!! You are right, មេស្ដេច!!!

  6. HandsomeSilly says:

    អីយ៉ា កាលពីប្រទេសស្ថិតក្នុងសង្រ្គាម លោកទាំងអស់និងគេចខ្លួនអស់ ហើយធើ្វចលនាផេ្សងៗ ប្រឆាំងតបតអោយមានចលនាចលទៅទៀត ដល់ពេលស្រុក ចាប់ផើ្តមចាកចេញពីសង្រ្គាម និង ការបែកបាក់ ជាងមួយទស្សវត ទៅស្រែកឃោសនា បង្អាប់ជាតិទៅទៀត ហើយបង្ហាញចេតនា សង្គ្រោះជាតិទៀត ហៅប្រជាជន ដែលមិនមានជំនឿដោយសារភាពស្រពេចស្រពិល ថាល្ងង់ និង ត្រូវគេជិះជាន់ទៀត។

    ពេលនៅក្នុងស្រុកព្យាយាមជេ និង បន្តុះបង្អាប់ អុចអាលរឿងពូជសាសន៏ ដែលជានយោបាយ គ្រោះថ្នាក់ណាស់ ដែលអាចទាញប្រទេស ធ្លាក់កក្នុងការរួបរួមសាមគ្គី ។ ទឹកភែ្នក ទុក្ខលំបាក​ប្រជាជន មិនអាសូរបន្តិចបន្តួចទេយ៉ាងម៉េចនេះ?? លោកមិនអាចទរង់នយោបាយ ក្រៅពីការ អុចអាល ឬយ៉ងណា?? ហើយពិតជាមិនអាចរួមគ្នាធើ្វការ​ ដើម្បីជាតិទេហ្អី??

  7. អ្នកខ្លះបានទៅនៅអាមេរិក មិនខំរៀនសូត្រអីទេ គិតតែនយោបាយប្រូរបស់ លោក ស រ និង ក ស។ ខ្លះទៅនៅ២០ ឬ ៣០ ឆ្នាំហើយ មិនទាន់ចេះនិយាយ សរសេរ និង អានអង់គ្លេសអោយត្រឹមត្រូវឡើយ។ នាំគ្នាស៊ីលុយ វែលហ្វ័រ ហើយលួចទៅធ្វើការលុយសុទ្ធ។ ភាគច្រើន តែងតែឈ្លក់វង្វែងនឹង កាស៊ីណូ ស្ទើររកអង្ករច្រកឆ្នាំងគ្មាន។ ដាច់ខែមិនទាន់ទេ ដើរសុំអង្ករ ត្រីសាច់ បន្លែ យកមកចិញ្ចឹមគ្រួសារ។ តាតា កាលណាមាន តារា ស្រីក្មេងស្អាតទៅពីកម្ពុជាទៅ គាត់តាមញ៉ែ រហូតពេលខ្លះវាយតប់គ្នាដោយសារនាងនាងទៀតផង។ គាត់តែងតែលួចលុយប្រពន្ធយកទៅអោយនាងនាងអោយរំភើយ! ភ្លេចថាលុយនេះបានមកពីការស៊ីឈ្នួលបេះផ្លែប៉ម ផ្លែស្ដ្រប៊ែរី ក្នុងមួយកន្ទោង ឬ ១កន្ដ្រក បាន ២៥ សេន………

  8. Janet Koy says:

    Oh, yeah!!!

  9. អាចម៍ស្អីហាស…ពួកអាហែងនិយាយគ្រប់ជ្រុងជ្រយអស់ហី? ម៉ាអាក្តែនពួកអាហ៊ុន សរ!!!

  10. BaBaBoo says:

    ខ្មែរនៅអាមេរីក បានក្លាយជាសញ្ចាតិអាមេរិកអស់ហើយ មិនមែនជាខ្មែរទៀតទេ ទោះបីអ្នកណាឈ្នះឬ

    ចាញ់ ចំពោះពួកគេជាជនជាតិអាមេរិកគ្មានអ្វីខារបង់ឡើយ។ ចំរឿងនយោបាយវិញ ពួកគេដូចមាត់និងកែវ

    ពេលណាគេនឹកឃើញចង់រស់ជាតិប្លែកៗ តែងផ្លាស់ប្តូរភ្លាមគ្មានអ្វីទៀងទាត់ ហើយអ្នកទាំងនោះភាពច្រើន

    ជាអតិតកុងស្សី សេដ្ឋីស្រុកខ្មែរមុនរបបកុម្មុយនិស្តចូលស្រុខ្មែរ។ ភាគច្រើននៃពួកគាត់ ធ្លាប់មានពីសម័យ

    មុន ដល់ពេលរបបកុម្មុយនិស្តចូលប្លន់ទ្រព្យសម្បត្តិត របស់ពួកគាត់ដាក់រួមអស់ទៅ

    ក៏ក្លាយជាជនអនាថា។ សព្វថ្ងៃនេះ ពួកអ្នកមានជាន់ថ្មី បានមកឡើងនៅលើវិឡាពួកអ្នកជានចាស់

    បើមិនជឿទេ សាកសួរកម្ទាស់ដើមលមើលនៅទីក្រុងភ្នំពេញសុទ្ធតែអ្នកចំណូលថ្មីក្រោយ ១៩៧៩។

    ម្លោះហើយក្លាយពីមានទៅក្រ ក្រទៅមាន វិលវិលដូចចកកណ្តាលជនលសា គឺពួកគាត់នោះហើយ ទោះ

    ជាគាត់ដេកស៊ីលុយរដ្ឋ ក៏មិនស្មើរនិងការបាត់បង់ទ្រព្យធនក្នុងអតិតប្រទេសរបស់ពួកគាត់ដែរ។

    កុំច្រណែនពួកគាត់ លួចលាក់មានស្រីក្មេងក្លែមអារម្មណ៍ ឲ្យតែមនុស្សប្រុសដូចតែគ្នា ចិត្តមិនប្រែកាល

    ពីក្មេងស្រឡាញ់ក្មេង ដល់ចាស់វង្វេង ឃើញក្មេងក៍នៅតែស្រឡាញ់៕

  11. អេ! អាមេទ័ពបាញ់អាចម៍ fold your ugly tail and stuff it into your stingy mouth, will ya?
    Khmers living overseas are not as ignorant as you are. You are no better than a dandruff dog
    stupidly barking to defend a dictator, becuase you bring your $ from the US. to invest in some kind of business in Cambodia. You are a complete fool not being able to distinguish between the good and the evils. Let me tell you: Choose to be a good and decen person is worth much more than to be a crooked rich!

  12. អេ! អាមេទ័ពបាញ់អាចម៍ fold your ugly tail and stuff it into your stingy mouth, will ya?
    Khmers living overseas are not as ignorant as you are. You are no better than a dandruff dog
    stupidly barking to defend a dictator, becuase you bring your $ from the US. to invest in some kind of business in Cambodia. You are a complete fool not being able to distinguish between the good and the evils. Let me tell you: Choose to be a good and decen person is worth much more than to be a crooked rich!

  13. Khmerologist says:

    Ah Banh Ach is an opportunist who is striving to survive under the leadership of the dictators.

  14. lolo says:

    មេទ័ពបាញ់អាចម៍ is completely right, he is a real educated person. He can see and tell the different between good and bad. Actually, he is not “Kro Peu Vongveng Boeung like some of you, readers. Without Hun Sen, all of you guys have already died off a long time ago.

  15. Real Yuon says:

    Most of Khmer are allergic with Yuon. No matter how good has done to Khmer, they try to ignore it and always bring up the mistake from Yuon to talk. Like the story: “Kom Poup Teo Ong”. There were only 3 Khmers died. But they ignore “Kap Yuon”. That made 1000’s of Yuon died.

  16. Ratha says:

    ខ្មែរ!!​មិនថារស់នៅទីកន្លែងណាលើពិភពលោកក៏នៅតែជាសាច់ឈាមខ្មែរអង្គរដដែល
    ទោះរស់នៅឯនាយសមុទ្រក៏ដោយក៏នៅនឹករឭកប្រទេសជាតិជានិច្ច គ្មានអ្នកណាចង់
    ឲ្យភាពផ្ទៃក្នុងរបស់ខ្មែរកើតឡើងដូចសព្វថ្ងៃនេះឡើយ ព្រោះវាដូចកំពុងឈានទោរក
    របបផ្ដាច់ការបន្តិចម្ដងៗ!!

  17. ហ៊ុន សែនត្រូវតែទទួលខុសត្រូវនូវទឹកដីរបស់ខ្មែរដែលយួនរំលោភយក?
    ហេតុអ្វីបានជាហ៊ុន សែនកំណត់ព្រំដែនដោយមិនបានពិភាក្សាជាមួយជនរួមជាតិ?
    ហេតុអ្វីបានជាហ៊ុន សែនកំណត់ព្រំដែនដោយមិនបានសើរើពីដីរបស់ខ្មែរដែលយួនរំលោភយក?
    ហេតុអ្វីបានជាហ៊ុន សែនកាន់ជើងពួកយួននិងយកចិត្តយួនម្លេះ?