ពលរដ្ឋ​ប្រមាណ​១០​ម៉ឺន​នាក់​ផ្ដិត​មេដៃ​គាំទ្រ​លោក ម៉ម សូណង់ដូ

សមាគម​អ្នក​ប្រជាធិបតេយ្យ​មិន​ទាន់​បញ្ចប់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​គាំទ្រ ដើម្បី​ដាក់​ទៅ​ស្ថាប័ន​តុលាការ​ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ឡើយ រហូត​មក​ទល់​ពេល​នេះ។

ដោយ ទីន ហ្សាការីយ៉ា
2012-08-12
​វិទ្យុ​អាស៊ីសេរី

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពី​គុក​ព្រៃ​ស កាល​ពី​អំឡុង​ឆ្នាំ​២០០៦។

ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពី​គុក​ព្រៃ​ស កាល​ពី​អំឡុង​ឆ្នាំ​២០០៦។
RFA/Sok Serey

សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​បាន​ប្រមាណ ១០​ម៉ឺន​នាក់​ហើយ គិត​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា មក​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា នេះ។

អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ជា បម្រុង មាន​ប្រសាសន៍​ថា លោក​នឹង​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ថា លោក ម៉ម សូណង់ដូ ជា​មនុស្ស​ស្អាតស្អំ ដែល​ជាប់​ពាក់ព័ន្ធ ដូច​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ នឹង​ដាក់​ជូន​ទៅ​តុលាការ និង​ស្ថានទូត​នានា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ជូន​លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ចំនួន ៤​ចោទ រួម​មាន​ចូល​រួម​ក្នុង​ចលនា​បះបោរ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន លោក​នឹង​ប្រឈម​នឹង​ការ​ជាប់​ទោស​រហូត​ដល់​ទៅ ៣០​ឆ្នាំ។

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ចាត់​ទុក​ថា ករណី​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ​ជា​រឿង​នយោបាយ។ លោក អ៊ូ វីរៈ អះអាង​ថា ការ​ផ្ដិម​មេដៃ​នេះ​ជា​ការ​បង្ហាញ​អំពី​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​រូប​លោក ម៉ម សូណង់ដូ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា លោក ម៉ម សូណង់ដូ ជា​មនុស្ស​ស្អាត​ស្អំ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ ពុំ​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​តុលាការ​នោះ​ទេ សំខាន់​អាស្រ័យ​លើ​ការ​អនុវត្ត​ច្បាប់។

អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​លោក ជា បម្រុង បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​១១ សីហា លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃស។ លោក​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ បាន​ផ្ដាំ​គាត់​ថា លោក ម៉ម សូណង់ដូ មិន​ឲ្យ​លោក​ធ្វើ​ការ​សុំ​ទោស​ទៅ​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​លើក​លែង​ទោស​នោះ​ទេ ពីព្រោះ​ថា លោក ម៉ម សូណង់ដូ មិន​ជាប់​ពាក់ព័ន្ធ​ដូច​តុលាការ​ចោទ​ប្រកាន់​ទេ។

ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដាក់​គុក​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​កិច្ច​ប្រជុំ​អាស៊ាន​មួយ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ បាន​បញ្ចប់ ដែល​កិច្ច​ប្រជុំ​នោះ​ក៏​មាន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និង​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ច្រើន​ទៀត​ចូល​រួម។

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ពន្យល់​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​របាយការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ ស្ដីពី​លោក សួន សេរីរដ្ឋា ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ថា ជាប់​ពាក់​ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដោយ​លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ការិយាល័យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ទាក់ទង​នឹង​ករណី​ចាប់​ខ្លួន លោក ម៉ម សូណង់ដូ នេះ​ដែរ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ សីហា បាន​ចេញ​របាយការណ៍​មួយ​សរសេរ​លំអិត​អំពី​ដំណើរការ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ។

នៅ​ក្នុង​របាយការណ៍​នោះ បាន​សរសេរ​ថា ការ​ចាប់​ខ្លួន និង​បទ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ហាក់​ដូច​ជា​ចេតនា​ក្នុង​ការ​បង្កើត​ដំណើរ​រឿង​មួយ​ជំនួស​ឲ្យ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង ក្នុង​ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៦ ឧសភា ដែល​កង​កម្លាំង​រាប់​រយ​នាក់​បាន​ចូល​ទៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ក្នុង​គោលបំណង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី ឈ្មោះ កាសូទីម (Kasotim) ដែល​ក្រុម​សមត្ថកិច្ច​បាន​បាញ់​រះ​ស្លាប់​កុមារី​ម្នាក់​ឈ្មោះ ហេង ចន្ថា។

របាយការណ៍​ដដែល​សរសេរ​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ ជា​រឿង​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​ការ​ខកខាន​របស់​រដ្ឋាភិបាល​ដែល​មិន​បាន​រៀបចំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​សមរម្យ​មួយ​ទៅ​លើ​ករណី​ស្លាប់​កុមារី ហេង ចន្ថា នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

19 Responses to "ពលរដ្ឋ​ប្រមាណ​១០​ម៉ឺន​នាក់​ផ្ដិត​មេដៃ​គាំទ្រ​លោក ម៉ម សូណង់ដូ"

  1. ខ្ញុំចងផ្តិតមួយដែរខាងក្រោមជាស្នាមមេដៃខ្ញុំ សំរាប់អ្នកស្អាតស្អំ ខ្ញុំក៍ជាអ្នកស្អាតស្អំ ប្រជាធិបតេយ្យពិត!
    ចុចនៅទីនេះ!

  2. Anonymous says:

    ធ្វើខុសត្រូវទទួលទោស

  3. Good ! The Man With No Name
    I support you. I like and need
    the true of Democracy in Cambodia.

  4. spider man says:

    ហ៊ុនសែនជាមេដឹកនាំថោកទាបផ្តាចការចងបំបិទសំលេងអ្នក​ប្រជាធិបតេយ្យ

  5. សំលេង says:

    អា​ Anonymous ធ្វើខុសត្រូវទទួលទោសក្បាលម៉ែឯងអី អាឯងមិនឃើញគេចាប់គាត់ដាក់គុកទាំងអយុតិធម៍ទេអី​ ចុះបើគេចាប់ក្បាលម៉ែឯងវិញតើឯងឈឺចាប់អត់

  6. ហិះ ធ្វើខុសត្រូវទទួលទោស ! តើគាត់ទទួលទោសម៉ែហ្ហែងអី !! ហ្អែងប្រហែលជាបានលាភសក្តារះពីអាជនក្បត់ជាតិហើយបានជាហ្អែងមិនចេះពិចារណារយ៉ាងនេះ ហ្អែងមិនម៉ែនជាមនុស្សស្រលាញ់យុតិធម៍ទេ អាចើលម្សៀត!!។

  7. Vireakpheap says:

    This is the strategy of Hun Sen to eliminate natinalists in order to maintain his power. Whoever against Hun Sen the fate is like this. We all must try to eliminate his very bad culture.

  8. It is not about Sonando; it is about the freedom! Go go go Cambodia

  9. KH Child says:

    Pok anis po kai chai nas…..min torn ban am nach phorng…..savav pong ning houy…

  10. ពួកស៊ីពែវាថាធ្វើខុសត្រូវទទួលទោស ​! តែអាបណ្ឌិតបាញ់គេខុសដែរ ម៉ចមិនទទួលទោស ??

    ខំព្រូសទាល់តែ ដាច់ខ្យល់ ក៍គ្មាននរណាជឿ !! ពួកអាមោគ ! ចង់បំបាត់តែខ្មែរ តែបើកដៃឲ្យ

    ពួកអន្តោប្រវេសន៍ ……ខំបំភន្ត័ថាដីខ្មែរធំ …….ជាក់ស្តែង មិនគិត ៗតែវាស់លើផែនទី……..

    គំនិតមិនបានក្មេងបថមសិក្សាផង កត្រដរខ្យល់ដែរ ..ហាសហា៎ …..ប្រឹងផ្សាយគ្រប់ប៉ុស្តទាំងទូរទស្សន៍

    និង វិទ្យុ ក៍ គ្មាននណាជឿ យកសភាជាចំណាប់ខ្មាំងជេរគេឡើង លៀនភ្នែក ក៍គេមិនកោត មានតែក្មេងវាជេរ ថែមទៀត…!!

  11. _@/\/_/\/\/\_\/\@_ says:

    “ធ្វើខុសត្រូវទទួលទោស” is it true in Cambodia? How about Chhouk Bandith? The people who dares to say that is a brainless and a coward man.

  12. pailine army says:

    គួអោយខ្មាស់គេណាស់ដែលអួតខ្លួនថាជាអ្នកស្អាតស្អំ អំនួតពេកហើយ អង្គុយលើចង្អេរួចហើយ
    លើកខ្លួនអែង ប្រជាធិបត្តេយ្យ គួរអោយខ្មាស់គេខ្លាំងណាស់ ខ្ញុំឃើញទាហានជាមួយខ្ញុំ ពួកគាត់់
    ធ្វើទាហានមួយជីវិត មិនដែលលឹពួកគាត់ ថា ពួកគាត់ជាអ្នកក្លាហានការពារទឹកដី អួតប្រាប់
    ដ៏ទៃដែ ទាំងពួកគាត់យកសាច់ឈាមមកបូជាលើផែនដី មិនមែនតែស្នេហាជាតិ ដោយសារតែសរសេរ
    comment តិទៀនរដ្ឋាភិបាល រួចគិតថាខ្លួនជាអ្នកប្រជាធិបតេយ្យនោះបានឡើយ

  13. នៅតែមោគដដែល…. ហាស ហាស ហាស ហាស ហាស ហាស ហាស….!!!!

  14. IKEA says:

    100000? Should be all.

  15. គួរឲ្យខ្មាស់គេណាស់ដែលខ្មែរធ្វើបាបខ្មែរ តែការពារបើកដៃឲ្យ អន្តោបរវេសន៍ ចូលមកលួចឆក់ប្លន់ខ្មែរ

    ហើយខំទៅការពារពួកនឹង ទៀត ។ បំបិទសិទ្ធខ្មែរមិនឲ្យទាមទារ …ខ្លាចបាត់ដីគេ ? ហាសហា៎ …

    អួត តែរឿងព្រះវិហារដែលខ្មែរឈ្នះក្តីហើយ ទោះជាគេយកក៍យើងអាចប្ដឹងទាមទារ តាមច្បាប់បាន

    ដែរ តែ ខាងកើតនេះវាមិនទាន់ច្បាស់…ដែលត្រូវតវ៉ាគ្នា ….តែហ៊ានឬ ??

  16. PUk ah khmeng pler says:

    pailine army u said right ! ពួកស្អាតស្អំមអីមិនទាន់បានអំណាចផងចរិកកោងកាច់និយាយស្តីមានតែជេប្រមាតអ្នកដទៃបើបានអំណាចប្រហែលជាឈានទៅដល់សម្លាប់អ្នកណាដែលមិនស្តាប់ខ្លួនទៀតមើលទៅ។
    ចំណែកអ្នកនៅក្រៅប្រទេសវិញពូកែបានតែមាត់ដូចគេនិយាយថាអាថាបានតែថាដល់ប្រទេសមានសង្រ្គាមតើអ្នកណាជាអ្នករង់គ្រោះគឺមានតែអ្នកនៅក្នុងប្រទេសទេ បើពួកអស់លោកមានការអីរត់ទៅក្រៅអស់ហើយ ខ្លាងណាស់អាពេលប្រទេសបានសុកមកវិញធ្វើខ្លាទារអំណាចគួរតែឈប់ទៅព្រោះខ្ញុំគ្មានលុយរត់ទៅនេះរត់ទៅនោះរឺក៏រស់នៅប្រទេសគេដូចអស់លោកទេបើអស់លោកស្អាកស្អំមមែកគួរតែឈប់បង្កភាពវិកវរ់ទៀតទៅ

  17. យ៉ាប់នឹងអានមតិរបស់មនុស្សពីរ បីនាក់…ហឹម…

  18. ta prum says:

    fingers print, mean to supports, BUT nothing to release him from prison…
    most important our law to justify ..

  19. ក្មេងវត្ត says:

    អ្នកដែលនិយាយកាន់ជើងនិងការពាពួកក្បត់ជាតិដែលកាត់ដីឲ្យយួននិងការពាផលប្រយោជន៍យួន អ្នកនោះក៍ជាជនក្បត់ជាតិដែរ ។