ភ្នំពេញ: ប្រមុខរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ធ្លាប់បានច្រានចោលជាសាធារណៈថា ការប្រមូលស្នាមមេដៃ គឺពុំមានឥទ្ធិពលគ្របដណ្តប់ទៅលើស្ថាប័នតុលាការទេ ពីព្រោះជាការអនុវត្តច្បាប់។
ថ្ងៃទី 12 សីហា 2012
ដោយ: រតនា
CEN
លោក ជា បំរ៉ុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យបានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ឲ្យដឹងថា ក្រុមរបស់លោកបានធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានានោះ គិតពីថ្ងៃទី២៣ កក្កដា ដល់១១ សីហា បានជិត១០ម៉ឺនស្នាមមេដៃ សម្រាប់ជួយ ដល់លោក ម៉ម សូណង់ដូ ពីព្រោះអ្វីៗដែលកើតមានលោកពុំបានធ្វើទេ។ លោកបានបញ្ជាក់ថា ខេត្តមានសមាគមមានខេត្តព្រៃវែង កណ្តាល កំពង់ស្ពី តាកែវ កំពង់ចាម ក្រចេះ។ល។ ហើយការផ្តិតមេដៃនោះ គ្មានការអូសទាញទេ គឺធ្វើដោស្ម័គ្រចិត្តពីប្រជាពលរដ្ឋ។
លោក ជា បំរុង បានមានប្រសាសន៍បន្តថា បើសិនជាមានការចង់ឲ្យលោក ម៉ម សូណង់ដូ ធ្វើការសុំទោសរាជរដ្ឋាភិបាល គឺគាត់ចង់សុំដែរមិនមែនចង់ឲ្យខុសទេ គឺសុំ ឲ្យជួយរកយុត្តិធម៌។
សូមបញ្ជាក់ថា លោក ជា បំរុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យបានចូលជួបសួរសុខទុក្ខលោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១១ ខែសីហា នៅក្នុងពន្ធនាគាព្រៃស៕
ចុះបើមានស្នាមមេដៃ១លានអ្នកអោយដាក់គុកសូណង់ដូដោយមិនបាច់កាត់ទោសតើធ្វើម៉េច។
គេមិនដែលប្រើស្នាមមេដៃជំនួសអោយច្បាប់ទេ។
លោកតា ម៉ម ស៊ីម៉ង់ត៏ដូ មិនគួរលេងភ្លើងសោះ ឬគាត់លេបថ្នាំខុស? អត់ការធ្វើយកជ័រភ្នៅមកត្បៀតក្លៀក ចាស់ទៅកាន់តែឡប់ និងភ្លើ!!!