ឡោម លក្ខិណា សន្យាថា អត់ហ៊ានសិចស៊ី នៅអូស្ត្រាលី !

បើទោះបី ឡោម លក្ខិណា មិនមែនជា អ្នកចម្រៀង ប្រចាំផលិតកម្ម ក៏ពិតមែន តែនាងត្រូវបាន គេចាត់ទុកជា អ្នកសម្តែង និងចម្រៀង ដែលមាន ប្រជាប្រិយភាព គ្រាន់បើនៅក្នុង ស្រទាប់យុវវ័យ ។ ជាពិសេស ចុងក្រោយនេះ គេមើលឃើញថា នាងបាន ផ្លាស់ប្តូរ ការតុប តែងខ្លួន និង ការស្លៀកពាក់ យ៉ាងទាន់សម័យ សិចស៊ី មិនចាញ់ មិត្តភក្តិ រួមអាជីព ប៉ុន្មានឡើយ ប៉ុន្តែយ៉ាងណា ឡោម លក្ខិណា បែរជាប្រាប់ថា នៅពេលទៅ សម្តែងនៅ អូស្ត្រាលី នាងមិនហ៊ាន សិចស៊ីដូច ឆៃលី ដាឡែន ទេ ។ ប្រភព ដែល ជិតដិត ជាមួយ ឡោម លក្ខិណា បានព្រលយ ថា “អាលក្ខណ៍ ក៏ចង់ សិចស៊ីដែរ តែមិនហ៊ាន ប្រហែល ខ្លាចត្រូវគេ រិះគន់ធ្ងន់ៗ ដូច ឆៃលី ដាឡែន ហើយត្រូវគេ បញ្ឈប់មិនឱ្យឡើង ទូរទស្សន៍ទៀត ។

Written by ភ្នំពេញដេលីញូវ
Sunday, 12 August 2012

បន្ទាប់ពីចប់ កិច្ចសន្យា ជាមួយ ផលិតកម្ម រៃមាស អស់មួយរយៈមក ឡោម លក្ខិណា មិនទាន់ រកបាន ផលិតកម្ម នៅឡើយទេ តែយ៉ាងណា នាងតែងបង្ហាញ មុខនៅតាម កម្មវិធីតន្ត្រីនៃ ស្ថានីយ ទូរទស្សន៍នានា ដោយ ពេលខ្លះ ឡើងម្នាក់ឯង និង ពេល ខ្លះនាង ឡើង ច្រៀង គូជាមួយ ឌីជេ ក្តឹប ។ ទោះបី កេរ្តិ៍ឈ្មោះ នៅមានកម្រិត ក៏ពិតមែន តែជារឿយៗ ឡោម លក្ខិណា មានឱកាស ចេញទៅសម្តែង នៅប្រទេស ជិតខាងជា ញឹកញាប់ ដូចជាប្រទេស ជប៉ុន និង បារាំង ជាដើម ។ ក្នុងខែ សីហានេះ អ្នក ចម្រៀង សម្បុរស្រអែម រូបនេះ ត្រូវចេញ ទៅ ច្រៀងនៅ ប្រទេស អូស្ត្រាលី រយៈពេល មួយខែកន្លះ ដោយរួមដំណើរ ជាមួយ វ៉ាឌី ភាលីង និង អ្នកចម្រៀង ប្រុសម្នាក់ទៀត ឈ្មោះ យិន ភិរម្យ ។

ជួបជាមួយ អ្នកយកព័តមាន ប្រមាណ មួយសប្តាហ៍ មុនចេញទៅ អូស្ត្រាលី ឡោម លក្ខិណា បាននិយាយថា ជាលើកដំបូង សម្រាប់នាង ក្នុងការចេញទៅ ច្រៀងនៅ អូស្ត្រាលី នាងមានអារម្មណ៍ សប្បាយចិត្ត ជាខ្លាំង ហើយរំពឹង ថាការសម្តែង ទទួល បាន ជោគជ័យច្រើន ។ ក្នុងនោះ ឡោម លក្ខិណា បានត្រៀមនូវ បទចម្រៀង ជាច្រើនបទ ដែលភាគច្រើន ជាបទ សម័យដើម ។ អ្វីដែល ចាប់អារម្មណ៍ ចុងក្រោយនេះ ឡោម លក្ខិណា បានផ្លាស់ប្តូរ ការតុប តែងខ្លួន យ៉ាងទាន់សម័យ ទាំងក្នុងសិល្បៈ និង ក្រៅសិល្បៈ ។ ជាក់ស្តែង នៅក្នុង កម្ម វិធីឡើង គេហដ្ឋាន និង ខួបកំណើត គម្រប់អាយុ ២២ឆ្នាំ របស់តារាសម្តែង នី មុន្នីនាថ កាលពីថ្ងៃទី ២៧ ខែកក្កដា កន្លងទៅនេះ ឡោម លក្ខិណា បានតុបតែងខ្លួន យ៉ាងស្រស់ស្អាត ដោយនាង ស្លៀករ៉ូបខ្លី ចោម ពុងពណ៌ស បញ្ចោញសាច់ ទ្រូងសខ្ចី គួរឱ្យ ស្រក់ទឹកមាត់ ។ បើទោះបី ឡោម លក្ខិណា ជាអ្នកចម្រៀង វ័យក្មេង ដែលនិយម ស្លៀកសម្លៀក បំពាក់បែប យុវវ័យខើចខ្លីៗ ក៏ពិតមែន តែនាងបែរជា ស្ទាក់ស្ទើរ ក្នុងការ លេងខ្លួនបែប សិចស៊ី ក្នុងពេល ទៅ ច្រៀងនៅ អូស្ត្រាលីដូច ឆៃលី ដាឡែន នោះទេ ។ ឡោម លក្ខិណា បានប្រាប់ ថា “ខ្ញុំបានត្រៀម សម្លៀកបំពាក់ ជាច្រើនឈុត ដែលមានដូចជា សំពត់ ហូលអាវប៉ាក់ និង រ៉ូបបែបសម័យ តែបែបធម្មតាៗ ។ និយាយទៅ ខ្ញុំអត់ហ៊ាន សិចស៊ីប៉ុន្មានទេ” ។ ប្រភពជិតស្និទ្ធ ជាមួយ ឡោម លក្ខិណា បានបង្ហើបថា “អាលក្ខណ៍ មិនហ៊ាន សិចស៊ី ដោយសារ ខ្លាចគេរិះគន់ ធ្ងន់ៗដូច ឆៃលី ដាឡែន” ។ ទោះបី យ៉ាងណា ឡោម លក្ខិណា បាននិយាយថា “ខ្ញុំអត់សូវដឹង ពីមជ្ឈដ្ឋាន ខាងក្រៅ គេនិយាយទេ តែតាម ដឹង អ្នកសិល្បៈទាល់តែធ្វើ អ្វីឱ្យប្លែក ទើបគេចាប់ អារម្មណ៍” ។

ភាពវ័យក្មេងរបស់ ឡោម លក្ខិណា ត្រូវបានគេ ជឿជាក់ថា មានបុរសៗ នៅអូស្ត្រាលី មិនតិចនាក់ទេ ធ្លាក់ក្នុង អន្លង់ស្នេហ៍នាង ដែលកន្លង មកតារាជាច្រើន តែងជួបស្នេហ៍ នៅពេលពួកគេ ទៅសម្តែងនៅ ក្រៅប្រទេស ដែលមាន ដូចជា ដាញ់ ម៉ូនីកា និង សុវណ្ណ ម៉ូនីកា ជាដើម ។ ឡោម លក្ខិណា បានប្រាប់ថា “ខ្ញុំអត់ទាន់គិត ពីរឿងនេះទេ ព្រោះខ្ញុំ នៅស្រឡាញ់ សិល្បៈ នៅឡើយ” ។ អ្នកខ្លះ និយាយថា ឡោម លក្ខិណា មិន ចាប់អារម្មណ៍ បុរសក្រៅប្រទេស ដោយសារនាង មានម្ចាស់ស្នេហ៍ រួចហើយ ជា អ្នកនៅ ក្នុងស្រុក ។ ឆាប់ៗនេះ ឡោម លក្ខិណា មាន គម្រោងស្វែង រកផលិតកម្ម សម្រាប់ច្រៀង ផងដែរ ៕

What Next?

Recent Articles

One Response to "ឡោម លក្ខិណា សន្យាថា អត់ហ៊ានសិចស៊ី នៅអូស្ត្រាលី !"

  1. harry says:

    គាត់ពិតជាស្អាតមែន ។