ក្ដាមសេះ​មួយ​ក្បាល​ដែល​ធ្លាប់​ប្រទះឃើញ​នៅ​ដីគោក​នឹង​បង្ហាញខ្លួន​លើ​ផ្ទៃសមុទ្រ​វិញ​

កែប: រូបសំណាក ក្ដាមសេះ មួយក្បាលដ៏ធំ ដែលកើតឡើង ដោយគំនិត ផ្ដួចផ្ដើម របស់លោក រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម និង អាជ្ញាធរខេត្ដកែប ដាក់តាំងបង្ហាញ ក្បែរផ្លូវធ្វើ ដំណើរនៃតំបន់ ទេសចរណ៍ ឆ្នេរសមុទ្រ ត្រង់ចំណុច ជ្រោយដូង អស់រយៈកាល ជាយូរ មក ហើយ នាពេលនេះ បានបាត់ព្រោះ តែការវាយកំទេច ចោល ខណៈការពង្រីកផ្លូវឱ្យ ធំទូលាយប៉ះចំ។ ជាការជំនួសមកវិញ រូបសំណាកនេះ នឹងកើតឡើងលើ ផ្ទៃសមុទ្រ ឃ្លាតពីទីតាំង ចាស់ប្រមាណ ប្រហែលពី ៣០ម៉ែត្រ ទៅ៤០ម៉ែត្រ ហើយក៏អាច ស័ក្ដិសមជាងមុន ដែលបង្ហាញថា ក្ដាមសេះរស់ បានតែក្នុង សមុទ្រប៉ុណ្ណោះ ។

ថ្ងៃទី 13 សីហា 2012
ដោយ: ឌីណា
CEN

លោក ហៀម ឃួន អភិបាលរងខេត្ដកែបបានមានប្រសាសន៍ឱ្យដឹងថា រូបសំណាកក្ដាមសេះ ធ្លាប់ដាក់តាំង បង្ហាញក្បែរផ្លូវ នៅចំណុចជ្រោយដូង ដែលកើតឡើង ដោយគំនិតផ្ដួចផ្ដើម ព្រមទាំងការ ចំណាយថវិកា របស់លោក ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ រដ្ឋមន្ដ្រី ក្រសួង ពាណិជ្ជកម្ម និងសាលាខេត្ដកែប នោះ ពេលនេះនឹងមានការ ផ្លាស់ប្ដូរទៅស្ថាបនា ឯទីតាំងថ្មីលើ ផ្ទៃសមុទ្រវិញ។ ការផ្លាស់ប្ដូរនោះម្យ៉ាង ដោយសារទីតាំង ចាស់ប៉ះត្រូវចំកន្លែងពង្រីកផ្លូវឱ្យធំទូលាយ និងម្យ៉ាងទៀត ការដាក់តាំង លើផ្ទៃ សមុទ្រ វាមាន លក្ខណៈស័ក្ដិសមជាង ត្បិតក្ដាមសេះ អាច រស់បានតែក្នុង សមុទ្រប៉ុណ្ណោះ។

លោកបញ្ជាក់ផងដែរថា ការតាំងបង្ហាញនៅក្នុងសមុទ្រនោះមិនមែនមានន័យថា ដាក់វាឱ្យលិច ឬប៉ប្រះផ្ទៃទឹកទេ គឺរូបសំណាកក្ដាមសេះ ស្ថិតនៅលើខឿនទម្រ ព្រមទាំងមានផ្លូវ ចេញពីច្រាំងសំដៅ ឆ្ពោះទៅ សម្រាប់ភ្ញៀវ ដើរលំហែដូចនៅ ចំណុចរូប សំណាកស្រីសដែរ។ លោក ហៀម ឃួនបន្ដទៀតថា កិច្ចការបញ្ចេញយ៉ាងសស្រោកសស្រាំនេះមិនមែនត្រឹមតែការពង្រីកផ្លូវ និងការផ្លាស់ប្ដូរ រូបសំណាកក្ដាមសេះ នោះទេ សកម្មភាពភាព ដទៃទៀតបាន និងកំពុងធ្វើព្រមគ្នា ដូចជាការប្ដូរទីតាំង រង្វង់មូល ព្រះវិស្ណុក្បែរ កន្លែងលេងទឹក កែលម្អ បង្កើន សោភ័ណភាពក្នុង ទីក្រុងទាំងមូល ការជំរុញដល់ផ្នែកឯកជននានា រួមមានម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ឱ្យពង្រីកសេវាកម្មរបស់ខ្លួនដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវ មកចូលរួមក្នុង ពិធីបុណ្យ សមុទ្រដែលរៀបចំឡើងអំឡុងសបា្ដហ៍ទីពីរនៃខែធ្នូឆ្នាំ២០១២ខាង មុខ។ ជាក្ដីរំពឹងទាំងសន្ដិសុខ សណ្ដាប់ ធ្នាប់ អាជ្ញាធររំពឹងថា ការរៀបចំពិធីបុណ្យសមុទ្រទោះជាមានមនុស្សរាប់សិបម៉ឺននាក់ចូលរួមក៏នឹងមិនមានបញ្ហាអ្វីកើតឡើងដែរ ដោយពេលនេះ លោកអភិបាលខេត្ដ ហាស់ សារ៉េត ក្នុងនាម ប្រធាណគណៈ បញ្ជាការ ឯកភាព ខេត្ដ លោកបានកោះប្រជុំដាក់ផែនការរួចរាល់អស់ហើយ ចំពោះកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដូចជា ការចាត់ចែងផ្លូវណាសម្រាប់ប្រតិភូ កន្លែងណាចំណតយានយន្ដ សម្រាប់ភ្ញៀវទូទៅជាដើម។ ឆ្នាំនេះជាពិធីបុណ្យសមុទ្រ លើកទីពីរ ដោយលើក ទីមួយធ្វើក្នុង ខេត្ដព្រះសីហនុ ដែលជាធម្មតាប្រព្រឹត្ដ ឡើងរយៈពេលពីរថ្ងៃ តែសម្រាប់ខេត្ដកែបតែងមានពិធីតាំងពិព័រណ៌ពាណិជ្ជកម្មលំដាប់ជាតិ-អន្ដរជាតិ និងពីធីប្រណាំងទូក ផងនោះ ដូច្នេះអាចមានការបញ្ចូលគ្នា ម្ល៉ោះហើយឱកាសនៃ ការមកលេងកម្សាន្ដ ក្នុងខេត្ដតូចច្រឡឹង មួយ នេះអាចលើស ពី ពីរថ្ងៃ។ ដូច្នេះក្នុង នាមអាជ្ញាធរដែល មានលោកហាស់ សារ៉េត ជាអភិបាលខេត្ដ សំណូមពរដល់ ប្រជាពលរដ្ឋចូលរួម ដើម្បី កិត្ដិយស និងមុខមាត់ខេត្ដ នៃតំបន់ ទេសចរណ៍ ឆ្នេរសមុទ្រ ទាំងអស់គ្នា ពិសេសលើបញ្ហា អនាម័យ សណ្ដាប់ធ្នាប់ ព្រមទាំងតម្លៃ សេវាកម្មជា ចម្បង៕

រូបសំណាកក្ដាមសេះដែលតាំងបង្ហាញលើដីគោកនាពេលកន្លងមកនិងទីតាំងត្រូវស្ថាបនាថ្មីក្នុងផ្ទៃសមុទ្រ

រូបសំណាកក្ដាមសេះដែលតាំងបង្ហាញលើដីគោកនាពេលកន្លងមកនិងទីតាំងត្រូវស្ថាបនាថ្មីក្នុងផ្ទៃសមុទ្រ

ក្ដាមសេះមួយក្បាលដែលធ្លាប់ប្រទះឃើញនៅដីគោកនឹងបង្ហាញខ្លួនលើផ្ទៃសមុទ្រវិញរូបសំណាកក្ដាមសេះដែលតាំងបង្ហាញលើដីគោកនាពេលកន្លងមកនិងទីតាំងត្រូវស្ថាបនាថ្មីក្នុងផ្ទៃសមុទ្រ

ក្ដាមសេះមួយក្បាលដែលធ្លាប់ប្រទះឃើញនៅដីគោកនឹងបង្ហាញខ្លួនលើផ្ទៃសមុទ្រវិញរង្វង់មូលព្រះវិស្ណុជាផ្នែកមួយដែលត្រូវកែលម្អឡើងវិញ

ក្ដាមសេះមួយក្បាលដែលធ្លាប់ប្រទះឃើញនៅដីគោកនឹងបង្ហាញខ្លួនលើផ្ទៃសមុទ្រវិញសោភ័ណភាពក្រុងកែបដែលកំពុងមានការទាក់ទាញ

ក្ដាមសេះមួយក្បាលដែលធ្លាប់ប្រទះឃើញនៅដីគោកនឹងបង្ហាញខ្លួនលើផ្ទៃសមុទ្រវិញសោភ័ណភាពក្រុងកែបដែលកំពុងមានការទាក់ទាញ

ក្ដាមសេះមួយក្បាលដែលធ្លាប់ប្រទះឃើញនៅដីគោកនឹងបង្ហាញខ្លួនលើផ្ទៃសមុទ្រវិញ
ទិដ្ឋភាពនៃពិធីតាំងពិព័រណ៌ និងប្រណាំងទូកនាឆ្នាំកន្លងទៅ

ក្ដាមសេះមួយក្បាលដែលធ្លាប់ប្រទះឃើញនៅដីគោកនឹងបង្ហាញខ្លួនលើផ្ទៃសមុទ្រវិញ
ទិដ្ឋភាពនៃពិធីតាំងពិព័រណ៌ និងប្រណាំងទូកនាឆ្នាំកន្លងទៅ

What Next?

Recent Articles