សមត្ថកិច្ច​ខ្មែរ-ថៃ ប្រ​ឈម​មុខ​ដាក់​គ្នា​​នៅ​ច្រក​ជាំ – សាង៉ាម​

ក្រុម​សមត្ថកិច្ច​ខ្មែរ-ថៃ ប្រចាំការ​នៅ​ច្រក​ព្រំ​ដែន​​ជាំ​-សាង៉ាម កាល​ពី​ថ្ងៃ​សៅរ៏​​ចុង​សប្ដាហ៏​កន្លង​ទៅ បាន​ប្រឈម​​មុខ​ដាក់​គ្នា​​យ៉ាង​តឹងតែង​ ខណៈ​ដែល​ភាគី​ទាំង​សង្ខាង​​បាន​ព្យាយាម​​អះអាង​ពី​ដែន​អធិបតេយ្យ​ភាព នៅ​លើ​​ចំណុច​ព្រំដែន​​ដែល​មិនទាន់​​​​មាន​ភាព​ច្បាស់​លាស់​នោះ​។

ច័ន្ទ 13 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

ទិដ្ឋភាពនៅ ច្រកជាំ-សាង៉ាម

ទិដ្ឋភាពនៅ ច្រកជាំ-សាង៉ាម

ប្រភព​ពី​ខេត្ត ឧត្តរមានជ័យ​​បាន​​ឲ្យ​​ដឹង​ថា ភាគី​​កម្ពុជា​​បាន​​ព្យាយាម​ជាថ្មីទៀត​​ដើម្បី​សាងងសង់​ប៉ុស្ដិ៏​យាម​របស់​​ខ្លួន ​​នៅ​អែប​​នឹង​​ផ្លូវ​ក្រាល​កៅស៊ូ តែ​ត្រូវ​បាន​ភាគី​ថៃ​រារាំង បន្ទាប់​​​មក​​​កម្ពុជា​ក៏​បាន​រារាំង​ផង​ដែរ ​ចំពោះ​​ការដាំកូន​ឈើ និង​លើក​ផ្ទាំងប៉ាណូ របស់​ថៃ ។

ភាព​ចម្រូងចម្រាស​​នេះ បាន​​ផ្ដើម​​កាល​ពី​ខែ មេសា កន្លងទៅ ។​ប៉ុន្តែ​​យ៉ាងណា​ក៏​ដោយ មិនទាន់​ឈាន​ ដល់​ការ​​យក​ចុង​​អាវុធ​ចង្អុល​គ្នា​នៅ​ឡើយ ទេ ៕

What Next?

Recent Articles