ដូចការគ្រោងទុកនាថ្ងៃចន្ទទី១៣សីហានេះ សហគមន៍ព្រៃឡង់ក្នុងស្រុក សណ្ដាន់ ខេត្ត កំពង់ធំបានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនដោយមានម៉ូតូច្រើនគ្រឿងជាមធ្យោបាយ បើករុលចូលទៅក្នុងព្រៃឡង់ ដើម្បីពិនិត្យសកម្មភាពនិងរារាំងការ កាប់បំផ្លាញព្រៃឈើខុសច្បាប់។
ច័ន្ទ 13 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថាយុទ្ធនាការរយៈពេល៣ថ្ងៃ ដែលផ្ដើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥សី ហានេះ គឺដើម្បី ល្បាតនិងរុករកបទល្មើសប្រមូលវត្ថុតាងល្មើសច្បាប់ដាក់ជូនរដ្ឋាភិបាល ដើម្បីវែកមុខជនល្មើស និង ជួយការពារធន់ធានធម្មជាតិ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា បទល្មើសដែលប្រជាសហគមន៍ព្រៃឡង់បានដឹង គឺបច្ចុប្បន្ននេះ ក្នុងតំបន់ព្រៃឡង់ ចំណុចឃុំ ដងកាំបិត មានការកាប់ព្រៃស្រោងរាប់រយហិកតា រានយកដីធ្វើចំការ ហើយជនល្មើស គឺជាមន្ត្រីប្រដាប់អាវុធក្នុងខេត្តកំពង់ធំ។ ជាមួយគ្នា ក្រៅពីការកាប់ព្រៃរានយកដី ក៏មានបទល្មើសកាប់ឈើកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរក្នុងមួយ ថ្ងៃៗ ។ មានគោយន្ត រទេះគោមិនតិចជាង ៣០គ្រឿងទេ ដែលចូលព្រៃកាប់ឈើ និងមានរណាយន្តអារឈើលឺរំពងពេញព្រៃ ៕
១. សហគមន័ព្រៃឡង់គឺជាវីរបុរសព្រៃឈើនិងបរិស្ថានពិតៗ ក៍ជាវីរជនស្នេហាជាតិរប់សប្រទេសកម្ពុជាផងដែរ!
២. ពួកប្រឆាំងនៅកម្ពុជាបច្ចុប្បន្ន បើមានសេចក្តីក្លាហានប្រហែលសហគមន៍ព្រៃឡង់ប្រាកដជាឈ្នះមិនខាន
៣. ប៉ុន្តែពួកប្រឆាំងនៅស្រុកខ្មែរគឺកំសាក មិនហ៊ានពលី មិនហ៊ានលះបង់ ប៉ុន្តែមុខក្រាស់
សូមចូលរួមគាំទ្រសកម្មភាពដ៏ក្លាហានដើម្បីថែរក្សាការពារធនធានដែលកំពុងរងការបំផ្លិចបំផ្លាញ ស្ទើរគ្មានសល់ពិសំណាក់ពួកអ្នកអំណាច មានទ្រព្យ។ សូមអោយសកម្មភាពនេះប្រកបដោយ ផ្លែផ្កា៕
ពិតជាអ្នកស្នេហាជាតិ និងគិតគូរពីផលប្រយោជន៍សម្រាប់កូនខ្មែរជំនាន់ក្រោយ ផ្ទុយស្រឡះពីអ្នកមានអំណាចខ្លះបែរជាទៅកាប់បំផ្លាញ និងដើរកាងក្រុមល្មើសច្បាប់។