អធិរាជ​សំឡេង​មាស ត្រូវ​បាន​ចាក់​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ!

Friday, 10 August 2012
មាស រ័ត្ន
ភ្នំពេញ ប៉ុស្តិ៍

អ្នក​ម្នាង សៀង ឌី និង​លោក ស៊ិន ស៊ីសាមុត ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​នៅ​ក្នុង​ឈុតឆាក​មួយ​​ក្នុង​​​ខ្សែ​ភាពយន្តមាន​ចំណង​ជើង​ថា «នាង​អប្សរា» ​​ជា​ស្នាព្រះ​ហស្តរបស់​សម្តេច​ឪនរោត្តមសីហនុ​។ រូបថត ឯកសា

អ្នក​ម្នាង សៀង ឌី និង​លោក ស៊ិន ស៊ីសាមុត ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​នៅ​ក្នុង​ឈុតឆាក​មួយ​​ក្នុង​​​ខ្សែ​ភាពយន្តមាន​ចំណង​ជើង​ថា «នាង​អប្សរា» ​​ជា​ស្នាព្រះ​ហស្តរបស់​សម្តេច​ឪនរោត្តមសីហនុ​។ រូបថត ឯកសា

ភ្នំពេញ: គេថា រលកក្រោយ ច្រានរលកមុន។ ពាក្យនេះប្រហែលជា ត្រឹមត្រូវក្នុង បរិបទទូទៅ ប៉ុន្តែមិនទាំងអស់ នោះទេ។ ឧទាហរណ៍ ដូចក្នុង បរិបទចម្រៀង រហូតមកដល់ សម័យបច្ចុប្បន្ន គេពុំទាន់សង្កេត ឃើញមានអ្នក ចម្រៀង ជំនាន់ថ្មីណា អាចផ្តួល អ្នកចម្រៀង ជំនាន់ចាស់ បានឡើយ។ អ្នកចម្រៀង ទសវត្សរ៍ទី៦០ គឺនៅតែឈរ លំដាប់ទីមួយ ដដែលនៅ ក្នុងប្រទេស កម្ពុជា។

ប៉ុន្តែជាអកុសល អ្នកចម្រៀងទាំងនោះ ពុំមានឱកាស បានឃើញភាព រុងរឿងនៃ បទចម្រៀង របស់ខ្លួន នោះទេ។ ពួកគេបានលាចាក លោកនេះ តាំងពីសម័យ ខ្មែរក្រហម មកម្ល៉េះ។ សូម្បីតែប្រវត្តិនៃ ជីវិតចុងក្រោយ របស់ពួកគាត់ យ៉ាងណា សឹងមិន បាន ចងក្រង ឲ្យបាន គ្រប់ ជ្រុងជ្រោយ ផង។ ម្ល៉ោះហើយ ទើបអ្នកធ្វើការ ផ្នែកប្រព័ន្ធ ផ្សព្វផ្សាយ ចំនួនបីរូប គឺលោក ឃុត សុខឿន លោក ពៅ សុខ និង លោក សម នឿន សុខចិត្តចំណាយ ថវិកាផ្ទាល់ខ្លួន ដើម្បីផលិតជា ភាពយន្តឯកសា មួយអំពីអ្នក ចម្រៀងដែល ល្បីឈ្មោះ ជាងគេ បង្អស់ របស់ប្រជាជនខ្មែរ នោះគឺលោក ស៊ីន ស៊ីសាមុត។

លោក ជា សុភាព​ អ្នកវិភាគ​ឯកសា​របស់​មជ្ឈមណ្ឌល​បុប្ផាណា​​។ រូបថត មាស រ័ត្ន

លោក ជា សុភាព​ អ្នកវិភាគ​ឯកសា​របស់​មជ្ឈមណ្ឌល​បុប្ផាណា​​។ រូបថត មាស រ័ត្ន

លោក ឃុត សុខឿន ផលិតករកម្មវិធី ផ្នែកច្បាប់របស់ វិទ្យុ១០២ បានផ្តួចផ្តើម គំនិតចងក្រង អំពីលោក ស៊ីន ស៊ីសាមុត បន្ទាប់ពីគាត់ បានជួបនឹងមនុស្ស ចំនួនបីនាក់ ដែលធ្លាប់រស់នៅ ជាមួយនឹងតារា ចម្រៀងរូបនេះ នៅសម័យ ខ្មែរក្រហម។

លោក សុខឿន ថ្លែងថា៖ «កន្លងមកមាន ជនបរទេស ធ្លាប់ចុះទៅ ស្រាវជ្រាវ អំពីលោក ស៊ីន ស៊ីសាមុត ដែរ ប៉ុន្តែយើងមិនដែល ឃើញគេបញ្ចេញ លទ្ធផលនៃការ ស្រាវជ្រាវរបស់គេ យ៉ាងណានោះទេ។ យើងមិនអាចរង់ចាំ តទៅទៀតបាន ដូច្នេះទើប យើងចុះ ទៅផលិត ភាពយន្តឯកសារ អំពីលោក ស៊ីន ស៊ីសាមុត ដោយខ្លួនយើង តែម្តង»។

លោកបានធ្វើការសម្ភាសជាមួយអ្នកដែលធ្លាប់រស់នៅជាមួយនឹងលោក ស៊ីន ស៊ីសាមុត នៅសម័យខ្មែរក្រហម និងអ្នកដែលធ្លាប់ស្គាល់គាត់មុនរបបនេះ។ ភាពយន្តអំពីលោកស៊ីន ស៊ីសាមុត ត្រូវបានគេដាក់ចំណងជើងថា «អធិរាជ សំឡេងមាស» ដែល មានរយ:ពេល ៤៥នាទី។

លោក សុខ ពៅ ដែលជាផលិតករនៃភាពយន្តឯកសារនេះថ្លែងថា គាត់បានខិតខំស្រាវជ្រាវរករូបភាពរបស់លោក ស៊ីន ស៊ីសាមុត ក្នុងវីដេអូនានា ប៉ុន្តែលោករកឃើញតែមួយគត់ ក្នុងភាពយន្តមួយមានចំណងជើងថា «នាងអប្សរា» ដែលជាស្នាព្រះហស្ត របស់សម្តេចឪ នរោត្តម សីហនុ។ វាជារឿងចម្លែកដែរ។ លោក ស៊ីន ស៊ីសាមុត ដែលជាតារាចម្រៀងល្បីនាសម័យនោះ គួរតែមានវត្តមាននៅក្នុងខ្សែភាពយន្តជាច្រើន។ មិនគួរណាមានរូបភាពតែមួយឈរច្រៀងចម្រៀងពីរបទនោះទេ។ ប៉ុន្តែសម្រាប់បញ្ហា នេះ ត្រូវបានផលិតករពន្យល់ថា ភរិយាទីពីរលោក ពុំចង់ឲ្យគាត់មានវត្តមាននៅខ្សែភាពយន្តទេ ដោយសារគាត់ចាស់ហើយ។

អធិរាជសំឡេងមាសកាត់បីសាសន៍

លោក ស៊ីន ស៊ីសាមុត បានកើតនៅឆ្នាំ១៩៣២ នាខេត្តស្ទឹងត្រែង។ ឪពុករបស់លោកមានដើមកំណើតខ្មែរ និងជាឆ្មាំពន្ធនាគារខេត្តបាត់ដំបង។ ក្រោយមកឪពុកលោកក៏បានក្លាយជាទាហានប្រឆាំងនឹងអាណានិគមបារាំង។ ម្តាយរបស់លោកជា កូនចៅ ឡាវកាត់ចិន នៅខេត្ត ស្ទឹងត្រែង។ ដូច្នេះអធិរាជសំឡេងមាសរូបនេះកាត់យ៉ាងតិចក៏បីសាសន៍ដែរ គឺខ្មែរ ឡាវ និង ចិន។ គាត់បានមករៀនពេទ្យនៅទីក្រុងភ្នំពេញនៅដើមទសវត្សរ៍៥០ តាមបំណងរបស់ឪពុកម្តាយលោក។ ប៉ុន្តែលោក ស៊ីន ស៊ីសាមុត ហាក់ធ្វើឲ្យ ឪពុកម្តាយរបស់លោក ខកបំណង ទៅវិញ បន្ទាប់ពីគាត់បង្កើតក្លិបតន្ត្រី និង ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលច្រៀងជាលើកដំបូងនៅឆ្នាំ១៩៥៣។ សម័យនោះ វិទ្យុជាតិគឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលជាងគេបង្អស់នៅស្រុក ខ្មែរ។ សំឡេង របស់គាត់ត្រូវបានល្បីក្នុងចំណោមប្រជាជនក្នុងក្រុង។ គាត់ក៏បាន ការងារក្រៅម៉ោងនៅវិទ្យុជាតិនាពេលនោះដែរ។

ក្រោយពីរបបខ្មែរក្រហម អ្នកនិពន្ធបទចម្រៀងក្តី អ្នកនិពន្ធបទភ្លេងក្តី ឬអ្នកធ្លាប់ស្គាល់គាត់ពីមុនក្តី លែងបានឮដំណឹងគាត់ តាំងពីប្រជាជនត្រូវបានគេជម្លៀសចេញពីទីក្រុងភ្នំពេញ។ ប៉ុន្តែប្រជាជនដែលលោក ពៅ សុខ បានជួបសម្ភាស អះអាងថាបាន រស់ជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងរបបខ្មែរក្រហម។ គេបានប្រាប់លោកថា លោក ស៊ីន ស៊ីសាមុត មិនបានជម្លៀសទៅណាឆ្ងាយទេ គឺគាត់រស់នៅត្រឹមស្រុកកោះធំ ក្នុងខេត្តកណ្តាល។ គាត់ត្រូវបានគេដាក់ឲ្យធ្វើការដូចប្រជាជនឯទៀតដែរ។ ប៉ុន្តែដោយលោកជាអ្នកចម្រៀងល្បី លោកត្រូវបាន គេរំខានមិនតិចទេ។ កងឈ្លបក្មេងៗបានបញ្ជាឲ្យគាត់ច្រៀងឲ្យគេស្តាប់ជារឿយៗ។ ពេលណាគាត់ច្រៀងមិនពីរោះ គាត់ត្រូវបានគេវាយធ្វើបាប។

លោក ពៅ សុខ បានបញ្ជាក់ពីទិដ្ឋភាពកាលនោះថា៖ «គេបានឃើញស្នាមរបួសនៅលើមុខរបស់លោក ស៊ីន ស៊ីសាមុតទៀតផង។ ថ្ងៃមួយ គេបានឮពីយោធាជជែកគ្នាថា គេបានសម្លាប់គាត់នៅក្រោមដើមស្វាយមួយដើមនៅ ១៩៧៦»។

ការសម្រេចសម្លាប់តារាចម្រៀងរូបនេះមិនមែនធ្វើឡើងដោយថ្នាក់ក្រោមទេ គឺប្រហែលជាថ្នាក់តំបន់ ព្រោះគេបានឃើញលិខិតស្នាមនៅឆ្នាំ១៩៧៨។ លោក ស៊ីន ស៊ីសាមុត រស់បានតែមួយឆ្នាំ និង មួយខែគត់ ក្នុងរបបនេះ។

លោក សេង ដារ៉ា អ្នកនិពន្ធសៀវភៅ «មាសស្រោបនគរ» ដែលចងក្រងអំពីប្រវត្តិអ្នកចម្រៀងចាស់ៗ និងប្រវត្តិបទចម្រៀងនីមួយៗ បានកោតសរសើរលោក ស៊ីន ស៊ីសាមុត ថាគ្មានអ្នកចម្រៀងណាអាចប្រៀបផ្ទឹមនឹងគាត់បានឡើយ។ សំឡេងរបស់ លោក គឺច្បាស់ និងមានទឹកដមលួងលោម។

លោក ដារ៉ា ថ្លែងថា៖ «យើងពិបាកយកអ្វីមកពិពណ៌នាអំពីសំឡេងគាត់ណាស់។ ប៉ុន្តែបើនិយាយតាមបែបសាសនា គឺគេថាព្រះបានប្រទានសំឡេងដ៏ល្អឥតខ្ចោះដល់គាត់តែម្នាក់គត់ ក្នុងចំណោមបុរសខ្មែររាប់លាននាក់»។

ទោះបីយ៉ាងណា អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងក៏បានចូលរួមធ្វើឲ្យកិត្តិស័ព្ទរបស់លោក ស៊ីន ស៊ីសាមុតល្បីខ្ចរខ្ចាយដែរ។ បទចម្រៀងរបស់គេមានអត្ថន័យខ្លាំងណាស់។ ប្រសិនបើបទចម្រៀងរបស់គេនិយាយអំពីស្នេហា អត្ថន័យនៃបទចម្រៀង នោះ តំណាងឲ្យរឿង ស្នេហារបស់មនុស្ស ជាច្រើន។ ប្រសិនបើបទចម្រៀងរបស់គេនិយាយអំពីប្រទេសជាតិ អ្នកស្តាប់សឹងអួលដើម កនឹងអត្ថន័យរបស់វា។ ប្រសិនបើនិយាយអំពីទីកន្លែងណាមួយវិញ គឺអត្ថន័យនៃបទនោះធ្វើឲ្យកន្លែងនោះក្លាយជាក្តីប្រាថ្នា ចង់ទៅលេងរបស់មនុស្សទូទៅ។ បទ «ចម្ប៉ាបាត់ដំបង» ដែលច្រៀងដោយលោកស៊ីន ស៊ីសាមុត សឹងជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមអ្នករៀនលេងតន្ត្រីថ្មីថ្មោង ទាំងខ្មែរ និងបរទេស។

បទចម្រៀងចាស់ៗរស់រានមានជីវិតវិញដោយរបៀបណា?

មុននឹងមានបោះពុម្ពលើស៊ីឌីលក់យ៉ាងព្រោងព្រាត និងចាក់ផ្សាយតាមវិទ្យុស្ទើររាល់យប់ បទចម្រៀងចាស់ៗ ជាពិសេសសំនៀងលោក ស៊ីន ស៊ីសាមុត បានជួបប្រទះនឹងបញ្ហាលំបាកគ្រប់បែបយ៉ាង។ ចម្រៀងរបស់លោក ជាច្រើនដែលច្រៀង ឲ្យវិទ្យុជាតិ នៅទសវត្សរ៍៥០ពុំ បាន ថតទុកទេ ព្រោះគ្មានអ្វីថតនៅឡើយ។ លុះមកដល់ទសវត្សរ៍៦០ ទើបគេចាប់ផ្តើមមានថាសចម្រៀង ដែលអាចឲ្យលោកថតចម្រៀងទុកបាន។ លុះមកដល់រដ្ឋប្រហារទម្លាក់សម្តេចឪនរោត្តម សីហនុ នាឆ្នាំ១៩៧០ បទចម្រៀង របស់លោក ស៊ីន ស៊ីសាមុត ទាំងប៉ុន្មាន ដែលនិយាយសរសើរសម្តេចឪត្រូវបានគេទុកចោល។ នៅពេលខ្មែរក្រហមកាន់អំណាច មិនថាបទចម្រៀងរបស់គាត់និយាយអំពីសម្តេចឪ ឬ សេនាប្រមុខ លន់ នល់ ទេគឺត្រូវបានគេទុកចោលទាំងអស់។ ប៉ុន្តែ លោកដារ៉ាបានស្រាវជ្រាវរកឃើញថា បទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត គឺត្រូវបានគេបំផ្លាញយ៉ាងខ្លាំង គឺនៅសម័យវៀតណាមចូលមកប្រទេសកម្ពុជានាឆ្នាំ១៩៧៩។

លោកបញ្ជាក់ថា៖ «វៀតណាមបានប្រមែប្រមូលថាសបទចម្រៀងចាស់ៗ របស់លោកស៊ីន ស៊ីសាមុត ក្តី និងបទចម្រៀងរបស់តារាចម្រៀងចាស់ៗដទៃក្តី ទៅដាក់គរនៅស្ទឹងមានជ័យ ហើយដុតកម្ទេចចោលទាំងអស់។ វៀតណាម ក៏តាមដកហូត ថាស ចម្រៀង ពីអ្នកដែល លួចរក្សាទុកដែរ។ ការស្តាប់បទរបស់គាត់គឺត្រូវបានហាមនាពេលនោះ»។

លោកថា បទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ឬ អ្នកចម្រៀងចាស់ៗផ្សេងទៀត ដែលមាននៅសព្វថ្ងៃ គឺមួយចំនួនបានទៅតាមប្រជាជនខ្មែរដែលរត់គេចទៅបរទេស ឬត្រូវបានប្រជាជនខ្មែរលាក់នៅក្នុងផ្ទះរបស់គេយ៉ាងជិត។ ពួកគេបានធ្វើឲ្យ បទ ចម្រៀងទាំងនោះ មាន ជីវិតឡើងវិញ តាមរយ:ការថតជាកាសែតម៉ាញ៉េ។ ប៉ុន្តែក៏មានបទចម្រៀងលោក ស៊ីន ស៊ីសាមុត ជាច្រើនត្រូវបានបាត់បង់។ គេមិនដឹងថាលោកច្រៀងបានប៉ុន្មានបទនោះទេ ប៉ុន្តែលោក ដារ៉ា ប៉ាន់ស្មានថា ប្រហែលជាមួយ ម៉ឺនបទ ឯណោះ។

បច្ចុប្បន្នមានផលិតកម្មរបស់ខ្មែរជាច្រើនបានយកបទរបស់គាត់ទៅថតជា ខារ៉ាអូខេ។ អ្នកខ្លះថែមទាំង យកបទគាត់ទៅថតជាថ្មីជាមួយនឹងអ្នកចម្រៀងជំនាន់ក្រោយច្រើនឡើងវិញ។ ប៉ុន្តែសំឡេងរបស់គេតែងធ្វើឲ្យអ្នកនិយមស្តាប់បទលោក ស៊ីន ស៊ីសាមុត មានការឃ្នើស ចិត្តមិនតិចទេ។ អ្នកគាំទ្រលោកនៅតែចង់ឲ្យបទភ្លេង ទំនុកច្រៀង និងទឹកដមរបស់លោក ស៊ីន ស៊ីសាមុត រក្សានៅដូចដើម។

លោក ជា សុភាព អ្នកវិភាគឯកសាររបស់មជ្ឈមណ្ឌលបុប្ផាណាបានតម្កល់រឿង «អធិរាជសំឡេងមាស» នៅកន្លែងរបស់គាត់ ដែលអាចឲ្យគេទស្សនាបានគ្រប់ពេល និងឥតគិតថ្លៃ។ ប៉ុន្តែនៅថ្ងៃសៅរិ៍ទី១១សីហា វេលាម៉ោង៤រសៀលទៅ មជ្ឈមណ្ឌល របស់លោកនឹងចាក់ បញ្ជាំងរឿងនេះឲ្យទស្សនាដោយសេរីជាមួយនឹង រឿងផ្សេងមួយទៀត មានឈ្មោះថា «សំឡេងមាស» ដែលនិយាយអំពីតារាចម្រៀងស្រីដែលពីរោះលេខមួយសម្រាប់ប្រជាជន ខ្មែរ និងជាដៃគូរបស់លោក ស៊ីន ស៊ីសាមុត នោះគឺ អ្នកស្រី រស់សេរីសុទ្ធា។ មជ្ឈមណ្ឌល បុប្ផាណា ស្ថិតនៅផ្ទះលេខ៦៤ វិថី២០០ រាជធានីភ្នំពេញ៕

What Next?

Recent Articles

15 Responses to "អធិរាជ​សំឡេង​មាស ត្រូវ​បាន​ចាក់​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ!"

  1. Yasodharapura says:

    Ho ! Very Good I’m l very Happy for this News I Love Khmer classical
    song so much . But I seem as got sad mood when I know that all His
    Song was Destroy by Dog A youn .

    By Hot News ! Hanoi will Destroy by flood and Lightning storm next moth.

    (FUCK A YOUN )

  2. ភាពល្បីល្បាញរបស់ អធិរាជ ស៊ីន ស៊ីសាមុត បន្សល់
    ទុកស្នាដៃជាអមតៈ មិនអាចរលាយសាមសូន្យ ហើយបាន
    អប់រំដល់មនុស្សគ្រប់ជំនាន់តទៅកូនចៅជំនាន់ក្រោយៗបន្តទៀត។
    ភាពល្បីល្បាញ ក្នុងសម័យដឹកនាំដោយសម្តេចតា នៃយើង គឺល្បីល្បាញ
    នេះ វាធ្វើអោយខ្មែរមានមោនៈភាពមិនអាចកាត់ថ្លៃបាន រួមទាំងទឹកដៃ
    អ្នកនិពន្ធ កវី បណ្ឌិត សម័យនោះ ជាស្នាដៃដ៏កំពូល
    អាចប្រៀបដូចជាសម័យអង្គរមានប្រាសាទ សម័យសម្តេចតា មាន
    សីល្បៈដ៏ល្បីល្បាញ ។សម័យតេជោមានសាលាច្រើន
    ជាបុរសខ្លាំង ខាងដោះស្រាយបញ្ហាជាតិស្វែងរកសន្តិភាព
    ប្រកាន់យកគោលការណ៍ ឈ្នះ ឈ្នះ ចូលរួមជួយជាតិទាំងអស់គ្នា ៕

  3. …សម័យតេជោមានសាលាច្រើន តែសិស្សមិនសូវមានការចេះដឹងពិតប្រាកដ
    រីគ្រូមិនបានប្រាក់ខែគ្រប់គ្រាន់ ព្រោះសម្តាចម៍តេជោវាយកប្រាក់ជាតិទៅបំផ្លាញ
    ក្នុងការជួលអាមាត្យមកយាមខ្លួនវា ចចាងការពារប្រទេស និងបង់ឱ្យគ្រូបង្រៀន ហើយម្យ៉ាងទៀត
    សម្តាចម៍តេជោខ្លួនវាជាមនុស្សតេជោពិត តែជាជនពាលកំណាចយង់ឃ្នងដែលលើកខ្លួន
    ជាបណ្ឌីត ដែលតាមពិតទៅសមជាbanditចោរព្រៃទើបសមជាង ។

    បកមករឿងតាសាមុត ខ្ញុំកោតសរសើរស្នាដៃរបស់គាត់ណាស់ ។ ក្នុងកម្លុង២០ឆ្នាំកន្លង
    មកនេះ មានផលិតករខ្មែរមួយចំនួនដែលរកស៊ីមានបានដោយសារចម្រៀងរបស់គាត់
    តែពួកគេកាត់ទៅរកហ៊ុន សែន៖ មិនដែលបានធ្វើបុណ្យអ្វីរំលឹកដល់ស្នាដៃរបស់កាត់ឡើយ!

  4. …កែ៉ សម្តាចម៍តេជោខ្លួនវាមិនមែនជា…

  5. ជឿង យសវុឌ្ឍ says:

    សូមសរសើរដោយស្មោះអស់ពីដូងចិត្តដែលលោកបានបូជាកម្លាំងកាយនិងចិត្ត​ព្រមទាំងថវិការផ្ទាល់ខ្លួនដើម្បិស្រាវជ្រាវស្នាដៃអតីតកាលរបស់កម្ពុជា។ សូមជូនពរលោកអោយទទួលបានជោគជ័យគ្រប់ភារកិច្ច។

  6. ហែន ស៊ុន says:

    ប៉ុន្តែ លោកដារ៉ាបានស្រាវជ្រាវរកឃើញថា បទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត គឺត្រូវបានគេបំផ្លាញយ៉ាងខ្លាំង គឺនៅសម័យវៀតណាមចូលមកប្រទេសកម្ពុជានាឆ្នាំ១៩៧៩។ លោកបញ្ជាក់ថា៖ «វៀតណាមបានប្រមែប្រមូលថាសបទចម្រៀងចាស់ៗ របស់លោកស៊ីន ស៊ីសាមុត ក្តី និងបទចម្រៀងរបស់តារាចម្រៀងចាស់ៗដទៃក្តី ទៅដាក់គរនៅស្ទឹងមានជ័យ ហើយដុតកម្ទេចចោលទាំងអស់។ វៀតណាម ក៏តាមដកហូត ថាស ចម្រៀង ពីអ្នកដែល លួចរក្សាទុកដែរ។ ការស្តាប់បទរបស់គាត់គឺត្រូវបានហាមនាពេលនោះ»។

  7. Tor says:

    ជំនាន់តេជោយើងមានព្រាប សុវត្តិជាអធិរាជ្យ តែបើជំនាន់មុនច្រៀងដូចព្រាបសុវត្តិ តែក្បែររបងឃោសនាការក៍គេមិនអោយទៅជឹតផង។

  8. ចេកស្ងោ says:

    គួណាស់តែបង្កើតសមាគមមួយដើម្បីរៃអង្គាសប្រាក់ជួយចិញ្ចឹមភរិយារបស់អធិរាជហើយដើប្បីសងគុណគាត់ដែលគាត់ប្រឹងច្រៀងអោយយើងស្តាប់

  9. Yasodharapura says:

    I AGREE WITH YOU Mr. Tor and ជំនាន់តេជោ is Kingdom of copy right .

    Have a lot fo spy production songs

  10. Khmer Blood says:

    សូមគាំទ្រនូវផលិតកម្មនេះក្នុងនាមជាឈាមខ្មែរមួយរូប….

  11. អ្នករិះគន់ says:

    សំរាប់អ្នកដែលមានតែមួយសំរាប់ខ្មែរគឺមិនគិតលុយតែពូកអាកូរ៉េច្រៀងស្តាប់មិនបាននឺងសុទ្ធតែ៥០ដុល្លារ