សមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនសកម្មជនបរទេសពីរនាក់កាលពីវេលាថ្ងៃត្រង់ ថ្ងៃចន្ទនេះ នៅពេលដែលពួកគេកំពុងធ្វើសកម្មភាពតវ៉ាដើម្បីអាយុជីវិតសត្វមាន់។ ការតវ៉ាត្រូវបានធ្វើប្រឆាំងនឹងក្រុមហ៊ុន KFC ជាចំហតែម្តង។ សកម្មជនប្រុសស្រីពីរនាក់នេះធ្វើការអោយអង្គការការពារសត្វឈ្មោះ PETA។
ថ្ងៃ ចន្ទ 13 សីហា 2012
ដោយ លាង ដឺលុច
RFI
ម៉ោងប្រមាណ១២ថ្ងៃត្រង់ នៅពេលដែលមានមនុស្សច្រើនចេញចូលបរិភោគអាហារនៅក្នុងហាង KFC សាខាមុខវិទ្យាល័យចតុមុខ ក្នុងខណ្ឌដូនពេញ ការភ្ញាក់ផ្អើលមួយក៏កើតមានឡើងដែរនៅមុខហាងនេះ។ ជនបរទេសប្រុសស្រី២នាក់បានចូលក្នុងទ្រុងដែកមួយដែលត្បាញជាសំណាញ់រាងការ៉េ មានព្យួរបដា ដែលសរសេរថា KFC ធ្វើទារុណកម្មលើសត្វមាន់ ត្រូវបដិសេធការបរិភោគនៅ KFC ជាដើម។
ការតវ៉ានោះបានកើតឡើងតែមួយរយៈខ្លីតែប៉ុណ្ណោះ មុននឹងអាជ្ញាធរមូលដ្ឋានបាននាំខ្លួនពួកគេចេញទៅ។ តាមពិត ជនបរទេសប្រុសស្រី២នាក់នេះ ជាបុគ្គលិកអង្គការអន្តរជាតិមួយឈ្មោះ PETA ដែលជាអង្គការធ្វើការងារលើកស្ទួយការគោរពជីវិតរបស់សត្វ។
អ្នកទាំងពីរនាក់បានបង្ហាញការតវ៉ានេះ ដើម្បីអំពាវនាវកុំអោយមានការសម្លាប់សត្វមាន់។ និយាយចេញពីក្នុងទ្រុងទៅកាន់អ្នកកាសែត និងមានមនុស្សម្នាចោមរោមមើលផងនោះ បុរសជនបរទេស ដែលអះអាងថាជានាយកអង្គការ PETA ប្រចាំនៅអាស៊ីបាននិយាយថា សត្វមាន់ដែលគេយកកាត់ទោសសម្រាប់បម្រើដល់ក្រុមហ៊ុននោះ មានជោគវាសនាអាក្រក់ជាងស្លាប់ទៅទៀត។ លោករៀបរាប់ថា សត្វមាន់ត្រូវបានគេធ្វើទារុណកម្មគ្រប់នាទី។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋអោយឈប់បរិភោគអាហារនៅ KFC ប្រសិនបើពួកគេចង់ចូលរួមបញ្ចប់រូបភាពនៃការឈឺចាប់ទាំងនេះ។
អាចនិយាយបានថា នេះគឺជាលើកដំបូងនៅប្រទេសកម្ពុជាដែលមានការតវ៉ាប្រឆាំងហាងចំណីអាហារ ដើម្បីជីវិតសត្វយ៉ាងដូច្នេះ។ កន្លងមកមានដែរ ការអំពាវនាវ និងការចាត់វិធានការទប់ស្កាត់ការបរបាញ់ និងបរិភោគសត្វព្រៃ។ នោះគឺដើម្បីការអភិរក្ស។ ប៉ុន្តែ វាមិនដែលធ្លាប់មានទេ ការតវ៉ាប្រឆាំងការសម្លាប់សត្វមាន់ ដែលមនុស្សបរិភោគជាទូទៅទៅហើយនោះ។
អង្គការ PETA ត្រូវបានគេស្គាល់ថា ជាអង្គការធំជាងគេនៅលើពិភពលោកដែលត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធិរបស់សត្វ។ អង្គការនេះមានសមាជិក និងអ្នកគាំទ្រជាង៣លាននាក់៕
ប្រហែលមកពី KFCនៅខ្មែរសំលាប់មាន់សាហាវពេកទេដឹង!?
ពិភពលោកពិតជាធំណាស់ មានអ្វីៗច្រើនទៀតដែលអ្នកនៅទីនេះស្មានមិនដល់!
IT IS FREEDOM OF EXPRESSION IN WESTERN COUNTRIES..
HOWEVER, IT LOOKED WEIRD BY DOING THIS ACTION IN ASIA.
ចុំ លោកទាំងនេះកំពុងទាមទារសិទ្ធសំរាប់មាន់ ខ្ញុំកំពង់ចង់ដាក់ចិញ្ចឹមមាន់សាកនៅក្នុងចំការខ្ញុំនៅ ស្រុកអង្គរធំផង គ្រាន់បានជីខ្លះ និងសាច់សំរាប់ហូប និងដោះស្រាយជីវភាព។
។
មិនយល់តើពួកគាត់ចង់អោយហូបមាន់តាមរបៀបយ៉ាងម៉េចបើមិនសំលាប់ បោចរោម?? គិតទៅតិច លោមានគេបងើ្កត ក្រុមការពារសិទ្ធត្រី ក់ា្តម កំពិស នោះ ហើយគាំទ្រដោយអាមេរិច និង អង្គការសហប្រជាជាតិនោះ ប្រជាជនខែ្មរមិនអសន្នទៀតហើយ។ នេះពិតជាក្លាហានមែន ដែលមានអង្គការការពារសិទ្ឋមាន់ បើមានអ្នកគាំទ្រច្រើន និងថវិកាច្រើន អាចក្លាយជារណសិរ្ស ឬនយោបាយសង្រ្គោះមាន់ផងមិនដឹង។
សម្រាប់ជនបរទេសពីរនាក់នេះជាអ្នកមានធម៌សង្វេគក្នុងខ្លួន សូម្បីសត្វមាន់ ដែលក្នុងអារម្មណ៍ខ្មែរយើងភាគច្រើនគិតថា
វាគ្រាន់តែជាសត្វដែលកើតមកសម្រាប់គេធ្វើម្ហូបអាហារតែប៉ុណ្ណោះ ក៍ពួកគេចូលរួមការពារនិងលើកកំពស់ជីវិតសត្វដែរ។
ចុះខ្មែរយើងខ្លះដែលចូលចិត្តកាប់សម្លាប់ ប្រើអំពើហឹង្សា ទៅលើជីវិតខ្មែរគ្នាឯងនោះ តើអស់លោកមានវិប្បដិសារីទេ?
បើអ្នកទាំងពីរអំពាវនាវកុំអោយមានការសម្លាប់សត្វមាន់ IT IS FREEDOM OF EXPRESSION IN WESTERN COUNTRIES. បើអំពាវនាវដល់ប្រជាពលរដ្ឋអោយឈប់បរិភោគអាហារនៅ KFC, they will face big trouble if they are in US. They have to give reasonable excuse.
KFC បានចាប់មាន់ខ្ទាស់ស្លាប រួចស្រុះទឹកក្រៅទាំងរស់តែម្តង មិនមែនសម្លាប់ជាមុនដូចដែល អ្នកស្រុកធ្លាប់ធ្វើនោះទេ ដែលជាការខ្វះសីលធម៌យ៉ាងខ្លាំង ហើយកាន់តែខុសទៅទៀតចំពោះ ប្រទេសដែលអួតខ្លួនក្តែងៗថា ជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ពឹតជាពួកអាស្បែកសអត់ការធ្វើមែន!!!