លោក​ កឹម សុខា​ បដិសេធ​លិខិត​ឆ្លងឆ្លើយ​រឿង​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​លោក​ សម រង្ស៊ី

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​បដិសេធ​នូវ​លិខិត​ក្លែងបន្លំ ដែល​ជនខិលខូច​បាន​យក​ឈ្មោះ​របស់​លោក ទៅ​បង្កាច់បង្ខូច ក្នុង​ចេតនា​នយោបាយ​។ នោះ​គឺ​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​លិខិត​បង្ហោះ​តាម​ហ្វេសប៊ុក និង​តាម​អ៊ី​ម៉ែ​ល ដែល​មួយ​ជា​លិខិត​របស់​លោក​សម ​រង្ស៊ី និង​លិខិត​មួយទៀត របស់​លោក​កឹម​ សុខា និយាយ​ពី​ការផ្តាច់​ទំនាក់ទំនង​ រវាង​លោក​ សម ​រង្ស៊ី និង​លោក​ កឹម ​សុខា ឈប់​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​រួមគ្នា​។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ចេញមក​ប្រកាស​បដិសេធថា លិខិត​ទាំងពីរ​នោះ ជា​លិខិត​ក្លែងបន្លំ ខណៈ​ដែល​សម្ព័ន្ធភាព​គណ​បក្សប្រឆាំងកំពុង​ដំណើរការ​ទៅមុខ​។

ថ្ងៃ ចន្ទ 13 សីហា 2012
ដោយ លី ម៉េងហួរ
RFI

លោក ​កឹម សុខា និង​លោក​ សម រង្ស៊ី ពេល​ជួប​ចរចា​ពី​ការ​រួបរួមគ្នា​ នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន

លោក ​កឹម សុខា និង​លោក​ សម រង្ស៊ី ពេល​ជួប​ចរចា​ពី​ការ​រួបរួមគ្នា​ នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន
samrainsyparty.org

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(02:34)

​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​សហរដ្ឋអាមេរិក លោក​កឹម​ សុខា បាន​លើកឡើង​ថា គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​នឹង​រួមគ្នា​ជាមួយ​គណបក្ស​សមរង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​ការ​ក្លែង​លិខិត​របស់​លោក​ កាលពី​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ ដោយសារ​តែ​ជនខិលខូច ឬ​ក្រុម​ខិលខូច​នោះមានការ​ភ័យ​ស្លន់ស្លោ ប្រើ​ឧបាយកល​ញុះញង់ បំបែកបំបាក់ ដើម្បី​កុំ​ឲ្យ​ខ្មែរ​រក​ឯកភាព​ជាតិ និង​សាមគ្គី​ជាតិ​បាន ដើម្បី​ងាយស្រួល​ជិះជាន់ និង​ត្រួតត្រា​។​
 
​ក្នុង​លិខិត​បដិសេធ​ដដែល​នោះ លោក​កឹម​ សុខា បានបញ្ជាក់​ថា ក្នុង​នាម​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក​សូម​ប្ដេជ្ញា​សា​ជា​ថ្មី​ម្ដងទៀត ចំពោះមុខ​មហាជន​ខ្មែរ ដែល​តែងតែ​ស្នើ​ឲ្យ​លោក​ស្វែងរក​ការបង្រួបបង្រួម​ជាតិ ​រវាង​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម​ថា បេសកកម្ម​ជា​ប្រវត្តិសាស្ដ្រ​នេះ លោក​នឹង​ខិតខំ​ធ្វើឲ្យបាន​សម្រេច​ដល់​គោលដៅ​។​
 
​សេចក្តីប្រកាស​បដិសេធ​ជា​លាយលក្ខណ៍អក្សរ​រប​ស់លោក​កឹម​សុខា យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​មាន​ការផ្សព្វផ្សាយ​នូវ​លិខិត​ដាច់ដោយឡែក​ពីគ្នា គឺ​របស់​លោក​សម ​រង្ស៊ី និង​មួយទៀត​របស់​លោក​កឹម​ សុខា ក្នុង​រឿង​ផ្តាច់​សម្ព័ន្ធភាព​ រវាង​គណ​បក្សប្រឆាំង​ទាំងពីរ​។ លិខិត ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាម​អ៊ី​ម៉ែ​ល និង​តាម​ហ្វេ​ស​ប៊ុក នៅថ្ងៃនេះ បានបង្ហាញ​ថា លោក​សម​ រង្ស៊ី បាន​ប្រាប់​លោក​កឹម​ សុខា​ពី​ការប្រកាស​ឈប់​ធ្វើ​សម្ព័ន្ធភាព ដោយសារ​តែ​រូបលោក ជាប់ទោស​ក្នុង​រឿង​តម្រុយ​បង្គោល​ព្រំដែន និង​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​បានទេ​។ រីឯ​លោក​កឹម ​សុខា ក៏​បាន​តប​លិខិត ទៅ​កាន់​ជនរួមជាតិ ដោយ​បរិហារ​លោក​សម ​រង្ស៊ី ចំពោះ​ការសម្រេច​ផ្តាច់​សម្ព័ន្ធភាព​គណបក្សប្រឆាំង​នោះ​។
 
​យ៉ាងណាក៏ដោយ លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា លិខិត​របស់​លោក​សម​រង្ស៊ី និង​លិខិត​របស់​លោក​កឹម​សុខា ដែល​គេ​ផ្សព្វផ្សាយ បង្ហោះ​តាម​អ៊ី​ម៉ែ​ល និង​ហ្វេ​ស​ប៊ុក​នោះ គឺជា​រឿង​មិន​ពិត​ទេ​។​ ​តាម​អ្នកនាំពាក្យ លិខិត​ទាំងនោះ​ជា​រឿង​ក្លែងក្លាយ ដើម្បី​ឲ្យ​មតិសាធារណជ​ន​ច្របូកច្របល់ និង​ប្រហែលជា​មាន​អ្នក​ភ័យព្រួយ​ពី​ការរួបរួម​របស់​គណ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។
 
​កាលពី​សប្តាហ៍​មុន ក៏​មាន​ការ​ក្លែង​លិខិត​ពី​មរណភាព​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជា​ ស៊ីម និង​ក្លែង​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រឿង​ចូល​បំភ្លឺ​រដ្ឋសភា​ផងដែរ​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​មាន​ការបដិសេធ​ជា​ផ្លូវការ ចំពោះ​លិខិត​បំភ្លៃការពិត ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក​ទាំងនោះ៕​

——————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

11 Responses to "លោក​ កឹម សុខា​ បដិសេធ​លិខិត​ឆ្លងឆ្លើយ​រឿង​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​លោក​ សម រង្ស៊ី"

  1. Carpino says:

    I can tell that this union party will never win election no matter how much they try.

  2. yoyo says:

    ​សង្គ្រោះ​ជាតិ​? If they wan ​សង្គ្រោះ​ជាតិ​, why they ran away during the Khmer were in danger of Killing field? Now the Khmer have peace, what do they wan to ​សង្គ្រោះ​ជាតិ​ about? ​សង្គ្រោះ​ជាតិ​ what?

  3. ក្មេងវត្ត says:

    នេះជាឆ្កែរបស់បក្សកាន់អំណាចដែលគេប្រើឲ្យធ្វើនូវអំពើដ៍កំសាកនិងថោកទាបជាទីបំផុត ព្រោះ
    ដោយសារតែខ្លួនភ័យខ្លាចតាំងតែពីបក្សប្រជាធិបតេយ្យរួបរួមគ្នាមក ហើយការឈ្នះឆ្នោតឃុំសង្កាត់
    កន្លងទៅនេះក៍ឈ្នះក្នុងន័យកំសាកនិងថោកទាបដែរ ដោយមានការគំរាមកំហែងទូទាំងប្រទេស ការទីញដូរទូទាំងប្រទេស ការក្លែងបន្លំគ្រប់ល្បិចកលទូទាំងប្រទេស។ល។ បើតាមសំដីអួតសុទ្ធតែប្រជាជនគាំទ្ររហូតដល់ទៅ៨០% រឿងអីចាំប្រព្រឺត្តអំពើកំសាកនិងថោកទាប
    ដូច្នេះ​ ?

  4. All fakes [LETTERS] are from AH CHEK ANG Ning ah Cheath 100%. ah pee neak niss khball khauch dauch [H.S] anh cheing.

  5. យល់ says:

    គណបក្សទាំងពីរចាំបាច់ត្រូវតែរួបរួមគ្នាណា បើមិនអញ្ជឹងអ្នកទាំងពីរគ្មានថ្ងៃឈ្នះទេ

  6. Carpino & yoyo you both should research a gain Who made CPP & Killing field before
    you say .

  7. LY Seanteur says:

    អស់លោកខាងលើប្រហែលជាមិនបើកភ្នែក រឺ ធ្វើមិនឃើញនូវបញ្ហាចំបងៗ និង ចំពោះមុខរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះទេ។ អំពើពុករលួយ? ការជិះជន់របស់អ្នកមានអំណាចមកល់អ្នកទន់ខ្សោយ ការលក់ធនធានធម្មជាតិមកដាក់ហៅប៉ៅផ្ទាល់ខ្លួន។ ការប្រមូលផ្តុំបងប្អូនដែលគ្មានសមត្តភាពទៅកាន់តំណែងធំៗ នៅក្នុងជួររាជការ ជាហេតុធ្វើអោយរាំងស្ទះដល់ការអភិវឌ្ឍន៏។ បញ្ហាទាំងអស់នេះកំពុងតែកើតឡើងយ៉ាងធ្ងន់ធ្ងរនៅស្រុកខ្មែរ។ ហេតុអ្វីពួកអស់លោកនៅតែប្រៀបធៀបឋានមនុស្សជាមួយឋាននរកបែបនេះ? យើងគួរតែគីតអភិវឌ្ឍន៏តាមរបៀបឋាមនុស្សពីព្រោះសព្វថ្ងៃនេះយើងបានឆ្លងផុតឋាននរកហើយ។
    រឺមួយអស់លោកចង់រស់នៅបែបឋានមនុស្ស ចំណែកប្រជារាស្រ្តត្រូវតែរស់នៅក្នុងស្ថាននរក?
    បើមានគំនិតបែបនេះ មិនមែនជាសារជាតិមនុស្សល្អទេ ហើយបាបកម្មនឹងនាំអស់លោកទៅរកនរកពិតប្រាកដ។

  8. Anonymous says:

    ​Yo yo​ ហេតុអ្វីបានជាខួរក្បាលលោកមិនភ្ញាក់រលឹកសោះ ប្រហែលជាលោកមានការយល់ដឹងនៅមានកំរិតហើយ។វាសនាប្រទេសមិនអាចមើលនិងប្រមាណដឹងឡើយ តើលោកមានផ្នត់គំនិតបែបណាមានជាលោក មានមតិបែបនេះ???????

  9. សូមគណបក្សសង្គ្រោះជាតិកំធ្វើអោយប្រជាជនខកចិត្តនិងអស់សង្ឃឹមនេះជាក្តីសង្ឃឹមតែមួយរបស់ប្រជាជនរាប់លាននាក់កំពុងប្រឈមមុខនិងបង្ហារជាច្រើនក្នុងអំណាចផ្តាច់ការនៅក្នុងប្រទេសខ្មែរ

  10. វិសាល says:

    មិនបានបាច់និយាយទេ លោក សៀងទ័រ ព្រោះពូកស៊ីពែវាម៉េចនឹងមើលឃើញ ព្រោះវាកំពុងបាន លាភសក្ការៈយ៉ាងសន្ធឹកទៅហើយ បើមិនអោយវានិយាយលើកជើង តើអោយវានិយាយយ៉ាងម៉េច ទៅ??​ ចំណែកអារឿងក្លែងបន្លំពត៌មានគឺវាគ្មានអ្នកណាក្រៅពីពួកអាអស់ណ្នឹងនោះទែ។ យ៉ាងនឹងហើយស្រុកស្មែរខ្ញុំ។

  11. សំលេង says:

    ពួកអានេះក្បាលខួចមែនពេលគេចងសម្ព័ន្ធភាពបានល្អប្រសើរក៏ចាប់ផ្តើមភ័យស្លនស្លោខ្លាចចាញ់ឆ្នោតក៏រកល្បិចបំបែកដ៏មហាអន់តូចមួយ​ ហា​ហា​ហា