បណ្តាញ​សហគមន៍​ព្រៃ​ឡង់ រក​ឃើញ​ថា​នៅ​តែ​មាន​ការ​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់

នៅ​ថ្ងៃទី១​នៃ​ការ​ចេញ​ល្បាត​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​១៣​ខែ​សីហា​នេះ ប្រជាពលរដ្ឋ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​រក​ឃើញ​ស្នាម​ឈើ​កាត់ និង​ដី​ទំហំ​៥០​ហិកតា​ត្រូវ​បាន​គេ​ទន្ទ្រាន​កាប់​ឈើ ហើយ​ពួក​គេ​បាន​ថត​រូប និង​វិដេអូ​ធ្វើ​ជា​ឯកសារ​ភស្តុ​តាង​បញ្ជូន​ទៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

Monday, 13 August 2012
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍

ប្រជាពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់ ដើរល្បាតក្នុងព្រៃឡង់កាលពី​ឆ្នាំ​មុន​។​ រូប​ថត​អង្គការ លីកាដូ

ប្រជាពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់ ដើរល្បាតក្នុងព្រៃឡង់កាលពី​ឆ្នាំ​មុន​។​
រូប​ថត​អង្គការ លីកាដូ

លោក​ជុំ យីន​ តំណាង​ប្រជាពលរដ្ឋ​បណ្តេញ​សហគមន៍​ព្រៃ​ឡង់​បាន​ឲ្យ​ដឹង​ថា​ពេល​គាត់​និង​អ្នក​ភូមិ​ជាង​៦០​នាក់​ដែល​រស់​នៅ​ក្នុង​ព្រៃ និង​អ្នក​ភូមិ​មក​ពី​៧​ភូមិ និង​ឃុំ​៣​ក្នុង​ស្រុក​សណ្តាន់ ចាប់​ផ្តើម​ដើរ​ល្បាត​ក្នុង​ព្រៃ​ក្នុង​ថ្ងៃ​ទី១ ដោយ​គ្មាន​ការ​រារាំង​ពី​មន្ត្រី​អាជ្ញាធរ​ឡើយ។

សូមបញ្ជាក់ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់​ធំ រាប់​រយ​នាក់ បាន​ចេញ​ដំណើរ​តាម ម៉ូតូ​ចូល​ទៅ​ក្នុង​ព្រៃឡង់​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​១៣ ខែ​សីហា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​១៥​ខែ​សីហា​ឆ្នាំ​២០១២ ដើម្បី​ល្បាត និង​រុក​រក​បទ​ល្មើស ប្រមូល​វត្ថុ​តាង​ល្មើស​ច្បាប់​ដាក់​ជូន​រដ្ឋាភិបាល ដើម្បី​វែក​មុខ​ជន​ល្មើស​និង​ជួយ​ការ​ពារ​ធន​ធាន ធម្ម​ជាតិ​របស់​ប្រទេស។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ថា បទ​ល្មើស​ដែល​ពួក​គាត់​បាន​ដឹង គឺ​បច្ចុប្បន្ន​នេះ ក្នុង​ព្រៃ​ឡង់​ចំណុច​ឃុំ​ដង​កាំបិត​មាន​ការ​កាប់​ព្រៃ​ស្រោង រាប់​រយ​ហិកតា រាន​យក​ដីធ្វើ​ចំការ​ហើយ​ជន​ល្មើស​គឺ​ជា មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​នេះ។

What Next?

Recent Articles

2 Responses to "បណ្តាញ​សហគមន៍​ព្រៃ​ឡង់ រក​ឃើញ​ថា​នៅ​តែ​មាន​ការ​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់"

  1. Anonymous says:

    បងប្អូនអើយវាជាជំងឺមហារីក ប៉ុន្តែខ្ញុំសូមសរសើទឹកចិត្តរបស់បងប្អូនណាស់ ហើយខ្ញុំសូមចូលរួមគាំទ្រនូវកំលាំងទឹកចិត្តអោយបន្តរការពារគង់នឹងបានសម្រេច។

  2. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសូមសសើរពីទឹកចិត្តដ៏ក្លាហានមោះមុតក្នុងការរួមចំណែកការពារព្រៃឈើដែលជាសម្បត្តិ
    ដ៏មានតំលៃរបស់ប្រទេសជាតិយើងរបស់ប្រជាជននៅតំបន់ព្រៃឡង់នេះ។ប៉ុន្តែសូមប្រជាជនដែល
    ការពារព្រៃឡង់ប្រយ័ត្នប្រយែងខ្លួនព្រោះថាយើងនៅទីភ្លឺពពួកពុករលួយបំផ្លាញជាតិវានៅទីងងឹត
    ពួកនេះអាចនឹងធ្វើអ្វីម្យ៉ាងមកលើប្រជាជនដែលបានទៅរំខានការរកស៊ីរបស់គេ។សកម្មភាពនេះ
    បញ្ជាក់ពីការស្នេហាជាតិមានឧត្តមគតិជាងមន្រ្តីមួយចំនួន និងអ្នកមានអំណាច មានលុយ មានឡាន
    ទំនើបៗ បែរជាប្រព្រឹត្តអំពើរពុករលួយ កាប់ព្រៃឈើ បំផ្លាញជាតិគ្មានឧត្តមគតិ​។ជាចុងក្រោយ
    សូមជូនពរប្រជាជនក្នុងសហគមន៍ព្រៃឡង់ទាំងអស់មានសុខភាពល្អ ឈ្នះអស់មាសត្រូវ។