ភ្នំពេញ: មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤ នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ពុករលួយ ពាក់ព័ន្ធនឹងកេងប្រវ័ញ្ចថវិការដ្ឋជិត ២ លានដុល្លារអាមេរិក តាមរូបភាពកាត់ភាគរយ លើគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថានជូនអតីតយុទ្ធជននិងជនក្រីក្រ ដើម្បីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន បានត្រូវលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ថ្ងៃទី 14 សីហា 2012
ដោយ: ឆាយា
CEN
ប៉ុន្តែរហូតមកទល់ពេលនេះ មន្ត្រីទាំង ៤រូប មិនទាន់ចេញពីពន្ធនាគារទេ ដោយសារកំពុងរង់ចាំបំពេញសំណុំបែបបទ ហើយគេរំពឹងថា មន្ត្រីទាំង ៤រូបនេះ នឹងមានសេរីភាពវិញ នៅរសៀលថ្ងៃដដែលនេះ។
ការសម្រេចដោះលែងឱ្យនៅក្រៅឃុំនេះ បានកើតឡើងក្រោយពេលដែលមេធាវីការពារដាក់ពាក្យជាបន្តបន្ទាប់ឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី១០ និង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ កន្លងទៅ។
គួររម្លឹកថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងប្រគល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថានជូនអតីតយុទ្ធជនប្រចាំឆ្នាំ២០១១ ដែលមានទឹកប្រាក់ប្រមាណរាប់សិបពាន់លានរៀល។
ប៉ុន្តែនៅពេលដែលយកទៅអនុវត្តន៍ជាក់ស្តែង មន្ត្រីមួយចំនួនបានឃុបឃិតគ្នាកេងប្រវ័ញ្ចថវិកាទាំងនេះយកទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។
ឆ្លងតាមការត្រួតពិនិត្យ និងស្រាវជ្រាវរួចហើយ អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់អត្តសញ្ញាណមនុស្សជាប់ពាក់ព័ន្ធនឹងករណីនេះ រួចសុំគោលការណ៍ពីតុលាការឃាត់ខ្លួនពួកគេយកមកសាកសួរ ប្រយោជន៍ដើម្បីរកបក្ខពួក និងខ្សែរយៈជាបន្តទៀត។
មន្ត្រីទាំង៤នាក់នេះ មានឈ្មោះ សារ៉េត បូរ៉ាមី ជាអគ្គនាយករងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, ឈ្មោះផូ វុឌ្ឍី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ, ឈ្មោះមាស ឥស្សរ៉ា អនុប្រធាននាយកដ្ឋាន និងឈ្មោះ ទុយ ឡាយរិទី្ធ ជាមន្ត្រីបម្រើការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រូវលោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ពុករលួយ រួចត្រូវចៅក្រមស៊ើបសួរឃុំខ្លួនកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
បន្ទាប់មក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារថា “ក្រោយពីបានទទួលព័ត៌មាន អំពីភាពមិនប្រក្រតី ស្តីពីការអនុវត្តគម្រោងសម្បទានដីសង្គមកិច្ចសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលបានចុះផ្សាយនៅលើសារព័ត៌មានខ្លះ ក្រសួងបានបង្កើតគណៈកម្មការមួយ ឱ្យចុះទៅពិនិត្យស្ថានភាពលទ្ធផលសម្រេចជាក់ស្តែងនៅខេត្តអនុវត្តន៍គម្រោងមួយចំនួន។
ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យបឋមនេះ ក្រសួងបានព្យួរការងាររបស់លោក ផូ វុឌ្ឍី ប្រធាននាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញកិច្ច របស់ក្រសួង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដើម្បីឱ្យគណៈកម្មការសវនកម្ម របស់ក្រសួង ធ្វើអធិការកិច្ច ដោយមានកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
ជាលទ្ធផល មកដល់ពេលនេះ មន្ត្រីរបស់ក្រសួងចំនួន ៤ រូប ដែលជាប់ពាក់ព័ន្ធនឹងការសង្ស័យបានត្រូវអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ ដើម្បីបន្តការស្រាវជ្រាវ និងសម្រេចតាមនីតិវិធីច្បាប់៕ S
គ្មានអី្វប្លែកទេអោយតាគេចង់ដោះបើគេមិនចង់ដោះវិញទោះបីរកមេធាវី២០នាក់
ធ្វើសំណើក៏គ្មានប្រយោជន៍ដែរច្បាប់សំរាប់ទុកអានអោយអ្នកមិនគាំទ្រខ្លួនស្តាប់តែប៉ុណ្ណោះ!!
វាគ្មានទៅជាប់បានប៉ុន្មានទេ លុយវាច្រើនណាស់ ល្មមអាចទួលខ្មោចអោយកិនម្សៅបានទៀតផង។
បើមិនជឿចាំមើលទៅ, ស៊ើបអង្កេតយូរៗទៅពាក់ព័ន្ធនឹងមនុស្សកាន់តែមានអំណាច ដល់ទីចុងបំផុត មានជំរើស២.ទី២ អំលាក់កំហុសដាក់អ្នកណាម្នាក់ដែលតូចជាងគេ .ទី២ រកហេតុផលមកសំរាលសាច់រឿងអោយរួចខ្លួនទាំងអស់គ្នា។ ចាំមើលចុះ។
វាគួឲ្យសោកស្តាយដែលអ្នកប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង
មិនត្រូវបានផ្តន្ទាទោស ជាពិសេសពួកពុករលួយដែលមាន
លក្ខណះជាប្រព័ន្ធដូចជាក្រសួងសង្គមកិច្ចលួច៥លានដុល្លា រួចខ្លួន
ហើយជនពុករលួយ៤នាក់នៅក្រសួងដែនដី២លានដុល្លារួចខ្លួនទៀត
ព្រោះប្រធានប្រឆាំងអំពើពុករលួយថាវាបទមជ្ឍិម តែចៅក្រមម្នាក់ស៊ីលុយគេ
តែ៥០០០ដុល្លាជាប់គុកហើយផ្សាយតាមទូរទស្សន៍ទៀត តើទោស៥០០០ដុល្លាជាទោសអ្វី?បានជាប់គុក។
តើសង្គមបែបនេះអាចទទួលយកបានទេ នៅពេលការអនុវត្តច្បាប់មិនស្មើភាពគ្នា?
លោកទាំងពីរខាងលើ និយាយត្រូវម្លេះ វាតែប៉ុណ្នឹងទៅហើយ បើមិនជឿមើលតែសំណុំរឿងលោក ជំនួយការផ្ទាស់ ហ៊ុន សែន គឺ លោក ប៊ុន សុខា នឹងអាអណ្ទឹត ជ្រូក បណ្ឌឹត ស្អីគេនោះមើល មាន ទាំងសាក្សី មានទាំង វីដេអូ ទៀតក៏វានៅក្រៅឃុំយ៉ាងស្រួល ចំណែកលោក ម៉ប សូណង់ដូ ហាហា មិនចង់និយាយទេ ព្រោះមេដឹកនាំរបស់ខ្មែរខ្ញុំវាថោកពេកយ៉ាងនេះ។
ហាសហា!!! ពុករលួយលុយរាលានដូល្លាហើយនៅតែសំរេចអោយនៅក្រៅឃុំទៀត។ ពិតជាយុត្តិធម៌ណាស់ ពិតជាលើកទឹកចិត្តអោយអ្នកផ្សេងទៀតប្រព្រឹត្តិអំពើពុករលួយបន្តទៀតមែន។
អស្ចារ្យណាស់!
បើនិយាយទៅមន្រ្តីសម័យនេះ អាក្តណាក៏ដូចអាក្តណាដែរ ថោកដូចគ្នា ។
ខំបាំងមុខរកងាប់អី បើឈ្មោះអាហែងគេសរសេរប៉ុណ្ណាណីហើយហា
It still corruption in khmer society, on way to stop it without change prime minister.
ស៊ីតិច ជាប់គុកស៊ី ពេញបន្ទុករួចខ្លួន…….
គឺជាស្រុកថានសួគ័ របស់អ្នកមានអំណាចនិងលុយ
ហើយក៏ ជាថាននរក របស់អ្នកក្រនិងទន់ខ្សោយ ។វាសនារបស់អស់លោកអ្នកគឺស្ថិតក្នុងដៃរបស់ អស់លោកអ្នក។បើគិតថាសង្គមនេះមិនប្រសើរយើងអាច កែ វាសនា របស់យើងបានគឺមិនទាន់ ហួសពេលទេ៕
ស្រុកខ្មែរណា កុំចង់សាក!!!! សម័យតេជោសែនណា នីតិរដ្ធប្រទេសណា។ អោយតែជាប់ខ្សែរខាងអាញ់ ដោះលែងទាំងអស់ ទោះបីខុសប៉ុណ្ណាក៏ដោយ។ មើលលោក សម រង្សី មើល លោក ម៉ម សូណង់ដូ!! តើពួកគាត់ខ្សែខាងណា? ហាស ហា ហា ស្រុកខ្មែរ និតិរដ្ធ នៅឯណា?
ចាប់តែអាកំទេចកំទី្ អាធំៗដេកអោបស្រីក្មេងធ្វើព្រងើយ។ បើមិនធ្វើជាចាប់ខ្លះដូចជាអាក្រក់ពេក ថារដ្ធាភិបាលស៊ុំគ្រលំ។
រៀងនោះវាមិនខុស
ពួកនេះគួរជាប់គុគ លែងមិនល្អទេ ប្រយ័ត្នគុគអន្ទងអ្នកលែងវិញ ៕
ត្រូវតែពនិត្យលើគម្រោងថវិការរដ្ឋ កាត់អស់ហើយសល់៥០ភាគរយទេ តាមមន្ទីរនានាហើយចាប់កុំរើសមុខ ទើមល្អ។