ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងនោះមាន ៖ អង្គការខុមហ្វ្រែល , នីកហ្វីក , អង្គការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ប្រតិបត្តិការ , អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម កាលពីពេលថ្មីនេះ បានអំពាវនាវឲ្យមានការបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ។
អង្គារ 14 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
អង្គការទាំងនោះបានលើកឡើងនៅក្នុងសេចក្ដីអំពាវនាវរបស់ខ្លួនថា យោងទៅលើភាពចាំបាច់និងបន្ទាន់ នៃ ច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ ក្នុង ការធានាឲ្យមានសមភាព យុត្តិធម៌ តម្លាភាព និង សុចរិតភាពនៅក្នុងការប្រកួតប្រជែង របស់គណបក្សនយោបាយក្នុងពេលបោះឆ្នោត និងដើម្បីទប់ស្កាត់អំពើពុករលួយ នៅក្នុងវិស័យនយោបាយដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនៃ ការបោះឆ្នោត និង ដោយហេតុថា កម្ពុជា មិនទាន់មានច្បាប់នេះ យើងខ្ញុំដែលជាក្រុមការងារអង្គការមិនមែនរដ្ឋាភិបាលស្ដីពីហិរញ្ញវត្ថុនយោបាយ សូមអំពាវនាវដល់រដ្ឋាភិបាល ស្ថាប័ន និតិបញ្ញាតិមាន រដ្ឋសភា និងព្រឹទ្ធសភា ជាដើម សូមរៀបចំឲ្យមានច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ប៉ុន្តែយ៉ាងណាក៏ដោយលោក គល់ បញ្ញា ប្រធានអង្គការខុមហ្រ្វែលបានថ្លែងថា ” សង្គមស៊ីវិលនិងគណបក្សនយោបាយ លើកលែងតែគណបក្សប្រជាជនយលស្របគ្នាថា យើងគួរតែជម្រុញឲ្យមានការធ្វើច្បាប់នេះ …។ រដ្ឋាភិបាលនិងបក្សប្រជាជនកម្ពុជា មិនដាច់ពីគ្នា បើទោះបីជារដ្ឋសភាជាស្ថាប័នមានអំណាចបំផុតក៏ដោយ ក៏ គណបក្សនេះ គ្រប់គ្រងស្ថាប័ននេះដែរ ..” ៕
ធនញ្ជ័យយល់ស្របទំាងស្រុង ព្រោះបច្ចុប្បន្ននេះបក្សកំពុងកន់អំណាចមានលុយចាយ ខ្ជាកខ្ជាក នៅពេលធ្វើយុទ្ធនាការបោះឆ្នោតម្តងៗ គ្រាន់ធ្វើការរៃអង្គាសតាមបណ្តាក្រុមនីមួយៗក្នុងប្រទេស ក៏លុយដឹងជាយកទៅណាអស់ដែរ។ កាលណាមានច្បាប់នេះកើតឡើងហើយ លុយពុករលួយបែបនេះអាចនឹងមានតម្លាភាព៕
ធនញ្ជ័យយល់ស្របទំាងស្រុង ព្រោះបច្ចុប្បន្ននេះបក្សកំពុងកាន់អំណាចមានលុយចាយ ខ្ជាកខ្ជាក នៅពេលធ្វើយុទ្ធនាការបោះឆ្នោតម្តងៗ គ្រាន់ធ្វើការរៃអង្គាសតាមបណ្តាក្រុមហ៊ុននីមួយៗក្នុងប្រទេស ក៏លុយដឹងជាយកទៅណាអស់ដែរ។ កាលណាមានច្បាប់នេះកើតឡើងហើយ លុយពុករលួយបែបនេះអាចនឹងមានតម្លាភាព៕
ធម្មតា តែយើងអត់ប្រាក់តែងតែមានចិត្តច្រណែន និង អ្នកមានប្រាក់ តែការច្រណែនគេ ត្រូវខំប្រឹងរកផង កុំដេក និងស្រែក អ្នកគ្មានអំណាចខំប្រឹងរិះរកមធ្យោបាយទទួលបានអំណាច ដោយរិះគន់គេរាល់ថ្ងៃ។ ជាធម្មតាទង្វើការសុំបង្កើតច្បាប់នេះ ត្រឹមត្រូវ ហើយក៏ជាតួនាទី របស់អង្កការក្រៅរដ្ឋាភិបាលដែល ជាប់ទាក់ទងដែរ ខ្លួនគេផ្តល់ជំនួយពីបរទេស ព្រមទាំងជំនួយក្នុងស្រុក ដើម្បី បំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ រដ្ឋាភិបាល ជួយរិះគន់ស្ថានា ដល់រដ្ឋាភិបាល តែក៏មិនត្រូវចេះតែស្មានរឺក៏និយាយបញ្ហាមួយចំនួនដែលពុំទាន់ស្តែងចេញជារូបរាងពិតដែ ។ ចំពោះការស្នើរសុំយើងមិនមែនស្នើរភ្លាមបានភ្លាមនោះទេ គេយកសំណើទៅសិក្សា និង ត្រូវការវិភាគវេចញេក ។ ករណីខ្លះសំណើរបស់យើងមុននិងស្នើ យើងមានពង្រាងមួយចំនួនរួចស្រេចទៀត ។ ពង្រាងស្នើរសុំរបស់យើង មានការធ្វើសិក្ខាសាលា ការប្រជុំ សំរេចយល់ព្រមពីគ្រប់បុគ្គលិក របស់អង្កការ រឺស្ថាបណ្ណ ទើបដាក់ស្នើសុំ ។ ការស្នើសុំ បង្កើតអ្វីមួយ ដែលជាផ្លូវការធំ មុននិងស្នើគេត្រូវប្រជុំ សុំយោបល់ពីគ្រប់បុគ្គលិក គ្រប់ជាន់ថ្នាក់ របស់អង្កការ រឺ ស្ថបណ្ណ មិន មែនសំរេចតែ មេៗទេ ។
លោកដែលមានឈ្មោះខ្ញុំសូមមិនពញ្ចេញឈ្មោះ។ខ្ញុំធ្វើការនៅសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល
ជាង១៤ឆ្នាំដូចជា ខ្ញុំគិតថាលោកនិយាយត្រូវមុននិងស្នើរអ្វីមួយដែលជាផ្លូវការធំៗត្រូវប្រជុំមិនមែន
អាចសំរេចតែមេៗបាននោះទេ។ប៉ុន្តែខ្ញុំឆ្ងល់មួយសំនួរសូមលោកជួយឆ្លើយផង មុនចុះកិច្ចព្រម
ព្រៀងបោះបង្គោលព្រំដែនជាមួយយួនតើលោក វ៉ាគឹមហុងមានធ្វើពង្រៀងកិច្ចព្រមព្រៀងយកទៅ
ប្រជុំជាមួយសភាឬអត់?
ធ្វើច្បាប់ឬមិនធ្វើច្បាប់វាគ្មានប្រយោជន៍ប៉ុន្មានទេ ព្រោះអ្នគាំទ្រគណៈបក្សប្រជាជនសុតតែអ្នក
មានស្តុកស្តម្ហ មានអំណាច ឥទ្ធិពល