តំណាងកម្មករ-កម្មការិនី រោងចក្រ តៃណាន ប្រមាណ៦០នាក់នៅព្រឹកថ្ងៃអង្គារនេះ បានស្វះស្វែងរកអន្តរាគមន៏ ពីមជ្ឈមណ្ឌលសាមគ្គីភាពអាមរិកកាំង ដើម្បីឲ្យជួយដោះស្រាយបញ្ហាប្រាក់អត្ថប្រយោជន៏របស់ពួកគេ ដែលចោទថាត្រូវបានកេងប្រវ័ញ្ញដោយម្ចាសរោងចក្រនោះ ។
អង្គារ 14 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានជួយជ្រោមជ្រែងជម្រុញឲ្យមានការដោះស្រាយបញ្ហាទាំងនេះ របស់កម្មករតាំងពីដើមទី មកនោះបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ការដែលកម្មកររោងចក្រតៃណាន សុំអន្តរគមន៍ពីមជ្ឈមណ្ឌលសាមគ្គីភាពការងារមេរិកកាំង នៅនេះ ក៏ព្រោះតែអង្គការនេះ ជាភ្នាក់ងាររបស់សហរដ្ឋអាមេរិក ដែលគេ អាចជំរុញទៅក្រុមហ៊ុនបញ្ជាទិញ ឲ្យដាក់គំនាបដល់រោងចក្រ ដើម្បីឲ្យដោះស្រាយប្រាក់អត្ថប្រយោជន៍ជូនកម្មករ។
គួរបញ្ជាក់ថា កម្មកររោងចក្រតៃណានដែលមានមូលដ្ឋានតាមបណ្ដោយផ្លូវជាតិលេខ៤ម្ដុំផ្សារបែកចានក្នុងស្រុក អង្គស្នួល ខេត្ត កណ្ដាល បានធ្វើការតវ៉ាអស់រយៈពេលជិត២ ខែ មកហើយទៅកាន់ស្ថាប័ននានា ក្នុងនោះមានដូចជាក្រសួងការងារ ខុទ្ទការល័យរបស់នាយករដ្ឋមន្ត្រី រួមទាំងការធ្វើកូដកម្មនៅខាងមុខរោងចក្រ បណ្ដាលឲ្យកកស្ទះផ្លូវជាតិលេខ៤ផង ដើម្បីទាមទារប្រាក់អត្ថប្រយោជន៏ការងារបស់ពួកគេ បន្ទាប់ពីរោងចក្រនេះ បានប្ដូរឈ្មោះថ្មី ។ប៉ុន្តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយវិជ្ជមានណាមួយសម្រាប់ពួកគេនៅឡើយទេ ៕
ខំប្រឹងទៅបងឈុនអីយ! អោយដាច់ពោះទាំងអស់គ្នាទៅ!