ពេជ្រ សោភា លេច​ធ្លោ​រឿង​ឈ្លោះ​គ្នា

ភ្នំពេញៈ បន្ទាប់​ពីមាន​ជម្លោះ​ជាមួយ​ពិធី​ការិនី ឌួង ហ្សូរីដា នា​ឱកាស​បុណ្យ​ឆ្លង​សមុទ្រ​​២០១១​ឆ្លង​ចូល​ឆ្នាំ​២០១២​មក មួយ​រយៈ​ចុង​ក្រោយ​នេះ ​កត់​សម្គាល់​ឃើញ តារា​ចម្រៀង​វ័យជ្រេ មាន​កំណើត​ពី​ខេត្ត​ព្រៃវែង​នាង ពេជ្រ សោភា ហាក់​មាន​ជម្លោះ​ជា​មួយ​អ្នក​សិល្បៈ​ដូច​គ្នា​កាន់​តែ​ច្រើន។ ប៉ុន្តែ​តែ​រាល់​ការ​សាក​សួរ​ពី​រឿង​នេះ​ នាង​តែង​ច្រាន​ចោល​នូវ​ព័ត៌​មាន​នេះ​ថា​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​។

Tuesday, 14 August 2012
ស៊ូ វុទ្ធី​
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​ ពេជ្រ សោភា បាន​ជាប់​ឈ្មោះ​ជា​តារា​ពូកែ​ឈ្លោះ​។ រូបថត សេត គឹមសឿន

តារា​ចម្រៀង​ ពេជ្រ សោភា បាន​ជាប់​ឈ្មោះ​ជា​តារា​ពូកែ​ឈ្លោះ​។
រូបថត សេត គឹមសឿន

ក្នុង​ឆ្នាំ​២០១២​នេះ​ ពេជ្រ សោភា ហាក់​កើត​មាន​រឿង​រ៉ាវ​ជា​បន្ត​បន្ទាប់ ជា​មួយ​អ្នក​សិល្បៈ​ដូចគ្នា ពិសេស​មិត្ត​ភក្តិ​រួម​អាជីព​ និង​ជាមួយ​អ្នក​សិល្បៈ​ក្រោម​ដំបូល​តែ​មួយ​ ហើយផ្ទុះ​ជម្លោះ​រវាង​នាង​ពេជ្រ​ សោភា និង​តារាៗ​រួម​ផលិត​កម្ម​នេះ ​គេ​សម្គាល់​ឃើញ​ថា កើត​ឡើង​ក្រោយ​ផលិតកម្ម​រស្មី​ហង្ស​មាស ប្រមូល​យក​តារា​ចម្រៀង​ចំណូល​ថ្មី​ចូល​។

នាង​ពេជ្រ សោភា បើ​ទោះ​បីជា​នាង​មាន​វ័យ​កាន់​តែ​ច្រើន​ក៏ដោយ ប៉ុន្តែ​ទឹក​ដម​សំឡេង​របស់​នាង​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​គួរ​សម។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​រក្សា​តំណែង​ល្បី នាង​បែប​ជា​តែង​មាន​សភាព​ប្រែ​ប្រួល​នូវ​ចរិត​បែប​រើស​អើង ចំពោះ​តារាៗ​ចំណូល​ថ្មី​ផង​ដែរ​។ ដោយ​ស្តែង​នូវ​ចរិត​បែរ​រើស​អើង រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ មហាជន​ជាច្រើន​បាន​លើក​ឡើង​ថា នាង ​ពេជ្រ សោភា បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​នឹង​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ អាស៊ី​អាគ្នេយ៍​នាង ឌួង ហ្សូរីដា នៅ​ក្រុង​ព្រះសីហនុ​នា​ឱកាស​បុណ្យ​សមុទ្រ​មក​ នាង​ក៏​បាន​មាន​បញ្ហា​ជា​មួយ​តារា​បួន​ដួង​ទៀត​ឯណោះ​ក្នុង​២០១២​នេះ​ មាន​ដូច​ជា​ កញ្ញា​ ទេព​ បូព្រឹក្ស ​កញ្ញា កុល ដាវី លោក ណុប បាយ៉ារិទ្ធ​ និង​ចុង​ក្រោយ​នេះ​ក៏​ល្បី​ថា ឈ្លោះ​ជា​មួយ​លោក​នៅ ស៊ីនឿន​ទៀត​ផង!»។

ជាមួយ​នឹង​ភាព​ល្បី​នៃ​ការ​បង្ក​ជម្លោះ​នេះ​ដែរ​ នាង​ក៏​ត្រូវ​បាន​មហាជន លើក​ឡើង​ថា នៅ​ពេល​នេះ​បញ្ហា​បង្ក​ទំនាស់​របស់​នាង​បាន​ស្ទុះ​ឡើង​ល្បី​ជាង​បទ ចម្រៀង​របស់​នាង​ទៅ​ទៀត។

បើ​ទោះ​ជា​យ៉ាង​ណា ជម្លោះ​របស់​តារា​ចម្រៀង​ចាស់​វស្សា​នៅ​ក្នុង​ទ្រនំ​ហង្ស​មាស​ នាង​ពេជ្រ សោភា ជាមួយ​អ្នក​សិល្បៈ​ទាំង​៥​ខាង​លើ មាន​រឿង​រ៉ាវ​ខ្លះ​ត្រូវ​បាន​សម្រួល​គ្នា តែ​រឿង​រ៉ាវ​ខ្លះ​ត្រូវ​បាន​សាមី​ខ្លួន​ទាំង​ពីរ​ភាគី​ថា ជា​រឿង​យល់​ច្រឡំ មិន​មាន​បញ្ហា​ដូច​ដែល​គេ​បាន​លើក​ឡើង​នោះ​ទេ ពិសេស​គឺ ​ពេជ្រ សោភា ខ្លួន​ឯង​ តែង​តែ​បដិសេធ​ថា មិន​ដែល​មាន​ទំនាស់​ជា​មួយ​អ្នក​សិល្បៈ​ណា​ម្នាក់​ឡើយ។

យ៉ាង​ណា​ក៏​ដោយ​នាង ពេជ្រ សោភា ត្រូវ​បាន​ពិភព​សិល្បៈ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​យ៉ាង​សុស​សាយ​។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ពេជ្រ សោភា ជា​តារា​ល្បី​ជួរ​មុខ និង​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​នាង​មិន​ដែល​ទុក​អ្នក​សិល្បៈ​ស្រករ​ក្រោយ​ក្នុង​កែវ​ភ្នែក​នោះ​ទេ ប្រសិន​បើ​មាន​អ្វី​ធ្វើ​ឲ្យ​នាង​ឃ្នើស​ចិត្ត​នោះ។ រីឯ​អ្នក​ខ្លះ​ទៀត​លើក​ឡើងថា នៅ​ក្រោម​ដំបូល​ហង្ស​មាស បើ​តារា​ស្រករ​ក្រោយ​មួយ​ណា​មិន​យក​ចិត្ត នាង​ពេជ្រ សោភា គឺមាន​បញ្ហា​ភ្លាម​ជា​មួយ ពេជ្រ សោភា គឺ​ចៀស​មិន​ផុត​ពី​មាន​បញ្ហា​នឹង​នាង​ឡើយ​។

ដោយ​មាន​ភាព​ល្បី​នូវ​ទង្វើ​បែប​ពើង​ទ្រូង​ឲ្យ​អ្នក​ជំនាន់​ក្រោយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​សិល្បៈ​ជា​ច្រើន​បាន​លើក​ឡើង​ទៀត​ថា ជា​តារា​សិល្បៈ​មួយ​រូប នៅ​ពេល​ដែល​ខ្លួន​បាន​ទៅដល់​ចំណុច​កំពូល​មួយ​ហើយ មិន​អាច​ធ្វើ​អ្វី​មួយ​ ដោយ​មិន​ពិចារណា​ល្អិត​ល្អន់​នោះ​ទេ ចៀស​វាង​ធ្វើ​ឲ្យ​ខ្លួនឯង​ឲ្យ​បាត់​បង់​ប្រជា​ប្រិយ​ភាព។

ស្រប​ជាមួយ​នឹង​ព្យុះពាក្យ​សំដី​រិះគ​ន់​ទាំង​នេះ ​ថ្មី​នេះៗ ​មាន​បុរស​មិន​ស្គាល់​ អត្តសញ្ញាណ​ម្នាក់​បាន​សរសេរ Comment​ facebook លើ​រូប​ថត​របស់​នាង ដោយ​ប្រើ​ពាក្យ​អសុរោះ បែប​ជា​មនុស្ស​មិន​មាន ចំណេះ​ដឹង​ក្នុង​ខ្លួន​ដោយ​ពោល​ពាក្យ​ថា «ចង់​គេង​ជាមួយ​នាង» ។

តប​នឹង​រឿង​រ៉ាវ​នោះ​នាង ​ពេជ្រ សោភា បាន​ថ្លែង​ទាំង​ហួស​ចិត្ត​ថា៖​ «ខ្ញុំ​មិន​នឹក​ស្មាន​ថា កេរ្តិ៍​ឈ្មោះខ្ញុំ​ គេ​មើល​ងាយ មើល​ថោក ដល់​ថ្នាក់​ហ្នឹង​សោះ»។ បើ​ទោះ​យ៉ាង​ណា​រឿង​នេះនាង​អះអាង​ថា ចំពោះ​រូប​នាង​ផ្ទាល់​មិន​សូវ​ជា​តូច​ចិត្ត​ប៉ុន្មាន​ទេ តែ​ម្តាយ​នាង​វិញ​គាត់​មាន​ការ​តូច​ចិត្ត​ខ្លាំង​មែន​ទែន​ពេល​ឮថា​ គេប្រ​មាថ​កិត្តិយស​កូន​ស្រី​ដូច​នេះ។

នាង​លើក​ឡើង​ថា៖​«ឆ្នាំ​២០១២​នេះ នាង​ហាក់​ញាំញី​ទៅ​ដោយ​រឿង​បង្កាច់​បង្ខូច​នូវ​កិត្តិយស​​នាង​មិន​អស់​មិន​ ហើយ​សោះ​ផុត​ពី​រឿង​គេ​ថា ខ្លួន​ជា​តារា​ពូកែ​ឈ្លោះ​ជាមួយ​តារា​ដូច​គ្នា បែរ​ជា​មក​ជួប​នឹង​រឿង​ គេ​ប្រមាថ​កេរ្តិ៍ខ្មាស​មួយ​ទៀត។

ពេជ្រ សោភា​ បាន​បញ្ជាក់​ដោយ​ខ្លី​ថា នាង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ច្រៀង​រាំ លក់​សំឡេង តែ​មិន​លក់​កិត្តិយស​ម្តាយ​ឡើយ៕

What Next?

Recent Articles

5 Responses to "ពេជ្រ សោភា លេច​ធ្លោ​រឿង​ឈ្លោះ​គ្នា"

  1. រពឹសមាត់ says:

    ខំរក្សាខ្លួនឲ្យមានភាពថ្លៃថ្នូផង នាងមិនមែនល្បីទេ គឺត្រូវដឹងខ្លួនថាអន់ច្រៀងនៅប្រទេសកាណាដាមិនកើតផង
    កុំអឿធ្វើឯងគ្រាន់បើនោះ នាងអន់អើយ!!! ត្រូវដឹងខ្លួនថាអន់ផង ក្រែងគេអាណិត!!!

  2. Lonly says:

    ស្តាប់សំដីគាត់និយាយដូចជាវាយឬកខ្លាំងណាស់​ ។

  3. ពួកចាក់រុក says:

    ជូន រពិសមាត់

    ម៉េច ថាអោយពេជ្រ សោភា បែបនេះ បើគាត់អន់ គេមិនចំណាយលុយ អោយគាត់ទៅ កាណាដា​នោះ ទេ ។សំលេង គាត់ ច្រៀងបែប យុវយ៏ ពិរោះណាស់ បទ ញាក់បែបសមយ័ ដើម ក៏ពិរោះ ។
    កំភ្លេច ថា គាត់ធ្លាប់ ល្បីដល់ ចំណុច កំពូល ២០០៥ ២០០៦ កក្រើកពីភព សិល្បះ ។
    ពេជ្េសោភា មិនអន់ដូចអ្នក គិតឡើយ ។

  4. ស្ដេចខ្មោចជំនាន់ដើម says:

    my supper star . i love pich so phea somuch

  5. ស្ដេចខ្មោចជំនាន់ដើម says:

    គាត់នៅ ក្រៅ ស្អាតណាស់ ។ រុះរាយ ទៀតផង