រយៈពេល ៦ ខែ ឆ្នាំ២០១២ ថៃ​បាញ់​សម្លាប់​ប្រជាជន​កម្ពុជា ៣៨ នាក់

ពលរដ្ឋ​កម្ពុជា ៣៨ នាក់ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់ នៅ​ពេល​ឆ្លង​ដែន ទៅ​កាប់​ឈើ​ខុសច្បាប់ ក្នុង​រយៈពេល ៦​ខែ ឆ្នាំ​២០១២ គិត​ចាប់ពី​ខែ​មករា​។ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​សង្ខេប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​។ របាយការណ៍​ក៏​បាន​បង្ហាញ​ថា រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ ក៏​មាន​ពលរដ្ឋ​កម្ពុជា របួស​ចំនួន ១០ នាក់ និង​ថៃ​ចាប់​យក​ទៅ​ដាក់​ពន្ធនាគា​រ ចំនួន ១៩៤ នាក់ ព្រម​ទាំង​បាត់​ខ្លួន​ម្នាក់​។

ថ្ងៃ អង្គារ 14 សីហា 2012
ដោយ លី ម៉េងហួរ
RFI

ការស្រាវជ្រាវ​រកពលរដ្ឋខ្មែរ​៥នាក់ទៀត​ដែល​ស្លាប់​និងបាត់ខ្លួន​នៅក្នុង​ទឹកដី​ថៃក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​

ការស្រាវជ្រាវ​រកពលរដ្ឋខ្មែរ​៥នាក់ទៀត​ដែល​ស្លាប់​និងបាត់ខ្លួន​នៅក្នុង​ទឹកដី​ថៃក្បែរ​ព្រំដែន​ខេត្តឧត្តរមានជ័យ​
© សុវណ្ណរ៉ា

សេចក្តីរាយ​ការណ៍​របស់​​ លី ម៉េងហួរ

(02:35)

ក្នុង​របាយការណ៍​ចំនួន ៥ ទំព័រ ចុះ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​ប៉ោយប៉ែត ព្រំដែន​កម្ពុជា​-​ថៃ ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៦ ខែ គិត​ចាប់ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១២ ករណី​ពលរដ្ឋ​កម្ពុជា​កាប់​ឈើ​នៅ​តាម​ព្រំដែន ត្រូវ​បាន​សមត្ថកិច្ច​ថៃ បាញ់សម្លាប់​ចំនួន ៣៨ នាក់ របួស​ចំនួន ១០ នាក់ ចាប់​ដាក់​ពន្ធនាគារ ១៩៤ នាក់ និង​បាត់​ខ្លួន​ម្នាក់​។ របាយការណ៍​ក៏​បង្ហាញ​ថា ក្នុង​នោះ ថៃ​ក៏​បាន​ដោះលែង​ពលរដ្ឋ​កម្ពុជា ចំនួន ៨០ នាក់​មក​វិញ ដោយ​ក្នុង​នោះ ករណី​កាប់​ឈើ​ចំនួន ៤៦ នាក់ និង​ករណី​ឆ្លងដែន​ខុស​ច្បាប់​ចំនួន ៣៤ នាក់​។

 
របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ថា សមត្ថកិច្ច​ថៃ​បាន​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​ខុសច្បាប់ ឲ្យ​ត្រឡប់​មក​កម្ពុជា ចំនួន ១.៤៦៥ លើក សរុប​ចំនួន ៦៨.៦៥៩ នាក់​។ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្រោម​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ នៅ​ក្រោម​ក្រសួង​ការពារជាតិ​។ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ តំណាង​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​បន្ត​ពង្រឹង​តួនាទី ជា​ស្ពាន និង​ជា​អ្នកការទូត ជាមួយ​ភាគី​ថៃ ដើម្បី​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍន៍​តាម​ព្រំដែន​។ ក្នុងនោះ អាជ្ញាធរ​ព្រំដែន​កម្ពុជា​ក៏​ត្រូវ​បង្កើន​សហប្រតិបត្តិការ​ជាមួយ​ថៃ ដើម្បី​កុំ​អោយ​កងកម្លាំង​ថៃ បាញ់សម្លាប់ និង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន​។
 
ករណី​ទាហាន​ថៃ​បន្ត​បាញ់ប្រហារ​លើ​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់ ចាប់​ពលរដ្ឋ​ឆ្លង​ខុស​ច្បាប់​ទាំង​នោះ ទៅ​កាត់ទោស​។ ម្យ៉ាងទៀត តាម​សកម្មជន​សិទ្ធិមនុស្ស បើ​សិន​ជា​ថៃ​មិន​បញ្ឈប់​ការ​បាញ់ ប្រល័យ​ជីវិត​ពលរដ្ឋ​កម្ពុជា​ទេ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​សហប្រជាជាតិ ពិសេស​ប្តឹង​ទៅ​អាស៊ាន​ដែល​កម្ពុជា និង​ថៃ ជា​សមាជិក​អាស៊ាន​។ ក្រសួង​ការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត តវ៉ា​ជា​ញឹកញាប់​ទៅ​កាន់​ក្រសួង​ការបរទេស​ថៃ ដើម្បី​ទាមទារ​ឲ្យ​ថៃ​បញ្ឈប់​អំពើ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​៕​

——————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles

13 Responses to "រយៈពេល ៦ ខែ ឆ្នាំ២០១២ ថៃ​បាញ់​សម្លាប់​ប្រជាជន​កម្ពុជា ៣៨ នាក់"

  1. តើយើងខ្មែរហ៊ានធ្វើបែបនេះដាក់ថៃឬទេ? ប្រាកដជាមិនហ៊ាន ។
    ប្រសិនបើយើងលើកសំណួរមកសួរហ៊ុន សែនទាក់ទងករណី
    ថៃបាញ់សម្លាប់ខ្មែរជារឿយៗនេះ ក៏សម្តាចម៍ហាbanditនឹងឆ្លើយថា៖
    ចុះអាណាប្រើឱ្យពួកវាទៅស្រុកថៃធើអី? នៅក្នុងស្រុកកំពុងចម្រើន
    លូតលាស់សព្វយ់ាង ម៉េចក៏មិននៅ? …មិនឃើញទេ សូម្បីតែយួនក៏ចូល
    រាប់លាននាក់មករកស៊ីធើមានបានគ្រប់គ្នា…

    និយាយពីរឿងថៃធ្វើបាបខ្មែរ គឺវាឈឺចុកចាប់ណាស់ ។ ចាប់ពីក្រោយឆ្នាំ
    ១៩៧៩មក ថៃបានសម្លាប់ខ្មែរជាច្រើនពាន់នាក់នៅភ្នំដងរែកនិងតាមជំរំ
    ភៀសខ្លួននានាតាមទល់ដែននិងនៅក្នុងប្រទេសថៃ…ជាពិសេសនៅជំរំ
    ខៅអ៊ីដាង ។ សោកនាដកម្មដែលបានកើតមានឡើងចំំពោះពលរដ្ឋខ្មែរ
    ដែលស្រលាញ់មេដឹកនាំរបស់ខ្លួន គឺបានកើតឡើងពីមេដឹកនាំដែលពួក
    គេច្រឡំស្រលាញ់ហ្នឹងឯង ។ វាគួរខ្មាស់ប្រជាជនថៃពេកណាស់ដែល
    យើងមានមេភ្លីភ្លើជាច្រើនជំនានមកនេះ!

  2. ta prum says:

    those peoples , has no brain, brainless,,,
    never listened to our governments adviced

    let them die, let them suffer,
    i had no mercy on them,,

  3. That’s bullshit! No one wants to get killed. Your government adviced but not
    helpep. Those poor Khmer people need food to survive, so they must risk their lives
    looking for it, while some barking dogs like yourself are feeding on bones that ah Hun Sen throw them to you.

  4. It is easier for the generous to forgive, than for the offender to ask
    for forgiveness.—James Thomson វាងាយស្រួលច្រើនសម្រាប់សប្បុរស
    ជនដើម្បីលើកទោស, ជាងពួកជនឧក្រិដ្ឋហាសុំនូវការលើកទោស ។
    Reason shows me that if my happiness is desirable and a good,
    the equal happiness of any other person must be equally desirable.
    –Henry Sidgwick ហេតុផលបង្ហាញខ្ញុំថា ប្រសិនបើសេចក្តីសប្បាយ
    របស់ខ្ញុំគួរជាទីប្រាថ្នាចង់បាន និងល្អយ៉ាងណា, ក៏សេចក្តីសប្បាយប្រ
    ហែលគ្នាហ្នឹង នៃមនុស្សដទៃឯទៀតត្រូវតែគួរជាទីប្រាថ្នាចង់បានស្មើគ្នា
    យ៉ាងនោះដែរ ។ (ប្រសិនបើអ្នកដឹកនាំខ្មែរមានខួរក្បាលចេះគិតបែបនេះ
    ប្រហែលជនរួមជាតិខ្មែរបានសេចក្តីសុខសប្បាយគ្រប់ៗគ្នា) ។

  5. kumnitkhmer says:

    លោក ឪ-អាសែន និង លោក មេទ៍ពបាញ់ទានិយាយត្រូវ សូមគាំទ្ររ !

  6. cheath says:

    អាឆ្កែកញ្ចាស់បាញ់ទា ! អ្ហែងដាក់ឈ្មោះ តាព្រហ្ម ផង ឪ-អាសែនផង អាបាញ់ទាផង
    អាឆ្កែកញ្ចាស់បាញ់ទាផង អាហ្នឹងអ្ហែងឆ្កួតឫុជា ? យ៉ាប់ណាស់អាល្ងង់ អ្ហែងធ្វើទាហាន
    តែចិត្តមិនមែនទាហានសោះអ្ហា៎ ! ថោកណាស់អ្ហែង

  7. អ្ហែងនោះភ្លើណាស់! មិនទាន់ចេះសម្កាល់សម្តីម្ចាស់មតិនៅឡើយទេ្។
    កុំចេះតែស្មានអី ។ ថោកថ្លៃស្រេចនឹងអញ៖្អញធ្វើយ៉ាងនា្អញបានយ៉ាងនោះ!
    ហ្នឹងអញនិយាយតែរឿងបុគ្គលឯកជន តែបើទាក់ផលប្រយោជន៍ជាតិខ្មែរ
    ធ្វើដូចអាហ៊ុន សែននិងបនបរិវារអាម៉ីអាថោងកញ្ចះយួន អញជេរ ពីព្រោះអញជាខ្មែរមិនមែនកញ្ជះយួន…វាក៏ជារឿងត្រឹមត្រូវបំផុត ។ អូហ៍!
    អញទើបនឹកឃើញថាកាលអ្ហែងនោះជាមួយម៉ែអ្ហែងដែលធ្វើសំផឹងនៅស្វាយប៉ាក
    ម៉ូយម៉ែអ្ហែងដែលមានអញដែរធាក់ក្បាលអ្ហែងព្រឹកល្ងាច ទើបអ្ហែងឡប់ រកសម្គាល់
    មនុស្សមិនស្គាល់ហ្នឹងអី!

  8. បើមិនដឹងកុំនិយាយ says:

    តើបងប្អូនដឹងទេថា​ប្រទេសថថៃមានគុណយ៉ាងណាចំពោះប្រទេសកម្ពុជា?

    ប្រជាជនមានការងារធ្វើ( ព្រោះកម្ពុជាគ្មានការងារ ប្រសិនបើមាន​ក៏បានប្រាក់តិច)

    ផលិតផលនាំចូល៩៥%តាមបន្ទាត់ព្រំដែនដល់ប្រជាជនកម្ពុជា( កម្ពុជាមិនចេះផលិត

    ប្រសិនបើចេះផលិតក៏កម្ពុជាមិនអោយតំលៃ)

    តើបងបងប្អួនគិតដូច​ (បើមិនដឹងកុំនិយាយ)ទេ?

    មិនមែនលើកដំកើងប្រទេសគេជាន់ឈ្លីប្រទេសខ្មួនទេ តែសំខាន់នោះរាជរដ្ឋាភិបាលត្រូវទប់ស្កាត់

    អាការពុករលួយនោះវាសម​ល្មមនិងគ្រប់គ្រាន់ហើយ។

    តើពាក្យថា(​កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ)​មានន័យយ៉ាងណាដល់ជាតិខែ្មរនៃសម័យសំដាច់ ដេចូ​ ហ៊ុន សែន?

  9. cheath បណ្ឌិតជេរម៉ែគេ មើលពត៏មានណាដែលមានប្រយោជន៏ខ្លះផង ,,,… “សហគមន៍​ព្រៃ​ឡង់​រក​ឈើ​ប្រមាណ​៦០០​ម៉ែត្រ​គូប​នៅ​ក្នុង​ព្រៃ”
    “ភាព​រាំងស្ងួត​ប៉ះពាល់​ដំណាំ​ស្រូវ​ដល់​ខេត្ត​ចំនួន ៨”

  10. នេះជាសម័យ តេជោរុងរឿង តេជោអភិ​វឌ្ឍ​ន៍​ ណាបង្អ្ូន

  11. cheath says:

    អាឆ្កែចុយម្រ៉ាយ ! កូនមីកន្តួយរយះអត់ហ៊ានដាក់ឈ្មោះខ្លួនឯងអស់ នេះ បើវាអត់ហ៊ានចេញឈ្មោះខ្លួនឯងអញ្ចឹងទេ
    មកបញ្ចេញមតិហែកកន្តួយម៉ែអ្ហែងបង្ហាញគេធ្វើ អី ?
    ព្រោះថាធ្វើអញ្ចឹង ដូចហែកកន្តួយម៉ែអ្ហែងរាល់គ្នាប្រាប់គេថា ពួកអាឆ្កែចុយម៉្រាយឯង
    មិនដឹងជាអាណាមួយជាឪពួកអ្ហែងពិតប្រាកដនោះទេ ?
    ពួកអាឆ្កែអស់នេះអត់ចេះខ្មាស់ មែន !

  12. ចុមអាឆ្កែឆ្កួតជាតិរត់ដល់ភូមិនេះទៀតហើយ បងប្អូនជួយសំពងក្បាលវាផង អាមោកនេះដាក់ច្រវាក់កបិុននឹងហើយនៅរត់រួចទៀត អាមោក ។

    អាជាតិឆ្កែឆ្កួតមួយនេះទៅដល់ណាគេដាក់បណ្តាសារទីនឹង

  13. ខ្មែរបុរាណ says:

    ដូចជាលឺគេនិយាយតិចៗថាប្រទេសថៃមានគុណលើប្រទេសកម្ពុជា។អាពួកនិយាយដូច្នេះគឺសុតតែជាពួក
    អាកញ្ជះសៀមដាច់ថ្លៃនិងជាពួគអាយ៉ងដាច់ថ្លៃរបស់សៀមទេ។នេះពិតជាពួកអាចោលម្សៀតមែន
    អាពួកCBCនិងអាម៉ីអាំថោងបើលឺថាសៀមវាបាញ់សំលាប់ខ្មែរអញ្ចឹងម៉េចក៏មិននាំគ្នាប្តឹងសៀមផងវ៉ី។
    បានតែព្រុសជាមួយខ្មែរគ្នាឯងផ្តាសមែន។