ភ្នំពេញ : ពេលលោកអ្នកគិតពីការរួមភេទ ហើយមានបញ្ហាបរិស្ថានមួយចំនួនដូចជាភាពសើម ភាពរអិលនិងក្តៅជាដើម ជាពិសេសនោះគឺការរួមភេទក្នុងទឹកពិតជាមានអារម្មណ៍មិនសូវស្រួល ចិត្តប៉ុន្មានទេ ហើយថែមទាំងអាចបង្កភាពគ្រោះថ្នាក់ទៀតផង។
Wednesday, 15 August 2012
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ : ពេលលោកអ្នកគិតពីការរួមភេទ ហើយមានបញ្ហាបរិស្ថានមួយចំនួនដូចជាភាពសើម ភាពរអិលនិងក្តៅជាដើម ជាពិសេសនោះគឺការរួមភេទក្នុងទឹកពិតជាមានអារម្មណ៍មិនសូវស្រួល ចិត្តប៉ុន្មានទេ ហើយថែមទាំងអាចបង្កភាពគ្រោះថ្នាក់ទៀតផង។ អ្នកដែលចង់បានរសជាតិរួមភេទនៅក្នុងទឹក ដើម្បីឲ្យប្លែកអារម្មណ៍នោះ គួរតែពិចារណានូវចំណុចដូចតទៅ ៖
ទឹកជាសត្រូវរបស់អ្នកប្រើប្រាស់ស្រោមអនាម័យ
ទោះបីជាការរួមភេទនៅក្នុងទឹកមានលក្ខណៈងាយស្រួល និងបង្កើតភាពសប្បាយដល់អ្នកក្តីក៏ត្រូវគិតដល់បញ្ហាសុវត្ថិភាព ដែរ។ វាមិនល្អឡើយប្រសិនជាអ្នកមានបំណងប្រើស្រោមអនាម័យ ខណៈពេលរួមភេទក្នុងទឹកនោះដែរ គឺសារធាតុទាំងពីរ(ស្រោមអនាម័យនិងទឹក)នេះគឺមិនអាចត្រូវគ្នា បានឡើយ។ ឧទាហរណ៍ជាក់ស្តែងនោះទឹកក្តៅ និងសារធាតុគីមីមានដូចជាជាតិក្លរជាដើមវាគឺជាសារធាតុមាន ប្រតិកម្មជាមួយនឹងស្រោម។ បញ្ហាមួយទៀតនៃការរួមភេទក្នុងទឹកនេះ គឺវាងាយនឹងរបូតស្រោមអនាម័យពីប្រដាប់ភេទបុរស ខណៈពេលមានទឹកចូលនោះ។ ប្រការល្អការប្រើស្រោមអនាម័យគួរតែប្រើពេលដែលអ្នកប្រតិបត្តិការសិចក្នុងទឹករួចសិន។
ទឹកម៉ាស៊ីនមិនមែនជាទឹករំអិលនោះទេ
អ្នកគួរគិតថា ការបន្ថែមសារធាតុនៅពេលរួមភេទនោះវាប្រសើរម្យ៉ាងដែរ ព្រោះទឹកធម្មតា ជាពិសេសទឹកអាង ឬទឹកម៉ាស៊ីនពិតមិនមានភាពរអិលឡើយ។ ដោយឡែកការរួមភេទក្នុងទឹក បែរជាលាងជម្រះនូវទឹករំអិលរបស់ស្ត្រី និងបុរស ធ្វើឲ្យការរួមភេទអាចមានការឈឺចាប់ ដោយសារការកកិត។
មានមធ្យោបាយដ៏ល្អសម្រាប់អ្នកក្រៅពីទឹកនាពេលនេះគឺ ការប្រើទឹករំអិលស៊ីលីកូន ដែលវាជាសារធាតុផ្តល់នូវសំណើមដ៏ប្រសើរ មានផាសុកភាពចំពោះសកម្មភាពសិចជាមួយដៃគូអ្នកនៅក្នុងទឹក។
ជម្រើសផ្សេងពីការផ្សងគ្រោះថ្នាក់សិចក្នុងទឹក
ពេលដែលអ្នកត្រៀមស្រោមអនាម័យ និងទឹករំអិលរួចរាល់ដើម្បីបើកឆាកប្រយុទ្ធរួចរាល់ហើយ អ្នកក៏គួរតែជ្រើសរើសកន្លែងឲ្យបានសមស្របផងដែរ។
នៅក្នុងអាងហែលទឹកៈ អ្នកត្រូវតែជ្រើសយកអាងហែលទឹកនៅផ្ទះខ្លួន ជាជាងអាងទឹកសាធារណៈ។ ប្រការសំខាន់ត្រូវប្រាកដថា អាងទឹកនោះគ្មានជាតិក្លរឡើយ បើមិនដូច្នោះទេវានឹងធ្វើឲ្យរាងកាយស្ត្រីអាចឆ្លងបាក់តេរីពី ក្នុងទឹកជាមិនខាន។ ចំពោះស្ថានភាពបែបនេះអ្នកអាចប្រើស្នៀតអូរ៉ាល់សិចបែបឆ្លាស់គ្នា ជាមួយដៃគូបានដូចជាឲ្យនាងអង្គុយលើមាត់អាងទឹក ឬនៅលើកាំជណ្តើរ ជំនួសការរួមភេទដោយការស៊កបញ្ចូលអាវុធ។
ពេលងូតក្នុងបន្ទប់ទឹកៈ ទោះបីជាបន្ទប់ទឹកតូចក្តីតែវាអាចឲ្យអ្នកប្រតិបត្តិសិចនេះបាន ដោយការរួមភេទឈរទាំងពីរនាក់។ ការងូតទឹកដោយតម្រង់ផ្កាឈូកវា មិនធ្វើឲ្យទឹកចូលទៅក្នុងប្រដាប់ភេទស្រ្តីច្រើន ដូចជាការរួមភេទនៅក្នុងអាងទឹកនោះឡើយ។
ការប្រតិបត្តិការសិចអាចធ្វើនៅទីកន្លែងតាមស្ទឹង ទន្លេ បឹង ជាដើម តែហាមទឹកសមុទ្រព្រោះវាមិនមានផលល្អសម្រាប់យោនីស្រ្តីឡើយដោយ វាមានជាតិអំបិល និងដីខ្សាច់។ បើអ្នកចង់បានកន្លែងនោះ ត្រូវត្រៀមផ្ទាំងក្រណាត់ធំសម្រាប់ក្រាលលើដីខ្សាច់ទើបជាការ ល្អ។
ទន្ទឹមនឹងនោះ អ្នកគួរតែដឹងផងដែរថា ការរួមភេទនៅទីសាធារណៈគឺជាទង្វើខុសសីលធម៌។
បន្ទាប់ពីបានអាននូវអត្ថបទនេះទៅ សង្ឃឹមថាលោកអ្នកនឹងគិតថាការរួមភេទនៅក្នុងទឹកពិតជាមិនសូវ ល្អទេ។ ដូច្នេះអ្នកអាចសាកល្បងនូវវិធីសាស្រ្តបែបសាមញ្ញដូចជាការចុះ ត្រាំទឹកក្តៅក្នុងអាងងូត ការផ្សើមខ្លួនដោយការងូតទឹកដុសសាប៊ូជាមួយតម្រង់ផ្កាឈូក ឬការចុះត្រាំទឹកបឹងនាពេលរាត្រីជិតចូលដំណេកជាដើម។ បន្ទាប់ពីអ្នកធ្វើឲ្យខ្លួនសើម និងបានជូតសម្អាតខ្លួនហើយនោះអ្នកពិតជាអាចចាប់ផ្តើមឡើងឋានសួគ៌ ប្រកបដោយភាពផ្អែមល្ហែមជាមិនខាន៕ PR