Written by ភ្នំពេញដេលីញូវ
Wednesday, 15 August 2012
ទោះបីចាប់ អាជីព ចម្រៀង អស់រយៈ ពេលជា ច្រើនឆ្នាំ ក៏ពិតមែន តែគេមើល ឃើញថា ប្រជាប្រិយភាព របស់ ផាន់ ម៉ូនីកា ហាក់ដូចជា មិនមាន អ្វីលេចធ្លោ ដូចអ្នកចម្រៀង ដទៃដែល ចូលប្រឡូក ដំណាល នាងនោះទេ ។ ទស្សនិកជនខ្លះ ឆ្ងល់ថា ផាន់ ម៉ូនីកា មាន សំឡេង ពីរោះដែរ ហេតុអ្វី មិនល្បី ? អ្នកខ្លះថាមកពី ការតុបតែងខ្លួន របស់នាង មិនមានអ្វី ទាក់ទាញ ។
អ្វីដែលចាប់ អារម្មណ៍សូម្បី សុខ ស្រីនាង ដែលទើប លេចមុខ នៅផលិតកម្ម សាន់ដេ ក៏មានបទ ពីរោះៗដែរ ហើយថែមទាំង មានឱកាស បានសម្តែងជា តួឯកនៅក្នុង ខ្សែរឿងរបស់ ផលិតកម្ម មួយនេះដែរ ។ ទោះយ៉ាងណា អ្នកចម្រៀង សម្បុរស្រអែម ផាន់ ម៉ូនីកា បាន និយាយយ៉ាង ព្រងើយថា “សម្រាប់ខ្ញុំ អត់ចូលចិត្ត ច្រណែន គេទេ” ។
យូរៗម្តង ទើបគេឃើញ អ្នកចម្រៀង ប្រចាំផលិតកម្ម សាន់ដេ ផាន់ ម៉ូនីកា ឡើងបង្ហាញមុខ តាមឆាក ប្រគំតន្ត្រី ទូរទស្សន៍នានា ដើម្បីឃោសនា បទចម្រៀងថ្មីៗ របស់នាង តែក្នុងនោះ គេមើលឃើញថា រាល់ពេលឡើង ឆាកម្តងៗ ផាន់ ម៉ូនីកា មិនមាន សកម្មភាព អ្នកគាំទ្រ គគ្រឹកគគ្រេង ដូចអ្នកចម្រៀង ដទៃឡើយ បើទោះបីនាង ប្រឡូកក្នុង អាជីពនេះ ចាស់វស្សា ក៏ដោយ ។ ជាក់ស្តែងកាលពី ថ្ងៃអាទិត្យទី២២ ខែកក្កដា កន្លងទៅ អ្នកចម្រៀងវ័យ ២៤ ឆ្នាំ រូបនេះ បានបង្ហាញមុខ នៅទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ក្នុងកម្មវិធី តន្ត្រី សម័យទំនើប ដោយ ពេលនោះ នាងឡើងច្រៀង ប្រមាណបីបទ ដែលមាន បទញាក់ និងបទ មនោសញ្ចោតនា ។ ក្នុងសម្លៀក បំពាក់តុប តែងខ្លួន បែបសាមញ ធម្មតា គេសម្គាល់ ឃើញថា ផាន់ ម៉ូនីកា មានរូបរាង ធាត់ទ្រលុក ទ្រលន់ ជាងមុន តែរូបសម្ផស្ស នៅតែស្រស់ស្អាត បែបល្អគន់ ។ ផាន់ ម៉ូនីកា បាននិយាយថា “ខ្ញុំពិតជាធាត់ ជាងមុន ពិតមែន ពេលនេះ ទម្ងន់របស់ខ្ញុំ ឡើងដល់ ៥៣ គីឡូក្រាម ។ និយាយតាម ត្រង់ចុះ ពេលធាត់អ៊ីចឹង ពិបាកក្នុងការ ស្លៀកពាក់ ព្រោះយើងជា អ្នកចម្រៀង ។ ខ្ញុំមានបំណង សម្រកទម្ងន់ នៅត្រឹម ៤៣ គីឡូក្រាម” ។ លើក ណាក៏ដូច លើកណាដែរ ផាន់ ម៉ូនីកា តែងនិយាយថា ឆាប់ៗនេះ នាងនឹង ប្តូរស្ទីលច្រៀង និង ការតុបតែងខ្លួន ឱ្យកាន់តែប្លែក ដើម្បីទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់ មហាជន តែយ៉ាងណា រហូតមកដល់ ពេលនេះហើយ គេមិនទាន់ឃើញ សកម្មភាព អ្វីថ្មីដូចការ អះអាងរបស់ ផាន់ ម៉ូនីកា ឡើយ ។
ជាមួយគ្នានេះ អ្នកខ្លះ និយាយថា ផាន់ ម៉ូនីកា មិនសូវ រវីរវល់នឹង ការងារចម្រៀង ដោយសារ នាងមានរបរ រកស៊ីច្រើន ហើយថែមទាំង ទទួលជោគជ័យ ថែមទៀតផង ។ ផាន់ ម៉ូនីកា បានទទួល ស្គាល់ថា ប្រជាប្រិយភាព របស់នាងពិត ជាស្រកស្រុត ជាងមុន ពិតមែន ដោយសារ ចុងក្រោយនេះ នាងជាប់រវល់ ជាមួយការងារ ជំនួញ ។ នៅក្នុងផលិតកម្ម សាន់ដេ មានអ្នកចម្រៀង ល្បីៗ ជាច្រើនដែល មានដូចជា លោក ខេមរៈ សិរីមន្ត, កែវ វាសនា, អាន គុណកូឡា, កញ្ញា ខេមរៈ ស្រីពៅ, អ៊ីវ៉ា, សុខ ពិសី និង សុខ ស្រីនាង ជាដើម ។ ក្នុងនោះគេសង្កេត ឃើញថា អ្នកទាំងនោះសុទ្ធតែ មាន ប្រជាប្រិយភាព ខ្លាំងដាច់ អ្នកចម្រៀង ផាន់ ម៉ូនីកា សឹង តែទាំងអស់ ។ ជាក់ស្តែងសូម្បី អ្នកនាង សុខ ស្រីនាង ដែលទើបចូល ផលិតកម្ម សាន់ដេ ក៏មានឱកាស បានក្លាយជា តួឯកនៅក្នុង ខ្សែរឿងរបស់ ផលិតកម្ម នេះផងដែរ ។ ផាន់ ម៉ូនីកា បានឆ្លើយយ៉ាង ព្រងើយថា “ខ្ញុំអត់ចេះ ច្រណែន ជាមួយគេទេ ហើយខ្ញុំដឹង ច្បាស់ថា មិនសូវល្បី ដោយសារខ្ញុំ មិនសូវ ចេញមុខ តាមឆាកប្រគំ តន្ត្រីនានា ព្រោះមាន ការងារ ក្រៅច្រើន” ។
ផាន់ ម៉ូនីកា ពុំមានកេរ្តិ៍ឈ្មោះ បោះសំឡេង ក៏ពិតមែន តែនាងបាន ប្រាប់ថា ដោយ សារសិល្បៈបានកែប្រែ ឆាកជីវិតនាង ពីក្មេងស្រី ដែលមាន ជីវភាពក្រីក្រម្នាក់ មកជាអ្នក ចម្រៀងម្នាក់ ដែលមាន ជីវភាពធូរធារ ជាក់ស្តែង សព្វថ្ងៃនាង ជាម្ចាស់ ហាង ស៊ុប ដែលមាន ឈ្មោះ ថា “កាកាស៊ូគីស៊ុប” ដែលចំណាយ ដើមទុនអស់ ប្រមាណ ២០ ម៉ឺនដុល្លារ និង ហាងលក់ សម្លៀកបំពាក់ បន្ថែមទៀត ។ ក្រៅពីនេះ ផាន់ ម៉ូនីកា ក៏ជាអ្នកបោះដុំ ស្បែកជើង ផងដែរ ។ ក្នុងនោះ ផាន់ ម៉ូនីកា បាននិយាយ យ៉ាងម៉ឺង ម៉ាត់ ថា “ទឹកប្រាក់ ទាំងអស់ នេះ សុទ្ធតែបានមកពីការខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុង ការងារសិល្បៈ” ។
ងាកមកជីវិត ស្នេហា ផាន់ ម៉ូនីកា មិនបានរៀបរាប់ អ្វីវែងឆ្ងាយទេ នាងគ្រាន់តែ ប្រាប់ថា “មិនយូរទេខ្ញុំ នឹងគិតគូរ រឿងនេះ ព្រោះពេលនេះ ខ្ញុំក៏មានអាយុ ច្រើនដែរហើយ” ។ កន្លងមក គេដឹងថា ផាន់ ម៉ូនីកា មានគូស្នេហ៍ ជាកូនចៅចិន ដែលបុរស ម្នាក់ នោះ ជាអ្នកជួយ ផ្ចុងផ្តើម និង មើលការ ខុសត្រូវ ក្នុងការងារ រកស៊ីរបស់នាង ៕
អូនកា ទៅយកលុយពីអាខៀវកាញ៉ារិទ្ឋវាបៅដោះអូនច្រើនម៉ោងណាស់! about 590$! OK?
អូនកាប្រយ័ត្នគេតាមធ្វើបាបអូនណា!មីជំទិតៗណាវាអោយគេតាមដានអូនគ្រប់ពេលណា!
បើអូនបានលុយពីប្តីពួកមីជំទាវគួរតែគេចលាក់ខ្លួនសិនទៅណាប្រយ័ត្នងាប់ដូចតារាពិសិទ្ឋពិលិកាណាអូនណា!