លោក រ៉ុង ឈុន មិន​ចូលរួម​បរិច្ចាក ប្រាក់​សង់​រូបសំណាក លោក ជា វិជ្ជា ​ទេ​

ភ្នំពេញ: ​លោក រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បដិសេធ មិន​ចូលរួម បរិច្ចាក ថវិកា​សាងសង់​រូបសំណាក លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព សេរី​កម្មក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រូបសំណាក់​នេះ រាជរដ្ឋាភិបាល បានអនុញ្ញាត ឲ្យ​សាងសង់ នៅ​ជ្រុង​ខាងលិច ក្បែរ​វិមានឯករាជ្យ ហើយ​សំណង់​នេះ​គ្រោង​នឹង​យកមក​ដាក​តាំង នៅ​ពេល​ឆាប់ៗ បន្ទាប់ពី​មាន​ការ ស្រុះស្រួល ជាមួយ​មេដឹកនាំ​សហជីព​គឺ​លោក​ជា​មុនី​(​ប្អូនប្រុស​សប​លោក​ជា​វិជ្ជា​)​រួចហើយនោះ​។

ថ្ងៃទី 19 សីហា 2012
ដោយ: រតនា
CEN

​លោក រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ

​លោក រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ

​​លោក រ៉ុង ឈុន ដែល​ជា​អតីត​មិត្ត​កំសត់កម្រ ជាមួយ លោក​ជា វិជ្ជា កាលពី​គាត់​នៅ​មាន​ជីវិត​នោះ​បាន​និយាយ ទាំង​ទឹកមុខ​មាំ ថាៈ ៖ “​ខ្ញុំ​អត់​មាន លុយ ចូល​បរិច្ចាក ជាមួយ សហជីព​សេរី របស់ លោក ជា មុនី សម្រាប់​ធ្វើ​រូបសំណាក ជា វិជ្ជា ទេ​”​។​

​លោក​ ឈុន បាន​និយាយ ប្រកប​ដោយ​ទឹកមុខ​មាំ​បន្តថា ៖ ធ្វើ​រូបសំណាក​ហ្នឹង សាលាក្រុង​ភ្នំពេញ ចេញ​លុយ​ជួយ ចំនួន​៥០០០​ដុល្លារ ហើយ​រូប​នោះ​គេ​ថា ធ្វើ​អស់​លុយ​តែ​៨០០០​ដុល្លារ​ទេ និង​មាន​សប្បុរសជន និង​កម្មករ​កម្មការិនី នៅ​តាម​រោងចក្រ នានា ពួកគេ​បាន​រៃអង្គាស ប្រាក់ ពី​ពួកគាត់ (​កម្មករ​) បាន​ជា​ច្រើន​លាន​រៀល ដែរ​ហើយ​។​

​លោក ​ឈុន ​បាន​និយាយ​បន្តថា ៖ និយាយ​ឲ្យ​ត្រង់​ទៅ គឺ​សហភាព​សហជីព​សហជីព​កម្ពុជា អត់​មាន​លុយ​សោះ សម្រាប់​ចូលរួម​ធ្វើ រូបសំណាក “​ជា វិជ្ជា ”​។​

លោក រ៉ុង ឈុន មិន​ចូលរួម​បរិច្ចាក ប្រាក់​សង់​រូបសំណាក លោក ជា វិជ្ជា​ទេ​
សកម្មភាពរបស់ លោក ជា វិជ្ជា កាលពីនៅរស់

​សូមបញ្ជាក់​ថា​៖​រាជរដ្ឋាភិបាល បាន​សម្រេច​ចេញ​នូវ​គោលការណ៍ ក្នុង​ការកសាង​រូបសំណាក​លោក ជា វិជ្ជា វីរបុរស​របស់​សហ​ជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ខាង​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ផ្ញើលិខិត​ជូន​លោក​អភិបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ស្នើ​សុំ​គោលការណ៍​សម្រេច​ស្ដី​ពី​ការកសាង រូបសំណាក លោក ជា វិជ្ជា ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លិខិត​នោះ​បាន​បង្ហាញថា ចំពោះ​ករណី​ស្នើ​សុំ​គោលការណ៍​សម្រេច ស្ដី​ពី​ការកសាង​រូបសំណាក​លោក ជា វិជ្ជា ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​ជាគោលការណ៍​ដូចខាងក្រោម ៖

១. សាងសង់​រូប​សំណាក​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដោយ​បែរមុខ​ទៅ​ទិស​ខាងលិច ជ្រើសរើស​យក​ទីតាំង​មួយ​ស្ថិតនៅ​ប៉ែក ខាងត្បូង នៃ​សួន​ស្មៅ​ខាងលិច​វិមានឯករាជ្យ ខិត​ទៅ​ម្ខាង​វត្ត​លង្កា​។​

២. ប្រគល់​ភារកិច្ច​ជូន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ឆ្លាក់​រូបសំណាក ទៅ​តាម​ប្លង់​ដែល​បាន​ឯកភាព​គ្នា​រួច ដោយ​ប្រើ​ថ្មភក់​ពណ៌​ខៀវ យក​មក​ពី​ខេត្ត​សៀមរាប មាន​កម្ពស់ ១,៦៨ ម៉ែត្រ កម្ពស់​ជើង​ទ​ម្រ ១ ម៉ែត្រ ហើយ​ជើង​ទម្រ​មាន​រាង​បួន​ជ្រុង​។​

៣. សាលា​រាជធានី​ភ្នំពេញ ជួយ​បំពេញ​បន្ថែម​ថវិកា​ចំនួន ៥.០០០ ដុល្លារ សម្រាប់​ចំណាយ​ក្នុង​ការសាងសង់​នេះ​៕

What Next?

Recent Articles

4 Responses to "លោក រ៉ុង ឈុន មិន​ចូលរួម​បរិច្ចាក ប្រាក់​សង់​រូបសំណាក លោក ជា វិជ្ជា ​ទេ​"

  1. cheath says:

    ឆ្កែរ៉ុង ឈុន ! ចាប់ផ្តើមឆ្កួតសម្ញេញធ្មេញរកខាំ ជាមុនីហើយវើយ
    អញថាខាំគ្នាខាំគ្នាមែន ! ជឿសម្តី moi ! ទេពួកបក្សប្រឆាំង ?

  2. ដំណឹងពិសេសសំរាប់ឆ្លុះបញ្ចាំងសង្គមខ្មែរបច្ចុប្បន្ន !!!! កាលពីថ្ងៃទី១៨​ សីហា ២០១២ វេលាម៉ោង ៣:៤៥នាទីរសៀល មានអំពើប្លន់មួយគួរអោយស្ងប់ខ្ពើម ភ័យខ្លាច កើតនៅភូមិទូលពង្រ សង្កាត និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះចម្លែកខ្លាំងណាស់ត្រង់ថា ក្រុមចោរប្លន់ស្ទើរភ្លើងទាំងនោះគឺជាជនជាតិវៀតណាម (យួន) មានគ្នា៣នាក់​ បានចូលស្រុកខ្មែរខុសច្បាប់ឆ្លងដែនមកប្លន់ដល់ទល់ដែនភាគខាងលិច នៅផ្ទះអង្គការមួយឈ្មោះ CC Home ជប៉ុនជួយកុមារកំព្រា ដោយធ្វើអោយផ្អើលប្រជាពលរដ្ធទាំងល្ងាច ដោយចូលទៅប្លន់រថយន្តម៉ាកការីណា ពណ៏ស​។ ប្អូនរដ្ធា អាយុ១៧ឆ្នាំបាននិយាយថា ខ្លួននៅទីនោះមើលការខុសត្រូវកន្លែងកើតហេតុ ស្រាប់តែពេលនោះឃើញជនជាតិយួន៣នាក់ជិះម៉ូតូ អឹមដេ ពណ៏ក្រហម កាន់កាំបិត ដំបង​ គ្រប់គ្នាចូលមកក្នូងផ្ទះ ស្រែកសំឡុតក្មេងសួររកសោររថយន្ត ពេលដឹងថាអត់មានសោរឡាន ពួកយួន៣នាក់ក៏បានវាយក្មេងប្រុសត្រង់ក្បាល និងកែងដៃឆ្វេងស្ទើរបាក់​ រួចវាយកញ្ចក់ឡានចូលទៅបើក តែបើកមិនឆេះ ហើយចេញមកក្រៅក្តៅចិត្តពេកក៏វាយកញ្ចក់ឡាន ឆ្វេង ស្តាំ បែកខ្ទេច ហើយស្រែកគំរាម អារក សម្លាប់ចោល បើហ៊ានស្រែកអោយគេជួយ ហើយគេចខ្លួនបាត់ទៅ។ នគរបាលមិនទាន់ចាប់បានទេនៅម៉ោង៦:30នាទីយប់ម្សិលមិញ។
    ប្រជាពលរដ្ធឆ្ងល់ថា ហេតុអ្វីបានជាជនជាតិយួនចូលមកស្រុកខ្មែរច្រើនម៉េស ?​ ហើយអ្នកណាអោយជនជាតិយួនចូលមកធ្វើព្យុះ ធ្វើភ្លៀងនៅស្រុកខ្មែរ? ហើយមានបញ្ជូនជនជាតិតយួនខុសច្បាប់ទៅស្រុកគេវិញអត់? ឬ ទុកបោះឆ្នោតអោយបក្សមួយនោះ? ឥឡូវនេះស្រុកខ្មែរ កន្លែងណាក៏មានជនជាតិយួនដែរ លើដី លើទឹក​ ក្នុងព្រៃសម្បទាន៩៩ឆ្នាំក៏មានជាតិយួនដែរ។​
    អ្នកណាទៅអាចឆ្លើយសំណួរខាងលើបាន? លោក Cheath or មេទ័ពបាញ់អាចម៍ or >>>> >>> អាចឆ្លើយបាន? ហឺ!!!! សែន យ៉ាប់
    សូមជួយខ្មែរផង ឥឡូវនេះហាក់ដូចជាមិនទាន់បានជាម្ចាស់ការលើប្រទេសខ្លួនឯងគ្រប់គ្រាន់ទេ!!!
    ពេលណាទើបខ្មែរសងគុណយួនរួច? សងដី សងទឹក សងត្រី សងព្រៃសម្បទាន៩៩ឆ្នាំ និង​ សងនៅការចូលជនអន្តោប្រវេសន៏យួនខុសច្បាប់មកគគ្រឹកគគ្រេងចឹង? ស្លាប់ហើយខ្មែរអោយតែម៉ាកហ្នឹង!!

  3. Boy says:

    បាន តែលូលូ ដូចឆ្កែ។ បើ cheap kr cheap tov .

  4. JML says:

    អាឈុន វាគ្មានខួរទេ! អានេះគិតតែខ្លួនវា​ហ្នឹង! អាថោក!