ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ទទួល​លុយ​ជិត​១១​លាន​ដុល្លារ​ពី​មហាសេដ្ឋី​អាមេរិក​ប៊ីល​ហ្គេត​

ភ្នំពេញ: សេចក្តីរាយការណ៍​ពី​ប្រទេស​វៀតណាម​បាន​អោយដឹងថា​នៅ​ពេល​ថ្មីៗ​នេះ​មូលនិធិ The Bill&Melinda Gates Foundation​បាន​ផ្តល់​អំណោយ​ចំនួន​១០,៩​លាន​ដុល្លារ​សម្រាប់​គម្រោង​អនាម័យ​នៅក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម​។

ថ្ងៃទី 19 សីហា 2012
ដោយ: គ្រី​ទិច​
CEN

​​ប្រជាជន​វៀតណាម ចំនួន​ប្រមាណ​៥០​ភាគរយ និង​កម្ពុជា​ប្រមាណ​៨០​ភាគរយ មាន​បញ្ហា​អនាម័យ​។ អនាម័យ​មិនល្អ នៅក្នុង​ប្រទេស ទាំងពីរ​ដូច​ជា​ការ​បន្ទោ​របង់​លាមក​នៅ​ក្រៅ​ផ្ទះ និង​លាមក​បាន​បណ្តាលអោយ មនុស្ស​ស្លាប់​ប្រមាណ​១៧,០០០​នាក់ ជា​រៀងរាល់ឆ្នាំ ពិសេស កុមារ​អាយុ ក្រោម​៥​ឆ្នាំ​។​

​បញ្ហា​អនាម័យ​នេះ​ក៏​បាន​បណ្តាល អោយ​ខាតបង់​សេដ្ឋកិច្ច ជា​ទឹកប្រាក់ ១,២ ពាន់​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ នៅ​ប្រទេស​ទាំង​ពីរ​។​
​ក្រៅ​ពី​បង្កើត​បង្គន់​អនាម័យ ជំនួយ​នេះ​នឹង​ប្រើប្រាស់​ផងដែរ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបទ​ប្រជាជន​នៅ​ជនបទ​៕​

What Next?

Recent Articles

2 Responses to "ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ទទួល​លុយ​ជិត​១១​លាន​ដុល្លារ​ពី​មហាសេដ្ឋី​អាមេរិក​ប៊ីល​ហ្គេត​"

  1. best person for khmer……….

  2. អគ្គសេនាមហាចម្បាំង says:

    ពិតជាមានសប្បុរសធម៍មែន
    ប៉ុនតែបើតាមព៍តរមាននេះរដ្ធាភិបាលគិកឡើងវិញមើលក្នុងការចំនាយ
    លើកាព្យាបាលវិញវាមានទំហំធំធេងណាស់ប្រសិនបើយើងយកលុយព្យាបាលមកធ្វើអនាមយ័មុន
    1ឆ្នាំមុននេាះយើងនិងទទួលបានចំនេញទាំងសុខភាពនិងជីវិតមនុស្ស