អ្នកស្រាវជ្រាវ កែម ឡី ៖ «សិស្ស​៦៧%ឆ្លើយ​ថា​បាន​ចំណាយ​ប្រាក់​​សម្រាប់​ការប្រឡង​បាក់ឌុប»

ក្រុម​ជំនាញ​ស្រាវជ្រាវ​លើ​ដំណើរការ​ប្រឡង​បាក់ឌុប​ កាល​ពី​ដើម​ខែ​សីហា​នេះ​ នឹង​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន​នៅថ្ងៃ​ចន្ទ​ស្អែក​ ព្រម​ទាំង​​ផ្ញើ​លទ្ធផល​ជូន​ទៅ​ក្រសួង​អប់រំ​នៅ​ចុង​សប្តាហ៍​ក្រោយ។ លទ្ធផល​អង្កេត​បាន​បង្ហាញ​ថា កូន​សិស្ស​ប្រឡង​បាក់​ឌុប​ចំនួន​៦៧%​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចំណាយ​ថវិកា​សម្រាប់​ការ​ប្រឡង​នាពេល​កន្លងមក។

ថ្ងៃ អាទិត្យ 19 សីហា 2012
ដោយ គី សុខលីម
RFI

សិស្សានុសិស្ស​ពេល​ចេញ​ពី​ប្រឡង

សិស្សានុសិស្ស​ពេល​ចេញ​ពី​ប្រឡង
©channa/rfi

«កូនសិស្ស​ប្រឡង​បាក់ឌុប​ចំនួន​៧៨%​បាន​ឆ្លើយ​ថា ពួកគេ​អាច​ចម្លង​គ្នា​ទៅវិញ​ទៅមក​បាន​នៅ​ក្នុង​ថ្នាក់​ប្រឡង។ កូន​សិស្ស​៦៧%​បាន​ឆ្លើយ​ថា ពួកគេ​បាន​ចំណាយ​ប្រាក់​សម្រាប់​ការ​ប្រឡង​បាក់ឌុប»។ ទាំង​នេះ​គឺ​ជា​លទ្ធផល​អង្កេត​របស់ លោក កែម ឡី​ អ្នក​ស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​ឯករាជ្យ​ដែល​បាន​ធ្វើការ​អង្កេត​ជុំវិញ​ភាព​មិន​ប្រក្រតី​លើ​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ដើម​ខែ​សីហា​កន្លងមក​នេះ។ ការ​អង្កេត​របស់​លោក កែម ឡី​ បាន​ធ្វើ​ឡើង​ជា​មួយ​សិស្ស​ប្រឡង​បាក់ឌុប​ចំនួន​១៥៤​នាក់ ជាមួយ​សាស្រ្តាចារ្យ​មួយ​ចំនួន​តូច​និង​ជាមួយ​មាតា​បិតា​សិស្ស​មួយ​ចំនួន​ផង​ដែរ។
 
លទ្ធផល​អង្កេត​លើ​ការ​ប្រឡង​បាក់ឌុប​ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ បាន​បញ្ជាក់​ថា កូនសិស្ស​ប្រឡង​បាក់ឌុប​បាន​ចំណាយ​ប្រាក់​ជា​មធ្យម​ចំនួន​៣០​ដុល្លារ​ ដើម្បី​អាច​​បើក​មើល​វិញ្ញាសា​ព្រាង​បាន។ កូន​សិស្ស​៩២​%​បាន​ឆ្លើយថា ពួកគេ​ជាអ្នក​មាន​គំនិត​ផ្តួចផ្តើម​ប្រមូល​ប្រាក់​ដោយ​ខ្លួន​ឯង​ដើម្បី​យក​ទៅ​ជូន​លោក​គ្រូ​អ្នកគ្រូ។ ​កូន​សិស្ស​បាន​ឆ្លើយ​ថា ការ​ប្រមូល​ប្រាក់​កាស​ជូន​លោកគ្រូ​អ្នកគ្រូ​នៅ​ពេល​ប្រឡង​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ។
 
ត្រង់​ចំណុច​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ខ្លាច​ទម្លាប់​នេះ​ក្លាយទៅ​ជា​វប្បធម៌​ដែល​ពិបាក​កែប្រែ​នា​ពេល​អនាគត។
 
របាយការណ៍​ដដែល​បាន​លើក​ឡើង​ទៀត​ថា កូន​សិស្ស​២៥%​បាន​ឆ្លើយ​ថា ការ​ប្រឡង​បាក់ឌុប​នាពេលកន្លងមក​មិន​មាន​ភាព​យុត្តិធម៌​ទេ​ ក្នុង​ខណៈ​ពេល​ដែល​សិស្ស​៥០%​ផ្សេង​ទៀត​ថា មាន​ភាព​យុត្តិធម៌។ បើទោះបី​ជាមាន​ការ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​យ៉ាងណា​ក៏​ដោយ​ជុំ​វិញ​ការ​ប្រឡង​បាក់ឌុប​នោះ​ប៉ុន្តែ​មន្រ្តី​ក្រសួង​អប់រំ​តែងតែ​បដិសេធ​​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ។
 
លោក​ អ៊ឹង​ ង៉ោហុក​ ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ ធ្លាប់​បាន​អះអាង​ថា​ ក្រសួង​អប់រំ​បាន​បូក​សរុប​ការ​វាយ​តម្លៃ​​រួច​រាល់​ហើយ ហើយថា​គ្មាន​បញ្ហា​អី្វ​កើត​ឡើង​ទេ។ ម៉្យាងវិញទៀត វា​គ្មាន​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ប្រឡង​ឡើយ។ លោក​អះអាង​ថា ក្រសួង​អប់រំ​បាន​សន្និដា្ឋន​ថា ការ​ប្រឡង​ឆ្នាំ​នេះ​អាច​ទទួល​យក​បាន។
 
សូម​បញ្ជាក់​ថា របាយការណ៍​អង្កេត​លើ​ការ​ប្រឡង​បាក់ឌុប​នឹង​ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចាប់​ពីថ្ងៃ​ចន្ទ​ស្អែក​និង​ផ្ញើ​ជូន​ក្រសួង​អប់រំ​នៅ​ក្នុង​សប្តាហ៍​ក្រោយ​នេះ​ដែរ។
 
ទោះជាយ៉ាងណាក៏ដោយ ក៏​លោក កែម ឡី បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​គេ​វាយ​តម្លៃ​ជារួម​ ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​មាន​ការ​រឹត​បន្តឹង​ល្អ​ជាង​ឆ្នាំ​មុនៗ៕
 

——————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

7 Responses to "អ្នកស្រាវជ្រាវ កែម ឡី ៖ «សិស្ស​៦៧%ឆ្លើយ​ថា​បាន​ចំណាយ​ប្រាក់​​សម្រាប់​ការប្រឡង​បាក់ឌុប»"

  1. សូកក៏បាន, ចម្លងក៏បាន, សម្តាចម៍មហាbanditអាជោរទទួលPhD
    មិនបាច់ចូលសាលាក៏បាន, នាងសាមហ៊ាងប្រពន្ធសម្តាចម៍អាជោរ
    បានសញ្ញាបត្រbandit អានអក្សរខ្មែរប្រកបក៏បាន ។ គិតទៅកម្ពុជា
    ក្នុងសម័យសម្តាចម៍អាជោរ គុណសម្បទ័ជជុះវាធ្លាក់ចុះមកពីមេដឹក
    នាំដែលជជុះៗ!

  2. Rationale says:

    កំណែទំរង់លើវិស័យអប់រំមិនមែនផ្តោតទៅលើពេលប្រលងបញ្ចប់ការសិក្សានោះទេ គួរតែធ្វើការសិក្សាវាយតម្លៃទៅលើការអនុវត្តប្រចាំថ្ងៃលើការបង្រៀន ការប្រលងប្រចាំខែ ការប្រលងប្រចាំត្រីមាស-ឆមាស

    ចំណុចបន្ថែមគឺផ្តល់ការណែនាំនិងការយល់ដឹង និង ការអនុវត្តជាក់ស្តែងក្នុងការអោយតម្លៃលើអ្នកដែល មានសមត្ថភាពពិតប្រាកដ ចាប់ពីការប្រលងចូលមហាវិទ្យាល័យ ការជ្រើសរើសចូលធ្វើការងារ និង ការប្រគល់តួនាទីការងារ ។

    បច្ចុប្បន្ននេះការប្រលងចូលមហាវិទ្យាល័យ ការជ្រើសរើសបំរើការងារ និង ការប្រគល់តួនាទី មិនមានតម្លាភាព [=មានភាពពុករលួយ និង បក្ស-ពួកគ្រួសារនិយម] ទាំងនេះហើយដែលជាកត្តាដែលសិស្សនិងអាណាព្យាបាលមួយចំនួនធំ មិនមានទំនុកចិត្តទៅលើតម្លៃនៃការសិក្សានិងសមត្ថភាពទាំងស្រុងនោះទេ ​

    តើស្ថាប័នណាខ្លះដែលមានភារកិច្ចលើកស្ទួយគុណភាពធនធានមនុស្សក្នុងប្រទេសយើង?

    មិនមែនតែក្រសួងអប់រំមួយនោះទេ……. គឺចាប់ផ្តើមពីគុណភាពនៃការរស់នៅប្រចាំថ្ងៃរបស់គ្រូបង្រៀន

    មានជីវភាពរស់នៅសមរម្យ….មានស្មារតីទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន…. ហ៊ានប្រឈមមុខដោះស្រាយនឹងភាពអវិជ្ជមានដែលកើតមាននៅក្នុងប្រព័ន្ធសិក្សា

  3. ក្មេងវត្ត says:

    សម័យសម្ដេចស៊ីជោរកុំជោរ,បើមានលុយនិងអំណាចគឺមានអ្វីៗទាំងអស់សម្បីតែ
    ក្បាលតុលាការក៍អាចទិញបានដែរ,អ្វីដែលយើងស្មានមិនដល់ថាអាចធ្វើបាន,
    ក្នុងសង្គមខ្មែរបច្ចុប្បន្នគឺអាចគ្មានបញ្ហា។

  4. LY Seanteur says:

    ទំពាំងរលួយតាំងពីនៅក្នុងដីទៅហើយ ចំណែកប្ញស្សីត្រូវស្រមោចលីងអស់ តើប្ញស្សីនឹងក្លាយទៅជាអី្វ?

    សិស្សប្រៀបដូចជាក្រដាសស ត្រូវគេបញ្ជៀបនូវអំពើពុករលួសស្រេចទៅហើយ តើមានកន្លែង រឺ​ ស្ថាប័នណាមួយនៅស្រុកខ្មែរដែលស្អាតស្អំជាងនេះនោះ?​

    Patron Client system (កូនចៅរកលុយអោយមេ ចំណែកមេការពារកូនចៅនៅពេលពួកគេប្រព្រឹត្តិល្មើសច្បាប់) ត្រូវបានគេប្រើប្រាស់ទូទាំងស្រុកខ្មែរ។
    មានតែមនុស្សល្ងីល្ងឺ រឺ ធ្វើជាឆ្កួតទេ ដែលនិយាយថា ការដឹកនាំរបស់សម្តេច តេជោ អស្ចារ្យ។

  5. Mey says:

    សូមលោកអ៊ឹម សុធី គួរគិតអានាគតប្រទេសជាតិផង កុំទៅទំាងប៉ីទំាងស្គពេក កុំចាំតែហៃអើពេក ធ្លាក់ទឹកធ្លាក់ទាំងអស់គ្នាណាលោក! ខ្ញុំគាំទ្រយោបល់ LY Seanteurទាំងស្រុង អំពើពុករលួយស្រុកខ្មែរសព្វថ្ងៃគឺតាំងពីបាតក្រោមរហូតដល់កំពូល ខ្ញុំស្អបហ៊ុនសែន នឹងបក្សពួកវាដល់ឆ្អឹង!!!!!!!!!!!!!!!!

  6. គេអោយល្ងង់ច្រើនកាលណា ស្រួលគ្រប់គ្រងអំណាចបានយូរ។

  7. ទឹកជោជន់ឡើងដល់ករហើយ បើមិនចំណាយលុយជិះទូក ជិះកប៉ាល់ចំលង
    អោយរួចដល់ទ្រើយសិន នៅប្រឹងប្រើកំលាំងហែលដល់ណាទៀត ?
    អ្នកដែលខិតខំប្រលងដោយគោរពច្បាប់មិនប្រាកដថា ជាមនុស្សឆ្លាតជាងគេដែរ!
    សម័យកាលប្រើបច្ចេកវិទ្យា មនុស្សចេះធ្វើការរួមគ្នាច្រើន ពូកែទំនាក់ទំនង
    ទើបជាប្រភេទក្រុមអ្នកឆ្លាត ។ ចំពោះការគោរពសាសនា នានា សាសនាព្រះពុទ្ធ
    មនុស្សមិនគួរមើលរំលង​ ព្រោះជាស្នូលនៃគំនិត ប្រកបដោយមេត្តាធម៌ មានសុជីវធម៌
    ដឹងចាស់ ដឹងទុំ ស្គាល់ខុសស្គាល់ត្រូវ កាត់បន្ថយបាននៅការច្រណែនឈ្នានីស
    ឯរឿងក្រុមអ្នកដឹកនាំធ្វើខុសនឹងច្បាប់របស់ជាតិឌេលសភាបាន តាក់តែងអនុម័ត
    គឺ ត្រូវទទួលទោសដោយប្រយោលបាត់ទៅហើយ ឯអ្នកប្រើពាក្យសំដីវាយប្រហារ
    ដោយខ្វះការថ្លឹងថ្លែងក៏មានទោសនៃច្បាប់សិទ្ធិមនុស្ស នៃច្បាប់អន្តរជាតិបាន
    ប្រកាសអោយអនុវត្ត ។