មាស សុខសោភា ស្រកទម្ងន់ដោយសារអ្វី ?

កាលពីដើម ខែសីហា ឆ្នាំ ២០១២ កន្លង ទៅថ្មីៗនេះ ពេលឡើង ច្រៀងក្នុង កម្មវិធី តន្ត្រីនៅតាម ស្ថានីយ ទូរទស្សន៍ មាស សុខសោភា បានធ្វើឱ្យ ទស្សនិកជន មួយចំនួន ចាប់អារម្មណ៍ ចំពោះ សុខភាព របស់ អ្នកចម្រៀង រូបនេះ ពីព្រោះនាង ស្រកសាច់ ស្តើងជាង មុន ច្រើន ។

Written by ភ្នំពេញដេលីញូវ
Tuesday, 21 August 2012

បែបនេះ មកពីនាង មានបញ្ហា សុខភាព ផ្ទាល់ខ្លួន ឬ ពិបាកចិត្ត រឿងប្តី មិនសូវគិតគូរ ដល់រូបនាង ដូចពេលមុន ? ឬ មកពីនាង សម្រករាង ដើម្បីឱ្យមាន រាងកាន់តែ ស្វែល ខ្លះថាមក ពីនាង ប្រឹងខ្លាំង ពេក ?

អ្នកយកព័ត៌មាន បានព្យាយាម រកជួប មាស សុខសោភា ដើម្បីឱ្យនាង បកស្រាយ តែមិនខុសពី ពេលមុនៗដែរ ដោយនាង មិនកាន់ ទូរស័ព្ទឡើយ ហើយការធ្វើ សម្ភាសគឺមាន បងប្រុសបង្កើត នាងឈ្មោះ មាស សុខរតនៈ ដែលជាអ្នក និយាយ រ៉ាយរ៉ាប់ ជំនួសប្អូនស្រី ។

លោក មាស សុខរតនៈ បានប្រាប់តាម ទូរស័ព្ទ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១២ កន្លងទៅថា ពេលនេះ មាស សុខសោភា ពិតជាបាន ស្រកសាច់ និង ស្គម បន្តិចមែន តែការ ចុះស្គមនេះ មិនមែន បណ្តាលមកពី បញ្ហាផ្សេងៗ ដូចពាក្យ ចចាមអារ៉ាម ដែល លេចឮនោះ ទេ ។ បើនិយាយថា នាងពិបាកចិត្ត នឹងរឿងស្នេហា ក៏មិនត្រូវដែរ ពីព្រោះ ប្តីរបស់នាង បានមកនៅក្បែរ នាងប្រមាណ ជាពីរខែហើយ បន្ទាប់ពីទៅ កាណាដា មួយរយៈ នោះ ។

ចំពោះបញ្ហា សុខភាព ផ្ទាល់ខ្លួន របស់នាងវិញ ក៏ពុំមានអ្វីគួរឱ្យ កត់សម្គាល់ដែរ រឿង សំខាន់ការ ដែលនាងស្រក សាច់នេះ គឺបណ្តាលមក ពីនាងខំប្រឹង ក្នុងកិច្ចការងារ អាជីព ប្រចាំថ្ងៃ របស់នាង តែប៉ុណ្ណោះ ។ ក្នុងមួយរយៈ ពេលនេះ មាស សុខសោភា មានការ ហត់ នឿយ ច្រើនណាស់ មិនសូវមាន ពេលសម្រាកទេ ព្រោះក្រៅពី ការងារថត និង ច្រៀង នៅក្រុមហ៊ុន ដែលនាង បម្រើការ គឺនាងក៏មាន ការមមាញ្ញឹក ក្នុងការចេញ ទៅច្រៀងក្នុង ពិធី ប្រគំតន្ត្រី នៅតាមខេត្ត នានា ទៀតផង ។

ពេលនេះ មាស សុខសោភា ក៏មានបទ ចម្រៀងថ្មីៗ មួយចំនួន ដែលត្រៀមចេញ នាពេល ខាងមុខ និង សង្ឃឹមថា អាចទទួលបាន ការចាប់អារម្មណ៍ គាំទ្រពី សំណាក់អ្នក និយមស្តាប់ បទចម្រៀងរបស់ នាងមិនខាន ។

បើទោះជា មាស សុខសោភា មានសភាពចុះ ស្គមស្រកសាច់ តែនាងនៅតែ ខិតខំ ព្យាយាម ប្រឹងប្រែង ដើម្បីបម្រើ អារម្មណ៍ អ្នកនិយម ស្តាប់បទចម្រៀង របស់នាង ពិសេស ដោយមាន សំណូមពរពី បងប្អូនខ្មែររស់ នៅសហរដ្ឋ អាមេរិក នាងបាន ចាក ចេញ ពីស្រុក ខ្មែរ ទៅច្រៀង នៅអាមេរិក រយៈពេល ពីរខែ ចាប់ពី ពាក់កណ្តាល ខែសីហា រហូតដល់ ពាក់កណ្តាល ខែតុលា ឆ្នាំ ២០១២ នាងនឹងវិល ត្រឡប់មកវិញ ។

រហូតមកទល់ ពេលនេះ មាស សុខសោភា នៅតែត្រូវបាន គេចាត់ទុកថា ជាអ្នកចម្រៀង លេចធ្លោគួរ ឱ្យចាប់ អារម្មណ៍ម្នាក់ ដែលពុំទាន់ មានអ្នកជែងនាង ដាច់នៅឡើយ ក្នុងចំណោម អ្នកចម្រៀង ដែលគេ យល់ថាច្រៀង បានពីរោះ ប្រហាក់ ប្រហែល គ្នា មានដូចជា សុគន្ធ នីសា, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា … ជាដើម ៕

What Next?

Recent Articles

One Response to "មាស សុខសោភា ស្រកទម្ងន់ដោយសារអ្វី ?"

  1. ជួនកាលស្រកមកពីក្រោយរៀបការហើយ ពួកនាងមានចំណូល
    ចិត្តយ៉ាងចំណាប់នឹងចំណីចំណុកលើគ្រែក៏ថាបាន ។