សកម្មជនព្រៃឡង់ យ៉ាងហោចណាស់៧នាក់ត្រូវបានកោះហៅសាកសួរ ដោយអាជ្ញាធរខេត្ត កំពង់ធំកាលពីម្សិលមិញ ពាក់ព័ន្ធដល់ការបញ្ចេញព័ត៌មាន របស់ពួកគេជុំវិញការកាប់ឈើ ក្នុងតំបន់ព្រៃឡង់ ។
Tuesday 21 August 2012
សារព័ត៌មានសេរី
តំណាងមួយរូបដែលត្រូវបានកោះហៅ ឲ្យចូលបំភ្លឺបាននិយាយប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ពួកគេត្រូវបានចោទសួរដោយចៅហ្វាយរងខេត្ត កំពង់ធំ អ៊ិត សំអន ចៅហ្វាយស្រុក សណ្ដាន់ មេឃុំ និង ក្រុមមន្ត្រីជំនាញអំពីថា ហេតុអីបានជាផ្ដល់ព័ត៌មានថា អ្នកនៅខាងក្រោយខ្នងការកាប់ឈើនោះ ជា មន្ត្រីជំនាញ ប៉ូលិស និង ទាហាន , តើវាជារឿងពិតទេ ? , អ្នកតំណាងរូបនេះបានតបថា វាជារឿងពិត ។
គួរបញ្ជាក់ថា បន្ទាប់ពីបេសកកម្មស្រាវជ្រាវរកបទល្មើសព្រៃឈើ ដោយប្រជាសហគមន៏ព្រៃឡង់ ក្នុងស្រុកសណ្ដាន់ ខេត្ត កំពង់ធំរយៈពេល៣ថ្ងៃ កាលពីថ្ងៃ ១២-១៥ ពួកគេបានរកឃើញវត្ថុតាងជាច្រើនទាក់ទងការកាប់បំផ្លាញព្រៃឈើ ក្នុងនោះមានដូចជាគំនរឈើ ការកាប់ខ្វៀលព្រៃដោយរណាយន្ត ដើម្បីច្បាមយកដី ជាដើម ។ ហើយថា ពួកគេនឹងបញ្ជូនលទ្ធផលនៃការស្រាវជ្រាវទាំងនេះ ទៅក្រសួងកសិកម្ម និង នាយករដ្ឋមន្ត្រី ៕

ស្តាប់ទៅដូចជាយ៉ាងមេចមិនដឹងទេ តើមន្ត្រីខេត្តពួកគេកំពុងតែធ្វើអ្វីបានជាមិនដឹងថាមានការកាប់ព្រៃ ឈើ បែជាទៅសួរព័ត៌មានពីប្រជាជនទៅវិញ។ សំណូមពរឲ្យប្រជាជនទៅធ្វើជាចៅហ្វាយខេត្តម្តងទៅ បើធ្វើការយូរៗទៅមិនដឹងអីបែបនេះនោះ។
លើកក្រោយពួកសកម្មជនព្រៃឈើ ពេលសរសេរកុំដាក់ថា មន្ត្រីជំនាញ ប៉ូលិស និង ទាហាន នៅពីក្រោយខ្នងពីរឿងកាប់ឈើ ប្រយត្ន័ជាប់ចោទទៀត ឃើញគំនរឈើគរដូចភ្នំអញ្ចឹង ថា ពួកទុច្ចរិតមានអាវុធកាំភ្លើង, មានអ្នកធំជួយកាង, ឬថាមកពីឈើស្រុកខ្មែរយើងមានឈើច្រើនពេក បានជាគេកាប់លេងៗទៅ អាចក្លាយជាអ្នកមានឆាប់។ កុំនិយាយផ្តេសផ្តាស ប្រយត្ន័គេចោទពីបទបរិហាកេរ្តិ៍។ កុំខ្វល់ច្រើនពេក គេកាប់អីកាប់ទៅ ឈើវាដុះមកខ្លួនវា ។ សំខាន់កាប់នឹងគេទៅដើម្បីចិញ្ចឹមក្រពះហ្នឹងគេដែរ ដើម្បីសុខខ្លួន។
ហៅតំណាងអ្នកសហគមន៍ព្រៃឡង់ទៅសួរឬទៅដាក់សំពាធ? បើគ្មានការផ្សំគំនិតគ្នាពី
អាជ្ញាធរមូលដ្ឋាន ប៉ូលីស ទាហាន មេព្រៃទេ វាមិនអាចកើតមានបទល្មើសកាប់បំផ្លាញ
ព្រៃឈើនៅកំពង់ធំឡើយ។
បើយើងស្មានមិនខុសទេ,គឺមិនមែនហៅមកសាកសួរទេ,គឺហៅមកគំរាមដែលសហគមន៍ហ៊ានរាយការនិងផ្ដល់ដំណឺងដល់អ្នកការសែតដែលធ្វើឲ្យបែកការ
និងរំខានដល់ពួកបំផ្លាញជាតិនិងលក់ជាតិនេះ,ព្រោះបើថ្នាក់លើមិនបើកដៃឲ្យធ្វើក៍ពួកអាមីអាថោង
វាមិនហ៊ានដែរ,ដូច្នេះគ្មានអ្វីត្រូវឆ្ងល់ទេ,ពួកនេះគ្មានចេះអ្វីក្រៅតែពីការសំឡុតនិងគំរាមទេ,សូមកុំ
ភ្លេចថាពួកនេះភាគច្រើនសុត្ធតែជាអតីតខ្មែរក្រហមតាំងពីថ្នាក់លើដល់មូលដ្ថាន។
នៅស្រុកគែដ៍ទៃទៀត,រដ្ឋាភិបាលតែងតែធ្វើការយ៉ាងជិតស្និតរមួតជាមួយសហគមន៍ឫក្រសួងក្រៅ
រដ្ឋាភិបាល,និងលើកទឺកចិត្តឲ្យតម្លៃយ៉ាងខ្ពស់ដល់អ្នកដែលការពាប្រយោជជាតិធនធានធម្មជាតិ
តែផ្ទុយទៅវិញចម្លែកតែនៅស្រុកខ្មែរ,អ្នកដែលការពាប្រយោជជាតិនិងធនធានធម្មជាតិ,រដ្ឋាភិបាលខ្មែរតែងតែចាត់ទុកអ្នកនោះជាសត្រូវ,អ្នកទាំងនេះត្រូវរងនូវការគំរាមកំហែង,ចាប់ដាក់
គុក,រហូតដល់បាញ់សម្លាប់ទៀតដូចករណីលោកឈុតវុទ្ធីជាដើម,ដូច្នេះមានន័យថារដ្ឋាភិបាលជា
អ្នកចូលរួមផ្សំគំនិតបំផ្លាញជាតិនិងធនធានធម្មជាតិដែរ។