ក្រុមហ៊ុន​ពី​ប្រទេស​ចិន​​ស្នើ​​ឲ្យ TOLL , ROYAL ដក​ថយ​​ពី​គម្រោង​ស្ដារ​ផ្លូវដែក ដើម្បី​ទុក​ឱកាស​ឲ្យ​ខ្លួន

ក្រុមហ៊ុន ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​​រដ្ឋចិន កាល​ពី​ម្សិលមិញ​ បាន​ទទូច​ឲ្យ​​ក្រុម​​ហ៊ុន Toll ពី​ប្រទេស​អូស្ត្រាលី និង ក្រុម​ហ៊ុន​​ក្នុង​ស្រុក​មួយ​​ឈ្មោះ Royal Group ដែល​ទទួល​បាន​​សិទ្ធិ​​ស្ដារ​ផ្លូវ​រថ​ភ្លើង​​ពី​រដ្ឋាភិបាលកម្ពុជា​ ហើយ ​បាន​​ដក​​ខ្លួន​ចេញ​​ពាក់​កណ្ដាល​ទី​ ផ្ទេរ​កិច្ច​​ការ​មក​​ឲ្យ​​ខ្លួន​វិញ ។

Tuesday 21 August 2012
សារព័ត៌មានសេរី

ផ្លូវដែកកម្ពុជា ពេលកំពុងជួសជុល ដោយក្រុមហ៊ុន Toll និង Royal Group

ផ្លូវដែកកម្ពុជា ពេលកំពុងជួសជុល ដោយក្រុមហ៊ុន Toll និង Royal Group

ក្រុម​ហ៊ុន ​Rail Services ដែល​បាន​អះអាង​​ថា ខ្លួន​​មាន​ប្រាក់​​៨៥០លាន​ដុល្លារ ដើម្បី​​បន្ត​ផែន​​ការ​ស្ដារ​ផ្លូវ​​ដែក​​នោះ​​បាន​​រិៈគន់​​ក្រុម​ហ៊ុន ​T0ll និង Royal Group តាម​រយៈសេច​ក្ដីថ្លែងការណ៏​​របស់​ខ្លួន​ថា ក្រុម​ហ៊ុន​​ទាំង​ពីរ បាន​​ធ្វើ​​ឲ្យ​​បរាជ័យ​​មិន​​អាច​បន្ត​ដឹក​ទំនិញ​​ឡើង​វិញ​បាន​​នៅ​​ខែនេះ ការ​ខ្វះការ​វិនិយោគ​ និង បញ្ហា​លើ​កម្រៃ​សម្បទាន​ ។

ក្រុម​ហ៊ុន​ Toll និងRoyal Group បាន​ដកខ្លួន​ចេ​ញ​ពី​គម្រោង​​ជួសជុល​ផ្ឡូវ​​ដែក​​កម្ពុជា កាល​ពី​ខែ កុម្ភៈ​ឆ្នាំ ២០១២ ជា​អ្វី​ដែល​គេ​មើល​ឃើញ​ថា បណ្ដាល​មក​ពី​ភាព​​រកាំចិត្ត​ ខណៈ​ដែល​រដ្ឋាភិបាល​​ខ្មែរ​​​បាន​បង្ហាញ​​ជំហរ​រារែក ចំពោះ​ការ​ដោះស្រាយ​​សំណង​លំនៅដ្ឋាន របស់​ពលរដ្ឋ​ជាង​១០០០​គ្រួសារ​ដែល​នៅ​​​អម​​ផ្លូវ​​រថភ្លើង​ដោយ​​សន្តិវិធី ក្រៅ​តែ​ពី​ការ​ជម្លៀស​​ចេញ​​ដោយ​បង្ខំ​ ​ដែល​ជា​សកម្មភាព​រំលោភ​ច្បាប់​​នោះ ។​ប៉ុន្តែ​​យ៉ាង​ណា​​ក៏​ដោយ នៅ​​ក្នុង​សេចក្ដីថ្លែង​​ការណ៏​កាល​ពី​ម្សិលមិញ​ ក្រុម​ហ៊ុន Rail Servicesពុំ​បាន​លើក​យក​បញ្ហា​​នេះ​មក​និយាយ​​ទេ ៕

What Next?

Recent Articles

7 Responses to "ក្រុមហ៊ុន​ពី​ប្រទេស​ចិន​​ស្នើ​​ឲ្យ TOLL , ROYAL ដក​ថយ​​ពី​គម្រោង​ស្ដារ​ផ្លូវដែក ដើម្បី​ទុក​ឱកាស​ឲ្យ​ខ្លួន"

  1. 007 says:

    good moves by china, i loved it
    pls make a way for China, if Toll Royal stopped…

  2. កោះត្រល់ says:

    កុំសូវសាទរជាមួយក្រុមហ៊ុនចិនពេក ច្រើនតែក្រុមហ៊ុនទុច្ចរិត មកធ្វើប្រតិបត្តិការលាងលុយនៅស្រុកខ្មែរតែប៉ុណ្ណោះ។

  3. FUCK CHINA
    THAT IS ONLY AMERICA!!!

  4. ក្មេងវត្ត says:

    ទោះជាចង់ឫមិនចង់គឺត្រូវតែទទូល,ព្រោះយើងទទួលលុយគេច្រើនណាស់,ខ្ញុំយល់ស្របមតិលោក
    កោះត្រល់ខាងលើ។

  5. FUCK អាមេទ័ពបាញ់ទា
    THAT IS ONLY Mr Cheath!!!

  6. អាThe Man With No Nameម៉េចមកជេរអញអញ្ចឹងអាឆ្កួតនេះ!