មន្ត្រីរដ្ឋាភិបាលស្នើឲ្យលោក ប៊ុន រដ្ឋា ចេញមុខតទល់ចំពោះមុខច្បាប់ បន្ទាប់ពីលោក ប៊ុន រដ្ឋា បានអះអាងថា រដ្ឋាភិបាលប្រឌិតរឿងមូលបង្កាច់រូបលោកថាជាមេខ្លោងដឹកនាំបង្កើតតំបន់អបគមន៍នៅស្រុកឆ្លូង ខេត្តក្រចេះ។
ដោយ សេក បណ្ឌិត
2012-08-22
វិទ្យុអាស៊ីសេរី

កម្លាំងសមត្ថកិច្ចក្នុងពេលចុះធ្វើយុទ្ធនាការបង្ក្រាបពលរដ្ឋដែលមានជម្លោះដីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
Provided Photo
រដ្ឋាភិបាលស្វាគមន៍ចំពោះលោក ប៊ុន រដ្ឋា ក្នុងការចូលខ្លួនមកតតាំងរកការពិត ជុំវិញការចោទប្រកាន់ចំពោះមុខច្បាប់ និងតុលាការ។
លោក ប៊ុន រដ្ឋា ជាតំណាងប្រជាពលរដ្ឋប្រមាណជាងមួយពាន់គ្រួសារ ដែលមានវិបត្តិដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្រោយមកត្រូវរដ្ឋាភិបាលចោទថា បានបង្កើតតំបន់អបគមន៍ ហើយត្រូវបានរត់គេចខ្លួនទៅក្រៅប្រទេសនៅពេលដែលរដ្ឋាភិបាលដាក់កម្លាំងចុះបង្ក្រាបតំបន់នោះរហូតដល់សព្វថ្ងៃនេះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃអង្គារ ទី២១ សីហា ថា ករណីរបស់លោក ប៊ុន រដ្ឋា មិនមែនជាការឆ្លើយឆ្លងពាក្យសម្ដីតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ វាគឺជារឿងមានការចោទប្រកាន់តាមផ្លូវច្បាប់ ហើយត្រូវតែមានការបកស្រាយមួយជាផ្លូវការនៅចំពោះមុខតុលាការ។
លោក ផៃ ស៊ីផាន៖ «ករណីនេះជាករណីវិវាទរវាងអ្នកប្តឹង ឬជាអ្នកដាក់បន្ទុកជាមួយអ្នកត្រូវដោះបន្ទុក ឬជាជនជាប់ចោទ។ នេះជាការងារយុត្តិធម៌សុទ្ធសាធ ជាការងារបច្ចេកទេសទេ។ អ្វីដែលផ្សព្វផ្សាយតាមវិទ្យុអាស៊ីសេរីហ្នឹង អាហ្នឹងគ្រាន់តែជាព័ត៌មានដែលមិនអាចយកជាផ្លូវការបាន ដូច្នេះយើងទុកការងារនេះជូនតុលាការវិនិច្ឆ័យមើលថា តើចុងចម្លើយ និងអ្នកដោះបន្ទុកចុងក្រោយវាទៅជាយ៉ាងណា?»។
អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង មានប្រសាសន៍ដែរថា រដ្ឋាភិបាលមានភស្តុតាង មានសាក្សីគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើលោក ប៊ុន រដ្ឋា ដែលបានប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ៖ «បើគាត់មិនបង្កើតអបគមន៍ ម៉េចគាត់ទៅចាប់ប៉ូលិសហែកឯកសារចោល របស់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលមិនឲ្យគេស្រង់ស្ថិតិ គាត់ទៅចាប់យោធា។ ហៅគេមកប្រជុំ ហើយគាត់គំរាមកំហែងអាយុជីវិតអ្នកមិនមកប្រជុំស្រែកថា ចង់ស៊ីថ្លើមអត់? គាត់ទៅដាក់បារាសយកលុយគេ គំរាមកំហែងវ៉ៃគេ បង្ខាំងមនុស្សខុសច្បាប់។ គាត់មានកាំភ្លើង មានស្នា ទៅជាហ្វូង ទៅជាក្បួន ប្រឆាំងជាមួយនឹងរដ្ឋអំណាច។ យើងមានភស្តុតាង មានឯកសារត្រឹមត្រូវទុកនៅតុលាការ»។
ប៉ុន្តែលោក ប៊ុន រដ្ឋា បានហៅការចោទប្រកាន់លើរូបលោក និងអ្នកដទៃទៀត ដូចជាលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការអាដហុកនោះ គឺជារឿងរៀបចំទុកជាមុនរបស់អាជ្ញាធរមន្ត្រីរដ្ឋាភិបាលដែលខុសពីការពិតទាំងស្រុង។
លោក ចាន់ សុវ៉េត៖ «រដ្ឋាភិបាលគាត់អាចនិយាយថាអ៊ីចឹងបាន។ ទីមួយគាត់មានវិទ្យុ មានទូរទស្សន៍ គាត់អាចផ្សព្វផ្សាយលឿនជាងខ្ញុំ ប៉ុន្តែផ្ទុយមកវិញ អាវុធដែលគាត់ថា ប្រជាពលរដ្ឋកាន់នោះ គឺជាអាវុធបុរាណ គឺគាត់រៀបចំតែបីថ្ងៃប៉ុណ្ណោះ បូករួមទាំងបារាសកុងត្រូល គឺពីមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់កម្លាំងទៅនោះ គឺអត់មានអាវុធ អត់មានអីទេ ប៉ុន្តែរយៈពេល ៣ថ្ងៃដែលលោក ហ៊ុន សែន បានទៅព័ទ្ធតំបន់នោះមិនឲ្យអង្គការសង្គមស៊ីវិល មិនឲ្យអ្នកសារព័ត៌មាន មិនឲ្យអង្គការសហប្រជាជាតិចូល គឺនៅក្នុងពេលនោះហើយគាត់ខំប្រមែប្រមូលដឹកអាវុធយកទៅគរដាក់តំបន់នោះ ហើយចាប់បង្ខំប្រជាពលរដ្ឋឲ្យកាន់អាវុធទាំងអស់ហ្នឹង ដើម្បីបំភ័ន្តភ្នែកសាធារណជនថា ពិតជាមានអាវុធមែន។ ប៉ុន្តែផ្ទុយមកវិញ បើលោក ហ៊ុន សែន កុំបិទឃុំកំពង់ដំរី បីថ្ងៃក្រោយពីគាត់បាញ់ប្រហារប្រជាពលរដ្ឋនោះ គឺគាត់អាចចោទប្រកាន់ខ្ញុំបានមួយរយភាគរយ»។
លោក ប៊ុន រដ្ឋា អះអាងទៀតថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការងារសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ និងលោក ចាន់ សុវ៉េត នោះឡើយ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ស្រី មូរ សុខហួរ មានប្រសាសន៍ដែរថា មកដល់ពេលនេះហើយរដ្ឋាភិបាលគួរតែបង្ហាញភស្តុតាងពិតប្រាកដដើម្បីកុំឲ្យមានការចោទប្រកាន់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៖ «តើការស៊ើបអង្កេតនោះដល់ណាហើយ? ហើយត្រូវតែយកមកបង្ហាញនូវភស្តុតាងទាំងអស់ ហើយភស្តុតាងដែលយើងដឹងនោះ ស្ទើរតែអត់មានទេ គឺអត់មានតែម្តង»។
អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង មានប្រសាសន៍ថា រឿងនេះជាបច្ចេកទេសរបស់តុលាការ ដូច្នេះភាគីពាក់ព័ន្ធបើយល់ថាខ្លួនស្អាតស្អំនោះ គួរតែចូលខ្លួនមកតុលាការជាការស្រេច៖ «ម៉េចមិនចូលមក គេបង្ហាញភស្តុតាង ម៉េចចាំបាច់រត់ ហើយស្រែកពីចម្ងាយមកធ្វើអី? ចូលមកក្នុងមក ហើយតតាំងគ្នាតាមផ្លូវច្បាប់។ គេមានធ្វើអីយើងឲ្យតែយើងគោរពច្បាប់ គេធ្វើតែអ្នកមិនគោរពច្បាប់តើ!»។
លោក ប៊ុន រដ្ឋា មានប្រសាសន៍ពីក្រៅប្រទេសថា លោកមិនខ្លាចមកតតាំងចំពោះមុខតុលាការនោះទេ ប៉ុន្តែអ្វីដែលលោកបារម្ភនោះ គឺបញ្ហាតុលាការមិនទាន់មានភាពឯករាជ្យ៖ «ខ្ញុំចង់ណាស់ ខ្ញុំមិនចង់រស់នៅរបៀបគេចខ្លួនដូចសព្វថ្ងៃទេ ខ្ញុំចង់មានសេរីភាព ហើយខ្ញុំចង់ជួយប្រជាពលរដ្ឋដែលមិនទាន់រស់នៅស្របច្បាប់ មិនទាន់មានដីធ្លីឲ្យបានច្រើនទៅមុខទៀត មិនគួរណាខ្ញុំឆាប់បញ្ចប់ភារកិច្ចរបស់ខ្ញុំសោះ។ ហេតុផលដែលខ្ញុំមិនអាចទៅបកស្រាយនៅតុលាការបាន ដោយសារតុលាការនៅក្នុងប្រទេសកម្ពុជា វាអត់ឯករាជ្យ។ នៅថ្ងៃទី២៦ លោក ហ៊ុន សែន គាត់បាននិយាយច្បាស់ថា លោកអាចបង្វែរពីដីកាចាប់ខ្លួនទៅជាសាក្សីបាន លោកហ៊ានធានាជនណាដែលធ្វើខុសនៅឃុំកំពង់ដំរីហ្នឹង ឲ្យចេញមករួមដៃជាមួយលោក ដើម្បីទម្លាក់កំហុសទៅលើអ្នកដទៃ គាត់ឲ្យគេរួចខ្លួន។ អ៊ីចឹងបានន័យថា តុលាការនៅក្នុងស្រុកខ្មែរហ្នឹង ស្ថិតនៅក្រោមគាត់បញ្ជាទាំងអស់ ដូច្នេះបើខ្ញុំទៅបំភ្លឺនៅតុលាការ តើផលវិជ្ជមាន ឬអវិជ្ជមាន?»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រឲ្យមានការរកខុសត្រូវដោយសន្តិវិធី និងតាមផ្លូវច្បាប់ដើម្បីបញ្ចប់បញ្ហា ប៉ុន្តែលោកក៏បារម្ភចំពោះឯករាជភាពរបស់តុលាការដែរ ដែលអាចធ្វើឲ្យជនជាប់ចោទរងគ្រោះដោយអយុត្តិធម៌។
លោក អំ សំអាត៖ «ប៉ុន្តែបើយើងក្រឡេកមើលទៅតុលាការ យើងតែងតែឮហើយ ទាំងមតិជាតិ អង្គការអន្តរជាតិ ជាពិសេសអ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មកទស្សនកិច្ច ហើយទៅវិញតែងតែសុំឲ្យរដ្ឋាភិបាលកម្ពុជា កែទម្រង់ប្រព័ន្ធតុលាការ ធ្វើយ៉ាងណាធ្វើឲ្យមានភាពឯករាជ»។
ទោះយ៉ាងណាលោកយល់ថា ការបកស្រាយរបស់លោក ប៊ុន រដ្ឋា អាចជាការសម្រាលបន្ទុកមួយដល់លោក ម៉ម សូណង់ដូ និងលោក ចាន់ សុវ៉េត បើសិនជាតុលាការធ្វើការប្រកបដោយវិជ្ជាជីវៈ និងពុំមានសម្ពាធពីភាគីណាមួយនោះ។
រឿងរ៉ាវនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នោះ តុលាការខេត្តក្រចេះ បានចាប់ឃុំខ្លួនជនជាប់ចោទ ៣នាក់ និងបានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា មនុស្ស ៤នាក់ ដែលមានដីកាចាប់ខ្លួននោះ បានសារភាពអស់ហើយ គឺនៅសល់តែឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះដែលជាមេខ្លោង។
ការចោទប្រកាន់ថា មានការបង្កើតតំបន់អបគមន៍របស់រដ្ឋាភិបាលធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយថា លោក ម៉ម សូណង់ដូ ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា និងចលនាចង់បំបែករដ្ឋនៅភូមិប្រម៉ា។
ករណីដដែលនេះក៏បានបន្លាយទាញយកមន្ត្រីអង្គការសង្គមស៊ីវិលឲ្យជាប់ពាក់ព័ន្ធផងដែរ ដោយតុលាការក្រុងភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការអាដហុក (Adhoc) ឲ្យចូលបំភ្លឺក្រោមបទចោទថា ផ្ដល់ជំនួយដល់ចារីជាអាទិ៍ ឬផ្ដល់ជំនួយដល់ជនជាប់ចោទគេចខ្លួន។ ការចោទប្រកាន់នេះត្រូវបានលោក ចាន់ សុរ៉េត ប្រកែក ហើយអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជារឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បើករណីដើមចោទនិងចុងចោទ ជារឿងនយោបាយ ទោះជាចុងចោទបដិសេធ ក៏នៅមិននៅមិនអាចយកឈ្នះខាង
ដើមចោទបានឡើយ ប្រសិនបើដើមចោទទិញផ្តាច់ក្រសួងយុត្តិធម៌ទាំងស្រុង។ ទោះយ៉ាងណាក៏ដោយ សង្ឃឹមថា
លោកប៊ុន រដ្ឋាមិនមែនមានវាសនាដូចលោក ម៉ម សូណង់ដូ ក្រោយពេលចូលខ្លួនតទល់ចំពោះមុខច្បាប់។
អាផៃ ស៊ីផោមអើយ! បើហ្អែងចង់ហៅគេយកមកដាក់គុក ប្រាប់គ្នាត្រង់ៗម្ដងទៅ អ្នកណាមួយមិនដឹងថា អាតុលាការស្រុកខ្មែរ ជាតុលាការចោរម្សៀត ដែលបានតែងតាំដោយ អាយ៉ងទ្រពងអាយួន។
អាសូរអ្នកស្នេហាប្រជាជាន និងការពារប្រជាជនឲ្យមានសិទ្ធិរស់រាន្តត្រូវបានគេចាប់ទៅញាត់គុកម្តងមួយៗ។ ចប់ហើយៗៗៗៗ
ឳពួកអាល្បិចទាំងអស់អើយ បើគ្រាន់តែលោក ម៉ម សូណង់ដូ អត់មានកំហុសអីផង នៅចាប់ទៅទាំង អយុត្តិធម៌ ចុះទំរាំ ប៊ុន រដ្ឋា ចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ សួរថាតើអាចអោយគេត តាំងជាមួយតុលាការអាយ៉ងយ៉ាងម៉េចទៅ បើបក្សពួកអាភ្នែកមួយវានៅតែចាំទះពីក្រោយពួកតុលា ការអាយ៉ងអស់នឹងនោះ អោយអ្នកណាគេជឿ ហើយបើគេមិនជឿចោទគេសុទ្ឋពួកអគតិ អញ្ចឹងមាន តែអោយពួកអ្នកមានគតិ គាត់សំរេចទៅ ជាអាទិ៏ដូចជា លោក ប៊ន សំណាង និង សុខ សំអឿន ជាដើម អត់ដឹងអីសោះត្រូវតុលាចោទថា សំលាប់លោក ជា វិជ្ជា រហូតជាប់គក់រាប់ឆ្នាំ ទីបំផុតនិយាយថាមិនមែនទៅវិញ ចុះការជាប់គក់រាប់ឆ្នាំរបស់ពួកគាត់នេះអ្នកណាទទួលខុសត្រូវ តើក្រុមគ្រូសារគាត់មានបញ្ហា រស់នៅប៉ុន្មានឆ្នាំដែលបាត់បង់ប្រាក់ចំណូល អ្នកណាទទួលខុសត្រូវ?? ចំណែកអ្នកប្រព្រឹត្តនៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ។ តើអោយគេជឿ តុលាការ អាយ៉ងរដ្ឋាភិបាលនឹងទៀតបានដែរទេ ពិតជាល្បិចថោកមែន ក្រុមពួកអា លក់ជាតិ។
Everybody in the Wold had known that Cambodia is the lawless and dictator country.
There is no fair law for you.Mr. RAtha, but the jail has already opened the door waiting for you.
If you clever, you must stay away from the lawless dictator government for your safety.
So Mr. Bun Ratha must stay a way from government of Cambodia as much as you can.
Good luck for your effort and successful in your life for ever!
ចង់បន្ថែមបន្តិចទៀត ការដែលប្រជាជនតវ៉ា រឿងដីដែលគាត់បាត់បង បែរជាបង្វែរទៅជាបង្កើត អប្បគមន៏ទៅវិញ សួរថា អ្នកណាដែលធ្វើសម្បទាន99ឆ្នាំ រាប់ម៉ឺន ហាត់តា ដល់ចំដីដែលប្រជាពលរដ្ឋ តាំងនិយាយគេចង់ធ្វើអប្បគមន៏ ខ្ញុំមិនជឿដីរាប់ម៉ឺនហាតាមិនបានប៉ះពាល អីបន្តិចទៅលើពលរដ្ឋនោះ ?? បង្កើតបញ្ហាខ្លួនឯង បែរជាចោទប្រជាពលរដ្ឋថាបង្កើតអប្បគមន៏ សួរថាយ៉ាងណាទៅដែលហៅថាបង្កើតអប្បគមន៏នោះ?? បើសម័យរដ្ឋកម្ពុជា មែនខ្មែរក្រហមផង មាន សីហនុ ផង មាន សឺន សានផង មានក្រុម ហ៊ុន សែនផង ហើយម្នាក់ៗសុទ្ឋតែមានកាំភ្លើង មានទ័ព មានទាំងសេដ្ឋកិច្ច ទំនុកបំរ៉ុងផង ទើបអាចនិយាយបាន ចុះនេះគ្រាន់តែប្រជាពលរដ្ឋគ្នាបាត់ បង់ដី ដោយគ្មានមធ្យោបាយចេះតែតវ៉ានិងដៃ និង កាំបិត ទោះបីដឹងថាមិនឈ្នះក៏ដោយ ក៏ចោទថាអប្បគមន៏រឺ?? តើធ្លាបបានចេញប័ណ្ណកម្មសិទ្ឋិអោយគាត់ស្រប់ច្បាប់ពេលណា?? សំលាប់ក្មេងស្រីម្នាក់ដោយខ្លួនឯងក៏ចោទទៅអ្នកផ្សេងទៅវិញ គិតទៅពូកែមែនពួកអាក្បត់ជាតិអស់ហ្នឹង។
visal និយាយបានល្អ ។ ពពួកអាក្បត់ជាតិទាំងអស់នឹង ងាប់ទៅច្បាស់ជាអត់ដីកប់ ។ នៅដំនាក់កាលដែលខ្មែរគ្រប់រូបទ្រាំលែងបាន ពេលនោះ សូមពលរដ្ឋខ្មែរទាំងអស់ក្រោកឈរតតាំនឹង រដ្ឋាភិបាលក្បត់ជាតិ ជាពិសេស ហ៊ុន សែន ។ បើមានមែនខ្ញុំសូមចូលរួមជាមួយដែរ។
ស្វាគមន៏វិលចូលស្រុកទេសណា! មកចេញមុខដោះស្រាយមក កុំកំសាក! ហែងបានតែស្រែកនៅក្រៅ
ជឹងហើយ! អាចម៏អី! តុលាការនឹងធ្វើតាមច្បាប់! ដើម្បីបង្ហាញពីភាពស្មោះសររបស់ហែង! Wellcome
Come on Baby!
លោក វិសាល ខាងលើនិយាយបានល្អណាស់ ខ្ញុំចូលរួមចំណែក លោកប៉ុនរដ្ឋាមិនត្រូវវិលចូលក្នុង
ស្រុកវិញទេ មកតទល់អីជាមួយពួកគុម្មុយនិស្តផ្ដាច់ការ តួលេខគឺ១០០%ត្រូវតែចាញ
វានិងត្រូវវាចាប់ដាក់គុក តុលាការនៅស្រុកខ្មែរយ៉ាងមេច សូម្បីតែក្មេងបៀមដៃក៍វាដឺងដែរ ដូច្នេះប៊ុន
រដ្ឋាកុំចាញបោកពួកវាឲ្យសោះ កុំតាំងខ្លួនជាអ្នកខ្លាហានដូចលោកម៉មសូណង់ដូ ឃើញទេ!វាចាប់ដាក់គុកទទេៗគ្មានផស្តុតាងបន្តុចផង ពាក្យថាតទល់គ្នាមុខច្បាប់ លុះត្រាតែគ្មានអ្នកណាម្នាក់អង្គុយលើច្បាប់ តុលាការឯករាជ១០០% និងមិនស៊ីសំណូក បានអាចនិងតទល់គ្នារកឈ្នះចាញ់បាន ចុះបើតុលាការស្រុកខ្មែរ ម្នាក់ៗគ្រាន់តែឮតែឈ្មោះហ៊ុនសែនញ័រទៅហើយហ្នឺង ទៅកាត់ក្ដីឲ្យយុត្តិធម៌យ៉ាងមេច ?
វិលមកដេកគុកបាន២នាក់ហែងក៏អីអារលាយ JML
អាសត្វលាអែងរងារមែនទេក្នុងគុក?
អាថ្មអង្គរ អាមនុស្សព្រៃ! ហែងអត់ដឹងស្អីមែន? អាញ់មានហៅវាមកដេកគុកទេ! អាឡប់! ហែងអត់ចេះមើលអក្សរខ្មែរទេ???
I think the Justice court in Cambodia should be reform and all member of justice should not be a member of any political party.
លោកជាជាអ្នកមានចំណេះដឹងហេតុអ្វីបានជាដេលគា្នដូចនេះ?មិនសមជាខែ្មរអង្គរទេ
Additional comment to NEC should be reformed as well and the member of NEC should not be a member of any political party.
ហៅគេមកប្រឈមមុខច្បាប់នៅស្រុកខ្មែរ ?? និយាយដូចជាអាចម៍អញ្ចឹង ហ៊ានតែចូលមើលបើមិន
ចាប់គ្នាដាក់គុកបាត់ហើយ អាណាមិនដឹងថាតុលាការសុ្រកខ្មែរនឹងជាអាយ៉ងរបស់រដ្ឋាភិបាលនោះ
នេះជាសាច់រឿងក្នុងឈុតឆាកនៃរឿងនយោបាយ វាផ្តល់គុណវិបត្តិខ្លះ
វាផ្តល់គុណសម្បតិ្តក្នុងនោះផងដែរ ។បើឃើញខ្លាសំងុំស្ងៀម រឺ ខ្លាដេកលក់
កុំច្រៀង ស្រែករំខាន កុំចង់អង្អែលពុកមាត់ខ្លា អង្អែលយូរបន្លំដកពុកមាត់ខ្លា
ខ្លាសមងំព្យាយាមសន្សំទុកជានិច្ច ។ បើយល់ចំណុចខ្សោយខ្លាបាននិយាយតែតាម
ច្បាប់កំណត់ ហើយកុំភ្លេចមានសាច់ឧស្សាហបោះជូនខ្លាបានឆ្អែតវាមិនរករឿងទៀតទេ ?
srey khmer សុំញុលមួយ
អា អាចម៏ខ្ញុំជាខ្មែរ ! ចុះហែងដឹងស្អីខ្លះហា? បើគ្រាន់បើកុំនៅស្រែកខាងក្រៅ! អោយវាលូនចូលមកតាមសម្រួលទៅក៏បានដែរ! គ្មាននរណចាប់ដាក់គុកទេ បើយើងមិនធ្ចើខុសនោះ!
តុលាការអាចរកយុត្តិធម៌ជូនគាត់់បានបើមានគេនៅក្រោយជួយគាត់! ហែងចាំទស្សនាទៅ អាខ្ញុំជាខ្មែរ
មួយរយៈពេលចុងក្រោយនេះ មន្ដ្រីសង្គមស៊ីវិល និងក្រុមអ្នកនយោបាយប្រឆាំងមួយ ចំនួន នៅតែលើកយកបញ្ហាវិបត្ដិដីធ្លីមកធ្វើការវាយប្រហារ លើរាជរដ្ឋាភិបាល កម្ពុជា យ៉ាង គឃ្លើន ដោយមិនព្រមទទួលស្គាល់នូវអ្វីដែលជាដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលឡើយ ។
ក្រុមមន្ដ្រីសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំង បន្ដយក បញ្ហាដីធ្លីនៅសហគមន៍បុរីកីឡា និងដីធ្លីតំបន់បឹងកក់ មកធ្វើជាឧទាហរណ៍នៃអំពើរំលោភ សិទ្ធិមនុស្ស ហើយថា ជម្លោះដីធ្លីកំពុង បង្ក ឱ្យ មានបញ្ហាជម្លៀសប្រជាពលរដ្ឋ ចេញពីផ្ទះ សម្បែង ដូចអ្វីដែលកើតមាននៅក្នុងរបបខ្មែរក្រហម ។
ជាការពិតការវាយប្រហាររបស់ក្រុមមន្ដ្រី សិទ្ធិមនុស្ស និងអ្នក នយោបាយ នៃគណបក្សប្រឆាំង គឺពួកគេមិនបានពិនិត្យមើលឱ្យច្បាស់លាស់ អំពី គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ នៅ តាមបណ្ដាខេត្ដ-ក្រុងនានា ទូទាំងប្រទេសនោះទេ ។
ហើយ ការដែលក្រុមមន្ដ្រីសិទ្ធិមនុស្ស និង អ្នកនយោបាយប្រឆាំងវាយប្រហារមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គ្រាន់តែធ្វើ ឡើងដើម្បី ទាក់ទាញការគាំទ្រនិងផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ។
គោលនយោបាយចាស់ សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល ដែល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីឥឡូវនេះកំពុង បោះ ជំហានទៅ មុខយ៉ាងរលូន ហើយការវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ កំពុងប្រព្រឹត្ដទៅ យ៉ាងមមាញឹក ។ ក្រុមនិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ រួមជាមួយមន្ដ្រីជំនាញសុរិយោដី និង មន្ដ្រីអាជ្ញាធរតាមបណ្ដាខេត្ដនានា កំពុងសស្រាក់សស្រាំ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ ព្រោះដីធ្លីគឺជាបញ្ហា អាយុជីវិតរបស់ប្រជាពលរដ្ឋ ។ សកម្មភាពរបស់ក្រុម និស្សិតស្ម័គ្រចិត្ដជាមួយមន្ដ្រីសុរិយោដី និងមន្ដ្រីអាជ្ញាធរ ក្នុងការវាស់វែងដីធ្លីធ្វើប័ណ្ណកម្ម សិទ្ធិជូនប្រជាពលរដ្ឋ កំពុងធ្វើឱ្យប្រជាពលរដ្ឋ មានសេចក្ដីរីករាយយ៉ាងខ្លាំង ព្រោះនៅទី បំផុត ពួកគាត់មានកម្មសិទ្ធិដីធ្លី ដែលពុំមាននរណា អាចរំលោភបំពានបាន ក្នុងពេលដែលក្រុមម ន្ដ្រីសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំង ពួកគេបានត្រឹមតែរិះគន់ ហើយពុំបានជួយអ្វីទាំងអស់ ដល់ប្រជាពលរដ្ឋ ។
ក្រុមអ្នកសង្កេតការណ៍មួយចំនួន បានលើកឡើងដោយមោទនភាពថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងគិតគូរដោះស្រាយវិបត្ដិដីធ្លី ប្រកបដោយ ប្រសិទ្ធភាព ធ្វើឱ្យ ប្រជាពលរដ្ឋមានការអបអរយ៉ាងខ្លាំង ដោយ រាជរដ្ឋាភិបាល បាន ចេញបទបញ្ជាឱ្យអាជ្ញាធរខេត្ដ-ក្រុងនានា រួមជាមួយ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ យកចិត្ដទុក ដាក់ ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានដកហូតដី សម្បទានពីក្រុមហ៊ុនជាច្រើន ដោយសារតែក្រុមហ៊ុនទាំងនោះ មិនអនុវត្ដន៍ឱ្យបានត្រឹម ត្រូវតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបា ។
ការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន ដែលមិនអនុវត្ដន៍ តាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ហើយមិនអនុវត្ដន៍តាមរូបមន្ដស្បែកខ្លា ត្រូវបានប្រជា ពលរដ្ឋទទួលស្គាល់ថា ជាការសម្រេចត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ។ មិនតែប៉ុណ្ណោះជាការព្រមាន ឱ្យក្រុមហ៊ុននានា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ត្រូវតែអនុវត្ដន៍តាម កិច្ចសន្យា នៃអាជ្ញាប័ណ្ណ ដែលខ្លួនទទួលបាន ។
នៅក្នុងយុទ្ធសាស្ដ្រវាយប្រហារ លើរាជរដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ ក្រុម មន្ដ្រីសង្គមស៊ីវិលនិងអ្នកនយោបាយប្រឆាំងមួយចំនួន បានចាត់ទុកបញ្ហា ជម្លោះដីធ្លីថាជាវិបត្ដិ ខ្មៅងងឹត ហើយថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពុំមានឆន្ទៈ ក្នុងការដោះស្រាយ ។ ក៏ប៉ុន្ដែការវាយប្រហារ ទាំងនោះមិនត្រូវបានប្រជាពលរដ្ឋជឿជាក់ទេ ព្រោះការពិត រាជរដ្ឋាភិបាល កំពុងអនុវត្ដន៍គោលនយោបាយចាស់ សកម្មភាពថ្មី វាស់វែងដី ធ្លីធ្វើប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ។ ការដែលមាននិស្សិតស្ម័គ្រចិត្ដ រាប់ពាន់នាក់ និងមន្ដ្រីសុរិយោដីរួមជាមួយមន្ដ្រីអាជ្ញាធរ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋតាមបណ្ដាខេត្ដជាច្រើន គឺជាភស្ដុតាងនៃដំណោះស្រាយវិបត្ដិដីធ្លី ដែលរាជ រដ្ឋាភិបាល កំពុងអនុវត្ដន៍ ។ ដូច្នេះការវាយប្រហាររបស់មន្ដ្រីសង្គមស៊ីវិល និងក្រុមអ្នក នយោបាយ ប្រឆាំងមួយក្ដាប់តូច មកលើរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺជារឿងឥត ប្រយោជន៍ ព្រោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានដឹងយ៉ាងច្បាស់ អំពីគោលនយោ បាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី ។
សរុបសេចក្ដីមក ការដែលមន្ដ្រីសង្គមស៊ីវិល ក៏ដូចជាក្រុមអ្នកនយោបាយប្រឆាំង ទាំង ក្នុងនិងក្រៅប្រទេស បើកការវាយប្រហារលើរាជរដ្ឋាភិបាល ពាក់ព័ន្ធ បញ្ហាជម្លោះដីធ្លី គ្រាន់ តែជាល្បិចកលដើម្បីកាត់បន្ថយការគាំទ្រទៅលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប៉ុណ្ណោះ ។ ប៉ុន្ដែល្បិចកលទាំងនេះ គ្មានប្រយោជន៍អ្វីទាំង អស់ ព្រោះរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ដោះស្រាយបញ្ហាដីធ្លី ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាម បណ្ដាខេត្ដនានាទូទាំងប្រទេស ។ ការវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ គឺជាដំណោះស្រាយមួយដ៏ប្រសើរបំផុត ដើម្បីឱ្យប្រជាពលរដ្ឋមានដីធ្លីសម្រាប់ ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ។ ចំណែកករណីប្រជាពលរដ្ឋផ្លាស់ប្ដូរទីកន្លែងរស់នៅពីខេត្ដមួយ ទៅខេត្ដមួយ ឬពីតំបន់មួយទៅតំបន់មួយមិនមែនសុទ្ធតែកើតឡើង ដោយសារបញ្ហាដីធ្លី នោះទេ ប៉ុន្ដែជាការផ្លាស់ប្ដូរដើម្បីជីវភាពរស់នៅ ដើម្បីកសាងជីវភាពថ្មី និងដើម្បីស្វែងរក ការងារដែលមានប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពតែប៉ុណ្ណោះ ៕
ភ័យហើយៗៗៗៗ
ពួកអាផ្ងាមុខភ័យហើយ
ទេវតាជិតប្ររាមុខពួកហែងហើយ
អាសត្វលា នឹងពួកអាសត្វឆ្កៃ
ពួកអាសំគីស! ហ៊ានធ្វើត្រូវហ៊ានទទួល! កម្មមកហើយ!!
អើរ!អាមនុស្សព្រៃThe Man With No Name អាអត់ឈ្មោះហែងចេះនិយាយត្រូវហា! អាប៊ុនរដ្ឋាវាមិចហ៊ានទទួល! បើវាកំសាកសឹងអី! អាញ់គិតថាហែងមានខួរក្បាលតិតដែរចុះ!
តែប្រហែរជាហែងលេបថ្នាំខុសមើលទៅ! សូមអរគុណហែងដែលបានថាអោយអាកំសាកប៊ុនរដ្ឋា
ហើយនៅមានអាមូយនៅបារាំងនិងនៅក្រៅមួយចំណួនទៀត!
ចេញមកអោយជាចំណីក្រពើ គេមិនភ្លើរហូតដល់ថ្នាក់នោះទេ។
មនុស្សដែលកំសាកនិងយង់ឃ្នងបំផុតគឺហ៊ុន សែន ។ បើហ៊ុន សែន
ជាអ្នកក្លាហាននិងជាមនុស្សល្អ ហ៊ុន សែនមិនបាច់ត្រូវការអាមាត្យ
យាមដូចស្រមោចអញ្ចឹងទេ! ហ្នឹងឬដែលគេហៅថា ‹‹តេជោ››?
១-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
វាថាឆ្ងាញ់ណាស់–អាចម៍ផស់សម្តាចម៍ ។
២-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
៣-ខ្មែរអើយត្រូវដឹង–អាឆ្កែមួយហ្នឹង–ជាឆ្កែចង្រៃ–វាកាន់ជើងយួន–ដែលលួចទឹកដី–
គួរខ្មែរប្រុសស្រី–សំពងក្បាលវា ។
៤-អាជាតិឆ្កែឆ្កួត–ពូកែខាងអួត–ប្រព្រឹត្តពាលា–វាជាឆ្កែយួន–ក្បត់កម្ពុជា
ខ្មែរកុំទុកវា–អាឆ្កែក្បត់ជាតិ!
ការធ្វើសម្បានដីឲ្យក្រុមហ៊ុន ជាការជំនួសឲ្យការកាប់ព្រៃឈើដោយស្របច្បាប់ នេះជាយុត្តិសាស្រ្តព្រួញមួយបាញ់បានសត្វពីរ របស់ក្រុមបក្ខពួកអ្នកមានអំណាចកប់ពពក បំផ្លាញ់ជាតិ បំរើរឲ្យ ក្រុមគ្រួមគ្រួសារ បក្ខពួក និយម។
នៅក្នុងសន្និសីទកាសែតរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២កន្លងទៅនេះ ប៉ុល ហំម តំណាងស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រៀមរឿបចំបង្កើតថ្មីដោយគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា បានលើកឡើងពីការព្រមានធ្វើពហិការបស់គណបក្សប្រឆាំងរួបរួមថ្មីនេះ ដោយថានិងមិនចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៥ នាឆ្នាំ២០១៣ ទេ ក្នុងករណីដែលសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនមានលទ្ធភាពវិលចូលមាតុប្រទេស សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតបាននោះ ហើយពេលនោះ លទ្ធផលនៃការបោះឆ្នោត នឹងគ្មានការទួលស្គាល់ពីសហគមន៍អន្តរជាតិ។
ជាមួយនោះដែរ គណបក្សប្រឆាំងរួបរួមថ្មី ដែលទើបតែទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ក៏ទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដោយជ្រើសរើសបុគ្គលដែលគណបក្សនយោបាយ អាចជឿទុកចិត្តបាន ឬក៏សមាជិកគណបក្សនយោបាយ ដែលមានអាសនៈនៅរដ្ឋសភា។ ការធ្វើបែបនេះ ដើម្បីអ្វីដែលគណបក្សប្រឆាំងលើកឡើងថា ដើម្បីឲ្យការបោះឆ្នោត ធ្វើឡើងដោយសេរី យុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា។
ចំពោះការលើកឡើងបែបនេះ សំរាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាវិញ ពុំបានសម្តែងនូវការភ្ញាក់ផ្អើល ចំពោះការព្រមានពីសំណាក់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលទាំងមិនទាន់បង្កើតចេញជារូបរាងបានផងនោះ បែរជាព្រមានធ្វើពហិការមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅឆ្នាំ២០១៣ ដោយលើកឡើងថា .បើគណបក្សប្រឆាំងថ្មី មិនចូលរួមការបោះឆ្នោតមែននោះ វាក៏ នឹងមិនប៉ះពាល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើយ។
ឯកឧត្តម ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហស័ នៃទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២កន្លងទៅ បានមានប្រសាសន៍បញ្ជាក់ថា ការប្រកាសដកថយ មិនចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នាឆ្នាំ២០១៣ ដោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងរួបរួមថ្មីនោះ វាមិនមែនជារឿងចំលែកទេ ហើយការមិនចូលរួមបោះឆ្នោតរបស់គណបក្សនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការលិទ្ធប្រជាធិបតេយ្យ នៅកម្ពុជាឡើយ ។ ហើយកត្តានេះ ក៏ពុំចោទជាឧបសគ្គដែរ ពីព្រោះ មានគណបក្សនយោបាយជាច្រើនទៀត ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ។
ឯកឧត្តមទិតសុធា បានបន្ថែមថា “ចំពោះបុគ្គលសមរង្ស៊ីខ្លួនឯង បានដឹងច្បាស់ណាស់ ថាសិទ្ធិនយោបាយរបស់គាត់ត្រូវបានចប់ ហើយការជាប់ទោសក្នុងបទល្មើសព្រហ្មទណ្ឌ គឺច្បាប់មិនអនុញ្ញាតឲ្យមានសិទ្ធិឈ្មោះចូលរួមបោះឆ្នោត និងមិនអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតឲ្យឆ្នោតបានដែរ”។
ឯកឧត្តមទិត សុធា បានបញ្ជាក់ទៀតថា “រឿងកំហុសបុគ្គលសមរង្ស៊ីម្នាក់ មិនអាចយកមកបំផ្លាញលិទ្ធប្រជាធិបតេយ្យនៅកម្ពុជាដ៏រឹងមាំបាននោះទេ ពីព្រោះនេះជាសិទ្ធិផ្ទាល់ខ្លួនរបស់សមរង្ស៊ី ដែលមិនមាននិតិសម្បទារ គ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត មិនមែនបានន័យថា ខ្លួនជាទណ្ឌិត មិនបានបោះឆ្នោតបែរជាស្រែកថា ដំណើរការអនុវត្តលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបំផ្លាញឡើយ” ។
ឯកឧត្តមទិតសុធា បានមានប្រសាសន៍បញ្ជាក់ទៀតថា “ផ្ទុយទៅវិញគណបក្សថ្មីរបស់ក្រុមប្រឆាំងធ្វើពហិការដូចថាដូច្នេះមែននោះ គឺវាបានបរាជ័យមុនពេលចាប់កំណើត រួចស្រេចទៅហើយ ។ ព្រោះថា បើសិនគ្មានគណបក្សនយោបាយមួយចូលរួម មិនមែនមានន័យថា គ្មានការបោះឆ្នោតនោះទេ គឺការបោះឆ្នោតនៅតែដំណើការទៅជាធម្មតា”។
ទាក់ទងការដែលបក្សប្រឆាំង ស្នើឲ្យមានការរុះរើសសមាសភាពដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមុនការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដែលចាប់ពីពេលនេះទៅ នៅមានរយៈពេល ៩ខែទៀតនោះ ត្រូវបានឯកឧត្តម ទិត សុធា បានបញ្ចេញប្រតិកម្ម ច្រានចោលថា ការទាមទាររបស់គណបក្សប្រឆាំងឲ្យមានការុះរើសមាសភាពដឹកនាំ គ.ជ.ប. នោះជាបទចំរៀងដដែលៗ ដែលខ្លួនឯងភ្លេចថា សមាជិករបស់គណបក្សប្រឆាំង មានវត្តមាននៅក្នុងក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប. ដែរ មិនមែនមានតែសមាជិកគណបក្សកាន់អំណាចឯណា ?។
ឯកឧត្តម ទិត សុធា បានចាត់ទុកការទាមទារដដែលៗ របស់គណបក្សប្រឆាំង ក្នុងរឿងផ្លាស់ប្តូរសមាសភាព គ.ជ.ប. ថាគឺជាបទចំរៀងដដែល របស់ក្រុមដែលចាញ់តែប៉ុណ្ណោះ។
ឪអាcheath, មើលតែរបៀបបញ្ចេញមតិវាទៅ ដឹងហើយថាអានេះវាលេងក្បួនថោកទាប, គ្នីគ្នាវាក៍ចឹងដែរលេងនយោបាយថោកទាប! ពួកអាថោកទាប!
អាខ្វាក់ហ៊ុនសែនវាធ្វើបែបនេះមិនខុសពីជំុនាន់អាពតនោះទេ
កាលពីជុំនាន់អាពតវាហៅនិស្សិតបញ្ញាវ័នអោយចូលស្រុកថា
ដើម3កសាងប្រទេសតែតាមពិតយកមកដាក់គុគនឹងសំលាប់ចោល
ដូចនេះបើលោក ប៊ុនរដ្អា ត្រលប់មកស្រុកខ្មែរវិញនឹងនិងត្រូវ
អាខ្វាក់ចាប់ដាក់គុគ
កុំមកវិញអោយសោះ រដ្ថា-នឹងសមរង្សី-គិតពីជីវិត្តខ្លួនប្រសើរជាងសីជោជាមួយជនផ្តាច់កា
រស់ទីណាបានសុខនៅទីនោះទៅវាគ្មានអ្វីអស្ចារជាងជីវិត្តខ្លួនអែងទេអ្វីដែលថ្លាប់មានកន្លង
មកល្មមឆ្អែតហើយៗបំភ្លិចចោលទុកពេលវេលាជួបជុំគ្រួសារប្រពន្វកូនឌ៏ពុកម្តាយប្រសើរជាង
នេះក្រាន់តែជាយោបលរបស់អ្នកឡើងតោ្នតដ៍កំសត់កំសាកមួយរូបប៉ុណ្នោះ.បើអាចឆ្វើបានល្អណាស់។(ជីវិត្តគីសម្ខាន់ជាងអ្វីក្នុងលោកទាំងអស់)។
យោងតាមខ្លឹមសារ នៃបទវិចារណកថា ក្នុងកម្មវិធីពន្លឺភ្លើងទៀន របស់គណបក្ស សម រង្ស៊ី ដែលបានផ្សាយតាមវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ប្រជាពល រដ្ឋ ស្តាប់ទៅ គឺហាក់ដូចជាប្រទេសកម្ពុជា កំពុងថិតនៅមាត់ជ្រោះមរណៈ ដូចសម័យរបបប្រល័យ ពូជសាសន៍ទៅហើយ ពីព្រោះក្រុមប្រមូលផ្តុំជាគណបក្សសំបកនោះ បានស្រែកក្តែងៗថា « សង្គ្រោះជាតិៗ» មិនដាច់ពីមាត់សោះ។ ពួកគេអួតថា មានការចូលរួមពីប្រជាពល រដ្ឋ ពីមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលទៅទៀត ចំណុចនេះគឺពួកគេបានភូតកុហកប្រជាពលរដ្ឋស្រស់ៗតែម្តង។ តើមានមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយណា ដែលសុខចិត្តចាក់អង្ករ ទៅយកអង្កាមនោះ?។
ក្រុមប្រមូលផ្តុំនេះ បានលើកទៀតថា មានប្រជាពលរដ្ឋរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រ រហូតដល់ទៅ៤០% ជាដើម។ចរឹតភូតកុហករបស់ពួកគេនេះ គឺនៅដដែល ដូចកាលពី នៅក្នុងគណបក្សចាស់ដូច្នោះដែរ ។ តាមការពិត ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានសម្រេចកំណើន សេដ្ឋកិច្ចក្នុងអត្រា មួយខ្ពស់បង្គួរ គឺប្រហែលពី ៦% ទៅ៧% តាមរយះការពង្រីកយ៉ាងឆាប់រហ័សនៃវិស័យកម្មន្តសាលកាត់ដេរ កសិកម្ម សំណង់ និងវិស័យទេសចរណ៍ ។ល។ តាមរយៈសុចនាករនេះ រាជរដ្ឋាភិបាលកម្ពុជា គឺអាចឈានទៅសម្រេចគោលដៅ នៃការកាត់បន្ថយភាពក្រីក្រ បានយ៉ាងតិច១%ក្នុងមួយឆ្នាំ។ យោងតាមតួលេខដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ ( UNDP ) តួលេខនៃចំនួនប្រជាជន ដែលស្ថិត នៅក្រោមបន្ទាត់នៃភាពក្រីក្របានថយចុះជាបន្តបន្ទាប់ពី ៤៧% នៅឆ្នាំ១៩៩៣ មក៣៥% នៅឆ្នាំ២០០៤ ហើយបន្តថយមកនៅត្រឹម៣០% នៅឆ្នាំ ២០០៧។ ថ្មីៗនេះយោងតាមសេចក្តីរាយការណ៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រសួងពាណិជ្ជកម្ម បានរាយការណ៍ឲ្យដឹងថា ដោយសារកំណើនពាណិជ្ជកម្មកើនរហូតដល់៦៥% នៃ ផ.ស.ស (GDP) វិស័យនេះបានចូលរួមចំណែក យ៉ាងខ្លាំង ក្នុងនយោបាយកាត់បន្ថយភាពក្រីក្រមកនៅត្រឹមតែ ២៦% ប៉ុណ្ណោះក្នុងឆ្នាំ២០១០។ ដូច្នេះការបំប៉ោងតួលេខរបស់ក្រុមសង្គ្រោះនេះ គឺមិនបានយោងទៅលើតួលេខជាក់ស្តែងណាមួយឡើយ ហើយគ្រាន់តែជាការស្រែកដើម្បីបំភ័ន្តមតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។
តាមពិតក្រុមដែល គេដាក់ឈ្មោះជាបណ្តោះអាសន្នថា សង្គ្រោះជាតិនេះ គឺជាយុទ្ធសាស្ត្រ នយោបាយបោកប្រាស់គ្នា រវាងគណបក្ស កឹម សុខា និងគណបក្ស សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ ពីព្រោះសូម្បីតែសមាសភាពគណៈកម្មការរបស់គេ ក៏ជាសមាសភាពបណ្តោះអាសន្នដែរ គឺគ្មានអ្វីជា ថិតថេរនោះទេ។ ជាក់ស្តែង កឹម សុខា ដែលមុននេះបន្តិច បានអួតក្អេងក្អាងទាំងនៅក្នុងស្រុក ក៏ដូចជានៅបរទេសថា ខ្លួនជាអនុប្រធាន គណបក្សសំបកនេះ ឥឡូវមិនហ៊ានចូលរួមទេ ព្រោះដឹងច្បាស់ណាស់ថា គណបក្សសំបកនេះ នឹងប៉ើងតាមខ្យល់នាពេល ដ៏ខ្លីខាងមុខជាក់ជាមិនខាន។
សម្រាប់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋតែងតែបានផ្តល់នូវសុភៈវិនិច្ឆ័យជាបន្តបន្ទាប់ ដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងតែងតែឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជា សម្រេចបាននូវជោគជ័យ ជាពិសេសគឺការធានានូវលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការនាំប្រទេសជាតិ ឲ្យបានឆ្លងផុតស្ថាន ភាពលំបាកនានា ដើម្បីធានាឲ្យមានស្ថេរភាពសេដ្ឋកិច្ច និងមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៥ នាពេលខាងមុខ។
ដូច្នេះការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខ ប្រជាពលរដ្ឋនៅតែមានជំនឿជាក់ និងបន្តបោះឆ្នោតគាំទ្រ លើការដឹកនាំប្រទេសរបស់ គណបក្ស ប្រជាជនកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដើម្បីបានបន្តដើរតួនាទី យ៉ាងសកម្មក្នុងការធ្វើ សមាហរណកម្មចូលទៅក្នុងតំបន់ និងពិភពលោក និងកិច្ចសហប្រតិបត្តិការនានា ក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិលើឆាកអន្តរជាតិ៕
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន ប្រកាសជាសារធារណៈ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ទាក់ទិនទៅនឹង ការផ្អាកដី សម្បទាន សេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនឯកជន ទាំងក្នុងស្រុក និងក្រុមហ៊ុនបរទេស ។ ចាប់តាំង ពីពេល នោះរហូតមក រាជរដ្ឋាភិបាល មិនដែលបានសម្រេចប្រគល់ដីសម្បទានសេដ្ឋកិច្ចដល់កុ្រមហ៊ុនឯកជន បន្តទៀតឡើយ ដោយអនុវត្តន៍ ត្រឹមត្រូវ ទៅតាមគោលការណ៍របស់ខ្លួន ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តន៍ គោលនយោបាយ ចាស់សកម្មភាពថ្មី ពាក់ ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លី នៅទូទៅប្រទេស ដោយបានបញ្ជូន ក្រុមនិស្សិត ស្ម័គ្រចិត្ត រាប់ពាន់នាក់ ឲ្យសហការជាមួយ មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ដើម្បីវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ ។ ប្រការនេះ ត្រូវបានប្រជាពលរដ្ឋនៅទូទាំងប្រទេស គាំទ្រយ៉ាង ខ្លាំងក្លា ចំពោះគោល នយោបាយ របស់រាជរដ្ឋាភិបាលដែលចាត់វិធានការ ដោះស្រាយបញ្ហាដីធ្លី ប្រកបដោយប្រសិទ្ធភាព និងជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ ។
ទោះជាយ៉ាងណា ថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន មួយចំនួន បានចុះផ្សាយផ្ទុយពីការពិត ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បាទានសេដ្ឋកិច្ច ថ្មីៗជាច្រើនទៀតដល់ក្រុមហ៊ុន បរទេស ជាពិសេសក្រុមហ៊ុនចិន នៅក្នុងខេត្តព្រះវិហារ ។ សារព័ត៌មានទាំងនោះ បានសំអាង លើសៀវ ភៅរាជកិច្ច ដែលកត់ត្រាអំពីសកម្មភាពការងារ របស់រាជរដ្ឋាភិបាល ធ្វើជាប្រធានបទដើម្បីចោទប្រកាន់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ខុសពីគោលការណ៍ ដែលបាន ដាក់ចេញកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ។ ទាក់ទង ទៅនឹង បញ្ហានេះ មន្ត្រីជាន់ខ្ពស់ ក្នុងជូររាជរដ្ឋាភិបាល បានបញ្ជាក់ថា ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ រហូតមក រាជរដ្ឋាភិបាល បានផ្អាកទាំងស្រុង ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនក្នុង ស្រុកនិងក្រុមហ៊ុនបរទេស ។ អ្វីដែលមានចែង នៅក្នុង សៀវភៅរាជកិច្ច គឺជាការងាររបស់ រាជរដ្ឋា ភិបាលដែលបានសម្រេចមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដូច្នេះសារព័ត៌មាននានា គួរតែទទួល ស្គាល់ការពិត ហើយចៀសវាង ផ្សាយព័ត៌មានផ្ទុយពីការពិត តទៅទៀត ។
តាមពិនិត្យជាក់ស្តែង ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន មិនត្រឹមតែផ្អាកផ្តល់ដី សម្បទាន សេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន ប៉ុណ្ណោះទេ គឺថែម ទាំងដកហូតដីសម្បទាន ពីក្រុមហ៊ុនមួយចំនួនទៀតផង ។ ការដកហូត ដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឯកជនក្នុងស្រុក និងក្រុមហ៊ុនបរទេស មួយចំនួននាពេលកន្លងមក គឺដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានអនុវត្តន៍ត្រឹមត្រូវ តាមកិច្ចសន្យាជាមួយ រាជរដ្ឋាភិបាល ហើយក្រុមហ៊ុនខ្លះ ក្រោយពេលកាប់ឈើ ធ្វើអាជីវកម្មរួចទុកដីចោល ឲ្យនៅទំនេរ មិនបានដាំកៅស៊ូ និងដំណាំ កសិ-ឧស្សាហកម្មផ្សេង តាមកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាល ឡើយ ។ ចំណែកក្រុមហ៊ុនខ្លះទៀត ក្រោយពេលទទួលបាន អាជ្ញាប័ណ្ណពីរាជរដ្ឋាភិ បាល រួចមកបានធ្វើសកម្មភាព រំលោភយកដីធ្លីប្រជាពលរដ្ឋ យ៉ាងកំរោលដែលជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋប្រឈម នឹងការបាត់បង់ដីធ្លីស្រែចំការ រួចនាំគ្នាធ្វើការតវ៉ា យ៉ាងពុះកញ្ជ្រោល ។ ដូច្នេះ ការដែលរាជរដ្ឋាភិបាល សម្រេចដកហូតដីសម្បទាន សេដ្ឋពីក្រុមហ៊ុនទាំងនោះ យកមកធ្វើជាដី សម្បទាន សង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលគ្មាន ដីធ្លីពិតប្រាកដ គឺជារឿងសំខាន់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋ មានដីធ្លីស្រែចំការ ប្រកបអាជីវកម្ម ចិញ្ចឹមជីវិត ។
មួយរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្អាកផ្ដល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ប៉ុណ្ណោះទេ គឺថែមទាំងព្រមានដល់ ក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរួចហើយ បែរជាធ្វើសកម្មភាពរំលោភបំពាន លើដីធ្លីប្រជាពលរដ្ឋ ទៀតផង ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងនិង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធររាជធានី និងខេត្ដនានា ចាត់វិធានការដោះ ស្រាយជម្លោះ ដីធ្លីរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសការអនុវត្ដ គោលនយោបាយចាស់សកម្មភាពថ្មី ដោយមានការបញ្ជូននិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ ឱ្យ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាទូទាំងប្រទេសនោះ គឺ ជាវិធានការបញ្ចប់ជម្លោះដីធ្លីយ៉ាងប្រសើរ ។ ដោយហេតុថា បញ្ហាដីធ្លី ជារឿងអាយុជីវិត ប្រជាពលរដ្ឋ ហើយនៅពេលដែលប្រជា ពលរដ្ឋមាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺពុំមាន ក្រុមហ៊ុនឬជនណា អាចរំលោភបំពានដណ្ដើមដីធ្លីពួកគាត់បានឡើយ ។
សរុបសេចក្ដីមក ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២រហូតមក រាជរដ្ឋាភិ បាល មិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនក្នុងស្រុក ដូចសារព័ត៌ មានមួយចំនួន ចុះផ្សាយខុសពីការពិតនោះទេ ។ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងប្រឹងប្រែង អនុវត្ដន៍គោល នយោបាយ ចាស់ សកម្មភាពថ្មី ដើម្បីដោះស្រាយបញ្ហាដីធ្លី ប្រកបដោយ ប្រសិទ្ធភាព ហើយក្រុមនិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ កំពុងសហការ ជាមួយមន្ដ្រីជំនាញ និង មន្ដ្រីអាជ្ញាធរ ចុះវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាយ៉ាង យកចិត្ដទុកដាក់ ។
គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី ជូន ប្រជាពលរដ្ឋនៅពេលនេះ មានសារៈសំខាន់ណាស់ ដើម្បីចៀសវាងកុំឱ្យ ក្រុមហ៊ុនឬអ្នកមាន អំណាច និងអ្នកមានលុយមួយចំនួន ឆ្លៀតឱកាសរំលោភយកដីធ្លីប្រជាពលរដ្ឋស្រេចតែអំពើ ចិត្ដ ដូចកាលពីមុនទៀត ។ មានន័យថា រាជរដ្ឋាភិបាល កំពុងតែអនុវត្ដន៍យ៉ាងច្បាស់លាស់ តាមពាក្យសន្យារបស់ខ្លួន ក្នុងបញ្ហាផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ហើយ កំពុងតែអនុវត្ដន៍គោលនយោបាយដោះស្រាយវិបត្តិដីធ្លី ជូនប្រជាពលរដ្ឋ យ៉ាងត្រឹមត្រូវ៕
ពួកអាផ្ងាមុខចាំទទួលគ្រាប់បែក
ពួកអាសត្វលា JML
ពួកអាឆ្កែឆ្កួត អាជាតិ
សមនឹងក្រុមហែងណាស់ហា ឲ្យ១០ពិន្ទុអារលាយ
១០0ពិន្ទុ