គណបក្ស​ សម រង្ស៊ី និង គណបក្ស​សិទ្ធិ​មនុស្សនឹង​ប្ដូរ​ប្រធាន​​ថ្មី​

គណបក្ស​ប្រឆាំង​ពីរ​ក្នុង​​ប្រទេស​កម្ពុជា បាន​​ឲ្យ​ដឹង​ថា​ ពួក​គេ​នឹង​ត្រូវ​ផ្លាស​ប្ដូរ​ប្រធាន​ថ្មី​​បន្ទាប់​​ពី​ប្រធាន​គណបក្ស​បច្ចុប្បន្ន​​ត្រូវ​​ទៅ​គ្រប់គ្រង​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ពេល​នេះ កំពុង​បំពេញ​លក្ខណ​សុំចុះ​បញ្ជីឈ្មោះ​​ជាថ្មី​ទៅ​ក្រសួង​មហាផ្ទៃ​​នោះ ។

ដោយៈនិរតី
Wednesday 22 August 2012
សារព័ត៌មានសេរី

មេដឹកនាំ គណបក្សប្រឆាំង ទាំងពីរ ដែលនឹងលាលែង ដើម្បីទៅគ្រប់គ្រង គណបក្សថ្មីឈ្មោះ សង្រ្គោះជាតិ

មេដឹកនាំ គណបក្សប្រឆាំង ទាំងពីរ ដែលនឹងលាលែង ដើម្បីទៅគ្រប់គ្រង គណបក្សថ្មីឈ្មោះ សង្រ្គោះជាតិ

លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្សសិទ្ធិ​មនុស្ស​​បាន​ថ្លែង​​ប្រាប់​ទស្ស​នាវដ្ដី សារព័ត៌មាន​សេរី​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​​២២​សីហា​នេះ​​ថា ជា​ធម្មតា​បន្ទាប់​ពី​អ្នក​ដឹក​នាំ​គណបក្ស ទៅ​គ្រប់គ្រង​គណបក្ស​​ថ្មី​​មួយ​ទៀត​ចាំបាច់​ត្រូវ​តែ​ជ្រើស​រើស​​មនុស្សថ្មី​​ដើម្បី​ដឹកនាំ​​បន្ត ។​

លោក ប៉ុល ហំម បាន​លើក​ឡើង​ដូច្នេះ​ថា ​” ​ដើម្បី​រក្សា​​តំណែង​​សមាជិក​ព្រឹទ្ធសភា ​រដ្ឋសភា និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គណបក្ស​សិទ្ធិមនុស្ស​នឹង​ធ្វើ​ការ​ជ្រើសរើស​​ប្រធាន​​ថ្មី​ពេល​លោក ​កឹម សុខា វិល​ត្រឡប់​ពី​ប្រទេស​ក្រៅ​វិញ ។ ​ចំណែក​គណបក្ស​សម រង្ស៊ី ក៏​ដូច​ច្នេះ​ដែរ ..”។

គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​លោក សម រង្ស៊ី ជា​ប្រធានន​និង​លោក កឹម សុខា ជា​អនុប្រធាន​ បាន​​ទទួល​បរាជ័យ​​កាល​ពី​ចុងសប្ដាហ៏​កន្លងទៅ ចំពោះ​សំណើ​សុំ​ចុះ​​បញ្ជី​ឈ្មោះនៅ​ក្រសួង​មហាផ្ទៃ ។ យ៉ាង​ណា​ក៏​ដោយ​​លោក ប៉ុល ហំម បាន​បញ្ជាក់​ថា សម្រាប់​គណបក្ស​សិទ្ធិ​មនុស្ស​​​ការ​ជ្រើស​រើស​​ប្រធាន​​ថ្មី ​ពុំ​ទាន់​​មាន​​កាល​បរិច្ឆេទ​​​ច្បាស់​​លាស់​​នៅឡើយ​​ទេ៕

What Next?

Recent Articles

5 Responses to "គណបក្ស​ សម រង្ស៊ី និង គណបក្ស​សិទ្ធិ​មនុស្សនឹង​ប្ដូរ​ប្រធាន​​ថ្មី​"

  1. JML says:

    ជាការពិតណាស់! សមាជិករបស់បក្សសិទ្ធិមនុស្ស ភាគច្រើនចេញពីគណបក្សសម​ រស៊ី្ស និងបក្សដ៏ទៃទៀត! ដូចពួកនេះមិនអាចសំរបសំរួលជាមួយអ្នកផ្កាប់មុខមួយចំនួនទេ! បក្សសម រស៊ី្សក៏ដូចគ្នាដែរ! ជាមួយអាផ្កាប់មុខ សិទ្ធិមនុស្សហ្នឹងគឺមិនដែលត្រូវគ្នាទេ! ខាំគ្នាទៅវិញទៅមក!
    ចាំទស្សនាទាំងអស់គ្នា! សូមអរគុណ!!!

  2. ជាការពិតណាស់! សមាជិករបស់បក្សសិទ្ធិមនុស្ស ភាគច្រើនចេញពីគណបក្សសម​ រស៊ី្ស និងបក្សដ៏ទៃទៀត! ហើយចូលរួបរួមគ្នាមិនខ្លាចអាពួកផ្តាច់ការ និងនាំគ្នាវាយពួកអាផ្តាច់ការឡប់ៗចេញ!
    ចាំមើលពួកអាចង្រៃនូវក្រាញអំនាចវាចេញល្បិចអីទៀត! សូមចាំមើលទាំងអស់គ្នាថាលោកណា ខ្មៅ លោកណា ស! សូមជួយវិភាគ!!!!!

  3. JML says:

    The Man With No Nameអាថោកអត់ឈ្មោះ! ផ្តាច់ការមែនមានតែហែងទេ! ពួកអាផ្កាប់មុខហើយផ្តាច់ការទៀត! ប្រជាពលរដ្ឋដឹងច្បាស់ហើយថាបក្សពួកហែងហ្នឹងបោកសុទ្ធ!
    អាភ្លើ! ភ្ញាក់ឡើងកុំអោយគេបោកទៀត! ហែងតិចទៀតអស់ផ្ទះដូចអាស៊ុនឌឿនស្អីហ្នឹងហើយ!

  4. ខ្មែរកណ្តាល says:

    កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​ស្តីបន្ទោស​ស្ថាប័ន​តុលាការ ថា​មិនមាន​ឯករាជ្យភាព ជា​ឧបករណ៍​បម្រើ​ផលប្រយោជន៍​នយោបាយ ឲ្យ​គណបក្ស​កំពុងកាន់​អំណាច​។ សព្វថ្ងៃនេះ លោក សម រង្ស៊ី ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស​នោះ បានធ្វើ​សកម្មភាព​ជាច្រើន​ជាមួយ​សហគមន៍​អន្តរជាតិ រួមមាន​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក និង​សហភាព​អឺរ៉ុប​ជាច្រើន​ទៀត ដើម្បី​ឲ្យ​មានការ​អន្តរាគមន៍​ជួយ​លោក សម រង្ស៊ី បាន​ចូលរួម​ក្នុងការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ ដែលជា​ការប្រកួតប្រជែង​ស្មើភាព តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បើ​ពុំ​ដូច្នោះ​ទេ គណបក្សប្រឆាំង​ថ្មី គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ឡើយ​។

    កាលពី​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ លោក ខៀវ កាញារីទ្ធ ​ថា លោក សម រង្ស៊ី អាច​ចូលមក​ប្រទេស​កម្ពុជា​បាន ដោយ​គ្មាន​ការហាមឃាត់​ទេ​។​

    ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “​គាត់ (​សម រង្ស៊ី​) អាច​ចូលមក​បាន តែ​គាត់​ត្រូវ​ជាប់គុក​សិន គ្មាន​អ្នកណា​ហាមឃាត់​ទេ ពីព្រោះ​ច្បាប់​យើង​អត់​មាន​ដាក់​និរទេស​ខ្មែរ​ទេ អ៊‌ីចឹង​គាត់​ចូលមក គាត់​ត្រូវអនុវត្ត​ច្បាប់ ការសម្រេច​របស់​តុលាការ​”​។​

    ​លោក ខៀវ កាញារីទ្ធ បានចាត់ទុក​កំហុស​របស់លោក សម រង្ស៊ី គឺ​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិនមែនជា​កំហុស​នយោបាយ​ឡើយ​។
    ​លោក​បាន​បញ្ជាក់ទៀតថា បើ​លោក សម រង្ស៊ី ចង់​វិល​ចូល​ស្រុក​វិញ មិន​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​នោះ លោក សម រង្ស៊ី ត្រូវ​រក​មេធាវី​តវ៉ា​ជាមួយនឹង​តុលាការ បើ​លោក សម រង្ស៊ី ជាប់ពន្ធនាគា​រហើយ​នោះ គាត់​ត្រូវសុំ​ទៅ​ព្រះមហាក្សត្រ តែ​នៅពេលនេះ លោក សម រង្ស៊ី មិនទាន់​ជាប់ពន្ធនាគារ​ផង​នោះ​។​

    ​ចំពោះ​ការព្រមាន​របស់​គណបក្ស​ប្រឆាំង “​សង្គ្រោះ​ជាតិ​” ដែល​គំរាម​ធ្វើពហិការ​មិន​ចូលរួម ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣ ខាងមុខ​នោះ គឺ​ត្រូវបាន​លោក ខៀវ កាញារីទ្ធ អះអាងថា បើទោះបីជា​គណបក្សប្រឆាំង​ធ្វើពហិការ មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣​នោះ “​មិន​ចូល​ក៏​អត់​ទៅ​” ពីព្រោះ​មាន​គណបក្សនយោបាយ​ច្រើនណាស់ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​។​

  5. Phsar Thmey says:

    Ah-JML ah-traitor, ah-vietnamese, ah-tai houng moi pouch… When I see you I will kill you and your family… May I wish go to the hell soon….