បន្ទាប់ពីបទ ចម្រៀងថ្មីៗ របស់អ្នកនាង សុខ ស្រីនាង ចេញលក់ មួយប្រាវធំ នៅលើទីផ្សារ អ្នកចម្រៀង រូបនេះ នៅស្ទាក់ស្ទើរ ក្នុងការ វាយតម្លៃពី ប្រជាប្រិយភាព របស់ខ្លួន ដោយក្នុងនោះ នាងប្រាប់ថា រង់ចាំមើល តទៅទៀត ។ អ្វី ដែលជាការ ចាប់ អារម្មណ៍ ការវិល ត្រឡប់របស់ សុខ ស្រីនាង នៅក្នុងអាជីព ជាអ្នកចម្រៀង សាជាថ្មី គេហាក់មិន ទាន់ឃើញមាន អ្វីប្លែកដូច ការអះអាង កន្លងមក នោះទេ ប៉ុន្តែ សុខ ស្រីនាង បានព្រលយថា ក្រោយពេលនាង លក់ផ្ទះវីឡា ដែលនាង រស់នៅ ដាច់នោះ នាងមានបំណង ប្តូររថយន្ត ស៊េរី ទំនើប Range Rover មកជិះវិញ ។
Written by ភ្នំពេញដេលីញូវ
Tuesday, 21 August 2012
សុខ ស្រីនាង បានបង្ហាញមុខ ជាបន្តបន្ទាប់ នៅតាម ឆាកតន្ត្រីនៃ ស្ថានីយ ទូរទស្សន៍នានា ដើម្បីឃោសនា បទចម្រៀងថ្មីៗ របស់នាង ប៉ុន្តែ យ៉ាងណា ការតុបតែងខ្លួន នាងនៅតែមាន ភាពសាមញ ដដែល ។ គេមើល ឃើញថា ទោះបីជា សុខ ស្រីនាង ធ្លាប់រៀបការ ក៏ពិត មែន តែរូបសម្រស់ របស់នាង នៅតែ ស្រស់ស្អាត ជាមួយរូបរាង តូចស្រឡូន ដែលតារាល្មមៗ សុំចាញ់ ។ ជួបជាមួយ អ្នកយកព័ត៌មាន លើកនេះ សុខ ស្រីនាង បានប្រាប់ថា មានបំណង ចង់ដូរស៊េរី រថយន្តទំនើប ជិះដើម្បីឱ្យ សង្ហា ជាងនេះ ។ អ្នកចម្រៀង រូបរាងតូច ច្រឡឹងម្នាក់នេះ បន្តថា “ខ្ញុំស្រឡាញ់ រថយន្ត Range Rover តែ ពេលនេះ មិនទាន់មាន លទ្ធភាព ទិញទេ លុះត្រាតែ លក់ផ្ទះវីឡា នៅ បុរីណត ប៊្រីដដាច់ ។ មានអតិថិជន សួរនាំហូរហែ តែមិនទាន់ ត្រូវថ្លៃគ្នា” ។ សុខ ស្រីនាង មិនបាននិយាយ លម្អិតពី មូលហេតុ ដែល នាងលក់ផ្ទះវីឡា នោះឡើយ គ្រាន់តែ ប្រាប់ថា “ម៉ាក់ចង់ទៅ រស់នៅ កន្លែងថ្មី” ។ សព្វថ្ងៃ សុខ ស្រីនាង ជិះរថយន្ត កាមរី ២០០៨ ។
បទ “មួយលាន ហេតុផល” និង បទ “ឱបអូនយូរ ជាងនេះ បានទេ” ជា បទចម្រៀងថ្មីៗ ដែលកំពុងចេញ លក់នៅលើ ទីផ្សារ ។ សុខ ស្រីនាង បាននិយាយ ថា សព្វថ្ងៃនាង មានការ មមាញ្ញឹក ជាខ្លាំង ពីព្រោះត្រូវថត បទចម្រៀងថ្មីៗ និង ខ្សែរឿង “វិញ្ញាណបិសាច ជញ្ជក់ ឈាម” ផងដែរ ។ កន្លងមក សុខ ស្រីនាង ធ្លាប់ប្រកាសថា ចូលប្រឡូក លើកនេះ នាងព្យាយាម រកអ្វីដែលប្លែក ទាំងការតុប តែងខ្លួន រូបសម្រស់ និង ការហាត់ពត់ សំឡេង ដើម្បីស្វែងរក ភាពល្បីល្បាញ របស់ខ្លួន តែមកដល់ ពេលនេះ គេមិនទាន់ ឃើញ សុខ ស្រីនាង មានស្ទីល អ្វីប្លែក នោះឡើយ ។ អ្នកចម្រៀង សម្បុរស្រអែម រូបនេះ ហាក់ដូចជានៅ ស្ទាក់ស្ទើរក្នុង ការវាយតម្លៃ ពី ប្រជាប្រិយភាព របស់ខ្លួន ដោយនាង និយាយថា “ពេលនេះខ្ញុំមិន ទាន់អាច សន្និដ្ឋាន បានទេ រង់ចាំមើល តទៅទៀត ព្រោះខ្ញុំនៅមាន ស្នាដៃថ្មីៗ ជាច្រើន ទៀត” ។
ទោះបីជា យ៉ាងនេះក្តី គេសម្គាល់ ឃើញថា ក្រោយពីមានវត្ត មានរបស់ សុខ ស្រីនាង ចូល សាន់ដេភ្លាម នាង មានឱកាស បានសម្តែងជា តួឯកស្រី នៅក្នុងខ្សែ រឿងខ្នាតធំ ភ្លែតតែម្តង ដែលកន្លងមក តំណែងនេះជា របស់តារា ចម្រៀង សាច់សខ្ចី សុខ ពិសី ហើយក៏មាន លេចឮថា រឿងនេះ បានធ្វើឱ្យ សុខ ពិសី មានការ អាក់អន់ចិត្តជាខ្លាំង ។ ពាក្យទាំងនេះ ត្រូវបាន សុខ ស្រីនាង បញ្ជាក់ថា “រឿង ខ្ញុំបានតំណែង ជាតួឯកជាការ ជ្រើសរើស របស់ផលិតកម្ម អត់មានទាក់ទង នឹងខ្ញុំទេ” ។ រឿង “វិញ្ញាណ បិសាច ជញ្ជក់ឈាម” មានការចូល រួមសម្តែងពីតារា ចម្រៀងរបស់ ផលិតកម្ម សាន់ដេ ដែលមានលោក ខេមរៈ សិរីមន្ត ជាតួឯកប្រុស និង សុខ ស្រីនាង ជាតួឯកស្រី រួមទាំងតារា សម្តែងមុខស្រស់ គង់ ច័ន្ទស្រីមុំ ផងដែរ ។ សុខ ស្រីនាង បានប្រាប់ថា នៅក្នុងសាច់រឿង នាងសម្តែងជា តួនារី ដែលមានចរិត ស្លូតបូត និង ជាសង្សារ របស់លោក សិរីមន្ត ហើយក៏មានឆាក ស្នេហាជាច្រើន ផងដែរ តែ សុខ ស្រីនាង ប្រាប់ថា “មិនមាន អារម្មណ៍អ្វីទេ ធ្វើយ៉ាងណាថតឱ្យ ត្រូវដើម្បីកុំឱ្យ អ្នកដឹកនាំ រឿងស្តីឱ្យ” ។ ជាមួយគ្នានេះ សុខ ស្រីនាង ក៏បានត្អូញត្អែរ ដែរថា ឈុតទាំងអស់ នៅ ក្នុងសាច់រឿង មានការលំបាក ច្រើន ហើយលំបាកខ្លាំង ជាងគេត្រង់ ឈុតនាងធ្លាក់ ជ្រោះ ។
ថ្វីដ្បិត សុខ ស្រីនាង បញ្ជាក់ថា មិនមានការ ភ័យខ្លាចចំពោះ ការថតរឿង បែបរន្ធត់ដែល មានវិញ្ញាណខ្មោច បិសាច ក៏ពិតមែន តែជារៀងរាល់ ថ្ងៃសីលនាង តែងឱ្យអ្នកម្តាយ ស្រោចទឹក សុំក្តីសុខ ។ ក្រោយពី បែកបាក់ ជាមួយលោក ស៊ី សុវត្ថិ ប្រមាណ ជិត មួយឆ្នាំ សុខ ស្រីនាង ប្រាប់ថា មិនទាន់មាន បុរសណា សុំស្នេហ៍ឡើយ ហើយនាងក៏មិន គិតគូរដែរ ពេលណា ពេលហ្នឹងចុះ ៕

អូននាងចង់បានឡានមិនអិទេអាម៉ាកអិក៏បានដែរណា តំលៃប៉ុន្មានក៏បានដែរណាអូន អោយតែប្រដាប់ប្រើប្រាស់អូនស្អាត ដោះអូនធំ ពួកអារដ្ឋមន្រ្តីអោយយ៉ាងធូរណា !
ស្រីនាងប្រឹងបូមដោះថែមទៀត អោយវាធំជាងនេះបន្តិចនាងអាចជិះឡានម៉ាកអីក៏បានដែរណា ! នាងខំធ្វើយ៉ាងណាអោយប្រដាប់ប្រដាប្រើប្រាស់នាងឡើងត្រឡុកត្រលន់ នាងអាចមានវាសនាទទួលបានផ្ទះឡានវីឡាគ្រប់យ៉ាង!
អូននាងអើយ ! បងចង់បានប្រពន្ធមុខដូចអូនណាស់ នាងម្នាក់ហ្នឹងក្បែរផ្ទះបងមុខដូចអូនអព្ចឹាង !
តែមិនមែនជាអ្នកចមៀ្រងដូចអូននាងឯងទេ ហេស ហេស សំណាងល្អអូន…...
ចាំជិះអាដូតល្ហើជាមួយបង…