ប៊ុន រដ្ឋា រិះ​គន់​រដ្ឋា​ភិបាល​ដែល​ចោទ​ប្រកាន់​លោក

ភ្នំពេញៈ លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​កំពុង​ស្វែង​រក​ចាប់​ខ្លួន ដោយ​ជាប់​ចោទ​ពី​បទ​ថា ជា​មេខ្លោង​ដឹកនាំ​ការ​បង្កើត​តំបន់​អបគមន៍ បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល បាន​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថា​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​នាយក​វិទ្យុ​សំបុក​ឃ្មុំ ម៉ម សូណង់​ដូ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ថា ជា​ការ​ប្រឌិត​និង​មួល​បង្កាច់​ដែល​ខុស​ពី​ការ​ពិត។

ប្រជា​ពល​រដ្ឋ​ភូមិ​ប្រ​មា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ពេលភៀស​ចេញ​ពី​ការ​បង្ក្រា​ប​ក្រុម​អប​គមន៍​របស់​កម្លាំង​រដ្ឋាភិបាល​ ​​។ រូបថត ​ហេង​ ជី​វ័ន

ប្រជា​ពល​រដ្ឋ​ភូមិ​ប្រ​មា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ពេលភៀស​ចេញ​ពី​ការ​បង្ក្រា​ប​ក្រុម​អប​គមន៍​របស់​កម្លាំង​រដ្ឋាភិបាល​ ​​។ រូបថត ​ហេង​ ជី​វ័ន

Wednesday, 22 August 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

លោក ប៊ុន រដ្ឋា មិន​អាច​ទំនាក់​ទំនង​ធ្វើ​ការ​អត្ថា​ធិប្បាយ​បាន​ទេ ​កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ យោង​ទៅ​តាម​បទ​សម្ភាសពី​ទី​សុវត្ថិភាព​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី២១​ ខែ​សីហា លោក ប៊ុន រដ្ឋា បាន​និយាយ​ថា រាជ​រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុ​ការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិតឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល ដូច​ជា លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​កំពុង​ជាប់​ពន្ធ​នាគារ​ ហើយរដ្ឋា​ភិបាល​បាន​ប្រឌិត​រឿង​ថ្មី​មួយ​ទៀត ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុ​វ៉េត​។

លោក ប៊ុន រដ្ឋា បាន​បន្ត​ថា​៖​«ខ្ញុំ​សុំ​បដិសេធ​ថា​ខ្ញុំ​មិន​ពាក់​ព័ន្ធ​ជាមួយ​លោក ចាន់ សុវ៉េត នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា លោក ​ហ៊ុន សែន កំពុងតែ​បង្កើត​ភស្តុតាង​ក្លែង​ក្លាយថ្មី​មួយ​ទៀត ដើម្បី​បំបិទ​មាត់​មន្ត្រី​ឬ​ជន​ណា​ម្នាក់​ដែល​ហ៊ាន​និយាយ​រឿង​នៅ​ភូមិ​ប្រមាឃុំ​កំពង់​ដំរី ខេត្ត​ក្រចេះ​»។

លោក​រៀប​រាប់​​ទៀត​ថា លោក​ពុំ​មែន​តំណាង​ឲ្យ​សមាគម​អ្នក​ប្រជាធិប​តេយ្យ​ទេ ហើយក៏​មិន​ដែល​បាន​ប្រើ​ឈ្មោះ​សមាគម​នេះ​ដែរ ពេល​លោក​ទៅ​ប្រជុំ​ជាមួយ​ពលរដ្ឋ គឺ​លោក​ចូលរួម​ក្នុង​នាម​ជា​ពលរដ្ឋ​។

លោក​និយាយ​​ថា​៖ «​បើ​ខ្ញុំ​និយាយ​ជា​មួយ​ប្រ​ជាពលរដ្ឋ​ជាង​១០០លើក ប្រើ​ឈ្មោះ​សមាគម​នេះនោះ មាន​ន័យ​ថា ខ្ញុំ​ជ្រក​ក្រោម​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ តែបើ ប៊ុន រដ្ឋា ខ្ញុំ​អត់​មាន​និយាយ​ពី​សមាគ​មនេះ​មួយ​ម៉ាត់​ផង​ អ៊ី​ចឹង​នេះ​គ្រាន់​តែ​ជា​ការ​ក្លែង​បន្លំ​ ការ​បង្កើត​ភស្តុតាង​ដើម្បី​លុប​បំបាត់​ការ​ដែល​ខ្លួន​សម្លាប់​រាស្ត្រ​ឯង​ ប៉ុណ្ណោះ នោះ​គឺ​ជា​រឿង​មួយ​ខុស​ឆ្គង​ធំ​បំ​ផុត​ហើយ​រដ្ឋា​ភិបាល​គួរតែ​មើល​ក្រោយ ខ្នង​ខ្លួន​ឯង​ផង​ទៅ​»។​

លោក​បន្តថា លោក​សូម​សួរ​ទៅ​លោក ហ៊ុន សែន​វិញ ​ប្រសិន​បើលោក​​ជា​អ្នក​បង្កើត​អបគមន៍​ ដូចលោក​មាន​ប្រសាសន៍ ហេតុ​អី​ចាំ​បាច់​ដោះ​លែ​ងរូប​លោក​​ពី​ពន្ធ​នាគារ​ខេត្ត​ក្រចេះ​​ធ្វើ​ អី​​ ពី​ព្រោះ​មេ​អ​បគមន៍​ជាប់​នៅ​ក្នុង​ពន្ធ​នាគារ​​ហើយ ​គឺ​នៅ​ថ្ងៃ​ទី​៦ ខែ​៤​ ហើយ​នៅ​ក្នុង​ខែ​ ៥ ​នោះ​ វា​កៀ​ក​គ្នា​ណាស់​ ម៉េច​មិន​ដាក់​គុក​តែ​ម្តង​ទៅ​កុំ​ឲ្យ​ស្លាប់​​ក្មេង​ស្រី​។

លោកគិតថា​៖«លេស​របស់​លោក ​ហ៊ុន​ សែន​ ដែល​ចោទ​ខ្ញុំ​ថាធ្វើ​​អបគមន៍​នោះ​ ​វា​នៅ​ស្ទើរ​មែន​ទែន ហើយ​បញ្ញា​​របស់​លោក​ហ៊ុន សែន​ក៏​នៅ​ខ្សោយ»។

លោក​អះអាង​ទៀត​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​កំពុង​តែ​ចាញ់​បោក​មន្ត្រី​ថ្នាក់​ទាបគាត់​ដែល​ញុះ​ ញង់​នាយករដ្ឋ​មន្ត្រី​ឲ្យ​​ធ្វើ​​កិច្ច​ការ​មួយ​ខុស​ ហើយ​អ្វី​ដែល​គេ​បាន​ធ្វើ​​នោះ​ គឺ​ធ្វើ​ឲ្យ​លាក​នាយក​រដ្ឋ​មន្ត្រី​បរាជ័យ​ក្នុង​កិច្ច​ការ​ដឹក​នាំ​។ លោក​នឹង​យក​ឯក​សារ​ទៅ​ជូន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ឲ្យ​គាត់​ភ្ញាក់និង​បើក​ភ្នែក​ធំៗ​ ​ថា​មន្ត្រី​ថ្នាក់​ក្រោម​លោក​ចង់​បាន​ដី​ធ្លី​នោះ​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ ខ្លួន​ ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​លុបលាង​កំ​ហុស​​ដែល​ប្រ​ព្រឹត្តខុស​នោះ។ ​លោក​ចង់​ចូល​បំភ្លឺ​នៅ​តុលាការ​ ​តែ​តុ​លាការ​នៅ​កម្ពុជា​អត់​ឯក​រាជ្យ​ លោក​មិន​ចង់​គេច​ខ្លួន​ដូច​សព្វ​ថ្ងៃ​នោះ​ទេ តែ​លោក​មិន​អាច​ទៅ​បាន​ ​ដោយ​សារ​នៅ​ថ្ងៃ​ទី​២៦ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​និយាយ​ច្បាស់​ថា លោក​អាច​បង្វែរនី​តិវិធី​តុលាការ​ពី​ដីកា​ចាប់​ខ្លួន​ទៅ​ជា​សាក្សី​បាន​ លោក​ធានា​ខុស​ត្រូវ​ចំពោះ​ជន​ណា​ដែល​ធ្វើ​ខុស​នៅ​ក្នុង​ឃុំ​កំពង់​ដំរី​នោះ ​ ឲ្យ​តែ​ចេញ​មក​រួម​ដៃ​ជា​មួយ​លោក​ ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ។ លោក​ថា​ ៖«​អ៊ី​ចឹង​​​មាន​ន័យ​ថា ​​តុលាការ​នៅ​ក្នុង​ស្រុក​ខ្មែរ​ ​គឺ​នៅ​លើ​រូប​គាត់​ ដូច្នេះ​ បើ​ខ្ញុំ​ទៅ​បំភ្លឺ​នៅ​តុលាការ​ តើ​ផល​វា​វិជ្ជមាន​ ឬ​ អវិជ្ជមាន»។

ទាក់​ទិន​ទៅ​នឹង​ការលើ​ក​ឡើង​នេះ​លោក​ ផៃ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ថ្លែ​ង​​តប​​វិញ​ថា​​ ចំពោះ​ការ​ស្តាប់តែ​មួយ​ចំហៀង​នោះ​ លោក​មិន​អាច​ធ្វើ​​​អត្ថា-​ធិប្បាយ​បាន​ទេ​ វា​ពិ​បាក​បញ្ជាក់​ណាស់​​ទុក​​ឲ្យ​តុលាការ​ជា​អ្នក​ស្វែង​រក​យុត្តិធម៌​​ ហើយ​គួរ​តែ​រក​មេ​ធា​វី​មក​តតាំង​​ដើម្បី​ដោះ​បន្ទុក​វិញ ​ ចំពោះ​ការ​ស្រែ​កម​ក​ពី​ក្រៅ​បែបនេះ​ ​​គឺ​វា​ជា​រឿង​មួយ​មិន​ត្រឹម​ត្រូវនោះ​ទេ​។

លោក​បាន​បញ្ជា​ក់​​ថា​៖ «​ជា​​យោបល់​ខ្ញុំ​ ការ​ឆ្លើយ​ឆ្លង​តាម​រយៈ​សារព័ត៌​មាន​វា​មិន​ស្រប​​ច្បាប់​​នោះ​ទេ​ ហើយក៏​មិន​អាច​ដោះ​ស្រាយ​ឬ​​ដោះ​បន្ទុក​បាន​ដែរ​​ តែ​ធ្វើ​បែបនេះ​វា​បាន​ធ្វើ​ឲ្យ​កាន់​តែ​​ពិបាក​ដល់​ដំណើរ​ការ​របស់​ តុលាការទៅវិញ​​។ យើង​ចង់​ឃើញ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ចោទ ​និង​អ្នក​ដោះ​បន្ទុក​»។

លោក ​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​​កាល​ពី​ម្សិល​មិញ​ដែរ​ថា អ្វី​ដែល​ឈ្មោះ​ ប៊ុន រដ្ឋា​ បាន​និយាយ​​​ចោទប្រ-​កាន់​មកលើ​រដ្ឋា​ភិបាល​ វា​គឺ​ជា​ការ​ចោទ​ប្រ​-​កាន់​បែប​​គួរ​ឲ្យ​អាណិត​មួយ​ វា​មិន​ដែល​មាន​រដ្ឋា​ភិបាលណា​​​ធ្វើ​​​លើ​ពលរដ្ឋ​ខ្លូន​ឯងអ៊ី​ចឹង​នោះ​ទេ​។ លោកបន្ត​ថា ​​​ប៊ុន រដ្ឋា ​គួរ​តែ​ចូល​ខ្លួន​មក​តុលាការ ​​ហើយ​រក​មេធាវី​​មក​ដោះ​បន្ទុក​ទៅ​វា​ល្អ​ជាង​។​

លោក ​ខៀវ ​សុភ័គ បញ្ជាក់​​ថា​៖​ «​នេះ​គឺ​ជា​ការ​ចោទ​ប្រ​កាន់​ដែល​គួរ​ឲ្យ​អាណិត​ ហើយ​គាត់​និយាយ​គឺ​គោល​បំណងគាត់​ចង់​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​ប៉ុណ្ណោះ​» ​៕

What Next?

Related Articles

39 Responses to "ប៊ុន រដ្ឋា រិះ​គន់​រដ្ឋា​ភិបាល​ដែល​ចោទ​ប្រកាន់​លោក"

  1. KDOR OUV AH-SEN says:

    I think in Cambodia have no justice!

  2. Leavpor says:

    ក្រុមប្រជាជនក្នុងរូបភាពនេះហើយដែលចង់ធ្វើរដ្ឋប្រហារទម្លាក់សម្តេចហ៊ុន សែន។​ ហាស់ៗ ! !!!!!!!!

  3. ក្មេងវត្ត says:

    បើកុហក់បោកប្រាស់គេ កុហក់ឲ្យគេជឿផង តែបើកុហក់លើគោកពេកអញ្ចឺង អ្នកណាគេជឿ !

  4. កាលពីនៅក្នុងព្រៃមានទ័ពអា ប៉ុល ពត គ្មនាអ្នកណាឈ្លោះគ្នាដណ្តើម
    ដីសម្បទាន ទៅវិនិយោគនានា ឫនាំគ្នាទៅកាប់ព្រៃដំណ្តើមគ្នាសោះ
    ដល់បានសន្តិភាព បែជាអ្នកធំៗ នៅភ្នំពេញចេះស្រលាញ់ស្រុកព្រែដែរ
    រហូតដល់ទៅដន្តើមប៉ះចំដីប្រជាជន អ្នកជនជាតិ អ្នកក្រធ្វើចោរលួចតិចតួច
    តែបើអ្នកមានធ្វើចោវិញលួចដីម៉ាផូមិតេម្តង មានអំណាចឡើងស្តេចក្រាញ់
    ឯអ្នកធំៗភ្នំពេញ រវល់តែរលើបមាត់ជាមួយខ្លាញ់ ពីក្រុមលេមលើម មិនសូវស្វែងរកការ
    ពិតអោយល្អិតល្អន់ទេ។ បើបើរបៀបនេះភាពក្រីក្រ មិនហើរចោលស្រុកខ្មែរទេ
    នៅស្រលាញ់ព្រោះស្រួលរស់ ជំងឺអត្តនោមត្តនិយម វា
    នឹងកា្លយជាជំងឺអេដស៍ ពិបាកព្យាបាល ។

  5. ការពិត says:

    លោក ​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​​កាល​ពី​ម្សិល​មិញ​ដែរ​ថា អ្វី​ដែល​ឈ្មោះ​ ប៊ុន រដ្ឋា​ បាន​និយាយ​​​ចោទប្រ-​កាន់​មកលើ​រដ្ឋា​ភិបាល​ វា​គឺ​ជា​ការ​ចោទ​ប្រ​-​កាន់​បែប​​គួរ​ឲ្យ​អាណិត​មួយ​ វា​មិន​ដែល​មាន​រដ្ឋា​ភិបាលណា​​​ធ្វើ​​​លើ​ពលរដ្ឋ​ខ្លូន​ឯងអ៊ី​ចឹង​នោះ​ទេ​។

    រដ្ឋា​ភិបាលធ្វើ​​​លើ​ពលរដ្ឋ​ខ្លូន​ឯង ដូចជា លីមី សីរី​​ អេស្សីប ។ល។

    ការពិតគឺ វាមិនដែលមើលពត៏មានអន្តរជាតិទេរឺ ប្រហែលរវល់មើលតែរឿងសិច។

  6. cheath says:

    មួយរយៈពេលចុងក្រោយនេះ មន្ដ្រីសង្គមស៊ីវិល និងក្រុមអ្នកនយោបាយប្រឆាំងមួយ ចំនួន នៅតែលើកយកបញ្ហាវិបត្ដិដីធ្លីមកធ្វើការវាយប្រហារ លើរាជរដ្ឋាភិបាល កម្ពុជា យ៉ាង គឃ្លើន ដោយមិនព្រមទទួលស្គាល់នូវអ្វីដែលជាដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលឡើយ ។
    ក្រុមមន្ដ្រីសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំង បន្ដយក បញ្ហាដីធ្លីនៅសហគមន៍បុរីកីឡា និងដីធ្លីតំបន់បឹងកក់ មកធ្វើជាឧទាហរណ៍នៃអំពើរំលោភ សិទ្ធិមនុស្ស ហើយថា ជម្លោះដីធ្លីកំពុង បង្ក ឱ្យ មានបញ្ហាជម្លៀសប្រជាពលរដ្ឋ ចេញពីផ្ទះ សម្បែង ដូចអ្វីដែលកើតមាននៅក្នុងរបបខ្មែរក្រហម ។
    ជាការពិតការវាយប្រហាររបស់ក្រុមមន្ដ្រី សិទ្ធិមនុស្ស និងអ្នក នយោបាយ នៃគណបក្សប្រឆាំង គឺពួកគេមិនបានពិនិត្យមើលឱ្យច្បាស់លាស់ អំពី គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ នៅ តាមបណ្ដាខេត្ដ-ក្រុងនានា ទូទាំងប្រទេសនោះទេ ។
    ហើយ ការដែលក្រុមមន្ដ្រីសិទ្ធិមនុស្ស និង អ្នកនយោបាយប្រឆាំងវាយប្រហារមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គ្រាន់តែធ្វើ ឡើងដើម្បី ទាក់ទាញការគាំទ្រនិងផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ ។
    គោលនយោបាយចាស់ សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល ដែល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីឥឡូវនេះកំពុង បោះ ជំហានទៅ មុខយ៉ាងរលូន ហើយការវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ កំពុងប្រព្រឹត្ដទៅ យ៉ាងមមាញឹក ។ ក្រុមនិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ រួមជាមួយមន្ដ្រីជំនាញសុរិយោដី និង មន្ដ្រីអាជ្ញាធរតាមបណ្ដាខេត្ដនានា កំពុងសស្រាក់សស្រាំ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ ព្រោះដីធ្លីគឺជាបញ្ហា អាយុជីវិតរបស់ប្រជាពលរដ្ឋ ។ សកម្មភាពរបស់ក្រុម និស្សិតស្ម័គ្រចិត្ដជាមួយមន្ដ្រីសុរិយោដី និងមន្ដ្រីអាជ្ញាធរ ក្នុងការវាស់វែងដីធ្លីធ្វើប័ណ្ណកម្ម សិទ្ធិជូនប្រជាពលរដ្ឋ កំពុងធ្វើឱ្យប្រជាពលរដ្ឋ មានសេចក្ដីរីករាយយ៉ាងខ្លាំង ព្រោះនៅទី បំផុត ពួកគាត់មានកម្មសិទ្ធិដីធ្លី ដែលពុំមាននរណា អាចរំលោភបំពានបាន ក្នុងពេលដែលក្រុមម ន្ដ្រីសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំង ពួកគេបានត្រឹមតែរិះគន់ ហើយពុំបានជួយអ្វីទាំងអស់ ដល់ប្រជាពលរដ្ឋ ។
    ក្រុមអ្នកសង្កេតការណ៍មួយចំនួន បានលើកឡើងដោយមោទនភាពថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងគិតគូរដោះស្រាយវិបត្ដិដីធ្លី ប្រកបដោយ ប្រសិទ្ធភាព ធ្វើឱ្យ ប្រជាពលរដ្ឋមានការអបអរយ៉ាងខ្លាំង ដោយ រាជរដ្ឋាភិបាល បាន ចេញបទបញ្ជាឱ្យអាជ្ញាធរខេត្ដ-ក្រុងនានា រួមជាមួយ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ យកចិត្ដទុក ដាក់ ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានដកហូតដី សម្បទានពីក្រុមហ៊ុនជាច្រើន ដោយសារតែក្រុមហ៊ុនទាំងនោះ មិនអនុវត្ដន៍ឱ្យបានត្រឹម ត្រូវតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបា ។
    ការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន ដែលមិនអនុវត្ដន៍ តាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ហើយមិនអនុវត្ដន៍តាមរូបមន្ដស្បែកខ្លា ត្រូវបានប្រជា ពលរដ្ឋទទួលស្គាល់ថា ជាការសម្រេចត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ។ មិនតែប៉ុណ្ណោះជាការព្រមាន ឱ្យក្រុមហ៊ុននានា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ត្រូវតែអនុវត្ដន៍តាម កិច្ចសន្យា នៃអាជ្ញាប័ណ្ណ ដែលខ្លួនទទួលបាន ។
    នៅក្នុងយុទ្ធសាស្ដ្រវាយប្រហារ លើរាជរដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ ក្រុម មន្ដ្រីសង្គមស៊ីវិលនិងអ្នកនយោបាយប្រឆាំងមួយចំនួន បានចាត់ទុកបញ្ហា ជម្លោះដីធ្លីថាជាវិបត្ដិ ខ្មៅងងឹត ហើយថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពុំមានឆន្ទៈ ក្នុងការដោះស្រាយ ។ ក៏ប៉ុន្ដែការវាយប្រហារ ទាំងនោះមិនត្រូវបានប្រជាពលរដ្ឋជឿជាក់ទេ ព្រោះការពិត រាជរដ្ឋាភិបាល កំពុងអនុវត្ដន៍គោលនយោបាយចាស់ សកម្មភាពថ្មី វាស់វែងដី ធ្លីធ្វើប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ។ ការដែលមាននិស្សិតស្ម័គ្រចិត្ដ រាប់ពាន់នាក់ និងមន្ដ្រីសុរិយោដីរួមជាមួយមន្ដ្រីអាជ្ញាធរ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋតាមបណ្ដាខេត្ដជាច្រើន គឺជាភស្ដុតាងនៃដំណោះស្រាយវិបត្ដិដីធ្លី ដែលរាជ រដ្ឋាភិបាល កំពុងអនុវត្ដន៍ ។ ដូច្នេះការវាយប្រហាររបស់មន្ដ្រីសង្គមស៊ីវិល និងក្រុមអ្នក នយោបាយ ប្រឆាំងមួយក្ដាប់តូច មកលើរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺជារឿងឥត ប្រយោជន៍ ព្រោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានដឹងយ៉ាងច្បាស់ អំពីគោលនយោ បាយរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី ។
    សរុបសេចក្ដីមក ការដែលមន្ដ្រីសង្គមស៊ីវិល ក៏ដូចជាក្រុមអ្នកនយោបាយប្រឆាំង ទាំង ក្នុងនិងក្រៅប្រទេស បើកការវាយប្រហារលើរាជរដ្ឋាភិបាល ពាក់ព័ន្ធ បញ្ហាជម្លោះដីធ្លី គ្រាន់ តែជាល្បិចកលដើម្បីកាត់បន្ថយការគាំទ្រទៅលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប៉ុណ្ណោះ ។ ប៉ុន្ដែល្បិចកលទាំងនេះ គ្មានប្រយោជន៍អ្វីទាំង អស់ ព្រោះរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ដោះស្រាយបញ្ហាដីធ្លី ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាម បណ្ដាខេត្ដនានាទូទាំងប្រទេស ។ ការវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ គឺជាដំណោះស្រាយមួយដ៏ប្រសើរបំផុត ដើម្បីឱ្យប្រជាពលរដ្ឋមានដីធ្លីសម្រាប់ ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ។ ចំណែកករណីប្រជាពលរដ្ឋផ្លាស់ប្ដូរទីកន្លែងរស់នៅពីខេត្ដមួយ ទៅខេត្ដមួយ ឬពីតំបន់មួយទៅតំបន់មួយមិនមែនសុទ្ធតែកើតឡើង ដោយសារបញ្ហាដីធ្លី នោះទេ ប៉ុន្ដែជាការផ្លាស់ប្ដូរដើម្បីជីវភាពរស់នៅ ដើម្បីកសាងជីវភាពថ្មី និងដើម្បីស្វែងរក ការងារដែលមានប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពតែប៉ុណ្ណោះ ៕

  7. ពួកអាផ្ងាមុខវាចាប់ផ្តើមភ័យហើយ
    ទេវតាជិតប្ររាមុខពួកអាឆ្កែ អាសត្វលាហើយ
    ឆាប់ឡើងៗៗៗៗៗៗៗៗៗៗ

  8. cheath says:

    ហាស! ហាស រឿងអីត្រូវភ័យអាវ៉ា ថ្លែងវាចាអោយដឹងផងមើល ?
    រាគអាចម៏តែខ្លួនឯងថាគឪភ័យផង អត់ចេះខ្មាស់មែនវើយ !អាកន្លាតថ្មអង្គរកូនឪនេះវី

  9. JML says:

    លោកcheath និយាយបានល្អណាស់! អាមនុស្សព្រៃ ថ្មអង្គរ អាហ្នឹងឡប់ៗទេ ហាហាហា……….

  10. ចាប់ផ្តើមភ័យហើយ
    ក្នុងចិត្តហែងភ័យ ហែងចាំបាច់សួរអញ អាជាតិឆ្កែឆ្កួត
    ហែងស្មានថាគេមិនដឹងថាក្រុមអាផ្ងារមុខអែង
    ផ្ងាមុខចាំទទួលគ្រាប់បែកហី

    ភ័យហើយៗៗៗៗៗក្រុមអាសត្វឆ្កែ នឹងអាសត្វលា

  11. ពួកអាសំគីស! ហ៊ានធ្វើត្រូវហ៊ានទទួល! កម្មមកហើយ!!

  12. អាជាតិកំណើតឆ្កែ គេដាក់បាយឲ្យសីុតាំងពី៧មករា៧៩មក ចាប់ផ្តើមភ័យហើយ
    អាJML កំណើតសត្វលា គេដឹកឆ្លងស្ពានអាកាស រាល់ថ្ងៃ ចាប់ផ្តើមភ័យហើយ

    គ្រាប់បែកជិតធ្លាក់ត្រូវក្បាលពួកហែងហើយអាផ្ងាមុខ

  13. cheath says:

    ឆ្កួតវក់វក់ឆ្កួតអាបាញ់ទា- ខួរក្បាលដូចស្វាតែប្រឹងច្នៃ
    សម្តែងធ្វើត្រាប់អត់តម្លៃ- ទោះអាប្រឹងច្នៃក៏ជាអា ។
    អ្ហែងនេះមនុស្សខួរក្បាលទា- ទោះប្រឹងក៏វាគ្មានខ្មោចអី
    បានត្រឹមស្រែកកោកដូចបក្សី- កញ្ជ្រៀវតាមក្រៃចុងចប់អាំង។
    អញប្រាប់រួចហើយគ្មានផ្លូវទេ- ពួកអាតាប៉ែស៊ី-សុខា
    ទោះវារួមគ្នាក៏អនិច្ចារ- គ្មានឈ្មោះស្រស់ថ្លាឈ្នះស្អីទេ ។
    ពួកវាឈ្នះដែរត្រឹមតែអញ្ចេះ-ឈ្នះបានជិះសេះលើគ្នាវា
    ប្តីមានសាហាយតែជាប់ពៀរ- អោយប្រពន្ធវាមានប្រុសដែរ ។
    ឈ្នះពីរភ្នែកមីរព្រោះតែល្បែង- ឈ្នះបីវង្វេងផឹកពាលា
    អួតអាងគេវ៉ៃរហូតគ្រា- ព្រោះមកពីវាអួតខ្លាំងពេក។
    ឈ្នះអញ្ចឹងអ្ហែងប្រឹងអួតស្អីទៅ- ប៉ុន្តែអ្ហែងខ្លៅទោះអញប្រាប់
    អ្ហែងខឹងជេរអញឡើងញើសដាប- ច្រវាបហារមាត់ព្រោះចចេស ។
    ជេរចុះអាម៉ាកអញមិនខឹង- ព្រោះអ្ហែងប្រឹងជេរអញកាន់ល្អ
    រាស្រ្តលោកមើលយល់ហើយក្រៀក ក- ទុកតែមនុស្សល្អដេញអាក្រក់ ។
    ២០១៣ អ្ហែងដឹងហើយអាវ៉ា ! ហាស! ហា

  14. JML says:

    អើរ!អាមនុស្សព្រៃThe Man With No Name អាអត់ឈ្មោះហែងចេះនិយាយត្រូវហា! អាប៊ុនរដ្ឋាវាមិចហ៊ានទទួល! បើវាកំសាកសឹងអី! អាញ់គិតថាហែងមានខួរក្បាលតិតដែរចុះ!
    តែប្រហែរជាហែងលេបថ្នាំខុសមើលទៅ! សូមអរគុណហែងដែលបានថាអោយអាកំសាកប៊ុនរដ្ឋា
    ហើយនៅមានអាមូយនៅបារាំងនិងនៅក្រៅមួយចំណួនទៀត!
    អាថ្មអង្គរ គ្រាប់បែបឪហែង! សម័យអភិវឌ្ឍន៏គេមិនថោកបំផ្លាញជាតិដូចពួកអាផ្កាប់មុខហែងទេ!
    អាអត់ខួរក្បាល ហែងចង់អោយខ្មែរអាលាយមែន?? អានេះបែបមើលទៅឪវាម៉ែវាដូចទើបរួចផុតងាប់
    នៅ7មករាដែរតើអី!??

  15. JML says:

    ហែងទៅឪហែងម៉ែងហែងមើលអា អាចម៏ថ្មអង្គរ !មែនឫអត់!

  16. លោក សាវ៉ាត្រា says:

    Dear Mr. Bun Ratha,

    I do accept your opinion is right. I support you.
    You must not come back to find fucking justice in Cambodian Law System.
    If you come back, you will in jail.
    You are Cambodian, I want you come back to our beloved country, but you don’t need to come to solve and trial with all fucking idiot people in Cambodian Government.

  17. សូមអស់លោក​ខាងបងញ្ចេញមតិកុំដាលគា្នពេកខ្មាសខ្ញុំអ្នកអានមិនដឹងជាស្អីដាលគ្នា មិនចេះចប់ពិបាកណាស់​។​សូមជួយគា្នក្នុងនាមជាខ្មែរ។

  18. JML says:

    ចង់និយាយល្អៗដែរ តែពួកផ្កាប់មុខអត់កំណើតហ្នឹងវាជ្រុលពេកហើយ! ជេរគេឯងអោយអាតេផ្តេះផ្តាស់! អន់ចរិកណាស់ពួកអស់នេះ!

  19. cheath says:

    វក់ឆ្កួត ឆ្កួតវក់ឈ្លក់ទឹកមាត់ អាស្គមអត់ធាត់ភ្លែកស្រឡេវ
    អាក្លើសម្លាញ់អ្ហែងកុំក្រេវ កុំភ្លើអាឡេវក្លើសម្លាញ់ ។
    អ្ហែងអញស្គាល់គ្នាជាយូរហើយ មិនមែនតិចឡើយអ្ហែងស្តាប់អញ
    ពីក្មេងក៏អ្ហែងអ្នកជើងឡាញ់ ឯអញដូចគ្នាស្មើអ្ហែងដែរ ។
    ប៉ុន្តែឥឡូវបែកផ្លូវជៀស តាំងអ្ហែងវិនាសចូលប៉ារា
    សាក់ស៊ុតសាខនវាយប្រហារ បាញ់អញនេះណាទាំងយប់ថ្ងៃ ។
    ពេលអ៊ុនតាក់ចូលអ្ហែងមកវិញ រួចអ្ហែងរត់ចេញទៅស្រុកថៃ
    ទៅតាមប្រពន្ធរស់ដីថ្មី នៅ អាមេរិកឭឯជើងមេឃ ។
    ចិត្តអ្ហែងនិយមសែនចង្អៀត ជឿជាក់មិនឃ្លាតពួកលន់ណុល
    ចិត្តអ្ហែងរាល់ថ្ងៃសែនងប់ងុល បង្កើតទៅដលជាចលនា ។
    ចលនាមានឈ្មោះខ្មែរម្ចាស់ស្រុក ស្ថិតក្នុងជង្រុកអារដ្ឋា
    ឥឡូវដូរឈ្មោះទៀតហើយណា ទៅជាអំណាចពលរដ្ឋខ្មែរ ។
    ប្រាប់អាពួកម៉ាកឯងប៉ុណ្ណឹងសិនចុះ ! នៅមានតទៀត

  20. មនុស្សដូចអាជាតិខ្លុយ=ពូកែចម្លងពីគេណាស់អាមួយនេះគឺ់អាសែន-សល់សតិដូចគ្នា
    បើតាមដានមតិវានិយាយ១០០ភាគរយពូជអាហុ៑ន ហិនហោចរូបវាតែម្តងខ្លែងភេទ។

  21. ដឹងអាណាជេរផ្តេសផ្តាស់ ព្រះដឹងថាអាណាជេរគេមុន!
    អោយគ្រោះទាន់ហន់ និងកម្មទាន់ហន់ ទៅពួកអាបំភ្លៃគេ និងពួកអាផ្តាច់ឡប់ៗ!!!
    អោយព្រះប៉ារ៉ាមុខពួលហ្ហែងអោយអស់!!!

  22. ហេ…ដល់តែសរសេរមតិពិតយូរៗ ទៅលឿនច្រឡំភ្លេចពាក្យខ្លះ តែយ៉ាងខ្ញុំដឹងថានៅតែអាចមើលយល់។

  23. អោយកម្មទាន់ហន់ទៅរកពួកអាផ្តាច់ការឡប់ៗ!!!!

  24. JML says:

    អាមនុស្សព្រៃThe Man With No Name អើយ! អាញ់ដឹងថាហែងវាភ័៏យដែរហើយ! បើផ្តាច់ការមែន
    មិនមែនមានក្បាល់ពួកអាផ្កាប់មុខហែងនេះទេ! ភ្ញាក់ខ្ឡួនឡើងអាមោគសំណប់ចិត្ត! កុំអោយគេបោក
    ទៀតណា ទាំងផ្កាប់មុខទាំងអស់ភ្ញាក់ឡើងទៅ!

  25. មនុស្សដូចអាជាតិខ្លុយ_ព្រោះតែវាចុយឃ្លៀតមកពីត្តវាខ្លីហាស!!!!!!!!!!!!!!!ហា!!!!!!!!!ហា
    អស់សណ្នើចគេស្រឡេវតែច្បាស់តែអា ខ្វាក់គី់ងងឹតឈឹង.

  26. មានឡាន មានម៉ូតូ ជិះប្រយ័ត្នផង គ្រោះទាន់ហន់វើយ…អា JML!
    អញភ្ញាក់ខ្លួនយូរហើយ…និងដឹងថាពួកអាបក្សប្រជាជននេះវាសំបូរលុយពុករលួយណាស់ រាប់ពីអាទាប រហូតដល់អាខ្ពស់!

  27. ខ្មែរបុរាណ says:

    សួរទៅ The Man With No Name បន្តិចថា៖«តើទង្វើរបស់សម្តេចហ៊ុនសែនតាំងពីថ្ងៃ7មករា1979
    មកដល់សព្វថ្ងៃនេះមានចំណុចណាមួយដែលThe Man With No Nameល់កសរសើរនិងគាំទ្រទេ?»
    បើលោកជាមនុស្សលោកពិតជាឆ្លើយនិងសំណួររបស់ខ្ញុំ។

  28. ខ្មែរបុរាណ says:

    សួរទៅ The Man With No nam បន្តិចថា៖«តើទង្វើរបស់សម្តេចហ៊ុនសែនតាំងថ្ងៃ7មករា1979
    មកដល់សព្វថ្ងៃនេះមានចំណុចណាមួយដែលthe Man With No Name សរសើរនិងគាំទ្រទេ?»
    បើលោកជាមនុស្សលោកពិតជាឆ្លើយនិងសំណួររបស់ខ្ញុំ។

  29. Sna says:

    Mech bach mok te kec kloun tov.proyat ke chamb.tolaka srok khmer ke bougVel doch A poug jeng.

  30. បង​មិន​បាច់ប្រាប់ក៏គេដឹងថាអាជាតិ និងអាJML ហ្នឹង ជាពួកស៊ីពេគេដែបង។ វាមាន​ភ្នែកតែអត់ប្រស្រី វាអត់ឃើញទុក្ខលំបាករាស្ដ្រទេ។ វាមានលុយប៉ុននឹងវាកាន់តែជើងគ្នាវាទេ។ បើមាននរកមែន ពួកអានេះ ត្រូវខ្មោចមកយកយូរហើយ។ សង្ស័យអត់មានខ្មោចមាននរកទេ។ ដូច្នេះខ្មុំក៏មិនដឹងមានអីធ្វើអោយវាភ្ញាក់ខ្លួនដែរ។ ណាស់ហើយចាំអោយកូនប្រពន្ធត្រូវគេធ្វើបាប ហើយអត់មានយុត្តិធម៌ ទើបក្រែងវាដឹងខ្លួន។ ជេរវាអញ្ចឹងវាក៏អត់ដឹងខ្លូនដែរ។

  31. ស្រឡាញ់ខ្មែរ says:

    អស់លោកទាំងឡាយអើយ បើអ្នកជាកូនខ្មែរ សូមរកវិធីជួយជាតិយើងអោយបានប្រសើរផង ។ បើរដ្ឋាភិបាលធ្វើខុស គួយយើងទទួលស្គាល់ ។ ហើយគួរគិតពិចារណារមើល តើអ្នកណាខុស អ្នកណាត្រូវ​៕​កុំស្តាប់តែម្ខាង ។ បើអ្នកគាំទ្ររដ្ឋភិបាលគួររកចំនុចខុសឆ្គងដើម្បីកែប្រែ ហើយប្រៀបធៀបមើល ពិតដែរអត់?​
    បើអ្នករស់បានដោយសារតែឃុបខិតអំពើអាក្រក់ ហើយអ្នកខំការពារវាទៀត តើនោះជាអំពើអ្វីទៅ?
    បើអ្នកមិនបានទទួលលាភសការៈពីអ្នកណាទេ អ្នកគួរឈរនៅចំនុចកណ្តាល។

    ដូចលោក ជាតិ គាត់គាំទ្រខាងរដ្ឋភិបាល ដូចនេះគាត់ស្តាប់តែម្ខាង មិនបានគិតដល់ចំនុចអវិជ្ជមានទេ ។​ សួរថា បញ្ហាទំនាស់ដីធ្លីនៅភ្នំពេញ និង នៅតាមខេត្តនានា​ វា ជារឿងធម្មតាមែនទេ? ការចាប់ដាក់គុក ការសំលាប់ប្រជារាស្រ្ត ការគាប់សង្កត់ និងអំពើឃោឃៅផ្សេងៗទៀត សុទ្ឋតែជារឿងធម្មតាមែនទេ? លោកសាកស្រមៃមើល បើលោកជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ តើលោកដោះស្រាយយ៉ាងណា គិតយ៉ាងមេច? គួរធ្វើអ្វី? ចំពោះ រដ្ឋាភិបាល លោកហ៊ុន សែន កាន់អំណាចយូរហើយ មិនព្រមធ្វើការវាស់វែងដីជូនប្រជាជនទេ ទាល់តែជិតបោះឆ្នោតទើបខ្នះខ្នែងធ្វើ ។ តើនេះជាឆន្ទះរបស់អ្នកដឹកនាំដូចលោក ហ៊ុន សៃន មែនទេ? លោកជាតមានបានចាកចេញពីPP ទៅកាន់បណ្តាខេត្តជាប់ជាយដែនយួនអត់ ។ លោកដឹងទេ?​ ថាប្រជាជននៅទីនោះលំបាកប៉ុន្នា? ត្រូវចាយលុយដុង ធ្វើកសិផលបានលក់អោយឈ្មួញយួនក្នុងតម្លៃថោក ។ អ្នកខ្លះមានដីធ្វើស្រែហើយ តែធ្វើមិនបានផល ត្រូវបង្ខំចិត្តជួលអោយយួន ។​ជួលយូរៗលក់ដីនឹងទៅ។ តើនេះជាកំហុសអ្នកណា? ឬ លោកថា មកពី ប្រជាជនមិនចេះ?
    បើលោកជាឪពុក តើលោកគួរជួយកូនៗ ឬ ទុកអោយកូនៗរកស៊ីដោយខ្លួនឯង? បើលោកជាឪពុក លោកជួយកូនដើម្បីយកគុណមែនទេ?
    អ្នកណាក៏ដឹងដែរថា ប្រជាពលរដ្ឋមានកាតព្វកិច្ចបង់ពន្ឋជូនរដ្ឋរាល់ឆ្នាំមិនដែលខានទេ។ រដ្ឋាភិបាលប្រពន្ឋបាន រួចសាងសង​ សាលារៀន មន្ទីពេទ្យ ផ្លូវ ……រួចនិយាយថា ជាអំណោយរបស់សម្តេច តេជោហ៊ុន សែន ។ តើអ្នកគិតថាសមទេ? លោកជាតិអោយលុយលោកJML ចំនួន 10000$ ។ រួចលោក JML សង់ផ្ទះអោយលោកជាតិមួយខ្នង ។ រួចលោកJML ដាក់និយាយថា នេះជាអំណោយរបស់គាត់ជូនចំពោះលោកជាតិ។តើលោកមានអារម្មណ៏បែបណាដែរ?
    លោកគួរពិចារណាមើលទៅ?

  32. ប៉ុន្តែខ្ញុំថាជេរវាអោយច្រើនៗដូចបងក៏ល្អម្យ៉ាងដែរ ក្រែងវាអានហើយវាឈឺចិត្ត លើសឈាម គាំងបេះដូងស្លាប់ក៏ម្យ៉ាងដែរ។

  33. ១-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធុំ–វាចូលចិត្តណាស់–ឆ្កែដទៃទៀត–មិនទាន់វាសោះ
    វាថាឆ្ងាញ់ណាស់–អាចម៍ផស់សម្តាចម៍ ។
    ២-អាជាតិឆ្កែខ្ញុំ–អាចម៍ណាដុំធំ–ត្របាក់ផ្ញាច់ៗ–វាឆ្កែក្បត់ជាតិ–ចួលចិត្តស៊ីអាចម៍–
    ជួនកាលប្រកាច់–ឆ្តួតបីបួនថ្ងៃ ។
    ៣-ខ្មែរអើយត្រូវដឹង–អាឆ្កែមួយហ្នឹង–ជាឆ្កែចង្រៃ–វាកាន់ជើងយួន–ដែលលួចទឹកដី–
    គួរខ្មែរប្រុសស្រី–សំពងក្បាលវា ។
    ៤-អាជាតិឆ្កែឆ្កួត–ពូកែខាងអួត–ប្រព្រឹត្តពាលា–វាជាឆ្កែយួន–ក្បត់កម្ពុជា
    ខ្មែរកុំទុកវា–អាឆ្កែក្បត់ជាតិ!

  34. ប៊ុនរដ្ឋា! បើលោកហ៊ានចូលប្រឈមមុខនឹងច្បាប់លោកប្រាកដជាមានវាសនាដូចលោកម៉ម សូណង់ដូអញ្ចឹង ពីព្រោះនៅប្រទេសខ្មែរនរណាៗ ក៏គេដឹងដែរថាគ្មានលិទ្ធផលល្អសំរាប់អ្នកតស៊ូរកយុត្តិធម៌ទេ ព្រោះអំណាចគ្រប់យ៉ាងវាស្ធិតនៅលើកន្តាប់ដៃនៃជនខ្វាក់តែម្ខាងប៉ុណ្ណោះ ជាពិសេសអំណាចនយោបាយ ពីព្រោះលោកស្ធិតនៅក្នុងចំណុចនេះ។ ដូចលោកម៉មសូណង់ដូ រដ្ឋាភិបាលបានប្រកាស់ថាមិនបានចោទប្រកាន់គាត់ក្នុងរឿងអបគមន៏ស្អីគេនោះទេនៅមុនពេលគាត់ចូលស្រុក តែនៅពេលគាត់ចូលស្រុកមិនទាន់បានប៉ុន្មាបថ្ងៃផង ក៍ចាប់គាត់ទាំងតក់ក្រហល់យកទៅដាក់គុក ។ កុំជឿសំដីពួកអាកញ្ជះយួនអស់នោះអោយសោះ។

  35. cheath says:

    នៅក្នុងសន្និសីទកាសែតរួមគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២កន្លងទៅនេះ ប៉ុល ហំម តំណាងស្ថាបនិកគណបក្សសង្គ្រោះជាតិដែលត្រៀមរឿបចំបង្កើតថ្មីដោយគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា បានលើកឡើងពីការព្រមានធ្វើពហិការបស់គណបក្សប្រឆាំងរួបរួមថ្មីនេះ ដោយថានិងមិនចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៥ នាឆ្នាំ២០១៣ ទេ ក្នុងករណីដែលសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនមានលទ្ធភាពវិលចូលមាតុប្រទេស សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតបាននោះ ហើយពេលនោះ លទ្ធផលនៃការបោះឆ្នោត នឹងគ្មានការទួលស្គាល់ពីសហគមន៍អន្តរជាតិ។

    ជាមួយនោះដែរ គណបក្សប្រឆាំងរួបរួមថ្មី ដែលទើបតែទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ក៏ទាមទារឲ្យមានការផ្លាស់ប្តូរសមាសភាពដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដោយជ្រើសរើសបុគ្គលដែលគណបក្សនយោបាយ អាចជឿទុកចិត្តបាន ឬក៏សមាជិកគណបក្សនយោបាយ ដែលមានអាសនៈនៅរដ្ឋសភា។ ការធ្វើបែបនេះ ដើម្បីអ្វីដែលគណបក្សប្រឆាំងលើកឡើងថា ដើម្បីឲ្យការបោះឆ្នោត ធ្វើឡើងដោយសេរី យុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា។
    ចំពោះការលើកឡើងបែបនេះ សំរាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាវិញ ពុំបានសម្តែងនូវការភ្ញាក់ផ្អើល ចំពោះការព្រមានពីសំណាក់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលទាំងមិនទាន់បង្កើតចេញជារូបរាងបានផងនោះ បែរជាព្រមានធ្វើពហិការមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅឆ្នាំ២០១៣ ដោយលើកឡើងថា .បើគណបក្សប្រឆាំងថ្មី មិនចូលរួមការបោះឆ្នោតមែននោះ វាក៏ នឹងមិនប៉ះពាល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើយ។

    ឯកឧត្តម ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហស័ នៃទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២កន្លងទៅ បានមានប្រសាសន៍បញ្ជាក់ថា ការប្រកាសដកថយ មិនចូលរួមនៅក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នាឆ្នាំ២០១៣ ដោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងរួបរួមថ្មីនោះ វាមិនមែនជារឿងចំលែកទេ ហើយការមិនចូលរួមបោះឆ្នោតរបស់គណបក្សនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការលិទ្ធប្រជាធិបតេយ្យ នៅកម្ពុជាឡើយ ។ ហើយកត្តានេះ ក៏ពុំចោទជាឧបសគ្គដែរ ពីព្រោះ មានគណបក្សនយោបាយជាច្រើនទៀត ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ។

    ឯកឧត្តមទិតសុធា បានបន្ថែមថា “ចំពោះបុគ្គលសមរង្ស៊ីខ្លួនឯង បានដឹងច្បាស់ណាស់ ថាសិទ្ធិនយោបាយរបស់គាត់ត្រូវបានចប់ ហើយការជាប់ទោសក្នុងបទល្មើសព្រហ្មទណ្ឌ គឺច្បាប់មិនអនុញ្ញាតឲ្យមានសិទ្ធិឈ្មោះចូលរួមបោះឆ្នោត និងមិនអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតឲ្យឆ្នោតបានដែរ”។
    ឯកឧត្តមទិត សុធា បានបញ្ជាក់ទៀតថា “រឿងកំហុសបុគ្គលសមរង្ស៊ីម្នាក់ មិនអាចយកមកបំផ្លាញលិទ្ធប្រជាធិបតេយ្យនៅកម្ពុជាដ៏រឹងមាំបាននោះទេ ពីព្រោះនេះជាសិទ្ធិផ្ទាល់ខ្លួនរបស់សមរង្ស៊ី ដែលមិនមាននិតិសម្បទារ គ្រប់គ្រាន់តាមផ្លូវច្បាប់ ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត មិនមែនបានន័យថា ខ្លួនជាទណ្ឌិត មិនបានបោះឆ្នោតបែរជាស្រែកថា ដំណើរការអនុវត្តលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបំផ្លាញឡើយ” ។
    ឯកឧត្តមទិតសុធា បានមានប្រសាសន៍បញ្ជាក់ទៀតថា “ផ្ទុយទៅវិញគណបក្សថ្មីរបស់ក្រុមប្រឆាំងធ្វើពហិការដូចថាដូច្នេះមែននោះ គឺវាបានបរាជ័យមុនពេលចាប់កំណើត រួចស្រេចទៅហើយ ។ ព្រោះថា បើសិនគ្មានគណបក្សនយោបាយមួយចូលរួម មិនមែនមានន័យថា គ្មានការបោះឆ្នោតនោះទេ គឺការបោះឆ្នោតនៅតែដំណើការទៅជាធម្មតា”។

    ទាក់ទងការដែលបក្សប្រឆាំង ស្នើឲ្យមានការរុះរើសសមាសភាពដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមុនការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដែលចាប់ពីពេលនេះទៅ នៅមានរយៈពេល ៩ខែទៀតនោះ ត្រូវបានឯកឧត្តម ទិត សុធា បានបញ្ចេញប្រតិកម្ម ច្រានចោលថា ការទាមទាររបស់គណបក្សប្រឆាំងឲ្យមានការុះរើសមាសភាពដឹកនាំ គ.ជ.ប. នោះជាបទចំរៀងដដែលៗ ដែលខ្លួនឯងភ្លេចថា សមាជិករបស់គណបក្សប្រឆាំង មានវត្តមាននៅក្នុងក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប. ដែរ មិនមែនមានតែសមាជិកគណបក្សកាន់អំណាចឯណា ?។

    ឯកឧត្តម ទិត សុធា បានចាត់ទុកការទាមទារដដែលៗ របស់គណបក្សប្រឆាំង ក្នុងរឿងផ្លាស់ប្តូរសមាសភាព គ.ជ.ប. ថាគឺជាបទចំរៀងដដែល របស់ក្រុមដែលចាញ់តែប៉ុណ្ណោះ។

  36. ខ្ញុំជាខ្មែរ says:

    ច្បាប់ស្រុកខ្មែរមិនមែននៅលើរដ្ឋធម្មុញនោះទេគឺស្ថិតនៅលើបបូមាត់របស់នាយគរដ្ឋមន្ត្រីតែ
    ប៉ុណ្ណោះ

  37. ក្តែនពួកអាហ៊ុន សរ says:

    ក្តួយម៉ែវាយួនចូលពេញស្រុកវាមិនភ័យ វាទៅរកកលល្បិចដាក់លើរាស្រ្ត និងអ្នកការពាររាស្រ្តវិញ…
    អញហើ្ហយអញអីក៍យ់ាងនេះ មិនដែលមានទេលើលោក!

  38. cheath says:

    យោងតាមខ្លឹមសារ នៃបទវិចារណកថា ក្នុងកម្មវិធីពន្លឺភ្លើងទៀន របស់គណបក្ស សម រង្ស៊ី ដែលបានផ្សាយតាមវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ប្រជាពល រដ្ឋ ស្តាប់ទៅ គឺហាក់ដូចជាប្រទេសកម្ពុជា កំពុងថិតនៅមាត់ជ្រោះមរណៈ ដូចសម័យរបបប្រល័យ ពូជសាសន៍ទៅហើយ ពីព្រោះក្រុមប្រមូលផ្តុំជាគណបក្សសំបកនោះ បានស្រែកក្តែងៗថា « សង្គ្រោះជាតិៗ» មិនដាច់ពីមាត់សោះ។ ពួកគេអួតថា មានការចូលរួមពីប្រជាពល រដ្ឋ ពីមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលទៅទៀត ចំណុចនេះគឺពួកគេបានភូតកុហកប្រជាពលរដ្ឋស្រស់ៗតែម្តង។ តើមានមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយណា ដែលសុខចិត្តចាក់អង្ករ ទៅយកអង្កាមនោះ?។
    ក្រុមប្រមូលផ្តុំនេះ បានលើកទៀតថា មានប្រជាពលរដ្ឋរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រ រហូតដល់ទៅ៤០% ជាដើម។ចរឹតភូតកុហករបស់ពួកគេនេះ គឺនៅដដែល ដូចកាលពី នៅក្នុងគណបក្សចាស់ដូច្នោះដែរ ។ តាមការពិត ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានសម្រេចកំណើន សេដ្ឋកិច្ចក្នុងអត្រា មួយខ្ពស់បង្គួរ គឺប្រហែលពី ៦% ទៅ៧% តាមរយះការពង្រីកយ៉ាងឆាប់រហ័សនៃវិស័យកម្មន្តសាលកាត់ដេរ កសិកម្ម សំណង់ និងវិស័យទេសចរណ៍ ។ល។ តាមរយៈសុចនាករនេះ រាជរដ្ឋាភិបាលកម្ពុជា គឺអាចឈានទៅសម្រេចគោលដៅ នៃការកាត់បន្ថយភាពក្រីក្រ បានយ៉ាងតិច១%ក្នុងមួយឆ្នាំ។ យោងតាមតួលេខដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ ( UNDP ) តួលេខនៃចំនួនប្រជាជន ដែលស្ថិត នៅក្រោមបន្ទាត់នៃភាពក្រីក្របានថយចុះជាបន្តបន្ទាប់ពី ៤៧% នៅឆ្នាំ១៩៩៣ មក៣៥% នៅឆ្នាំ២០០៤ ហើយបន្តថយមកនៅត្រឹម៣០% នៅឆ្នាំ ២០០៧។ ថ្មីៗនេះយោងតាមសេចក្តីរាយការណ៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រសួងពាណិជ្ជកម្ម បានរាយការណ៍ឲ្យដឹងថា ដោយសារកំណើនពាណិជ្ជកម្មកើនរហូតដល់៦៥% នៃ ផ.ស.ស (GDP) វិស័យនេះបានចូលរួមចំណែក យ៉ាងខ្លាំង ក្នុងនយោបាយកាត់បន្ថយភាពក្រីក្រមកនៅត្រឹមតែ ២៦% ប៉ុណ្ណោះក្នុងឆ្នាំ២០១០។ ដូច្នេះការបំប៉ោងតួលេខរបស់ក្រុមសង្គ្រោះនេះ គឺមិនបានយោងទៅលើតួលេខជាក់ស្តែងណាមួយឡើយ ហើយគ្រាន់តែជាការស្រែកដើម្បីបំភ័ន្តមតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។
    តាមពិតក្រុមដែល គេដាក់ឈ្មោះជាបណ្តោះអាសន្នថា សង្គ្រោះជាតិនេះ គឺជាយុទ្ធសាស្ត្រ នយោបាយបោកប្រាស់គ្នា រវាងគណបក្ស កឹម សុខា និងគណបក្ស សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ ពីព្រោះសូម្បីតែសមាសភាពគណៈកម្មការរបស់គេ ក៏ជាសមាសភាពបណ្តោះអាសន្នដែរ គឺគ្មានអ្វីជា ថិតថេរនោះទេ។ ជាក់ស្តែង កឹម សុខា ដែលមុននេះបន្តិច បានអួតក្អេងក្អាងទាំងនៅក្នុងស្រុក ក៏ដូចជានៅបរទេសថា ខ្លួនជាអនុប្រធាន គណបក្សសំបកនេះ ឥឡូវមិនហ៊ានចូលរួមទេ ព្រោះដឹងច្បាស់ណាស់ថា គណបក្សសំបកនេះ នឹងប៉ើងតាមខ្យល់នាពេល ដ៏ខ្លីខាងមុខជាក់ជាមិនខាន។
    សម្រាប់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋតែងតែបានផ្តល់នូវសុភៈវិនិច្ឆ័យជាបន្តបន្ទាប់ ដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងតែងតែឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជា សម្រេចបាននូវជោគជ័យ ជាពិសេសគឺការធានានូវលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការនាំប្រទេសជាតិ ឲ្យបានឆ្លងផុតស្ថាន ភាពលំបាកនានា ដើម្បីធានាឲ្យមានស្ថេរភាពសេដ្ឋកិច្ច និងមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៥ នាពេលខាងមុខ។
    ដូច្នេះការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខ ប្រជាពលរដ្ឋនៅតែមានជំនឿជាក់ និងបន្តបោះឆ្នោតគាំទ្រ លើការដឹកនាំប្រទេសរបស់ គណបក្ស ប្រជាជនកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដើម្បីបានបន្តដើរតួនាទី យ៉ាងសកម្មក្នុងការធ្វើ សមាហរណកម្មចូលទៅក្នុងតំបន់ និងពិភពលោក និងកិច្ចសហប្រតិបត្តិការនានា ក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិលើឆាកអន្តរជាតិ៕

  39. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន ប្រកាសជាសារធារណៈ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ទាក់ទិនទៅនឹង ការផ្អាកដី សម្បទាន សេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនឯកជន ទាំងក្នុងស្រុក និងក្រុមហ៊ុនបរទេស ។ ចាប់តាំង ពីពេល នោះរហូតមក រាជរដ្ឋាភិបាល មិនដែលបានសម្រេចប្រគល់ដីសម្បទានសេដ្ឋកិច្ចដល់កុ្រមហ៊ុនឯកជន បន្តទៀតឡើយ ដោយអនុវត្តន៍ ត្រឹមត្រូវ ទៅតាមគោលការណ៍របស់ខ្លួន ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តន៍ គោលនយោបាយ ចាស់សកម្មភាពថ្មី ពាក់ ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លី នៅទូទៅប្រទេស ដោយបានបញ្ជូន ក្រុមនិស្សិត ស្ម័គ្រចិត្ត រាប់ពាន់នាក់ ឲ្យសហការជាមួយ មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ដើម្បីវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ ។ ប្រការនេះ ត្រូវបានប្រជាពលរដ្ឋនៅទូទាំងប្រទេស គាំទ្រយ៉ាង ខ្លាំងក្លា ចំពោះគោល នយោបាយ របស់រាជរដ្ឋាភិបាលដែលចាត់វិធានការ ដោះស្រាយបញ្ហាដីធ្លី ប្រកបដោយប្រសិទ្ធភាព និងជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ ។
    ទោះជាយ៉ាងណា ថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន មួយចំនួន បានចុះផ្សាយផ្ទុយពីការពិត ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បាទានសេដ្ឋកិច្ច ថ្មីៗជាច្រើនទៀតដល់ក្រុមហ៊ុន បរទេស ជាពិសេសក្រុមហ៊ុនចិន នៅក្នុងខេត្តព្រះវិហារ ។ សារព័ត៌មានទាំងនោះ បានសំអាង លើសៀវ ភៅរាជកិច្ច ដែលកត់ត្រាអំពីសកម្មភាពការងារ របស់រាជរដ្ឋាភិបាល ធ្វើជាប្រធានបទដើម្បីចោទប្រកាន់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ខុសពីគោលការណ៍ ដែលបាន ដាក់ចេញកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ។ ទាក់ទង ទៅនឹង បញ្ហានេះ មន្ត្រីជាន់ខ្ពស់ ក្នុងជូររាជរដ្ឋាភិបាល បានបញ្ជាក់ថា ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ រហូតមក រាជរដ្ឋាភិបាល បានផ្អាកទាំងស្រុង ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនក្នុង ស្រុកនិងក្រុមហ៊ុនបរទេស ។ អ្វីដែលមានចែង នៅក្នុង សៀវភៅរាជកិច្ច គឺជាការងាររបស់ រាជរដ្ឋា ភិបាលដែលបានសម្រេចមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដូច្នេះសារព័ត៌មាននានា គួរតែទទួល ស្គាល់ការពិត ហើយចៀសវាង ផ្សាយព័ត៌មានផ្ទុយពីការពិត តទៅទៀត ។
    តាមពិនិត្យជាក់ស្តែង ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន មិនត្រឹមតែផ្អាកផ្តល់ដី សម្បទាន សេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន ប៉ុណ្ណោះទេ គឺថែម ទាំងដកហូតដីសម្បទាន ពីក្រុមហ៊ុនមួយចំនួនទៀតផង ។ ការដកហូត ដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឯកជនក្នុងស្រុក និងក្រុមហ៊ុនបរទេស មួយចំនួននាពេលកន្លងមក គឺដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានអនុវត្តន៍ត្រឹមត្រូវ តាមកិច្ចសន្យាជាមួយ រាជរដ្ឋាភិបាល ហើយក្រុមហ៊ុនខ្លះ ក្រោយពេលកាប់ឈើ ធ្វើអាជីវកម្មរួចទុកដីចោល ឲ្យនៅទំនេរ មិនបានដាំកៅស៊ូ និងដំណាំ កសិ-ឧស្សាហកម្មផ្សេង តាមកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាល ឡើយ ។ ចំណែកក្រុមហ៊ុនខ្លះទៀត ក្រោយពេលទទួលបាន អាជ្ញាប័ណ្ណពីរាជរដ្ឋាភិ បាល រួចមកបានធ្វើសកម្មភាព រំលោភយកដីធ្លីប្រជាពលរដ្ឋ យ៉ាងកំរោលដែលជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋប្រឈម នឹងការបាត់បង់ដីធ្លីស្រែចំការ រួចនាំគ្នាធ្វើការតវ៉ា យ៉ាងពុះកញ្ជ្រោល ។ ដូច្នេះ ការដែលរាជរដ្ឋាភិបាល សម្រេចដកហូតដីសម្បទាន សេដ្ឋពីក្រុមហ៊ុនទាំងនោះ យកមកធ្វើជាដី សម្បទាន សង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលគ្មាន ដីធ្លីពិតប្រាកដ គឺជារឿងសំខាន់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋ មានដីធ្លីស្រែចំការ ប្រកបអាជីវកម្ម ចិញ្ចឹមជីវិត ។
    មួយរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្អាកផ្ដល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ប៉ុណ្ណោះទេ គឺថែមទាំងព្រមានដល់ ក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរួចហើយ បែរជាធ្វើសកម្មភាពរំលោភបំពាន លើដីធ្លីប្រជាពលរដ្ឋ ទៀតផង ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងនិង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធររាជធានី និងខេត្ដនានា ចាត់វិធានការដោះ ស្រាយជម្លោះ ដីធ្លីរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសការអនុវត្ដ គោលនយោបាយចាស់សកម្មភាពថ្មី ដោយមានការបញ្ជូននិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ ឱ្យ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាទូទាំងប្រទេសនោះ គឺ ជាវិធានការបញ្ចប់ជម្លោះដីធ្លីយ៉ាងប្រសើរ ។ ដោយហេតុថា បញ្ហាដីធ្លី ជារឿងអាយុជីវិត ប្រជាពលរដ្ឋ ហើយនៅពេលដែលប្រជា ពលរដ្ឋមាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺពុំមាន ក្រុមហ៊ុនឬជនណា អាចរំលោភបំពានដណ្ដើមដីធ្លីពួកគាត់បានឡើយ ។
    សរុបសេចក្ដីមក ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២រហូតមក រាជរដ្ឋាភិ បាល មិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនក្នុងស្រុក ដូចសារព័ត៌ មានមួយចំនួន ចុះផ្សាយខុសពីការពិតនោះទេ ។ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងប្រឹងប្រែង អនុវត្ដន៍គោល នយោបាយ ចាស់ សកម្មភាពថ្មី ដើម្បីដោះស្រាយបញ្ហាដីធ្លី ប្រកបដោយ ប្រសិទ្ធភាព ហើយក្រុមនិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ កំពុងសហការ ជាមួយមន្ដ្រីជំនាញ និង មន្ដ្រីអាជ្ញាធរ ចុះវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាយ៉ាង យកចិត្ដទុកដាក់ ។
    គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី ជូន ប្រជាពលរដ្ឋនៅពេលនេះ មានសារៈសំខាន់ណាស់ ដើម្បីចៀសវាងកុំឱ្យ ក្រុមហ៊ុនឬអ្នកមាន អំណាច និងអ្នកមានលុយមួយចំនួន ឆ្លៀតឱកាសរំលោភយកដីធ្លីប្រជាពលរដ្ឋស្រេចតែអំពើ ចិត្ដ ដូចកាលពីមុនទៀត ។ មានន័យថា រាជរដ្ឋាភិបាល កំពុងតែអនុវត្ដន៍យ៉ាងច្បាស់លាស់ តាមពាក្យសន្យារបស់ខ្លួន ក្នុងបញ្ហាផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ហើយ កំពុងតែអនុវត្ដន៍គោលនយោបាយដោះស្រាយវិបត្តិដីធ្លី ជូនប្រជាពលរដ្ឋ យ៉ាងត្រឹមត្រូវ៕