លោក ហ៊ុន សែន ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទៀត​ហើយ

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​អនុបយោគ​លើ​ផ្ទៃដី​ទំហំ ២៣១៨២ ហិកតា​ទៀត​ស្ថិត​ក្នុង​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​ព្រះវិហារ​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣ ដើម្បី​ធ្វើ​ការ​វិនិយោគ ដាំ​ដំណាំ​កៅស៊ូ និង​ដំណាំ​កសិ-ឧស្សាហកម្ម ដោយ​យោង​តាម​ចំណុច​ទី ៤ នៃ​បទ​បញ្ជា ០១ បប ស្តី​ពី​វិធានការ ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ។ នេះ​បើ​យោង​ទៅ​តាម​សៀវភៅ​រាជកិច្ច​ដែល​ចេញ​ផ្សាយ​ពី​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី​ ថ្ងៃ​ទី ៨ ខែ​សីហា​ ឆ្នាំ ២០១២​។

គំនរ​ឈើ​ហ៊ុប នៅ​​​ក្នុង​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​នៅ​ខេត្ត​ក្រចេះ​។ រូបថត ជីវ័ន

គំនរ​ឈើ​ហ៊ុប នៅ​​​ក្នុង​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​នៅ​ខេត្ត​ក្រចេះ​។ រូបថត ជីវ័ន

Wednesday, 22 August 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

លោក​ នាយរដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ចុះ​ហត្ថលេខា​ចំនួន ​៣​ ដង ផ្តល់​ដី​នោះ​ដែល​ស្ថិត​ក្នុង​ស្រុក​សង្គម​ថ្មី​ ស្រុក​គូលែន និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ធ្វើ​ការ​វិនិយោគ ដំណាំ​កៅស៊ូ និង​ដំណាំ​កសិ-ឧស្សាហកម្ម។ នេះ​បើ​យោង​តាម​អនុក្រឹត្យ ស្តីពី​ការ​ធ្វើ​អនុប្រយោគ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី ៣ ខែ​សីហា​ ឆ្នាំ ២០១២។

នៅ​ក្នុង​មាត្រា​ទីពីរ នៃ​អនុក្រិត្យ​រដ្ឋាភិបាល​នេះ​ បាន​បង្ហាញ​ថា​ ផ្ទៃ​ដី​ដែល​ត្រូវ​បាន​ធ្វើ​អនុបយោគ​ដូច​កំណត់​ក្នុង​មាត្រា​មួយ ​នៃ​អនុក្រឹត្យ​នេះ​ ត្រូវ​សិ្ថត​ក្រោម​ការ​ចាត់​ចែង​នីតិវិធី​បន្ត ដោយ​ក្រសួង​កសិកម្ម​ ជា​អាជ្ញាធរ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ​និង​ក្រសួង​សេដកិច្ច​ និង​ហិរញ្ញវត្ថុ ជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ ព្រម​ទាំង​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែន​ដី​ ស្រប​តាម​ច្បាប់ ​និង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល។​ នៅ​ក្នុង​រាជក្រឹត្យ​បាន​បញ្ជាក់​ថា​៖ «​បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ ដែល​មាន​ខ្លឹម​សារ​ ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ ត្រូវ​ទុក​ជា​និរាករណ៍»។

ក្រុម​ហ៊ុន​ចំនួន​ ៣ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ពី​រដ្ឋាភិបាល​នោះ ​មាន​ដូច​ជា​ក្រុម​ហ៊ុន​ Green Choice (Cambodia) Co., Limited ទទួល​បាន​ដី​ចំនួន ​៧៨៦៣​ ហិកតា ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ ស្រុក​សង្គម​ថ្មី និង​ស្រុក​រវៀង។ ក្រុម​ហ៊ុន​អេមិណិន អ៊ីលីត (ខេមបូឌា) ខូអិលធីឌី ទទួល​បាន​ដី​ចំនួន ៧៣៥៩​ហិកតា ស្ថិត​ក្នុង​ស្រុក​គូលែន​ និង​ក្រុម​ហ៊ុន​ Distinct Harvest (Cambodia) Co., Ltd ទទួល​បាន​ដី​ចំនួន ៧៩៦០ ហិកតា​ សិ្ថត​ក្នុង​ស្រុក​សង្គម​ថ្មី ​និង​ស្រុក​រវៀង។

លោក ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ ក្រសួង​កសិកម្ម​ បាន​បដិសេធ ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ​ កាល​ពី​ម្សិលមិញ ដោយ​មាន​ប្រសាសន៍​ថា​ លោក​ជាប់​រវល់​ភ្ញៀវ។ រីឯ​លោក អ៊ិត ណូឌី រដ្ឋ​លេខាធិការ ក្រសួង​នេះ​ ពុំ​អាច​ទំនាក់​ទំនង​ សុំ​អត្ថាធិប្បាយ​បាន​ឡើយ​។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​ឧសភា​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ចេញ​សេចក្តី​ប្រកាស​ ផ្អាក​ជា​បន្ទាន់ និង​គ្មាន​កាល​កំណត់​នូវ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន​ហើយ​បាន​អំពាវនាវ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដី សម្បទាន ដែល​មាន​ស្រាប់​ទាំង​អស់។ ​នៅ​ថ្ងៃ​ទី ១៤ មិថុនា លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស​ ធ្វើ​ការ​វាស់វែង​បែង​ចែក​ដីធ្លី ឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទំនាស់​ដី​ធ្លី​ ជាមួយ​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ធ្វើ​យ៉ាង​យូរ​បំផុត​រយៈ​ពេល​៦ ខែ។

ប៉ុន្តែ នៅ​ក្នុង​ចំណុច​ទី​ ៤ ​នៃ​បទ​បញ្ជា​ ០១​ បប ស្តី​ពី​វិធានការ​ពង្រឹង​ និង​បង្កើន​ប្រសិទ្ធភាព ​នៃ​ការ​គ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ បាន​កំណត់​ថា​ ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច ​ដែល​បាន​ទទួល​ការ​អនុញ្ញាត ជា​គោលការណ៍​ ពី​រាជរដ្ឋាភិបាល​រួច​ហើយ​ មុន​ថ្ងៃ​ចេញ​បទ​បញ្ជា​នេះ​ ត្រូវ​បន្ត​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។

គេ​មិន​ដឹង​ថា តើ​ចំនួន​ដី​សម្បទាន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ជា​គោលការណ៍​រួច​ហើយ ពី​រដ្ឋាភិបាល​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​។

សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ដូច​ពេល​មុនៗ​ដែរ គឺ​មិន​គាំទ្រ​ឡើយ​ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ជា​អ្វី​ដែល​ពួក​គេ​ បាន​លើក​ឡើង​ជា​ដដែល​ៗ​ថា បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ធនធាន​ធម្មជាតិ និង​វិបត្តិ​សង្គម​ផ្សេងៗ ខណៈ​ដែល​ទីតាំង​នៃ​ការ​ផ្តល់​ដី​សម្បទាន​ទាំង​នោះ ខ្លះ​ជា​ដី​ព្រៃ​ស្រោង ឬ​ជា​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ ដែល​ជា​ញឹកញាប់​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា ក្នុង​នាម​សង្គម​ស៊ីវិល លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ​ពី​សំណាក់​រដ្ឋាភិបាល ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន នៅ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​ទៅ​ហើយ​ បើ​ទោះ​បី​ជា​ការ​បន្ត​ផ្តល់​នេះ យោង​ទៅ​តាម​ចំណុច​ទី ៤ នៃ​បទ​បញ្ជា ០១ ក្តី។ លោក​បន្ត​ថា​៖ «យើង​មិន​ដឹង​ថា​ តើ​នៅ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ទៀត ​ដែល​កំពុង​បន្ត​នីតិវិធី​នោះ​ទេ​។ ដូច្នេះ​វា​ធ្វើ​ឲ្យ​មតិ​សាធារណជន​យល់​ច្រឡំ​ថា​រដ្ឋាភិបាល ​នៅ​តែ​បន្ត​ផ្តល់​ដីឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ធ្វើ​ឲ្យ​បទ​បញ្ជា ០១ គ្មាន​ប្រសិទ្ធភាព»។

លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស សមរង្ស៊ី បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ ពី​ព្រោះ​វា​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​នោះ​ទេ​ ក្រៅ​អំពី​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​វិបត្តិ​សង្គម​។

លោក​បន្ត​ថា​៖ «រដ្ឋាភិបាល​គេ​មាន​អំណាច ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ ​គួរ​តែ​វិនិច្ឆ័យ​ អំពី​ទង្វើ​របស់​រដ្ឋាភិបាល»។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១១​ រាជរដ្ឋាភិបាល​ បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ប្រមាណ ២ ២៧៦ ៣៤៩ ហិកតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥ ក្រុមហ៊ុន ក្នុង​នោះ​ផ្ទៃ​ដី​ចំនួន ២/៣ បាន​កាត់​ចេញ​ពី​ដី​ការពារ​ដោយ​ព្រះ​រាជក្រឹត្យ​៕

What Next?

Related Articles

34 Responses to "លោក ហ៊ុន សែន ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទៀត​ហើយ"

  1. hun ach and hor kdor says:

    soon there is only vacant land and razed
    live cambodia banana and crazy kingdom

  2. _/\/\/\_ says:

    ពួកអាចុយម្រ៉ាយកូនមីឆ្កែអស់ហ្នឹង វាមានចិត្តកាប់ឈើលក់ បំផ្លាញព្រៃឈើខ្មែរទៀតហើយ !!!

  3. ក្មេងវត្ត says:

    ពូជចោរលួចជាតិគឺនៅតែចោរ ឆ្កែកន្ទុយខ្វៀនគឺនៅតែខ្វៀន។

  4. sokkha To says:

    អ្ហៃងចង់ធើអីអញ សុមបីស្នេចមិនបានការទាំងពុជក៍ថ្វាយបង្គំអញដៃរ!

  5. ពូចអាក្បត់ជាតិអា ហ៊ុន សែន នេះ ជិតងាប់តាយហោង ដូចអា ហុក ឡងឌីហើយ

  6. អ្នកទាំងអស់គ្នាជួយប្រាប់ អា-ជាត ផង ដែលវាតែងតែគោរពនិងការពារអំពើពុករលួយ និការបំផ្លាញជាតិនោះ ។ បើឲ្យនិយាយថា ពុករលួយ​ឬការបំផ្លាញជាតិ តើឲ្យនិយាយដូចម្តេចវិញ????? ដល់ភស្តតាងច្បាស់ពេក អា-ជាត វាស្ងាត់មាត់ដូច ចោរសេះអញ្ជឹង៕

  7. អ្នកទាំងអស់គ្នាជួយប្រាប់ អា-ជាត ផង ដែលវាតែងតែគោរពនិងការពារអំពើពុករលួយ និការបំផ្លាញជាតិនោះ ។ បើមិនឲ្យនិយាយថា ពុករលួយ​ឬការបំផ្លាញជាតិ តើឲ្យនិយាយដូចម្តេចវិញ????? ដល់ភស្តុតាងច្បាស់ពេក អា-ជាត វាស្ងាត់មាត់ដូច ចោរសេះអញ្ជឹង៕

  8. nara says:

    នយោបាយហ៊ុន សែន គឺលក់ប្រទេសឲ្យក្រុមហ៊ុនដែលជាបក្ខពួករបស់ខ្លូន

    ដើម្បីយកនាំផលប្រយោជន៍ចូលហោប៉ៅខ្លួនឯងដោយមិនគិតដល់ប្រទេសជាតិ

    ថាព្រៃឈើក្នុងស្រុកត្រូវបំផ្លាញឬអត់៕

  9. ក្តែនពួកអាហ៊ុន សរ says:

    កូនមីបិសាចណាបង្កើតអាហ៊ុន សែនមក!?
    ហៃវានិយាយយ៉ាងម៉េចមុនហ្នឹង!!!!!!!!!!!!!

  10. JML says:

    សូមរងចាំទស្សនាភាគបន្ត!! សូមអរគុណ! កុំអាល់ឆេឆាវណាសមាមិត្តទាំងអស់។
    ទាំងអ្នកផ្កាប់មុខ!! នៅអោយស្ងៀមសិនទៅ! ចាំគេធ្វើការ!!

  11. សម្បត្តិ says:

    ប្រជាជនរាប់លាននាក់ ម៉ិចបានទុកអោយមនិស្សម្នាក់ធ្វើភ្លៀងធ្វើផ្គរ អីចឹងលោក?
    គួតែមាននណាម្នាក់ចេះបាញ់កាំភ្លើងហើយ…

  12. តើវិដាំកូនឈើរជួយអ្វីខ្លះដល់ប្រជាជនខ្មែរ?បើលោកហុនសែនផ្តល់ដីសម្បទានអោយក្រុមហុនកាប់ឈើរបំផ្លាញសម្បត្តិជាតិម៉េចក៏តុលាកាមិនចេញដីការចាប់លោកហុនសែនផងទៅ?

  13. អ្នកស្រឡាញ់ធម្មជាតិ says:

    ការចុះវាស់វែងដីជូនប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលបាន និងកំពុងធ្វើពេលនេះ បើមើលទៅគួរឲ្យសរសើរណាស់ ពិសេសក្រុមនិស្សិត ដែលចុះហាត់ការ ។ ប៉ុន្តែ អ្វីដែលវាហួសចិត្តនោះ សូម្បីតែអ្នកនៅភ្នំពេញ ក៍មានឈ្មោះទទួលកម្មសិទ្ធិដែរ ដោយអ្នកនេះគ្មានដីមួយដុំណាសោះ​ព្រោះគេមានបក្សពួកជាអ្នកដាក់ឈ្មោះឲ្យ ពិសេសកងកម្លាំង ហើយអាចលក់បានលុយភ្លាមៗផង។

  14. cheath says:

    រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន ប្រកាសជាសារធារណៈ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ទាក់ទិនទៅនឹង ការផ្អាកដី សម្បទាន សេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនឯកជន ទាំងក្នុងស្រុក និងក្រុមហ៊ុនបរទេស ។ ចាប់តាំង ពីពេល នោះរហូតមក រាជរដ្ឋាភិបាល មិនដែលបានសម្រេចប្រគល់ដីសម្បទានសេដ្ឋកិច្ចដល់កុ្រមហ៊ុនឯកជន បន្តទៀតឡើយ ដោយអនុវត្តន៍ ត្រឹមត្រូវ ទៅតាមគោលការណ៍របស់ខ្លួន ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តន៍ គោលនយោបាយ ចាស់សកម្មភាពថ្មី ពាក់ ព័ន្ធនឹងការដោះស្រាយបញ្ហាដីធ្លី នៅទូទៅប្រទេស ដោយបានបញ្ជូន ក្រុមនិស្សិត ស្ម័គ្រចិត្ត រាប់ពាន់នាក់ ឲ្យសហការជាមួយ មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ដើម្បីវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋ ។ ប្រការនេះ ត្រូវបានប្រជាពលរដ្ឋនៅទូទាំងប្រទេស គាំទ្រយ៉ាង ខ្លាំងក្លា ចំពោះគោល នយោបាយ របស់រាជរដ្ឋាភិបាលដែលចាត់វិធានការ ដោះស្រាយបញ្ហាដីធ្លី ប្រកបដោយប្រសិទ្ធភាព និងជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ ។
    ទោះជាយ៉ាងណា ថ្មីៗកន្លងទៅនេះ មានសារព័ត៌មាន មួយចំនួន បានចុះផ្សាយផ្ទុយពីការពិត ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បាទានសេដ្ឋកិច្ច ថ្មីៗជាច្រើនទៀតដល់ក្រុមហ៊ុន បរទេស ជាពិសេសក្រុមហ៊ុនចិន នៅក្នុងខេត្តព្រះវិហារ ។ សារព័ត៌មានទាំងនោះ បានសំអាង លើសៀវ ភៅរាជកិច្ច ដែលកត់ត្រាអំពីសកម្មភាពការងារ របស់រាជរដ្ឋាភិបាល ធ្វើជាប្រធានបទដើម្បីចោទប្រកាន់ថា រាជរដ្ឋាភិបាល បន្តផ្តល់ដី សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ខុសពីគោលការណ៍ ដែលបាន ដាក់ចេញកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ។ ទាក់ទង ទៅនឹង បញ្ហានេះ មន្ត្រីជាន់ខ្ពស់ ក្នុងជូររាជរដ្ឋាភិបាល បានបញ្ជាក់ថា ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ រហូតមក រាជរដ្ឋាភិបាល បានផ្អាកទាំងស្រុង ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនក្នុង ស្រុកនិងក្រុមហ៊ុនបរទេស ។ អ្វីដែលមានចែង នៅក្នុង សៀវភៅរាជកិច្ច គឺជាការងាររបស់ រាជរដ្ឋា ភិបាលដែលបានសម្រេចមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដូច្នេះសារព័ត៌មាននានា គួរតែទទួល ស្គាល់ការពិត ហើយចៀសវាង ផ្សាយព័ត៌មានផ្ទុយពីការពិត តទៅទៀត ។
    តាមពិនិត្យជាក់ស្តែង ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន មិនត្រឹមតែផ្អាកផ្តល់ដី សម្បទាន សេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន ប៉ុណ្ណោះទេ គឺថែម ទាំងដកហូតដីសម្បទាន ពីក្រុមហ៊ុនមួយចំនួនទៀតផង ។ ការដកហូត ដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ឯកជនក្នុងស្រុក និងក្រុមហ៊ុនបរទេស មួយចំនួននាពេលកន្លងមក គឺដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានអនុវត្តន៍ត្រឹមត្រូវ តាមកិច្ចសន្យាជាមួយ រាជរដ្ឋាភិបាល ហើយក្រុមហ៊ុនខ្លះ ក្រោយពេលកាប់ឈើ ធ្វើអាជីវកម្មរួចទុកដីចោល ឲ្យនៅទំនេរ មិនបានដាំកៅស៊ូ និងដំណាំ កសិ-ឧស្សាហកម្មផ្សេង តាមកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាល ឡើយ ។ ចំណែកក្រុមហ៊ុនខ្លះទៀត ក្រោយពេលទទួលបាន អាជ្ញាប័ណ្ណពីរាជរដ្ឋាភិ បាល រួចមកបានធ្វើសកម្មភាព រំលោភយកដីធ្លីប្រជាពលរដ្ឋ យ៉ាងកំរោលដែលជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋប្រឈម នឹងការបាត់បង់ដីធ្លីស្រែចំការ រួចនាំគ្នាធ្វើការតវ៉ា យ៉ាងពុះកញ្ជ្រោល ។ ដូច្នេះ ការដែលរាជរដ្ឋាភិបាល សម្រេចដកហូតដីសម្បទាន សេដ្ឋពីក្រុមហ៊ុនទាំងនោះ យកមកធ្វើជាដី សម្បទាន សង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលគ្មាន ដីធ្លីពិតប្រាកដ គឺជារឿងសំខាន់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋ មានដីធ្លីស្រែចំការ ប្រកបអាជីវកម្ម ចិញ្ចឹមជីវិត ។
    មួយរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្អាកផ្ដល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ប៉ុណ្ណោះទេ គឺថែមទាំងព្រមានដល់ ក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចរួចហើយ បែរជាធ្វើសកម្មភាពរំលោភបំពាន លើដីធ្លីប្រជាពលរដ្ឋ ទៀតផង ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងនិង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធររាជធានី និងខេត្ដនានា ចាត់វិធានការដោះ ស្រាយជម្លោះ ដីធ្លីរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។ ជាពិសេសការអនុវត្ដ គោលនយោបាយចាស់សកម្មភាពថ្មី ដោយមានការបញ្ជូននិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ ឱ្យ ចុះវាស់វែងដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាទូទាំងប្រទេសនោះ គឺ ជាវិធានការបញ្ចប់ជម្លោះដីធ្លីយ៉ាងប្រសើរ ។ ដោយហេតុថា បញ្ហាដីធ្លី ជារឿងអាយុជីវិត ប្រជាពលរដ្ឋ ហើយនៅពេលដែលប្រជា ពលរដ្ឋមាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺពុំមាន ក្រុមហ៊ុនឬជនណា អាចរំលោភបំពានដណ្ដើមដីធ្លីពួកគាត់បានឡើយ ។
    សរុបសេចក្ដីមក ចាប់តាំងពីក្រោយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២រហូតមក រាជរដ្ឋាភិ បាល មិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនក្នុងស្រុក ដូចសារព័ត៌ មានមួយចំនួន ចុះផ្សាយខុសពីការពិតនោះទេ ។ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងប្រឹងប្រែង អនុវត្ដន៍គោល នយោបាយ ចាស់ សកម្មភាពថ្មី ដើម្បីដោះស្រាយបញ្ហាដីធ្លី ប្រកបដោយ ប្រសិទ្ធភាព ហើយក្រុមនិស្សិតស្ម័គ្រចិត្ដរាប់ពាន់នាក់ កំពុងសហការ ជាមួយមន្ដ្រីជំនាញ និង មន្ដ្រីអាជ្ញាធរ ចុះវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមបណ្ដាខេត្ដនានាយ៉ាង យកចិត្ដទុកដាក់ ។
    គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លី ជូន ប្រជាពលរដ្ឋនៅពេលនេះ មានសារៈសំខាន់ណាស់ ដើម្បីចៀសវាងកុំឱ្យ ក្រុមហ៊ុនឬអ្នកមាន អំណាច និងអ្នកមានលុយមួយចំនួន ឆ្លៀតឱកាសរំលោភយកដីធ្លីប្រជាពលរដ្ឋស្រេចតែអំពើ ចិត្ដ ដូចកាលពីមុនទៀត ។ មានន័យថា រាជរដ្ឋាភិបាល កំពុងតែអនុវត្ដន៍យ៉ាងច្បាស់លាស់ តាមពាក្យសន្យារបស់ខ្លួន ក្នុងបញ្ហាផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ហើយ កំពុងតែអនុវត្ដន៍គោលនយោបាយដោះស្រាយវិបត្តិដីធ្លី ជូនប្រជាពលរដ្ឋ យ៉ាងត្រឹមត្រូវ៕

  15. cheath says:

    យោងតាមខ្លឹមសារ នៃបទវិចារណកថា ក្នុងកម្មវិធីពន្លឺភ្លើងទៀន របស់គណបក្ស សម រង្ស៊ី ដែលបានផ្សាយតាមវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ប្រជាពល រដ្ឋ ស្តាប់ទៅ គឺហាក់ដូចជាប្រទេសកម្ពុជា កំពុងថិតនៅមាត់ជ្រោះមរណៈ ដូចសម័យរបបប្រល័យ ពូជសាសន៍ទៅហើយ ពីព្រោះក្រុមប្រមូលផ្តុំជាគណបក្សសំបកនោះ បានស្រែកក្តែងៗថា « សង្គ្រោះជាតិៗ» មិនដាច់ពីមាត់សោះ។ ពួកគេអួតថា មានការចូលរួមពីប្រជាពល រដ្ឋ ពីមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលទៅទៀត ចំណុចនេះគឺពួកគេបានភូតកុហកប្រជាពលរដ្ឋស្រស់ៗតែម្តង។ តើមានមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយណា ដែលសុខចិត្តចាក់អង្ករ ទៅយកអង្កាមនោះ?។
    ក្រុមប្រមូលផ្តុំនេះ បានលើកទៀតថា មានប្រជាពលរដ្ឋរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រ រហូតដល់ទៅ៤០% ជាដើម។ចរឹតភូតកុហករបស់ពួកគេនេះ គឺនៅដដែល ដូចកាលពី នៅក្នុងគណបក្សចាស់ដូច្នោះដែរ ។ តាមការពិត ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាបានសម្រេចកំណើន សេដ្ឋកិច្ចក្នុងអត្រា មួយខ្ពស់បង្គួរ គឺប្រហែលពី ៦% ទៅ៧% តាមរយះការពង្រីកយ៉ាងឆាប់រហ័សនៃវិស័យកម្មន្តសាលកាត់ដេរ កសិកម្ម សំណង់ និងវិស័យទេសចរណ៍ ។ល។ តាមរយៈសុចនាករនេះ រាជរដ្ឋាភិបាលកម្ពុជា គឺអាចឈានទៅសម្រេចគោលដៅ នៃការកាត់បន្ថយភាពក្រីក្រ បានយ៉ាងតិច១%ក្នុងមួយឆ្នាំ។ យោងតាមតួលេខដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ ( UNDP ) តួលេខនៃចំនួនប្រជាជន ដែលស្ថិត នៅក្រោមបន្ទាត់នៃភាពក្រីក្របានថយចុះជាបន្តបន្ទាប់ពី ៤៧% នៅឆ្នាំ១៩៩៣ មក៣៥% នៅឆ្នាំ២០០៤ ហើយបន្តថយមកនៅត្រឹម៣០% នៅឆ្នាំ ២០០៧។ ថ្មីៗនេះយោងតាមសេចក្តីរាយការណ៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រសួងពាណិជ្ជកម្ម បានរាយការណ៍ឲ្យដឹងថា ដោយសារកំណើនពាណិជ្ជកម្មកើនរហូតដល់៦៥% នៃ ផ.ស.ស (GDP) វិស័យនេះបានចូលរួមចំណែក យ៉ាងខ្លាំង ក្នុងនយោបាយកាត់បន្ថយភាពក្រីក្រមកនៅត្រឹមតែ ២៦% ប៉ុណ្ណោះក្នុងឆ្នាំ២០១០។ ដូច្នេះការបំប៉ោងតួលេខរបស់ក្រុមសង្គ្រោះនេះ គឺមិនបានយោងទៅលើតួលេខជាក់ស្តែងណាមួយឡើយ ហើយគ្រាន់តែជាការស្រែកដើម្បីបំភ័ន្តមតិប្រជាពលរដ្ឋតែប៉ុណ្ណោះ។
    តាមពិតក្រុមដែល គេដាក់ឈ្មោះជាបណ្តោះអាសន្នថា សង្គ្រោះជាតិនេះ គឺជាយុទ្ធសាស្ត្រ នយោបាយបោកប្រាស់គ្នា រវាងគណបក្ស កឹម សុខា និងគណបក្ស សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ ពីព្រោះសូម្បីតែសមាសភាពគណៈកម្មការរបស់គេ ក៏ជាសមាសភាពបណ្តោះអាសន្នដែរ គឺគ្មានអ្វីជា ថិតថេរនោះទេ។ ជាក់ស្តែង កឹម សុខា ដែលមុននេះបន្តិច បានអួតក្អេងក្អាងទាំងនៅក្នុងស្រុក ក៏ដូចជានៅបរទេសថា ខ្លួនជាអនុប្រធាន គណបក្សសំបកនេះ ឥឡូវមិនហ៊ានចូលរួមទេ ព្រោះដឹងច្បាស់ណាស់ថា គណបក្សសំបកនេះ នឹងប៉ើងតាមខ្យល់នាពេល ដ៏ខ្លីខាងមុខជាក់ជាមិនខាន។
    សម្រាប់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋតែងតែបានផ្តល់នូវសុភៈវិនិច្ឆ័យជាបន្តបន្ទាប់ ដោយសារកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងតែងតែឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ដើម្បីឲ្យកម្ពុជា សម្រេចបាននូវជោគជ័យ ជាពិសេសគឺការធានានូវលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការនាំប្រទេសជាតិ ឲ្យបានឆ្លងផុតស្ថាន ភាពលំបាកនានា ដើម្បីធានាឲ្យមានស្ថេរភាពសេដ្ឋកិច្ច និងមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៥ នាពេលខាងមុខ។
    ដូច្នេះការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខ ប្រជាពលរដ្ឋនៅតែមានជំនឿជាក់ និងបន្តបោះឆ្នោតគាំទ្រ លើការដឹកនាំប្រទេសរបស់ គណបក្ស ប្រជាជនកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដើម្បីបានបន្តដើរតួនាទី យ៉ាងសកម្មក្នុងការធ្វើ សមាហរណកម្មចូលទៅក្នុងតំបន់ និងពិភពលោក និងកិច្ចសហប្រតិបត្តិការនានា ក្នុងឋានៈជាសមាជិកស្មើភាព និងស្មើសិទ្ធិលើឆាកអន្តរជាតិ៕

  16. Kdor Ouv Ah-Cheath says:

    Kdeut mer ah-cheath is prostitute, but doesn’t known who’s ah-cheath’ father, so ah-cheath is like a crazy dog… Ah-cheath is a vietnam’s dog….

  17. ថ្មគុជ says:

    អាក្មេងវត្ត អាយុវជន អាធនញ្ជ័យ ពួកហ្ហែងរកស៊ីអីរាល់ង៉ៃគិតតែពីជេគេដូចនេះគ្មានដឹងខ្យល់អីសោះ

  18. Ratha says:

    តាមពិតទៅមិនអ្វីដែលហ៊ុន សែន ត្រូវការប្រាក់ចំណូលនោះទេ
    នៅព្រៃឈើស្រុកខ្មែរប៉ុន្មានកន្លែងទៀតដែលហ៊ុន សែន មិនបាន
    បញ្ជាឲ្យបំផ្លាញ ម្លោះហើយចង់សួរថា
    ១.ហ៊ុន សែន គឺជាអ្នកណា?
    ២.ហ៊ុន សែន​ មាននរណានៅពីក្រោយ?
    ៣.ហ៊ុន សែន បានឡើងកាន់អំណាចមកពីនរណា
    ៤.កាយសម្បទារបស់ហ៊ុន សែន មានគ្រប់ដែរឫអត់?
    ៥.ហ៊ុន សែន មានខ្លាចក្រែងនរណាដែរឫអត់?
    ៦.ហ៊ុន សែន ហ៊ានចុះពីអំណាចឫអត់?
    ៧.ហ៊ុន សែន ចង់កសាងជាតិឫមួយក៏ត្រូវការបំផ្លាញជាតិ
    ៨.តើអ្នកណាងាចយល់ដល់គោលគំនិតរបស់វហ៊ុន សែន យ៉ាងពិតប្រាកដ
    ដែរឫអត់?

  19. Pingpong says:

    ១. អ្នកចុះហត្ថលេខាប្រគល់ដីសម្បទានដល់ពួកក្រុមហ៊ុនក៍ម្នាក់នឹង! ហើយគ្មានផែនការច្បាស់លាស់ទៀតផង បានន័យថា ចេះតែចុះហត្ថលេខទាំងបិទភ្នែកម្ខាង។ អោយដីសម្បទានគ្របភូមិប្រជាពលរដ្ឋ គ្រប់លើវាលស្រែ ចំការដំណាំ ក៍ចេះតែទៅរួច!! ពិតជាខ្លៅគ្មានអ្នកណាដូច។

    ២. ដល់ពេលបោះឆ្នោត ក៍បោកនិស្សិតរាប់រយនាក់អោយទៅលំបាកហាលភ្លៀង ហាលខ្យល់ ដើម្បីនយោបាយប្រជាភិថុតរបស់ខ្លួន! ម្យ៉ាងទៀត ក៍បានបង្ហាញយ៉ាងច្បាស់លាស់ថា រចនាសម្ព័ន្ធរដ្ឋបាលរបស់រដ្ឋាភិបាលគ្មានប្រយោជន៍ អសមត្ថភាព ពុករលួយ បក្ខពួក សមគ្រំ មិនគួរអោយជឿជាក់ ដែលខ្លួនគ្មានសមត្ថភាពប្រើពួកនេះទេ ពីព្រោះពួកនេះប្រាកដជាមិនធ្វើតាម ឬកុហក។

  20. JML says:

    សូមឆ្លើយសំណួរអាអូនRatha
    ១. សម្តេច ហ៊ុន សែន ជាកូនខ្មែរសុទ្ធ មានស្រុកកំណើតនៅលើដីខ្មែរ។
    ២. សម្តេច ហ៊ុន សែន មានឪពុក អ្នកម្តាយជាទីស្រលាញ់នៅពីក្រោយ​ ប្រពន្ធកូន ចៅ ជាដើម។
    ៣. សម្តេច ហ៊ុន សែន បានឡើងកាន់អំណាចដោយការបោះឆ្នោតសេរីពហុបក្ស! បាន មកដោយ យុត្តិធម៌ បានមកដោយរាស្ត្រស្រឡាញ់ នឹងគោរព ។
    ៤.សម្តេច ហ៊ុន សែន មានកាយសម្បទាររឹងមាំ សុខភាពល្អ ជាងម៉ែ ឪអាRathaឯងទៀត។
    ៥.សម្តេច ហ៊ុន សែន សូមចំម្លើយទី២ រួចបន្ថែមតិច ខ្លាចក្រែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឍ និងជាតិខ្មែរ។
    ៦. សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៏ហើយ អោយតែប្រជារាស្រ្តមិនបោះឆ្នោតអោយលោក លោកហ្នឹងចុះចេញពីអំណាចនាយករដ្ឋមន្ត្រី ។
    ៧.សម្តេច ហ៊ុន សែន មានគោលនយោបាយ ត្រឹមត្រូវដឹកនាំប្រទេស អភិវឌ្ឍន៏ប្រទេសដូចសព្វថ្ងៃ
    សប្បាយរុងរឿងទៅមុខ! មានសាលារៀន មានមន្ទីពេទ្យ មានផ្លួវ ស្ពាន មានអ្នកវិនិយោគច្រើនជំនួយក៨ច្រើន ។
    ៨.សម្តេច ហ៊ុន សែន មានគោលគំនិតដឹកនាំប្រទេសឆ្ពុះទៅកាន់ភាពរុងរឿង អភិវឌ្ឍន៏ សំបូរសប្បាយ អោយដល់កូនចៅជំនាន់ក្រោយទទួលសិរីសួរស្តីតរៀងទៅមុខ ។។
    អាRatha ហែងសួរហ្នឹងដូចអត់សួរហា?? ហែងអត់មានភ្នែកមើលទេឫ?? រឺមួយហែងវាឡប់??
    អាមនុស្សព្រៃ ។

  21. ថ្មគុជ says:

    ឆ្លើយបានត្រឹមត្រូវណាស់JMLយើងជាប្រជារស្រ្តស្លូតត្រង់សូមគាំទ្រសម្តេចដឹកនាំប្រទេស
    នៅអណត្តិក្រោយៗទៀត។
    ស្តេចកនរងគ្រោះព្រោះយល់សប្តិ ព្រះរៀមធ្វើសឹកព្រោះស្នេហា ចេញច្បាំងតតាំងនិងយក្សា
    ព្រោះតែសេដាស្រីនួនល្អង។ហ៊ុនសែនធ្វើសឹកព្រោះប្រជា រងទុកវេទនាពេកកន្លងដោយពួកទុរយស
    ខ្មែរក្រហមសាហាវយង់ឃ្នងគ្មានមេត្តា។

  22. សុំឆ្លើយដោយការពិតទៅលោក Ratha
    ១.ហ៊ុន សែន គឺជាជនក្បត់ជាតិ ជនពុករលួយ ជនផ្តាច់ការ។
    ២.ហ៊ុន សែន​ មានយួននៅពីក្រោយឥឡូវប្រហែលជាចិនវិញ។
    ៣.ហ៊ុន សែន បានឡើងកាន់អំណាចមកពីយួន។
    ៤.កាយសម្បទារបស់ហ៊ុន សែន មានគ្រប់តែបាត់ភ្នែកមួយគ្រាប់ក្រោយពេលប្រយុទ្ធ។
    ៥.ហ៊ុន សែន អត់ខ្លាចក្រែងអ្នកប្រឆាំងនឹងខ្លួនទេ វាតែងតែមើលងាយសត្រូវរបស់វាជានិច្ច។
    ៦.ហ៊ុន សែន មិនហ៊ានចុះពីអំណាចទេ បើហ៊ានចុះ មុខតែគេគប់ក្បាលបែកដូចអង្គុលីមារហើយ។
    ៧.ហ៊ុន សែន ចង់បន្តបំផ្លាញជាតិ។
    ៨.ខ្ញុំអាចយល់ដល់គោលគំនិតរបស់ហ៊ុន សែន យ៉ាងពិតប្រាកដ គឺធ្វើយ៉ាងណាបណ្តាក់អោយកូនវា ធ្វើដូចវាចឹង ដើម្បីការពារគ្រួសារ និងបក្សពួក!

  23. ក្មេងវត្ត says:

    បើដាំដើមឈើពីរបីរយដើម ផ្សាយវាស់ៗល្ងាច តែបើកាប់បំផ្លាញរាប់លានហិកតា មេចមិនចាក់ផ្សាយឲ្យមើលផង ? ត្រីព្រលែងពីរបីស្បោង គឺដូចគ្នា វាស់ៗល្ងាច តែបើការបំផ្លាញហិន
    ហោចសឺងតែមួយទន្លេសាប មេចមិនដាក់ឲ្យមើលផង ? ការចុះវាស់វែងដីធ្លីរបស់យុវជន ក៍ដូចតែគ្នា
    វាស់ៗល្ងាច តែបើអាឈូសឆាយផ្ទះសម្បែង ផ្លន់យកដីរាស្រ្ដ មិនដាក់ឲ្យមើលផង ហូសចិត្ត ?

  24. Ratha says:

    ចម្លើយដែលខ្ញុំចង់បង្ហាញឲ្យជនរួមជាតិខ្លះបានរឭកឡើងវិញ
    គឺចម្លើរបស់បង​ The Man With No Name​ អស់លោកកុំភ្លេច
    ឲ្យសោះ តាំងពីដើមទីលុះសព្វថ្ងៃបុគ្គលនីមួយៗ វាយ៉ាងដូចម្ដេច!!
    ខ្ញុំសូមថ្លែងអំណរអរគុណចំពោះបង The Man With No Name
    ជាអនេក ដែលបងបាននិយាយពីការពិតយ៉ាងក្បោះក្បាយនាពេលនេះ៕

  25. JML says:

    អើ!! អាមួយអត់ឈ្មោះហ្នឹងវាជាមនុស្សឡប់ទេ! អានេះឡប់ដូចវាហើយ! អាមនុស្សព្រៃ ពួកអាផ្កាប់មុខ

  26. ក្មេងវត្ត says:

    លោក អត់ឈ្មោះ ខាងលើឆ្លើយបានល្អក្បោះក្បាយណាស់ ហើយត្រូវទៀត ខ្ញុំសូមសរសើរ ។

  27. ហាស ហាស ហាស ហាស…លោកជេអិមអិល មកពីដើមអំពិលទេតើនៀក!

  28. JML says:

    អាញ់មកពីណាវាមិនសំខាន់ទេ! អាអណ្តើកអត់ឈ្មោះ! វាមិនខ្វាស់ទេwebដែលត្រូវដាក់នោះ!
    អាភ្លើ!!

  29. លក់ខ្ទេចលក់ខ្ទីទៅ មិនបាច់អោយរាស្រ្តខ្មែរមានដីសម្រាប់ធ្វើស្រែ ចំការ ទេ។។ អោយខ្មែរជាម្ចាស់កម្មសិទ្ធិដីរបស់ខ្លួន ទៅធ្វើខ្ញុំកញ្ជះគេអោយអស់ទៅ៕ កើតកូនបន្តវង្សត្រកូលមក អត់មានដីធ្វើលំនៅឋាន ធ្វើស្រែចំការ ទៅធ្វើខ្ញុំកញ្ជះថៃទៅ៕ យ៉ាប់ណាស់ សម្តេចស៊ីជោ សែន ។

  30. ថ្មគុជ says:

    អាThe Man With No Name អាអាចម៏ហ្ហែងរាល់ង៉ៃមានអាចម៏ម្មានឡានសម្រាប់ការរស់នៅរបស់ហ្ហែង ហ្នឹងអាម៉ោក អាឡប់ អាឆ្កួត អាកើតមិនទានើអាចម៏

  31. ថ្មគុជ says:

    ឈប់អា​ The man with no name ហ្ហែងរាល់អាចម៏ហ្ហែងម្មានឡានហើយុម៉ាឡានម៉ានឡុយ

  32. ខ្មែរបុរាណ says:

    The Man With No Name ដូចជាមិនទាន់ឆ្លើយនិងសំណួរខ្ញុំទេ។
    ឬមួយអ្នកឆ្លើយមិនរួច?ឬពិបាកឆ្លើយ?ឬមានការទើសទាល់ក្នុងការឆ្លើយ?
    តែខ្ញុំសង្ឃឹមថាThe Man With No Name គឺជាមនុស្ស។

  33. ខ្មែរបុរាណ says:

    The Man With No Name ដូចជាមិនទាន់ឆ្លើយនឹងសំណួររបស់ខ្ញុំទេ?
    សង្ឃឹមថាThe Man With No Name គឺជាមនុស្ស។