ភ្នំពេញៈ ទើបតែជាងកន្លះឆ្នាំសោះ ដែលស្រីស្រស់ធ្មេញច្រពើស ទេព បូព្រឹក្ស ហក់ចូលផលិតកម្មរស្មីហង្សមាស តែអាជីពសិល្បៈរបស់នាងបានវាយលុកលើទីផ្សារគួរសម ធ្វើឲ្យគេទទួលស្គាល់ថា នាងជាតារាចម្រៀងដែលមានទេពកោសល្យល្អម្នាក់។ ទន្ទឹមនឹងភាពលេចធ្លោនេះ នាងក៏ត្រូវបានអ្នកគ្រប់គ្រងផលិកម្មនេះអះអាងថា បូព្រឹក្ស ជាតារាចម្រៀងដ៏កម្រម្នាក់ ដែលមានទេពកោសល្យល្អទាំងព្រម។
Wednesday, 22 August 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
មួយរយៈចុងក្រោយនេះ ផលិតកម្មរស្មីហង្សមាស បានប្រមែប្រមូលយកតារាចម្រៀងប្រុសស្រីចំណូលថ្មីចូលទៅសាងគ្រឹះ ផលិតកម្មរបស់ខ្លួន បន្ថែមលើតារាចម្រៀងចាស់ដែលសុទ្ធសឹងតែជាតារាល្បីៗលំដាប់កំពូលហើយ នោះ។ តារាចម្រៀងចំណូលថ្មីដែលផលិតកម្មរស្មីហង្សទើបជ្រើសរើសចូលនោះ មាន អ្នកនាង យក់ ឋិតរដ្ឋា លោក សូណូ លោក នៅ ស៊ីនឿន កញ្ញា ទេព បូព្រឹក្ស និងថ្មីៗនេះមានតារាចម្រៀងស្រីពីរដួងបន្ថែមទៀតមាន កញ្ញា សុខ ស៊ីឡាលីន និងកញ្ញា លាង សុផាឡែន។
ក្នុងចំណោមតារាចំណូលថ្មីទាំងនោះ តារាចម្រៀងបួនដួងដែលហង្សមាសជញ្ជូនចូលមុននេះ មានមួយដួងដែលកំពុងស្ថិតក្នុងដួងចិត្តអ្នកគ្រប់គ្រងផលិតកម្ម នោះ គឺទេព បូព្រឹក្ស។
លោក ទីតូ ជំនួយការផលិតកម្មរស្មីហង្សមាស បានលើកឡើងមុននេះថា តារាចម្រៀងបួនដួង ដែលផលិតកម្មជ្រើសរើសចូលថ្មីនេះ សុទ្ធសឹងតែជាអតីតអ្នកចម្រៀងដែលមានទឹកដមសំនៀងពីរោះៗទាំងអស់ ហើយពួកគេក៏សុទ្ធសឹងតែជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះស្រាប់។
ទោះយ៉ាងនេះក្តី ជំនួយការផលិតកម្មមួយនេះ ហាក់មានទំនោរចិត្តឲ្យតម្លៃទៅលើនាង ទេព បូព្រឹក្ស ច្រើនជាងគេ ខណៈដែលលោកលើកឡើងថា៖«ទេព បូព្រឹក្ស ជាអ្នកចម្រៀងមួយដួងដ៏កម្ររកបាន ព្រោះថា នាងមិនត្រឹមតែមានទឹកដមសំឡេងល្អនោះទេ គឺនាងក៏អាចបញ្ចេញក្បាច់រាំយ៉ាងទាក់ទាញផងដែរ»។ លោកទីតូ បានបញ្ជាក់ថា៖ «ជាធម្មតាអ្នកចម្រៀង ដែលច្រៀងផង រាំផង នៅស្រុកខ្មែរវាកម្រណាស់»។
ដោយក្បាច់រាំដ៏សម្បូរបែបរលាក់ដើមទ្រូង និងរែងចង្កេះបែបស្តាយអឺរ៉ុបនោះ មុននេះអ្នកចម្រៀងដែលជាចៅទួត អ្នកសិល្បៈបុរាណ យាយ សារុំាប៉ាក់ នាងទេព បូព្រឹក្ស ក៏ត្រូវបានមហាជនរិះគន់នាងមិនតិចដែរ។ ប៉ុន្តែជុំវិញការរិះគន់នេះ ត្រូវបានជំនួយការផលិតកម្ម លោក អ៊ិន ទីតូ បាននិយាយការពារថា៖«ជាធម្មតាអ្វីក៏ដោយតែងតែមានការរិះគន់ និងការសរសើរ ប៉ុន្តែយើងក៏ព្យាយាមកែទៅតាមអ្វីដែលពួកគាត់ចង់បានដែរ» ។
ដោយឡែក ទេព បូព្រឹក្ស ខ្លួនឯងវិញនៅមិនទាន់ទទួលយកការសរសើរនេះបានឡើយ ដោយនាងនិយាយថា សព្វថ្ងៃនេះ នាងមិនដែលទុកពេលទំនេរ ចោលអត់អំពើនោះឡើយ រាល់ថ្ងៃក្រៅពីសល់ពេលវេលាពីការច្រៀងរាំក្នុងផលិតកម្ម និងកម្មវិធីខនសឺតនោះ នាងតែងព្យាយាមហាត់ច្រៀង និងរិះរកនូវស្ទីលរាំប្លែកៗបន្ថែម ដើម្បីបម្រើអារម្មណ៍ទស្សនិកជនក៏ដូចជាតបនឹងការគាំទ្ររបស់យុវវ័យដែល ខំគាំទ្រ មិនឲ្យពួកគេមើលមកថា ជាស្ទីលដដែលៗនោះទេ។
នាងនិយាយថា៖«ធម្មតាអ្នកដើរកាត់ភ្លៀង បើទោះជាទទូរឆត្រធំប៉ុនណា ក៏មិនអាចបញ្ចៀសពីការទទឹកបាន១០០ភាគរយដែរ ដូចគ្នាខ្ញុំនៅក្នុងសិល្បៈ ក៏មិនអាចផ្គាប់ចិត្តទស្សនិកជនទូទៅបាន១០០ភាគរយដែរ។ ប៉ុន្តែបើយើងជាអ្នកសិល្បៈ តែមិនមានអ្វីថ្មីប្លែកនោះ នោះគេមិនឲ្យតម្លៃថាជាអ្នកសិល្បៈទេ» ។
នាងបានបញ្ជាក់ថា៖«បើមិនមានការទិតៀននោះក៏មិនមានការ អភិវឌ្ឍដែរ ហើយខ្ញុំរង់ចាំការទិតៀនពីទស្សនិកជនគ្រប់ពេល គ្រប់វេលាដើម្បីអាជីពសិល្បៈខ្ញុំមានតម្លៃ»។
តារាចម្រៀងដែលមានឈាមជ័រពីអ្នកសិល្បៈអាយ៉ៃដ៏ឆ្នើមនៅក្នុងសម័យសង្គមរាស្រ្តនិយម ចៅទួត យាយ សារុំាប៉ាក់ នាង ទេព បូព្រឹក្ស បានអះអាងថា៖«ពេលនេះអាជីពសិល្បៈរបស់ខ្ញុំនៅមិនទាន់ទទួលបានកេរ្តិ៍ឈ្មោះ ល្បីដូចជាជីទួតខ្ញុំនៅឡើយទេ ហើយខ្ញុំក៏មិនទាន់ដាក់ក្តីស្រមៃថា ខ្ញុំនឹងអាចទទួលបានកេរ្តិ៍ឈ្មោះដូចជាជីទួតរបស់ខ្ញុំដែរឬយ៉ាង ណា តែខ្ញុំនឹងព្យាយាម៕

ល្អមិនល្អគឺសំរេចលើអ្នកគ្រប់គ្រងទេ បើគេថាល្អគឺល្អហើយ ទោះជាម្នាក់នោះមិនសូវមានទេពកោសល្យក៏ដោយ។
អោយតែអ្នកដឹកនាំបានស៊ីនាងគឺវាល្អទាំងអស់ ! ត្រូវទេនាង!នៅស្រុកខ្មែរយើងវាអញ្ចឹងណា !
វាមិនអាចម៍ទេនាងអើយ! ខំរហូតដល់១០០ឆ្នាំទៀតក៍វាមិនខ្មេះដែរ បើនៅតែលួចពីគេមកច្រៀងតាមនោះ !
គ្មានន័យសំរាប់ជាតិទេ ! ផលិតកម្មរស្មីហង្សមាស គួរប្តូរទៅផលិតកម្មរស្មីហង្សមាសទឹក៨វិញទៅ រឺក៏ផលិតកម្ម
ក្អែកស្រោបមាសទៅប្រសើរជាង ខ្មាស់គេណាស់អួតថារីកចំរើនគ្រប់វិស័យ មែនរីកចំរើនគ្រប់វិស័យខាងលួចពី
គេទាំងដុលនិងចាំប្រើរបស់គេស្រាប់ ។ ចប់ ! អស់កែហើយខ្មែរ…???????????????
My daughter, Srey Khmer, loves BOPRIK so much.