សិល្ប៍​វិធី​ ក្នុង​ការ​រួម​ភេទ​ពេល​ព្រឹក​ ដើម្បី​ឲ្យ​ដល់​ ត្រើយ​សុខ​ព្រមៗ​គ្នា

ការរួមភេទរវាងបុរស និងស្រ្តីតែងតែមាន លក្ខណៈខុសគ្នា។ បុរសចូលចិត្ត ឡើងឋានសួគ៌ ទាំងព្រឹក ខណៈស្រ្តីភាគច្រើន ប្រាថ្នាចង់ធ្វើ កិច្ចការនេះ នៅពេលរាត្រីកាល។ នៅពេលព្រឹក លិង្គតែងឡើងរឹង ដោយឯកឯង ធ្វើឲ្យបុរសត្រៀមខ្លួន រួចជាស្រេច ក្នុងការវាយប្រហារ ។ រីឯស្ត្រីវិញ នាងមិនអាច ទទួលយកការ សម្រុកចូលដោយ ឥតគ្រោងទុក បានឡើយ។ បើបុរសឆ្លាត គួរតែបង្កើតទម្លាប់ និងបញ្ឆេះអារម្មណ៍ នាងមុន សមរភូមិលើគ្រែ ។

Wednesday, 22 August 2012
ភ្នំពេញប៉ុស្តិ៍

ត្រៀមខ្លួនចាំពីពេលយប់មុន

ការត្រៀមទុកនោះមានដូចជាការរៀបចំដូចជា ស្ករកៅស៊ូបំបាត់ក្លិនមាត់ ការសម្អាតកាយ ឬ តែងខ្លួនឲ្យមានភាពសិចស៊ីជាដើម។ អ្នកក៏ត្រូវងូតទឹកសម្អាតកាយឲ្យបានស្អាតដែរមុននឹងប្រតិបត្តិការ។ ជាពិសេសនោះត្រូវត្រៀមស្រោមអនាម័យទុកជាស្រេចផងដែរ។

ដាក់ម៉ោងរោទ៍កំណត់ពេល

វាក៏ជាការបង្កើតនូវរសជាតិសម្ព័ន្ធភាពដ៏មានន័យមួយដែរក្នុង ការប្រើពេលនែបនិត្យកាយនាពេលព្រឹកព្រលឹមមុនពេលបែកគ្នាចេញទៅ ធ្វើការរៀងៗខ្លួននោះ។ ដូច្នេះអ្នកត្រូវត្រៀមការដាក់កំណត់ពេលវេលាឲ្យបានត្រឹមត្រូវ សម្រាប់ការរួមភេទនាពេលព្រឹកដ៏មានន័យរបស់អ្នកជាមួយគូស្នេហ៍ ឲ្យបានសមរម្យ ក្រែងប្រថុចញ៉ុចពេកទៅធ្វើការមិនទាន់។

ដាស់គូស្នេហ៍ដោយសភាពទន់ភ្លន់

ស្រ្តីពិតជាមិនត្រូវការឡើងឋានសួគ៌នាពេលព្រឹកក្នុងសភាពបែបតក់ ក្រហល់តាមចំណង់របស់អ្នកនោះឡើយ ដូច្នេះត្រូវចេះបង្កើតស្ថានភាពងាយៗសម្រាប់នាង។ យ៉ាងណាមិញអ្នកត្រូវយកដៃអង្អែលដាស់នាងថ្នមៗដើម្បីឲ្យនាង ភ្ញាក់សិន។ បន្ទាប់មកត្រូវថ្នាក់ថ្នមនាងដោយការថើបបំបោសអង្អែលពេញរាងកាយ នាងតែម្តង។ ជួនកាលយកដៃអ្នកទៅត្រដុសសក់នាងក៏ជាវិធីមួយ។ ទង្វើបែបនេះគឺជាសិល្ប៍វិធីបែបវិជ្ជមានក្នុងការដាស់អារម្មណ៍ ភេទនាងឲ្យមានឡើង និងចូលរួមបង្កើតរសជាតិដ៏ផ្អែមល្ហែមនាពេលព្រឹកនេះជាមិនខាន។

ធ្វើឲ្យនាងមានអារម្មណ៍ថាសិចស៊ី

នៅពេលភ្ញាក់ពីដំណេក ស្ត្រីតែងមានអារម្មណ៍ថាខ្លួនស្ថិតក្នុងសភាពសើងមម៉ើង និងខ្មាសអៀនមិនចង់រួមភេទ។ ឆ្លៀតឱកាសនេះអ្នកត្រូវចេះសរសើរនាងថា «អូនស្អាតគ្របពេល» ឬ «ទោះក្រោកពីគេងក៏គួរឲ្យស្រឡាញ់» ដើម្បីឲ្យនាងផ្ដើមមានអារម្មណ៍សិចស៊ីវិញ៕ PR

What Next?

Recent Articles