រូបចម្លាក់មានអាយុច្រើនសតវត្សរ៏ដាក់តាំងលក់នៅហាង Sotheby សហរដ្ឋអាមេរិក ដែលគេជឿថា ជាសម្បត្តិមត៌ករបស់ខ្មែរពេលនេះ នៅតែប្រឈមនឹងភាពចម្រូងចម្រាសខាងផ្លូវច្បាប់ ចំពោះសម្ពាធជម្រុញឲ្យមានការបញ្ជូនត្រឡប់ទៅកាន់ប្រទេសដើមវិញ ។
ដោយៈ ក. សំណាង
Wednesday 22 August 2012
សារព័ត៌មានសេរី
យោងតាមបណ្ដឹងរបស់ប្រទេសកម្ពុជាសំណុំរឿងដ៏រ៉ាំរ៉ៃនេះ ត្រូវបានលើកយកមកជំនុំជម្រះកាលពីថ្ងៃចន្ទ ។ក្រុមរដ្ឋអាជ្ញា បានអះអាងថា រូបចម្លាក់នាសតវត្សរ៏ទី១១ ក្នុងរចនាបទប្រាសាទកោះកេរ្ដិ៏ ដែលត្រូវបានគេដាក់តាំងលក់តម្លៃ៣លានដុល្លារ ក្នុងហាង Sotheby គឺជាសម្បត្តិវប្បធម៌របស់កម្ពុជា ដែលមកដល់ទីនេះតាមរយៈការលួចរត់ពន្ធ ។ហើយបានជម្រុញឲ្យម្ចាសហាងប្រគល់ឲ្យកម្ពុជាវិញ ។
ប៉ុន្តែយ៉ាងណាក៏ដោយភាគីម្ចាស់ហាង បានបដិសេធសំណើនេះ ជាមួយការលើកឡើងថា គេបានរូបចម្លាក់នេះ មកដោយស្របច្បាប់ ៕
