ភ្នំពេញ: សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ថា យ៉ាងហោចណាស់ មានកម្មកររោងចក្រកាត់ដេរ ចំនួន ៤ នៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងនៅភ្នំពេញ បានផ្ទុះកូដកម្ម។
(ថ្ងៃទី 27 សីហា 2012
ដោយ: សុខ ភក្តី
CEN
សេចក្តីប្រកាសរបស់សហជីពសេរីកម្មករ បានបង្ហាញថា រោងចក្រចំនួន ៤ កំពុងធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារពីថៅកែ។ រោងចក្រទាំងនោះ មាន៖ ១/ ឃីងហ្វើស King First ស្ថិតនៅកំពង់ស្ពឺ, ២/ កាឡាខេម Kalacam ស្ថិតនៅកំពង់ស្ពឺ ៣/ ខូស្មូរ Cosmo ស្ថិតនៅខេត្តកណ្តាល ៤/ ខនប្រេស Conpress Holding ស្ថិតនៅចាក់អង្រែក្រោម៕