កម្ពុជា​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​អង្ករ​ទៅ​ឥណ្ឌូ​នេស៊ី

សៀមរាបៈ យោង​តាម​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​កម្ពុជា​លោក ចម ប្រសិទ្ធ​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នឹង​ចុះ​អនុស្សារនៈ​យោគ​យល់​គ្នា​ស្តីពី​ពាណិជ្ជកម្ម​អង្ករ ដែល​កម្ពុជា​ត្រូវ​នាំ​អង្ករ យ៉ាង​តិច​មួយ​សែន​តោន ក្នុង​មួយ​ឆ្នាំ​ទៅ​ប្រទេស​ឥណ្ឌូ​នេស៊ី។

Monday, 27 August 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន បន្ទាប់​ពី​ពិធី​បើក​កិច្ច​ប្រជុំ រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៤៤​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ខែ​សីហា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក​ចម ប្រសិទ្ធ​បាន​និយាយ​ថា​ក្រុមហ៊ុន Green Trade របស់​កម្ពុជា នឹង​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​របស់​ឥណ្ឌូនេស៊ី ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​នេស៊ី។

លោក​បាន​បញ្ជាក់​ថា “​ដំបូង​បំផុត យើង​គ្រោង​នឹង​នាំ​ចេញ​យ៉ាង​តិច​មួយ​សែន​តោន ក្នុង​មួយ​ឆ្នាំ​។ យើង​សាក​មើល​សិន​។ បើ​មាន​លទ្ធភាព​លើស​ពី​នោះ យើង​នឹង​ធ្វើ​ទៅ​តាម​នោះ”។​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បន្ត​ទៀត​ថា កម្ពុជា​ចង់​ឲ្យ​ប្រទេស​ទាំង​អស់ បង្កើត​ក្រុមហ៊ុន​ប្រមូល​ទិញ​អង្ករ ដោយ​ខ្លួនឯង​ផ្ទាល់ ។ការធ្វើ​ដូច្នេះ​នឹង​មាន​លក្ខណ​:​ងាយស្រួល​ជាង​ការ​ដែល​ឲ្យក្រុមហ៊ុន ក្នុងស្រុក​របស់​កម្ពុជា ជា​អ្នក​ប្រមូល​ទិញ​ឲ្យ​។

គួររម្លឹកថាលោកនាយករដ្ឋមន្ត្រីលោកហ៊ុន សែន​ធ្លាប់​មាន​ប្រសាសន៍​ថា​កម្ពុជា​នឹង​សម្រេច​គោល​ដៅ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥។

What Next?

Recent Articles

One Response to "កម្ពុជា​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​អង្ករ​ទៅ​ឥណ្ឌូ​នេស៊ី"

  1. HONG KDOR A HOR says:

    CHHAM PRASITH IS THE ONE of the greatest corrupters in cambodia
    he placed his family in important positions we must eliminate at all costs