ភ្នំពេញ: ក្រុមហ៊ុនចិន បានប្រកាសពីគម្រោងវិនិយោគរោងចក្រដែក នៅកម្ពុជា ដោយមានទឹកប្រាក់ចំនួន ២.០០០ លានដុល្លារអាមេរិក។ គម្រោងវិនិយោគដ៏ធំនេះ ត្រូវបានប្រកាសក្នុងពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងជួបជាមួយនឹងបណ្តាក្រុមហ៊ុនចិន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញវិលត្រឡប់មកពីប្រទេសចិន នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )
ថ្ងៃទី 3 កញ្ញា 2012
ដោយ: រតនា
CEN
ក្នុងពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកពីប្រទេសចិនវិញ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែត នៅព្រលានយន្តហោះភ្នំពេញថា ចិនមានគម្រោងវិនិយោគរោងចក្ររ៉ែដែក នៅកម្ពុជា ដែលមានតម្លៃ ២.០០០ លានដុល្លារអាមេរិក។ រោងចក្រនោះ នឹងផលិតដែកថែប នៅក្នុងប្រទេសកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា “ក្រុមហ៊ុន ឌីឡុង គ្រុប ដែលគ្រោងបង្កើតនៅក្នុងប្រទេសកម្ពុជានោះ មានសមត្ថភាពផលិតដែក បានរហូតប្រមាណ ៣លានតោន ក្នុងមួយឆ្នាំ រួមជាមួយនឹងសកម្មភាពផ្សេងៗទៀត ដូចជា បង្កើតសួនឧស្សាហកម្ម មានផ្នែកសេវាសម្រួល ផ្នែករោងចក្រផលិតថាមពលអគ្គិសនី រោងចក្រគីមី រោងចក្រផលិតនិងកែច្នៃដែកថែប កំពង់ផែសមុទ្រ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស ជាដើម”។
លោក អូន ព័ន្ធមុនីរត្ន បានមានប្រសាសន៍បញ្ជាក់ទៀតថា ទំហំនៃដើមទុនវិនិយោគរោងចក្រផលិតដែក នៅកម្ពុជានេះ គឺមានទឹកប្រាក់ប្រមាណ ២០០០ លានដុល្លារអាមេរិកហើយអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាធ្វើបានប្រមាណចំនួន ១០.០០០ នាក់។
លោក អូន ពន្ធ័មុនីរត្ន បានបញ្ជាក់ទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានស្វាគមន៍ ចំពោះគំរោងការវិនិយោគដ៍ធំមួយនេះ។ ប៉ុន្តែទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំ តម្រង់ទិសដល់ក្រុមហ៊ុនផងដែរ ជាពិសេសសម្តេចបានស្នើឲ្យក្រុមហ៊ុន យកចិត្តទុកដាក់ ចំពោះបញ្ហបរិស្ថានពីព្រោះគំរោងនេះ ជាគំរោងដែលមានលក្ខណៈឧស្សាហកម្មធ្ងន់ ខ្នាតធំ ហើយមានលក្ខណៈមានលក្ខណៈរសើបខាងបរិស្ថាន ពីព្រោះជាគំរោងស្លដែក ដែលត្រូវការនាំចូលរ៉ែ និងថាមពល ដើម្បីរំលាយដែក និងមានការរៀបចំ ជារោងចក្រ ដើម្បីប្រើប្រាស់ដល់ការស្លដែក។
ក្នុងន័យនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា “សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនពិនិត្យជ្រើសរើសរកទីតាំងសមស្របល្អ ធ្វើម៉េចចៀស ឲ្យបានពីក្រុងព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាល បានកំណត់ថា ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្ររបស់កម្ពុជាយើង ហើយបានការទទួលស្គាល់ជាអន្តរជាតិ”។
លោកអូនព័ន្ធមុនីរ័ត្ន ក៏បានបន្ថែមថា សម្តេចតេជោ បានណែនាំឲ្យក្រុមហ៊ុនក្រុមហ៊ុន ឌីឡុង គ្រុប សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីសម្រួលការរៀបចំការអភិវឌ្ឍគំរោងនេះ ឲ្យស្របតាមច្បាប់នៃប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានបន្ថែមថា ក្នុងកិច្ចប្រជុំរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ ភាគីមហាមិត្តចិន ក៏បានប្រកាសផ្តល់ជំនួយឥតសំណង់ដល់កម្ពុជា នូវទឹកប្រាក់ចំនួន ១៥០ លានយ៉ន់ ស្មើប្រមាណជាង ២០ លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ផ្លូវស្ពាន និងជំនួយអភិវឌ្ឍន៍ផ្សេងទៀតជាច្រើន។
អំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ក៏ត្រូវបានប្រមុខដឹកនាំរដ្ឋាភិបាលចិន ជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ថា ចិនបន្តពិភាក្សាជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដែលមានជម្លោះដែនកោះជាមួយចិន នៅសមុទ្រចិនខាងត្បូង ដោយអនុវត្តតាមគោលការណ៍ DoC និងឈានទៅអនុវត្ត CoC។ ក្នុងបញ្ហានេះ ចិនចង់ដោះស្រាយដោយសន្តិវិធី ជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
ប្រមុខដឹកនាំចិន ក៏បានប្រកាសជាថ្មីពីការគាំទ្រកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងត្រូវបោះឆ្នោត នាខែវិច្ឆិកាខាងមុខ។ ចិនក៏សន្យាថា នឹងជំរុញវិនិយោគចិន ឲ្យកាន់តែច្រើនមកកាន់កម្ពុជា ពិសេសការវិនិយោគលើរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន៕
សូមឱ្យសម្ពន័ភាពលោកសម រង្សី និងលោកគឹម សុខា ឱ្យរឹងមាំដូចដែកជាថែប ដើម្បីទប់ទល់ជាមួយ អាដែកជោរ,….!
សូមឱ្យកូនខ្មែរយើងទាំងអស់ភ្ញាក់រលឹកឡើង ហើយរួមដៃគ្នាជាមួយគណបក្សសង្រោះជាតិ ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ, ប្រឆាំងនឹងជន់ក្បត់ជាតិ, ប្រឆាំងនឹងយួនឈ្លនពាន,….ដើម្បីស្តាប្រទេសជាតិឡើងវិញ,….!
គិតយ៉ាងខ្លី៖ គ្រាន់តែអង្គរ័ក្សហ៊ុន សែនមានប្រហែលបួនពាន់នាក់
សម្រាប់ការពារជនខ្លាំងចាញ់ខ្លាចម្នាក់ ។ ហើយក្នុងម្នាកនៃអង្គរ័ក្ស
ដើរញ៉ែស្រីទាំងនេះបានប្រាក់បៀរវត្សរ៍លើសទាហានច្បាំងប្រហែល
ប្រាំដង គឺម្នាក់យ៉ាតិចណាស់បាន២០០ដុល្លាអាមេរិក ។ តើមួយខែ
ខ្មែរបោះចោលប្រាក់ជាតិអស់ប៉ុន្មានលានដុល្លា? គ្រាន់តែអាមាត្យយាម
អ្នកខ្លាំង ប្រហែលទាហាន៥បាត់តៃយ៉ុង ដែលវាយបាននៅសមរភូមិក្តៅ
មួយ! អស្ចារ្យណាស់សម្តាចម៍សុីជោរ!
ល្បិចនៃបិសាចស្រេកឈាម
១- លេងអុក សាមកុក មើលកុនចិន–ហ៊ុន សែនចេះឆ្អិនប្រើល្បិចខ្មៅ
ឡើងងារខ្លួនឯងនិងកូនចៅ–កូនក្នុង កូនក្រៅ សុទ្ធតែផ្កាយ ។
២- នេះជាកលល្បិចជនបិសាច–ចង់បានអំណាចដល់ខ្លួនក្ស័យ
រៀបចំផែនការគ្រប់វិស័យ–ចាក់កាប់ប្រល័យត្រួសត្រាយផ្លូវ ។
៣- ហេង ពៅជាប់គុកមួយជីវី–ឡង់ ឌីក៏ស្លាប់ប្រាប់មិនត្រូវ
តើហេតុការណ៍នេះន័យអ្វីទៅ?–គឺត្រួសត្រាយផ្លូវក្តាប់អំណាច!
៤- រយឧក្រិដ្ឋកម្មចាំមិនអស់–សម្លាប់ស្រស់ៗហូរឈាមល្ហាច
ចាប់មិនបានទេជនកំណាច–មានមេអង់អាចជួយបំពួន ។
៥- ហ៊ុន សែនមេឈ្មួញជួញខាងបាប–គ្រាន់តែយូរឆាប់មិនរួចខ្លួន
គង់តែកម្មឯងរត់តាមទាន់–កិនជាន់ឃាតករចិត្តបិសាច ។
៦- តើមានកិច្ចអ្វីជួយខ្មែរបាន?–គឺខ្មែរគ្រប់ប្រាណត្រូវអង់អាច
ប្រើសម្លេងឆ្នោតជាអំណាច–ធាក់ជនបិសាចពីតំណែង ។
៧- គ្មាននរណាអាចជួយយើងបាន–គឺយើងគ្រប់ប្រាណជួយខ្លួនឯង
សមដូចព្រះពុទ្ធបានសម្តែង–យើងជួយខ្លួនឯងដោយសន្តិ! ។
បើយើងគិតមើលទៅ សហរដ្ឋអាមេរិក លឺតែយកវិនិយោគមកស្រុកខ្មែរ តែមិនដែលមានគំរោងធ្វើអី្វទេ វាជាកាប្រសើរបំផុតដែលប្រទេសកម្ពុជាមានឧស្សាហកម្មដែក បានចំណូលចូលរដ្ឋ និងប្រជាពលរដ្ឋមានការងារធ្វើ
pouk A Nis der te kjey loy kar te
Vear kmean kom nit do business te
hey merl vear out A ach JOO JOO