ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការថ្កោលទោសសកម្មភាពរបស់តុលាការ និងអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនសកម្មជនដីធ្លីចំនួនពីររូបជាបន្តបន្ទាប់ គឺអ្នកស្រី យោម បុប្ឆា សកម្មជនអ្នកបឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី តំណាងអ្នកសហគមន៍បុរីកីឡា ដោយភាពអយុត្តិធម៌បំផុត។
Thursday 06 September 2012
សារព័ត៌មានសេរី
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានលើកឡើងថា ទង្វើរបស់តុលាការ និងអាជ្ញាធរនាពេលបច្ចុប្បន្ននេះ បានបង្ហាញឲ្យឃើញកាន់តែច្បាប់ថា បាននិងកំពុងយកតួនាទីដ៏សំខាន់ដែលសង្គមផ្តល់ឲ្យ ទៅបម្រើ និងការពារក្រុមហ៊ុន ហើយមកគាបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់ ដែលរងគ្រោះដោយសារក្រុមហ៊ុនរំលោភយកដីធ្លី និងវាយកម្ទេចផ្ទះសម្បែងរបស់ពួកគាត់គ្មានសល់។
ជាមួយគ្នាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានហៅតុលាការកម្ពុជាសព្វថ្ងៃនេះថា ជាឧបករណ៍របស់ក្រុមហ៊ុនអ្នកមានលុយ និងមានអំណាចប្រើប្រាស់ ដើម្បីប្រឆាំងជាមួយអ្នកសហជីព អ្នកការពារសិទ្ធិមនុស្ស និងអ្នកតវ៉ាស្របច្បាប់។ ហើយថា បើតុលាការបច្ចុប្បន្នគ្មានការកែលម្អ និងគ្មានឯករាជ្យទេ នោះការគោរពសិទ្ធិមនុស្សនៅកម្ពុជានឹងគ្មានទៀតទេ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដ៏បានធ្វើការអំពាវនាវផងដែរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឲ្យតុលាការក្រុងភ្នំពេញធ្វើការដោះលែងអ្នកស្រី យោម បុប្ឆា និងអ្នកស្រី ទឹម សាក់មុន្នី ឲ្យមានសេរីភាពឡើងវិញ ព្រោះពួកគាត់កំហុសនោះទេ៕

នេះរឺសង្គមប្រជាធិបត្យេយ?
រកតែរឿងសម រង្ស៊ី…ទៀតហើយ…
ហ្ហែងមិនប្រកាសជាសកលទៅថា បុគ្គលហ្នឹងហិខុសមែនដោយចេស ហក៎ឯណាភ័ស្តុតាងស្តែងពិតប្រាកដ។
ធ្វើចេះបានត្រូវ! មិនមែនហ្ហែងចេញម៉ោផ្តាច់ការចោទគេចាប់គេស្រេចចិត្ត ជាពិសេសអោយតែ សម រង្ស៊ី។ ពួកអាចង្រៃនេះវ៉ើយ….យ៉ាប់!
ពួកហ្ហែង គាំទ្រចិនក៍ត្រូវធ្វើអោយដូចចិនដែរ…ទាំងប្រព័ន្ធតុលាការ ប្រព័ន្ធច្បាប់…-ល-។
ប៉ាវ ចឹង, ចិនចាវ…ហើយឈ្មោះស្អីទេជាទីប្រឹក្សាប៉ាវ ចឹង…អញផ្លេចបាត់…!
យករឿងហ្នឹងមកចាក់អោយខ្មែរមើល…តែខ្មែរអត់ធ្វើតាម..!
ម៉េចចេសសព្វថ្ងៃ!?
(ភ្លេច)
ក្រុមបឹក្សា លុកដៃ ប្រពន្វតុលាការ ហើយ
អយុត្តិធម៌ណាស់លោកអើយលោក………………………
តុលាការចេញដិការចាប់ខ្លួន នៅក្នុងភូមិប្រម៉ាខេត្តក្រចេះ (កុំពុងតាមចាប់)
ហ៊ុន សែនស្រែកអោយហែកសាលដិការចាប់ខ្លួនចោល ចេញដិការនាំខ្លួនវិញ
អោយមកធ្វើជាសាក្សី តុលាការធ្វើតាមភ្លាម ។ អួតថាតុលាការឯករាជ្យ
ឯករាជ្យពងក្តឯងស្អី ធ្វើតាមបញ្ជារមនុស្សតែម្នាក់ដូចទីងមោង ។ពួកអាទីងមោង
ហ្អែងមិនធ្វើតាមអញ ចេតរ៉ូយ។
ការដឹកនាំរបស់ហ៊ុនសែនសព្វថ្ងៃមិនខុសពីរបបដឹកនាំរបស់ប៉ុលពតទេ ក្រោមពាក្សស្លោកថា ស៊ូចាប់ ឬសំលាប់ច្រឡំកុំឲ្យខ្មាំងរួចខ្លួន។ មិនខុសពីសម័យប៉ុលពតទេបើចង់សំលាប់អ្នកណាម្នាក់គឺពួកខ្មែរ ក្រហមគ្រាន់តែចោទដាក់អ្នកនោះថា ជាភ្នាក់ងារចារកម្មរបស់អាមេរិក CIA ឬ KGB ទៅអាចយកទៅសំលាប់ ចោលដោយស្របច្បាប់បានហើយដូចហ៊ុនសែនកំពុងតែយកគំរូតាមសព្វថ្ងៃអញ្ចឹង។ ប៉ុន្តែសូម កុំ ភ្លេចយុទ្ធសាស្រ្តនេះនិងជួបប្រទះនិងការរើបំរាស់ប្តូរផ្តាច់មួយជាមិនខានដូចនៅបណ្តាប្រទេសអា រ៉ាប់អញ្ចឹង ពេលនោះអយុត្តិធម៌នៅកម្ពុជាដូចសព្វថ្ងៃនិងត្រូវបានលាងជំរៈបញ្ជីរគ្នាជាមិនខាន។