អ្នក​ស្ម័គ្រ​ចិត្ត​ភ្នាក់ងារ​ Peace Corps ​របស់​អាមេរិក​​នឹង​ធ្វើ​សច្ចា​ប្រណិធាន​​ថ្ងៃ​ស្អែក មុន​​​​ចុះ​ជួយ​សហគមន៏​​កម្ពុជា​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូតអាមេរិក​ប្រចាំកម្ពុជា​​​ នា​​ថ្ងៃព្រហស្បតិ៏​​នេះ​​ឲ្យ​​​ដឹង​​ថា ​​អ្នក​ស្ម័គ្រ​​ចិត្ត​​ក្រុម​ទី​៦​​របស់​ភ្នាក់ងារ ​Peace Corps ​ដែល​មាន​គ្នា​​៥៨​​នាក់​​នឹង​​ប្រារព្ធ​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​​នៅ​ថ្ងៃ​សុក្រ​​ទី​​៧​កញ្ញា​ស្អែក​នេះ​ ឯ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​​របស់​ខេត្ត តាកែវ​ មុន​នឹង​ចុះ​ជួយ​​សហគមន៏​ជនបទ​ លើ​​ការ​បណ្ដុះបណ្ដាល​ភាសាអង់​គ្លេស​ បរិស្ថាន និង ផ្នែក​សុខភាព​សាធារណៈ​​ ។

ដោយ៖ប្ញទ្ធិពល​
Thursday 06 September 2012
សារព័ត៌មានសេរី

រូប សញ្ញា ភ្នាក់ងារ peace Corps

រូប សញ្ញា ភ្នាក់ងារ peace Corps



ពិធី​នេះ​​នឹង​​មាន​​ការ​ចូល​​រួម​​ពី​ចៅ​ហ្វាយ​​ខេត្ត​​តាកែវ​លោក ស្រី បេន និង​​លោក​​ស្រី Penny Fields នាយក​​ទីភ្នាក់​ងារ Peace Corps ប្រចាំ​​​​ប្រទេស​​កម្ពុជា ។ បើ​តាម​សេចក្ដី​​ប្រកាស​ព័ត៌​មាន​​ឲ្យ​ដឹង​ថា ​​​ក្រុម​​អ្នក​ស្ម័គ្រ​ចិត្ត​​ទាំង​​នោះ ក៏​​​នឹង​​ធ្វើ​ការ​​​ជា​មួយ​​​ស​ម​ភាគី​​កម្ពុជា​​របស់​​ពួក​គេ​​ផង​ដែរ ក្នុង​​គំរោង​នានា​ក្នុង​សហគមន៍ ទាក់​ទង​នឹង​ការ​​អប់រំ​បរិស្ថាន ការ​ការ​ពារ​ហិង្សា​ក្នុង​គ្រួសារ ការ​អភិវឌ្ឍ​​​មុខ​​ជំនួញ​​ខ្នាត​​តូច និង​កសាង​ជំនាញ​ស្តីពី​ភាព​ជា​​​អ្នក​ដឹក​នាំ​សម្រាប់​​​​​កុមារី។

គួរបញ្ជាក់​​ថា ​ភ្នាក់ងារ Peace Corpsត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក John F. Kennedy កាល​​ឆ្នាំ​១៩៦១ ក្នុង​គោល​បំណង​​​ផ្តល់​ការ​បណ្តុះ​បណ្តាល និង​ការ​អប់រំ​ដល់​បុរស-​ស្រ្តី នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ការ​ចាប់​អារម្មណ៏ និង​ដើម្បី​លើក​កម្ពស់​​ការ​យល់​គ្នាទៅ​វិញ​ទៅ​​មក​​រវាង​សហរដ្ឋ​អាមេរិក និងប្រ​ទេស​ដទៃ​ទៀត។ ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​មក មាន​អ្នក​ស្ម័គ្រ​​ចិត្ត​​ចំ​នួន​​ជាង ២០ម៉ឺន​​នាក់ បាន​បំរើ​ការ​ក្នុង​ទីភ្នាក់​ងារ​នេះ​​នៅ​តាម​ប្រទេស​ចំនួន ១៣៩ ក្នុង​ពិភព​លោក។ ​ដោយ​ឡែក​​សំរាប់​ប្រ​ទេស​​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​​មក មាន​​អ្នក​ស្ម័គ្រ​ចិត្ត​​​របស់​ទី​ភ្នាក់​ងារនេះ​​សរុប​ចំនួន ២៨៥​នាក់ កំពុង​រស់​នៅ​តាម​ខេត្ត​​ចំនួន ១៥៕

What Next?

Recent Articles