អ្នកជំងឺ​ចង្វាក់បេះដូង​ មិន​ប្រក្រតី​ ដឹង​ពី​ហានិភ័យ​ ដាច់​សរសៃឈាម​ខួរក្បាល​

អ្នក​ដែល​មាន​ជំងឺ​បេះដូង atrial fibrillation ដែល​ជា​ជំងឺ​នៃ​ចង្វាក់បេះដូង​នោះ បាន​ប្រុង​ប្រៀបខ្ពស់​នៃ ការផ្សារភ្ជាប់​គ្នា​រវាង​បញ្ហា​របស់​ពួកគេ និង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​។​

ប្រភព ៖ Health.com.kh
Monday 10 September 2012
សារព័ត៌មានសេរី

ជំងឺ​បេះដូង atrial fibrillation គឺជា​ការ​លោត​មិន​ប្រក្រតី​នៃ​បេះដូង​ដែល​ប៉ះពាល់​លើ​មនុស្ស​ប្រហែល​២,៧​លាន​នាក់​នៅក្នុង​សហរដ្ឋអាមេរិក​។​

​។​ការស្រាវជ្រាវ​លើ​មនុស្ស​ជាង​៥០០​នាក់​ដែល​មាន​ជំងឺ​បេះដូង atrial fibrillation បាន​រកឃើញថា ពាក់កណ្តាល​នៃ​ពួកគេ​មិន​បាន​ប្រុងប្រៀប​ដែលថា​ពួកគេ​នឹង​មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះទេ​។ ប៉ុន្តែ​សមាគម​ជំងឺ​បេះដូង​អាមេរិក​ថ្មីៗ​នេះ​បាន​រកឃើញថា ៦៤%​នៃ​អ្នក​ដែល​មាន​បញ្ហា​បេះដូង​នេះ​បាន​ដឹង​អំពី​កម្រិត​នៃ​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នេះ​។​

​វេជ្ជបណ្ឌិត ផា​ទ្រី​ក អេល​លី​ណឺរ (Patrick Ellinor) ជា​សាស្ត្រាចារ្យ​រង​នៅ​សាលា​វេជ្ជសាស្ត្រ ហា​វា​ដ និង​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ Massachusetts General ក្នុង​ទីក្រុង​ប៊ុ​ស្តុន​បាន​និយាយថា ភាព​ប្រុងប្រយ័ត្ន​នេះ​គឺជា​ជំហាន​ប្រសើរ​ក្នុងទិសដៅ​មួយ​ដ៏​ត្រឹមត្រូវ​។​

​អេល​លី​ណឺ​របាន​បន្ថែមថា សមាគម​ជំងឺ​បេះដូង​អាមេរិក​បាន​ធ្វើការ​ដើម្បី​ផ្តល់​ការណែនាំ​ទៅ​បុគ្គលិក​សុខាភិបាល​, អ្នកជំងឺ និង​អ្នក​ថែទាំ​អោយ​ដឹង​ពី​សំភារៈ​ដែល​ត្រូវ​ប្រើប្រាស់ និង​ប្រភព​ដែល​ពួកគេ​ត្រូវការ​យ៉ាង​ចាំបាច់​នោះ​។​

​ការស្រាវជ្រាវ​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​បាន​រកឃើញថា ៨២%​នៃ​អ្នកឆ្លើយ​សំណួរ​ជឿថា ការ​មាន​បញ្ហា​បេះដូង​ប្រភេទ atrial fibrillation បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បើ​ធៀប​ទៅ​នឹង​ការស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១១​មានតែ​៧៥%​ប៉ុណ្ណោះ​។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រកឃើញថា ២/៣​នៃ​អ្នកជំងឺ​បាន​ពិភាក្សា​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​ពួកគេ​ជាមួយនឹង​បុគ្គលិក​សុខាភិបាល ប៉ុន្តែ​១/៣​ផ្សេង​ទៀត​ត្រូវបាន​ប្រាប់​ថា​ពួកគេ​គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៕​

What Next?

Recent Articles