គណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី នៅតែទាមទារឲ្យក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ ចំពោះការស្នើសុំរបស់ខ្លួន ឲ្យមានការផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យលទ្ធផលការបោះឆ្នោតខាងមុខមានតម្លាភាព និងទទួលយកបានទាំងអស់គ្នា។
ដោយ ទីន ហ្សាការីយ៉ា
2012-09-13
វិទ្យុអាស៊ីសេរី
ការលើកឡើងនេះ នៅបន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញលិខិតជូនដំណឹងជាផ្លូវការថា ក្រសួងមហាផ្ទៃ មិនអាចទទួលយកសំណើរបស់គណបក្សប្រឆាំង ចំពោះការសុំឲ្យផ្លាស់ប្ដូរសមាសភាព គ.ជ.ប នោះបានទេ ដោយសារតែសំណើនេះ អាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយនៅកម្ពុជា។
ប្រធានគណបក្ស សម រង្ស៊ី ស្ដីទី និងប្រធានគណបក្ស សិទ្ធិមនុស្ស បានដាក់លិខិតទៅក្រសួងមហាផ្ទៃជាថ្មីទៀត ស្នើសុំជួបលោកឧបនាយករដ្ឋមន្ត្រី ស ខេង ឬតំណាងរបស់លោក ដើម្បីពិភាក្សាស្ដីពីការផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត។
ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា និងជាអនុប្រធានចលនាសម្ព័ន្ធប្រជាធិបតេយ្យសង្គ្រោះជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ កញ្ញា លោកបានធ្វើលិខិតរួមគ្នាជាមួយលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ស្ដីទី ទៅក្រសួងមហាផ្ទៃ ក្នុងគោលបំណងពិគ្រោះយោបល់ ពិភាក្សារកការឯកភាពជាតិ ដើម្បីធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក កឹម សុខា អះអាងថា ការជួបគ្នាផ្ទាល់ប្រសើរជាងការឆ្លើយឆ្លងគ្នាតាមលិខិត។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានទទួលលិខិតស្នើសុំរបស់គណបក្សទាំងពីរហើយ នៅថ្ងៃទី១៣ កញ្ញា នេះ។ លោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងកំពុងរៀបចំបែបបទដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្ដីទី ដើម្បីសម្រេចចំពោះការស្នើសុំនោះ។
ការដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬអ្នកតំណាងនោះ នៅបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបដិសេធមកគណបក្សប្រឆាំងវិញ កាលពីថ្ងៃទី៧ កញ្ញា ចំពោះលិខិតស្នើសុំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលដាក់ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ សីហា ស្នើឲ្យផ្លាស់ប្ដូរសមាសភាព គ.ជ.ប។
លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ចុះថ្ងៃទី៧ កញ្ញា បានឆ្លើយតបថា ការស្នើសុំផ្លាស់ប្ដូរសមាសភាព គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខេត្តនោះ នឹងនាំឲ្យមានភាពជាប់គាំងក្នុងការបង្កើត គ.ជ.ប ដែលភាពជាប់គាំងនេះ នឹងមិនអាចធានាឲ្យការបោះឆ្នោតប្រព្រឹត្តិទៅបានឡើយ។ ម្យ៉ាងទៀត នឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ សង្គម និងការអភិវឌ្ឍប្រទេសជាតិ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា បានលើកឡើងថា ការស្នើសុំផ្លាស់ប្ដូរសមាសភាព គ.ជ.ប នេះ ជាការប្រជែងគ្នាមួយឆ្ពោះទៅរកការបោះឆ្នោត រវាងគណបក្សជំទាស់ និងគណបក្សកាន់អំណាច។
លោក ហង្ស ពុទ្ធា បានបន្តថា ករណីនេះ ត្រូវតែមានគណៈកម្មការឯករាជ្យដាច់ដោយឡែកមួយ ដើម្បីធ្វើការវាយតម្លៃទៅលើការងាររបស់ស្ថាប័ន គ.ជ.ប ពីព្រោះថា តាមរដ្ឋធម្មនុញ្ញ គ.ជ.ប ត្រូវអនុវត្តការងារប្រកបដោយសេរី និងយុត្តិធម៌ ប៉ុន្តែការអនុវត្តការងារកន្លងមក គ.ជ.ប មិនទាន់អនុវត្តការងារឯករាជ្យ និងល្អនៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក កឹម សុខា បានអះអាងថា លោកនឹងទាមទារទាល់តែមានការយល់ព្រមផ្លាស់ប្ដូរសមាសភាព គ.ជ.ប ពីព្រោះថា ការបោះឆ្នោតកន្លងមក មានភាពមិនប្រក្រតីជាច្រើន ចំពោះការរៀបចំការបោះឆ្នោត។ បើសិនជាក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាល មិនព្រមផ្លាស់ប្ដូរសមាសភាព គ.ជ.ប ទេ គណបក្សប្រឆាំងរបស់លោកនឹងពិចារណាចំពោះការចូលរួមបោះឆ្នោត នៅអាណត្តិទី៥ ឆ្នាំ២០១៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដូចខ្មុំតែងតែនិយាយអញ្ចឺង គជប (គណះកម្មការជាតិរៀបចំការបោះឆ្នោត) គូរប្ដូរដាក់ថា គបប
(គណះកម្មការបក្សរៀបចំការបោះឆ្នោត) ទើបត្រូវជាង ព្រោះ គជប បំរើតែបក្សកាន់អំណាចទេ។
មិនមែនទេ គជប គួរដាក់ឈ្មោះថា គបស មានន័យថៈ គណៈកម្មាធិការជាតិ បន្លំសន្លឹកឆ្នោត ហា ហា ហា
ត្រូវតែដេញអា ទេព និថាចោល និងសមាជិកផ្សេងទៀត ហើយដាក់អ្នកណាអ្នកល្អម៉ោ! អាហ្នឹងវារាងផ្អៀងទៅខាងនោះ(បក្សកាន់អំនាច)!
អាមួយហ្នឹងនិយាយស្តីចេញមក គេដឹងថាវាលម្អៀងទៅខាងណាបាត់ទៅហើយ…ហើយមាន
បញ្ហាជាច្រើនដោះស្រាយមិនត្រឹមត្រូវ!
បើមិនដកចេញរឿងហិ!!!
ត្រូវតែដូរចេញ!
it is finally of Mr Sor khangn to help khmer, one day he will loss power, and his position will change by Hun sen, so Mr should careful from now.
and help khmer to left from Vietnam tiger which have plain to eat khmer
ល្បងអន្ទិតអត់ឈ្មោះ អីក៍ខ្លាំងម្ល៉េះ ម៉េចក៍មិនមកធ្វើខ្លួនឯងម្តងទៅ យ៉ាប់ណាស់សូម្បីសរេសរមិនត្រង់ជ្រុងផងហ្នឹង។
យេ…អ្នកឯងគ្រាន់តែខ្ញុំសរសេរមិនត្រង់ជ្រុងក៍ថាអោយខ្ញុំដែរនៀក…
ខ្ញុំអត់មានគំនុំជាមួយអ្នកស្រែទេ សូមអ្នកស្រែកុំថាអោយខ្ញុំ……….
ខ្ញុំសរសេរលាយនឹងកូដ គឺចឹងឯង…នេះខ្ញុំប្រាប់អោយដឹងជាក់………
ខ្ញុំប្រាប់ចុះ ឥឡូវគេត្រូវតែពិចារណារឿងនេះ បើមិនគឺរឿង!
ហាស ហាស ហាស…
តែយ៉ាងណាក៍អរគុណអ្នកស្រែដែរ នេះជាចំនុចមួយដែលខ្ញុំសរសេរមិនស្អាត…
ចឹងឥឡូវខ្ញុំសរសេរអោយស្អាតជាងអ្នកស្រែឯងទៀត ឃើញទេស្អាតហើយ……
ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស!!
ដូរស្អីហា??? អាណត្តិមុនក៏លើកយកអារឿងហ្នឹងមកតវ៉ា ! បោះឆ្នោតចាញ់គេហើយដឹងថាមកខាំគេឯងជឹងហើយ! ម្តងណាក៏ជឹងដែរ អន្តរជាតិគេស្តាប់សម្តីពួកអា
ចាញ់ឆ្នោតបោកប្រាស់ឯងអស់ទឹកចិត្តបាត់ហើយ! កុំនៅផ្កាប់មុខពេកហា! ចាញ់ដឹងថាចាញ់។
ចង់បន្ទោសត្រូវបន្ទោសបក្សរបស់ពួកអាផ្កាប់មុខនិងពួកអាបោករាស្ត្រហែងទៅដែលមានគោនយោបាយបោករាស្ត្រគ្មានធ្វើស្អីបានជាដុំកំភួនទេ ! និយាយឲ្យចំគ្មានបានការតែម្តង!
ហើយកុំសង្ឍឹមអាបក្សថ្មីសង្គ្រោះអាចម៏ហ្នឹង ដូចតែគ្នាទេ!! ឡប់ណាស់ពួកអាឡប់!
កាសរសេរអក្សរខ្មែរតាមប្រព័ណ្នអេលិចត្រូនិក្សវាមិនមែនដូចប៉ាកកាដោយដៃអែណា!ត្រ្វវប្រើដៃចុចនេះនោះដូចក្តាមអីចឹងបើយើងចេះខ្មែរហើយវាទៅទាស់ខុសអ្វីមើលអានទៅយល់ន័យគ្រប់ក្រាន់ហើយ!
ម៉្យាងវាគ្មានទៅសម្ខាន់អីដើម្បីប្រឡងធ្វើសាស្រ្តាចារ្យឬបន្តូលបន្តិតអន្តិតគោលោតអីអែណានេះចង់មិនចង់គេអាចថាយើងជាមនុស្សចាប់ចំនុចឬកំហុសដោយចេតនារៀនមើលកាត់ៗយកទៅម្នាក់ៗគ្មានពេលអែណា
ត្រួតពិនិតឡើងវិញបានល្អិតល្អន់នោះទេព្រោះវាគ្មានជាកាចំាបាច់ទាល់តែសោះពិនិតពិចារណាឡើងវិញនៅអ្វីដែលយើងជាខ្មែរដូចគ្នាអានអក្សរសាស្រ្តតែមួយងាយណាស់ខុសឆ្គងបន្តិចបន្តួចឆ្វេងយល់ខ្លួនអែងវាងាយបំផុត។
បើសិនជាបក្សកាន់អំណាច អួតថាខ្លួនខ្លាំង និងមានអ្នកគាំទ្រខ្លួនច្រើនមែននោះ តើទៅខ្លាចធ្វើអី ម៉ាអាត្រឹម ផ្លាស់ប្ដូរ គជប នឹងនោះ។ បក្សជំទាស់តវ៉ាដោយសារតែ អា គជប នឹងវាធ្វើការមិនមាន យុត្ដិធម៌ទេ ព្រោះវាលំអៀងទៅរកបក្សកាន់អំណាចសព្វថ្វៃ។ បើអាងខ្លួនថាខ្លាំង ចូលកុំខ្លាច……..
ហើយរឿងមួយទៀត បើតាំងខ្លួនជាអ្នកខ្លាំង គួរផ្ដល់ប្រព័ន្ធផ្សព្វផ្សាយអោយបានស្មើភាព ទាំង វិទ្យុ ទូរទស្សន៍ …………… ចូរផ្ដល់អោយភាពរវាងបក្សកាន់អំណាច និងបក្សជំទាស់ ។ សូមអរគុណ។។។។។។។។។។។
គណបក្សប្រជាជនដើមឡើមមិនដែលអួតថាខ្លាំងនោះទេ ! គឺជាក់ស្តែងដែលប្រជាពលរដ្ឋបោះឆ្នោតគ្រាំទ្រពិតៗ ។ អូអាអន្ទិតខ្វែក ជឹងហែងមានន័យថាដាក់ពួកអា
ផ្កាប់មុខពួកហែងចូលមែន??? ភ្លើសុទ្ធ! មួយទៀតរឿងប្រព័ន្ធផ្សព្វផ្សាយ មានច្រើនណាស់ហើយមិច
មិនទៅទាក់ទងទៅ?? ចង់អោយរដ្ឋាភិបាលចេញលុយឲ្យមែនបានស្រែកនេះស្រែថាគ្មានសេរីភាពហ្នឹង
យី! ពួកខួរជ្រូក អាអាចម៏ថោកទាប!
អា JML ហ៊ានភ្នាល់ជាមួយអញទេ អាថោក…ហ្ហែងកុំចេះតែប្រកែក អាមោឃ…
សំដីហ្ហែងនេះ អញអានមិនយល់សោះ! នែ៎…អញប្រាប់ពួកហ្ហែងខុសតាំងពីដំបូង!
គេដឹងថាពួកហ្ហែងនឹងធ្វើអីហើយ…តែគេទុកអោយពួកហ្ហែងជាន់សិនទៅ…
តែបន្តិចទៀត ពួកអាហ្ហែងដឹងខ្លួនហើយ, លោក សម រង្ស៊ី គឺស្ថិតនៅលើរូបមន្តអក្សរ
V ទោះជាមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយបន្ទាប់មកនឹងងើបឡើងវិញ…យ៉ាងខ្ពស់ត្រដែត
នោះជា V Model! ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស…
គង់មានថ្ងៃ…អូនដឹងខ្លួនទេអានាង!!! អាស អាស អាស អាស អាស អាស អាស អាស!!!
អា JML ហ្ហែងនិយាយរបៀបអ្នកចេះដឹងតិចមើលហា៎! អាមោឃ!!!!!!!!!!!!!!!!!!!!!!!!!!!!
ខ្សែរជីវិតមាន UP និង DOWN ចៀសមិនរួចទេ, តែបើយើងមិនចង់អោយមាន UP និង
DOWN ក្នុងជីវិត តើអ្នកឯងចង់ធ្វើយ៉ាងម៉េច? ម្តងគេ ម្តងយើងទេតើ ធម្មតា!
ដូច្នេះ ក្នុងជីវិតតែងតែមាន UP និង DOWN ជាដាច់ខាត! គេចមិនរួចទេ!
វាដូចជាអ្នកឯងដកដង្ហើម ហើយបើយើងពិនិត្យមើលតាមប្រដាប់ស្ទង់ដង្ហើមនៅមន្ទីរ
ពេទ្យ ក៍បង្ហាញថាមាន UP និង DOWN ដែរ…តែបើគ្មានវាអ្នកឯង គឺខ្មោចទៅហើយ!
ហាស ហាស ហាស!!! អា JML ហ្ហែងយល់អត់! កុំពូកែថាអោយគេពេកវ៉ើយ…!
(CLICK!)
ខ្មែរឈ្លោះគ្នាយួននិងសៀមនាំគ្នាអង្គុយសើច ហាស!!!!!!!!!!!!!!!!!!សប្បាយមែនទេសូមអញ្ជើញ
ឈោ្លះគ្នាបន្តទៀតចុះ ហាស ហា ហា គ្រាន់តែសើចខ្មែរឈ្លោះគ្នាប្រហែលជាមួយជីវិតហើយមើល!!