ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានសាទរ ចំពោះវិនិយោគទុនដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនចិនមកកាន់កម្ពុជា លើវិស័យ ថាមពល ដោយចាត់ទុកការវិនិយោគនេះជាប្រភពដ៏សំខាន់សម្រាប់ជួយទ្រទង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឲ្យមានភាពរីកចម្រើន។ លោក៏បានស្នើឲ្យប្រទេសចិន ផ្តល់ឥណទាន ៥០លានដុល្លារនៅក្នុងមួយឆ្នាំដើម្បីកម្ពុជាប្រើប្រាស់តបណ្តាញថាមពល។
ថ្ងៃទី 14 កញ្ញា 2012
ដោយ: គ្រីទិច
CEN
លោក ស៊ុយ សែម រដ្ឋមន្ត្រីឧស្សាហកម្ម រ៉ែ និងថាមពល បាននិយាយបែបនេះ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយលោក វូ យីង (Wu Yin) អនុប្រធាន នៃរដ្ឋបាលថាមពលជាតិចិន។
លោក ស៊ុយ សែម បាននិយាយថា “អ្នកវិនិយោគទុនផ្នែកថាមពលភាគច្រើនគឺមានប្រភពមកពីប្រទេសចិន ហើយការវិនិយោគមានតម្លៃរាប់សិបលានដុល្លារ ក្នុងការកសាងទំនប់វារីអគ្គិសនី និងបណ្តាញបញ្ជូនថាមពលប្រទេសកម្ពុជា។ ការវិនិយោគនេះជាចលករសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបំបាត់ភាពក្រីក្រនៅកម្ពុជា”។
លោកបាននិយាយបន្ថែម “ក្នុងនោះក្រុមហ៊ុនចិនបានចំណាយទឹកប្រាក់ប្រមាណ ១៦០០លានដុល្លារដើម្បីសាងសង់វារីអគ្គិសនីចំនួនប្រាំមួយកន្លែងនៅកម្ពុជា ដែលអាចផ្តល់ថាមពលប្រហែល១០០០ មេហ្កាវ៉ាត់”។
លោបានស្នើឲ្យប្រទេសចិន ផ្តល់ប្រាក់កម្ចី ៥០លានដុល្លារក្នុងមួយឆ្នាំដើម្បីភ្ជាប់ខ្សែបណ្តាញថាមពលកម្ពុជា។ ស្របពេលនោះដែរ លោ វូ យីង ក៏បានសន្យាថានឹងពិចារណាលើសំណើនោះ៕ S
ត្រូវការមិនស្វាង ដូចខ្លួយអែងអត់ចេះធ្វើអីសោះ។ នៅតែពេលឈឺនោម ត្រូវហៅចិនមកកាន់លឹង្គអោយនោមទៀត។